CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អ្នក​ភូមិ​នៅ​ខេត្ត​ឧត្តរមានជ័យ​អំពាវនាវ​ឱ្យ​ថ្នាក់​ដឹកនាំ​និង​សប្បុរជន​ជួយ​កសាង​ផ្លូវ​៥​ខ្សែ​ក្នុង​សហគមន៍​

Admin ដោយ Admin
January 16, 2024
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពផ្លូវដែលប្រជាពលរដ្ឋរស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចូលរួមថវិកាដើម្បីកសាងផ្លូវសម្រាប់ការធ្វើដំណើរក្នុងសហគមន៍របស់ពួកគាត់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (លោក ចៀវ ពន្លឺ)

ទិដ្ឋភាពផ្លូវដែលប្រជាពលរដ្ឋរស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ ចូលរួមថវិកាដើម្បីកសាងផ្លូវសម្រាប់ការធ្វើដំណើរក្នុងសហគមន៍របស់ពួកគាត់នៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤។ (លោក ចៀវ ពន្លឺ)

0
ចែករំលែក
62
ចំនួនមើល

ប្រជាពលរដ្ឋរស់នៅភូមិឆ្អើប សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ  បានអំពាវនាវសុំទៅថ្នាក់ដឹកនាំ និងសប្បុរជនជួយជាថវិការ ដើម្បីកសាងផ្លូវចំនួន៥ខ្សែក្នុងសហគមន៍របស់ពួកគាត់។

ពលរដ្ឋម្នាក់លោក ងិន ចាន់ វ័យ៥៤ឆ្នាំ នៅភូមិឆ្អើបបានរៀបរាប់ថា ប្រជាពលរដ្ឋបានមករស់នៅក្នុងភូមិឆ្អើបតាំងឆ្នាំ១៩៩៤ ដោយពុំមានផ្លូវសម្រាប់ធ្វើដំណើរត្រឹមត្រូវឡើយ។ លោកថា ពេលធ្វើដំណើរឆ្លងកាត់ទៅស្រែចម្ការ គឺអ្នកភូមិជួបការលំបាកជាខ្លាំងរហូតមកដល់ពេលនេះ។

លោក ងិន ចាន់ បន្តថា ក្រោយជួបការលំបាកក្នុងការធ្វើដំណើរជាច្រើនឆ្នាំ គឺពួកគាត់បានសហការគ្នារៃអង្គាសប្រាក់ដើម្បីជួលគ្រឿងចក្រធ្វើផ្លូវចំនួន៥ខ្សែក្នុងសហគមន៍សម្រាប់ជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ខណៈអាជ្ញាធរពុំបានគិតគូរអភិវឌ្ឍន៍ផ្លូវនោះជូនដល់ប្រជាពលរដ្ឋឡើយ។

លោកបន្ថែមថា៖«ពួកខ្ញុំនៅសង្កាត់សំរោងបានរៃអង្គាសលុយគ្នាធ្វើផ្លូវដើម្បីងាយស្រួលធ្វើដំណើរ និងសុវត្ថិភាពទាំងអស់គ្នា និងងាយស្រួលចូលទៅធ្វើស្រែចម្ការទាំងគ្នា។ ហើយសូមអំពាវនាវដល់ថ្នាក់លើជួយឧបត្ថម្ភផង»។

មេភូមិឆ្អើបលោក ង៉ែត ញ៉ាន ប្រាប់ពលរដ្ឋអ្នកសាព័ត៍មានតាមទូរស័ព្ទថា អ្នកភូមិបានរៃអង្គាសគ្នាធ្វើផ្លូវចំនួន៥ខ្សែពិតមែន ដោយខ្សែទី១ខ្សែទី១ មានចំនួន៥០០ម៉ែត្រ ខ្សែទី២មានចំនួន៤០០ម៉ែត្រ ខ្សែទី៣មានចំនួន៥០០ ម៉ែត្រ  ខ្សែទី៤ មានចំនួន៦០០ម៉ែត្រ និងខ្សែទី៥ មានចំនួន៤០០ម៉ែត្រ។

មេភូមិរូបនេះអះអាងថា ករណីអភិវឌ្ឍន៍ផ្លូវទាំងនេះគឺលោកបានដាក់សំណើរទៅសង្កាត់ដែរ ប៉ុន្តែគម្រោងមិនទាន់ធ្លាក់មកដល់ ដោយរង់ចាំយូរ និងផ្លូវពិបាកធ្វើដំណើរអ្នកភូមិក៏រៃអង្គាសលុយគ្នាដើម្បីធ្វើខ្លួនឯងតែម្តង។

លោកបន្ថែមថា៖«គម្រោងធ្វើផ្លូវហ្នឹងយើងបានដាក់សំណើរទៅខាងសង្កាត់ដែរប៉ុន្តែគម្រោងហ្នឹងមិនទាន់ធ្លាក់មកដល់។អីចឹងអ្នកស្រុកហ្នឹងគាត់រៃលុយធ្វើផ្លូវចូលទៅតាមស្រែអីចឹងទៅ»។

ចៅសង្កាត់សំរោងលោក ចៀប តុប មិនបានដឹងពីសកម្មភាពអ្នកភូមិរៃអង្គាសលុយគ្នាធ្វើផ្លូវទាំងនេះទេ។ យ៉ាងណាលោកថា ផ្លូវដែលប្រជាពលរដ្ឋធ្វើនេះ អាចជាផ្លូវចូលទៅស្រែចម្ការរបស់ពួកគេតែប៉ុណ្ណោះ។ លោកថា សម្រាប់គម្រោងអភិវឌ្ឍន៍ផ្លូវលំនៅក្នុងភូមិឆ្អើបដែលជាថវិការរបស់ក្រុមប្រឹក្សាឃុំសង្កាត់នោះ គឺកំពុងធ្វើដោយមិនទាន់រួចរាល់នៅឡើយទេ។

លោកបន្ថែមថា៖«ពលរដ្ឋគាត់ធ្វើសម្រាប់តែឆ្លងទៅស្រែចម្ការរបស់ពួកគាត់ ឬឆ្លងទៅផ្ទះប្រជាពលរដ្ឋ២ឬ៣គ្រួសារនៅតំបន់នោះ ដែលយើង [រដ្ឋបាលសង្កាត់] ពុំមានលទ្ធភាពធ្វើតែប៉ុណ្ណោះ»។

យ៉ាងណា អ្នកភូមិបានអំពាវនាវដល់សប្បុរស់ជន និងអាជ្ញាធរពាក់ព័ន្ធជួយចូលរួមថវិការបន្ថែមទៀត ដើម្បីធ្វើផ្លូវទាំងនោះឱ្យបានស្រួល ដោយពួកមានគម្រោងអភិវឌ្ឍន៍ផ្លូវទាំងនោះក្រាលជាគ្រួសក្រហម និងដាក់លូ ដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋក្នុងសហគមន៍ និងការធ្វើដំណើរទៅប្រកបមុខរបរធ្វើកសិកម្មផ្សេងៗ៕

………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ចៀវ ពន្លឺ

អត្ថបទមុន

សហជីព​មួយ​ស្នើ​លោក​ ​ហ៊ុន​ ​ម៉ាណែត​ ​និង​អ្នក​បញ្ជា​ទិញ​ជួយ​ករណី​រោងចក្រ​ហួយស៊ីន​ទូ​រើស​អើង​សហជីព​

អត្ថបទបន្ទាប់

ឈើ​ប្រណិត​ធំៗ​រាប់សិប​ដើម​នៅតំបន់​ព្រៃឡង់​បាន​កាប់​បំផ្លាញ​​ជា​​ថ្មី​​

អត្ថបទបន្ទាប់
បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤។ (រូបថតផ្តល់ឱ្យ)

ឈើ​ប្រណិត​ធំៗ​រាប់សិប​ដើម​នៅតំបន់​ព្រៃឡង់​បាន​កាប់​បំផ្លាញ​​ជា​​ថ្មី​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង