CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សិទ្ធិមនុស្ស

អ្នកភូមិនៅស្រុកគងពិសីចោទថា ក្រុមហ៊ុនដឹកជញ្ជូនថ្មបង្កឱ្យមានដីហុយប៉ះពាល់សុខភាព

Admin ដោយ Admin
June 21, 2021
ក្នុង សិទ្ធិមនុស្ស
0
ឡានធំៗ គងពិសី កំពង់ស្ពឺ

ឡានធំៗ បើកបរឆ្លងកាត់ភូមិ ដោយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ - ថតដោយ CJ

0
ចែករំលែក
226
ចំនួនមើល

ពលរដ្ឋរស់នៅភូមិមួយក្នុងឃុំស្ដុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រអ៊ូរទាំករណីឡានធំៗ របស់ក្រុមហ៊ុនដឹកថ្មបានបើកបរឆ្លងកាត់ភូមិរបស់ពួកគាត់បង្កជាដីហ៊ុយប៉ះពាល់សុខភាពរបស់ប្រជាពលរដ្ឋក្នុងភូមិ។

ពលរដ្ឋម្នាក់រស់នៅភូមិបេង ឃុំស្ដុក លោកសៀន ភាព លើកឡើងថា ក្រុមហ៊ុនចំនួន៣ បានធ្វើអាជីវកម្មកិន និងលក់ថ្មអស់រយៈពេល៣ ឆ្នាំមកហើយ ពោលតាំងពីឆ្នាំ២០១៨មកម្ល៉េះ។ លោកថា ក្រុមហ៊ុនទាំងបី រួមមាន ក្រុមហ៊ុនចិន ខ្មែរ ២.ក្រុមហ៊ុន ជៀប ម៉ុង ៣.ក្រុមហ៊ុនណ តា វុធ​ និងក្រុមហ៊ុន២ទៀត ដែលពលរដ្ឋមិនស្គាល់ឈ្មោះ ដែលបានដំណើរប្រតិបត្តិការកិនថ្ម និងដឹកជញ្ជូនថ្មរបស់ខ្លួនជារ់ៀងរាល់ថ្ងៃ បណ្ដាញឱ្យខូចខាតផ្លូវមួយខ្សែស្ថិតនៅចំណុចផ្លូវ៤១ នៅចំណុចភូមិបេង សំណង់ឃុំស្ដុក ស្រុកកងពិសី ខេត្តកំពង់ស្ពឺ។

លោក សៀន ភាព រៀបរាប់ថា ជារៀងរាល់ថ្ងៃ ក្រុមហ៊ុនបានបញ្ជាឱ្យឡានធំៗ បើកបរឆ្លងកាត់ភូមិ ដោយបង្កផលប៉ះពាល់ដល់ប្រជាពលរដ្ឋ ទាំងចាស់ក្មេង ហុយដីទ្រលោម ក្រឡិកក្រឡុកធំៗ ហើយផ្លូវនេះក៏តូចទៀត»។

លោក សៀន ភាព បន្តថា៖ «គាត់សំណូមពរ ឲ្យក្រុមហ៊ុនកិនថ្មចាក់បេតុង ដើម្បីកុំឱ្យដីហុយទៀត និងពង្រីកផ្លូវ ដើម្បីងាយស្រួលធ្វើដំណើរ និងសូមឱ្យក្រុមហ៊ុនទាំងនេះទិញដីបន្ថែមឱ្យផ្លូវធំបន្តិចទៀតប្រជាពលរដ្ឋជួយសហការ។ នៅថ្ងៃមុខទៀត មានក្មេងៗ សិស្សានុសិស្សចូលរៀនហើយកុំឱ្យមានការពិបាកដល់ពួកគាត់ទៅរៀន»។

មេភូមិបេង លោក ញ៉ែម ស៊ីនឿន មានប្រសាសន៍ថា ផ្លូវមួយខ្សែនេះមានភាពតូចចង្អៀត ហើយបានបង្កផលប៉ះពាល់ច្រើនដល់ប្រជាពលរដ្ឋ ដូចជា ដីហុយខ្លាំង ពិបាកធ្វើដំណើរ និងការធ្វើដំណើរទៅសលារៀនរបស់ក្មេងៗ។

មេភូមិបេងរូបនេះបន្តថា៖ «ខ្ញុំសំណូមពរដល់ក្រុមហ៊ុនថ្មទាំងអស់ សហការគ្នាធ្វើទៅ ព្រោះផ្លូវមួយខ្សែនេះចម្ងាយប្រហែល ២គីឡូលើសបន្តិចបន្តួចប៉ុណ្ណោះកុំឱ្យមានផលពិបាកនៅថ្ងៃក្រោយ»។

ក្រុមប្រឹក្សាឃុំស្ដុក ជំទប់ទី១ អ្នកស្រី យ៉ាង ចាន់ធឿន មានប្រសាសន៍ថា ប្រសិនបើមានស្នើសុំពីប្រជាពលរដ្ឋក្នុងភូមិ អាជ្ញាធរភូមិឃុំនឹងស្នើបន្ដទៅក្រុមហ៊ុនឱ្យរកដំណោះស្រាយ ដោយការចាក់កៅស៊ូ ឬបេតុងលើផ្លូវនេះ។

ប៉ុន្ដែ លោកថា សមម្រាប់ការពង្រីកផ្លូវមួយខ្សែនេះ ទាល់តែប្រជាពលរដ្ឋជួយសហការជាមួយក្រុមហ៊ុន និងអាជ្ញាធរពាក់ព័ន្ធ ទើបអាចសម្រេចទៅបាន ព្រោះក្រុមហ៊ុនក៏ប្រហែលគ្មានលទ្ធភាព ហើយវាផលប្រយោជន៍សម្រាប់ទាំងអស់គ្នាផង។

អ្នកស្រី យ៉ាង ចាន់ធឿន បន្តថា៖ «រឿងធ្វើផ្លូវ នេះគាត់អាចស្នើបានដល់ក្រុមហ៊ុន ប៉ុន្តែការពង្រីកផ្លូវនេះក្រុមហ៊ុនមិនទទួលខុសត្រូវទេ ទាល់តែប្រជាពលរដ្ឋនៅតាមដងផ្លូវនិងអ្នកមានដីនៅតាមដងផ្លូវនេះជួយសហការគ្នាខ្លះ បើឱ្យក្រុមហ៊ុនទិញក្នុងតម្លៃខ្ពស់គេអត់ហ៊ានទេ ក្រុមហ៊ុនសង្ឃឹមថា ប្រជាពលរដ្ឋនិងជួយសហការគ្នា ដើម្បីផលប្រយោជន៍រួមក្នុងសហគមន៍»៕

———————————————————————

ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ លោក សួស ចាន់ឌឿន

អត្ថបទមុន

ពលរដ្ឋ និងព្រះសង្ឃរៃអង្គាសប្រាក់ជួសជុលផ្លូវភូមិមួយខ្សែដោយសារឃុំមិនមានថវិកា

អត្ថបទបន្ទាប់

ពលរដ្ឋនៅសហគមន៍ស្ទាក់ស្ទើរទទួលយកវ៉ាក់សាំង ទោះបីផ្ទុះជំងឺកូវីដ-១៩ក៏ដោយ

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋនៅឃុំថ្មី ស្រុកចិត្របុរី ខេត្តក្រចេះ covid 19

ពលរដ្ឋនៅសហគមន៍ស្ទាក់ស្ទើរទទួលយកវ៉ាក់សាំង ទោះបីផ្ទុះជំងឺកូវីដ-១៩ក៏ដោយ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង