CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

Admin ដោយ Admin
August 4, 2021
ក្នុង សង្គម
0
អ្នកភូមិនៅស្រុកកៀនស្វាយស្នើអាជ្ញាធរជួយដោះស្រាយករណីក្រុមហ៊ុនបំពានលើដីផ្លូវលំសាធារណៈ

ទីតាំងដីផ្លូវលំដែលកំពុងមានវិវាទស្ថិតនៅភូមិស្រែអំពិល ឃុំឈើទាលលើ ស្រុកកៀនស្វាយ

0
ចែករំលែក
123
ចំនួនមើល

ប្រជាពលរដ្ឋចំនួន២ភូមិនៅក្នុងឃុំឈើទាលលើ ស្រុកកៀនស្វាយ ខេត្តកណ្ដាល បានទាមទារឱ្យអាជ្ញាធរជួយដោះស្រាយ ដោយចោទក្រុមហ៊ុនមួយថា បានជីករំលោភយកដីផ្លូវលំសាធារណៈ។

ពលរដ្ឋម្នាក់រស់នៅភូមិស្រែអំពិល ឃុំឈើទាលលើ ស្រុកកៀនស្វាយ អ្នកស្រី ថៃ សុខន អាយុ៦២ឆ្នាំ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នៅព្រឹកថ្ងៃទី០៣ ខែសីហានេះ គាត់និងពលរដ្ឋផ្សេងទៀតបាននាំគ្នាតវ៉ានៅសាលាស្រុកកៀនស្វាយ ដើម្បីស្នើសុំឱ្យអាជ្ញាធរជួយរកដំណោះស្រាយករណីក្រុមហ៊ុនខ្សាច់ ពូទីន ដែលបានជីកកាយរំលោភយកដីផ្លូវលំសាធារណៈ។

អ្នកស្រីបន្ដថា៖ «ខ្ញុំមិនចង់បានអ្វីទេ ក្រៅតែពីផ្លូវដែលពួកខ្ញុំធ្លាប់ធ្វើដំណើរតែប៉ុណ្ណោះ។ សំណូមពរឱ្យអាជ្ញាធរស្រុកជួយដោះស្រាយឱ្យក្រុមហ៊ុន ពូ ទីន ចាក់បំពេញផ្លូវនេះឡើងវិញ»។

ពលរដ្ឋម្នាក់ទៀតរស់នៅភូមិឈើទាល២ ឃុំឈើទាល លោក កូវ ផាន់នី ឱ្យពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា  ផ្លូវនេះមានតាំងពីយូរណាស់មកហើយ មានសប្បុរសជននិងប្រជាពលរដ្ឋបានរួមគ្នាទិញដីចាក់បំពេញឱ្យល្អប្រសើរ ដើម្បីធ្វើដំណើរទៅមក និងការដឹកនាំជញ្ជូនផលិតផលកសិកម្មរបស់ពលរដ្ឋ។

ក្រោយមានការតវ៉ាពីពលរដ្ឋ លោក កូវ ផាន់នី អះអាងថា  លោក កៅ សេង ការិយាល័យសេដ្ឋកិច្ចក្រៅប្រពន្ធ័ស្រុកកៀនស្វាយ និងអភិបាលរងស្រុកកៀនស្វាយ លោក សុខ ពិសិដ្ឋ បានប្រាប់ឱ្យពលរដ្ឋរក្សាភាពស្ងៀមស្ងាត់សិន ដោយសន្យាជួយរកដំណោះស្រាយឱ្យបានឆាប់។

លោកបន្ដថា៖ «អាជ្ញាធរស្រុកនឹងបញ្ជូនឯកសារទៅសាលាខេត្តកណ្តាល ហើយសន្យាថានឹងធ្វើផ្លូវជូនប្រជាពលរដ្ឋវិញ លោកបញ្ជាក់ថានេះជាសំដីរបស់ លោក កៅ សេង ការិយាល័យសេដ្ឋកិច្ចក្រៅប្រពន្ធ័ ប្រចាំស្រុកកៀនស្វាយ។ អភិបាលរងស្រុកកៀនស្វាយ លោក សុខ ពិសិដ្ឋ ប្រាប់ប្រជាពលរដ្ឋឲ្យវិលត្រឡប់ទៅផ្ទះវិញ ចាំគេដោះស្រាយ»។

មេឃុំឈើទាលលើអ្នកស្រី អ៊ុក សឿន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នៅថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២១នេះ អាជ្ញាធរមូលដ្ឋាន និងមន្ទីរសុរិយោដីបានចុះទៅត្រួតពិនិត្យទីតាំងមានជម្លោះរួចហើយ ជុំវិញការចោទថា ក្រុមហ៊ុនបានរំលោភយកដីផ្លូវសាធារណៈប្រវែងជាង៣ម៉ែត្រ។ យ៉ាងណាមិញ មេឃុំរូបនេះមិនអាចបញ្ជាក់បានទេថាតើ ភាគីណាមួយជាអ្នកខុស ដោយរងចាំការដោះស្រាយពីក្រុមជំនាញ។

អ្នកស្រីបន្ដថា៖ «ខ្ញុំអត់បានឃើញ ខ្ញុំមិនហ៊ានថាទេ។ ប្រវែងដីផ្លូវនោះគឺ២ ទៅ៣ម៉ែត្រជាង។ មន្ទីរសុរិយោដីចុះទៅវាស់វែងហើយព្រឹកមិញ ខាងជំនាញគាត់ចុះ ពួកគាត់កំពុងធ្វើការ ជាមួយស្រុកជាមួយក្រុមដោះស្រាយវិវាទគាត់ចុះទៅមើលហើយ»។

ផ្លូវលំសាធារណៈដែលកំពុងមានជម្លោះនេះ មានប្រវែងបណ្តោយ ២គីឡូម៉ែត្រ និងទទឹង៧ម៉ែត្រ ស្ថិតនៅភូមិឈើទាលើ២ ឃុំឈើទាលើ ស្រុកកៀនស្វាយ ដោយពលរដ្ឋចោទថា ក្រុមហ៊ុនបានជីកកាយដីរំលោភយក កាលពីចុងខែកក្តដា ឆ្នាំ២០២១កន្លងមកនេះ ហើយនេះជាលើកទី២ហើយ ដែលអ្នកភូមិតវ៉ាសុំឱ្យអន្ដរាគមន៍ពីអាជ្ញាធរ៕

__________________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក មាស​ ធឿន

អត្ថបទមុន

ភរិយាអ្នកតវ៉ាដីធ្លីនៅខេត្តកណ្ដាលចោទអាជ្ញាធរប្រើលេសជំងឺកូវីដ-១៩ ចាប់ខ្លួនប្ដីរបស់ពួកគេ

អត្ថបទបន្ទាប់

សង្គមស៊ីវិលស្នើពន្លឿនដំណោះស្រាយបញ្ហាដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខណៈការប្រឈមមុខដាក់គ្នាបន្ដកើតមាន

អត្ថបទបន្ទាប់
សង្គមស៊ីវិលស្នើពន្លឿនដំណោះស្រាយបញ្ហាដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខណៈការប្រឈមមុខដាក់គ្នាបន្ដកើតមាន

សង្គមស៊ីវិលស្នើពន្លឿនដំណោះស្រាយបញ្ហាដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខណៈការប្រឈមមុខដាក់គ្នាបន្ដកើតមាន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង