CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់

Admin ដោយ Admin
September 16, 2021
ក្នុង បរិស្ថាន
0
ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់
0
ចែករំលែក
61
ចំនួនមើល

ប្រជាពលរដ្ឋជាច្រើននាក់ បាននាំគ្នាចុះល្បាតព្រៃសហគមន៍ ដើម្បីបញ្ចៀសការលួចកាប់បំផ្លាញ និង យកដីព្រៃសហគមន៍ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយបំពារបំពានមិនបានគោរពតាមគោលការណ៍ នៃច្បាប់ របស់រដ្ឋបាលព្រៃឈើ ដែលប្រគល់ជូនតាមរយៈកិច្ចព្រមព្រៀង ដល់ប្រជាពលរដ្ឋក្នុងការពារថែរក្សាអស់រយៈពេលជិតម្ភៃឆ្នាំកន្លងមកហើយ។

ប្រជាពលរដ្ឋរស់នៅភូមិ គីរីវន្ត ឃុំ កកោះ ស្រុក សន្ទុក ខេត្ត កំពង់ធំ ដែលតែងតែចូលរួមចុះល្បាតជាប្រចាំក្នុងព្រៃសហគមន៍ព្រៃភ្នំស្រួច អ្នកស្រី លី គន់ថេន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា អ្នកស្រីតែងតែចូលរួមចុះល្បាតជាមួយបងប្អូនប្រជាពលរដ្ឋ ប្រធានសហគមន៍ និងប្រជាការពារភូមិជាប្រចាំ ដើម្បីការពារថែទាំក្រែងមានគេលួចកាប់ឆ្កា បំផ្លឹចបំផ្លាញព្រៃ ឬធ្វើឱ្យព្រៃឈើស្លាប់ ឬហិចហោចដោយប្រការណាមួយ។

អ្នកស្រីបានបន្តទៀតថា៖ «នាងខ្ញុំមិនមានតួនាទីភារកិច្ចអីទេ ប៉ុន្តែយើងត្រូវតែរួមគ្នាការពារ និង ថែទាំ ព្រោះព្រៃឈើពេលដែលដើរមកដល់ក្នុងព្រៃដូច្នេះ ធ្វើឱ្យអារម្មណ៍ស្រស់ស្រាយត្រជាក់ត្រជុំ មានខ្សល់ធម្មជាតិ ដូច្នេះសូមឱ្យបងប្អូនប្រជាពលរដ្ឋរួមគ្នាការពារ កុំនាំគ្នាកាប់បំផ្លាញ ដើម្បីឱ្យកូនចៅជំនាន់ក្រោយបានឃើញដើមឈើទាំងអស់នេះផង»។

ជាមួយគ្នានេះដែរ លោក យន់ សំអឿន ជាថ្នាក់ដឹកនាំភូមិគិរីវន្ត និងជាសមាជិកមួយរូប នៃសហគមន៍ព្រៃឈើព្រៃភ្នំស្រួច បានអះអាងថា រូបលោកបានចូលរួមជាសមាជិកការពារសហគមន៍ព្រៃឈើព្រៃភ្នំស្រួច ចាប់តាំងថ្ងៃទី ០១ ខែ ០១ឆ្នាំ ២០០១ មកម្លេះ មូលហេតុ គឺដើម្បីការពារព្រៃឈើនេះ សម្រាប់ក្មេងជំនាន់ក្រោយស្គាល់ ពីព្រោះព្រៃឈើក្នុងប្រទេសកម្ពុជាមានការបាត់បង់ជាបន្តបន្ទាប់និងមានដើមឈើមួយចំនួនជិតផុតពូជទៅហើយ ម្យ៉ាងទៀតព្រៃឈើជួយផ្តល់ឧស្ម័នធម្មជាតិ ក្នុងនោះទៀតលោក បានប្តេជ្ញាការពារព្រៃសហគមន៍លុះអវសាន្តជីវិត។

ប្រធានគណកម្មការសហគមន៍ព្រៃឈើព្រៃភ្នំស្រួច អ្នកស្រី កែវ វណ្ណា បានរៀបរាប់ប្រាប់ពលរដ្ឋសារព័ត៌មាន CCIM ថា សហគមន៍ព្រៃឈើព្រៃភ្នំស្រួច ទទួលបានកិច្ចព្រមព្រៀង របស់រដ្ឋបាលព្រៃឈើនៅឆ្នាំ ២០០៩ និងទទួលផែនការគ្រប់គ្រងនៅឆ្នាំ ២០១៩ ដែលមានផ្ទៃដីព្រៃសហគមន៍ ចំនួន ៧ ហិកតា ហើយក៏បានចុះល្បាតជាប្រចាំសប្តាហ៍ បើទោះមិនទទួលបានការឧបត្ថម្ភពីម្ចាស់ជំនួយណាមួយក្តី ។

អ្នកស្រីបន្តថា៖​ « ការចុះល្បាតនេះ វាមានឧបសគ្គខ្លះ ប៉ុន្តែបានដោះស្រាយ ដោយមានកាប់ទន្ទ្រានជាដើម ដូច្នេះបើទោះបីរវល់បែបណា ក៏ចាត់តំណាងគណកម្មការចុះល្បាតជាប្រចាំដែរ ព្រោះតែខ្លាបាត់បង់ព្រៃឈើ ថែរក្សាទុកឱ្យកូនចៅក្រោយទៀត មិនស្គាល់ និងមានការប្រែប្រួលអាកាសធាតុ ម្យ៉ាងទៀតព្រៃឈើក៏អាចធ្វើថ្នាំកែរោគច្រើនមុខទៀត»។

អ្នកស្រីបន្ថែបទៀថា ផ្នែករដ្ឋបាលព្រៃឈើ និងមានផែនការផ្តល់ដីព្រៃសហគមន៍បន្ថែមប្រហែលជា ១០ ហិកតា ដោយសារការមើលឃើញគណកម្មការមានភាពស្រុះស្រួលគ្នាសកម្មក្នុងការចុះយាមល្បាត។

___________________________________

ពលរដ្ឋអ្នកសារព័ត៌មានCCIM

អត្ថបទមុន

អ្នកមានជម្លោះដីធ្លីសំដែងការឈឺចាប់ដែលតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនសាច់ញាតិរបស់ពួកគេ

អត្ថបទបន្ទាប់

តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ

អត្ថបទបន្ទាប់
តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ

តុលាការខេត្តកណ្ដាលសម្រេចដោះលែងអ្នកតវ៉ាដីធ្លី៩នាក់ឱ្យនៅក្រៅឃុំ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង