CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន អភិបាលកិច្ច

អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

Admin ដោយ Admin
May 17, 2023
ក្នុង អភិបាលកិច្ច
0
អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

ពេទ្យប្រចាំមណ្ឌលកំពុងតែចាក់ថ្នាំឱ្យក្មេងប្រុសម្នាក់ក្នុងមណ្ឌលសុខភាពបឹងខ្យាង កាលពីថ្ងៃទី១៥ខែឧសភា ឆ្នាំ២០២៣។ (រូបភាព: ឃាង សុខមាន)

0
ចែករំលែក
106
ចំនួនមើល

អ្នកភូមិមួយចំនួននៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បានត្អូញត្អែពីបញ្ហាលំបាកក្នុងការទទួលបានសេវាសុខភាពសាធារណៈ ខណៈឃុំចំនួន៤ នៃស្រុកនេះមានមណ្ឌលសុខភាពតែមួយ។

វ័យ៤២ឆ្នាំអ្នកស្រី គង់ សម្ភស្ស នៅភូមិត្រពាំងកក់ ឃុំទ្រាបានរៀបរាប់ថា ពលរដ្ឋរស់នៅក្នុងឃុំនេះ ពិបាកក្នុងការទៅទទួលសេវាសុខភាពរបស់រដ្ឋជាខ្លាំង ដោយសារនៅក្នុងឃុំទ្រាពុំមានមណ្ឌលសុខភាពឡើយ។

អ្នកស្រី គង់ សម្ភស្ស ឱ្យដឹងថា ពេលពលរដ្ឋនៅឃុំទ្រាត្រូវការសេវាសុខភាពពីរដ្ឋ គឺត្រូវធ្វើដំណើរទៅមណ្ឌលសុខភាពបឹងខ្យាង ដែលមានចម្ងាយជិត១០គីឡូពីភូមិពួកគាត់រស់នៅ។ អ្នកស្រីថា ដោយសារតែមណ្ឌលសុខភាពនៅឆ្ងាយ និងពិបាកធ្វើដំណើរ ខណៈត្រូវការព្យាបាលបន្ទាន់នោះ គឺអ្នកភូមិបង្ខំចិត្តទៅរកសេវាព្យាបាលឯកជនដែលនៅជិតផ្ទះជំនួសវិញ។

ពលរដ្ឋរូបនេះ ចង់ឱ្យស្ថាប័នពាក់ព័ន្ធ ជាពិសេសរដ្ឋាភិបាលបង្កើតមណ្ឌលសុខភាពនៅក្នុងឃុំរបស់អ្នកស្រី ដើម្បីបង្កភាពងាយស្រួលដល់ប្រជាពលរដ្ឋក្នុងការទទួលបានសេវាសុខភាពសាធារណៈ។

អ្នកស្រីបន្ថែម៖«ទាំងខ្ញុំ និងអ្នកភូមិខ្ញុំពេលឈឺអីគឺទៅតែពេទ្យជិតផ្ទះទេ វាជិត។ បើមណ្ឌលសុខភាពវិញ គឺនៅឆ្ងាយណាស់មួយពិបាកធ្វើដំណើរផង។ បានជាម្នាក់មិនសូវទៅពេទ្យរដ្ឋទេ។ ខ្ញុំគិតថា បើក្នុងឃុំខ្ញុំមានមណ្ឌលសុខភាពមួយប្រហែលជាពួកខ្ញុំងាកមកប្រើសេវាសុខភាពរដ្ឋវិញ តែមិនដឹងពេលណាទេអូនអើយ។ តែបើមានគឺល្អហ្មងហ្នឹងអូន»។

វ័យ៥០ឆ្នាំអ្នកស្រី ជិន ម៉ាលីស នៅឃុំព្រែករកា និយាយថា គ្រួសារអ្នកស្រីកម្រទៅរកសេវាព្យាបាលនៅមន្ទីពេទ្យរដ្ឋណាស់ ដោយសារតែមណ្ឌលសុខភាពនៅឆ្ងាយពីផ្ទះ ហើយផ្លូវស្ងាត់ និងពិបាកធ្វើដំណើរ។ អ្នកស្រីថា ពេលគ្រួសារអ្នកស្រីត្រូវសេវាព្យាបាល គឺទៅរកពេទ្យឯកជនដែលនៅជិតផ្ទះ។

អ្នកស្រី ជិន ម៉ាលីស បន្តថា បើសិនជាក្នុងឃុំអ្នកស្រីមានមណ្ឌលសុខភាពមួយនោះ វានឹងជួយសម្រួលដល់គ្រួសារអ្នកស្រី និងពលរដ្ឋក្នុងឃុំទាំងអស់ងាយស្រួលទទួលបានសេវាសុខភាពពីរដ្ឋ ហើយ វាក៏ជួយកាត់បន្ទាយការចំណាយរបស់ពលរដ្ឋបានច្រើនផងដែរ។

អ្នកស្រីបន្ថែមថា«ពិបាកណាស់អារឿងទៅមណ្ឌលសុខភាពហ្នឹង វានៅឆ្ងាយពីផ្ទះ ពេលត្រូវការបន្ទាន់អីគឺពិបាកហ្មង។ បើសិនជាក្នុងឃុំមានមណ្ឌលសុខភាពមួយ ប្រហែលទាំងមីង ទាំងពលរដ្ឋក្នុងឃុំអាចងាកមកប្រើមណ្ឌលសុខភាពវិញ។ មីងចង់ឱ្យរដ្ឋជួយផ្ដល់មណ្ឌលសុខភាពមួយក្នុងឃុំមីង បានវាងាយស្រួល វាក្បែរផ្ទះវាស្រួល។ យើងត្រូវការយប់ព្រលប់អីវានៅជិតស្រួល»។

មេឃុំទ្រាអ្នកស្រី តន់ ស៊ុនណារី ទទួលស្គាល់ពីផលលំបាករបស់ប្រជាពលរដ្ឋនៅឃុំទ្រាក្នុងការទទួលបានសេវាសុខភាពពីរដ្ឋនេះ។ អ្នកស្រីថា ឃុំនេះពិតជាគ្មានមណ្ឌលសុខភាពពិតមែន។

មេឃុំរូបនេះបន្តថា ពេលដែលពលរដ្ឋនៅឃុំទ្រាត្រូវការសេវាសុខភាពគឺ ត្រូវធ្វើដំណើរទៅមណ្ឌលសុខភាពមួយនៅឃុំបឹងខ្យាង ដែលមានចម្ងាយឆ្ងាយច្រើនគីឡូពីផ្ទះរបស់ពួកគេ ខណៈផ្លូវធ្វើដំណើរពិកធ្វើដំណើរក៏មានផលលំបាក។ អ្នកស្រី បានទទួចដល់ថ្នាក់លើជួយដោះស្រាយ ដោយធ្វើយ៉ាងណាឱ្យឃុំអ្នកស្រីមានមណ្ឌលសុខភាពមួយផងដែរ ដើម្បីជួយដល់ពលរដ្ឋឱ្យងាយស្រួលទទួលសេវាសុខភាពរបស់រដ្ឋ។

អ្នកស្រីបន្ថែមថា៖«បើមណ្ឌលសុខភាពរដ្ឋវានៅឆ្ងាយ ពេលពួកគាត់ធ្វើដំណើរយប់ព្រលប់អីក៏ពិបាកដែរ។ ទើបពួកគាត់មិនសូវជាចង់ទៅ។ ខ្ញុំថា បើក្នុងឃុំខ្ញុំមានមណ្ឌលសុខភាពមួយ គឺថាល្អហ្មង។ វាងាយស្រួលពួកគាត់ផង វាកាត់បន្ថយការចំណាយពួកគាត់ផង។ ទៅពេទ្យឯកជនថ្លៃណាស់ តែធ្វើម៉េចបើវាចឹងហើយ។ មីងក៏មិនដឹងធ្វើម៉េចដែរ មានតែថ្នាក់លើទេជួយគិតគូរជូនពលរដ្ឋ។ មីងស្នើរហូតហ្នឹង តែដាក់ទៅស្ងាត់ឈឹង»។

ប្រធានមណ្ឌលសុខភាពបឹងខ្យាងលោក  ស៊ុម ផាន់នី បានឱ្យដឹងថា សព្វថ្ងៃនេះមណ្ឌលសុខភាពបឹងខ្យាងបានបម្រើសេវាសុខភាពដល់ពលរដ្ឋចំនួន៤ឃុំ នៃស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

លោក  ស៊ុម ផាន់នី បញ្ជាក់ថា ពលរដ្ឋទាំង៤ឃុំនោះ មាននៅឃុំទ្រា ឃុំព្រែកស្លែង ឃុំព្រែករកា និងពលរដ្ឋនៅឃុំបឹងខ្យាង ពោលគឺ មានពលរដ្ឋរាប់ម៉ឺននាក់មករស់សេវាសុខភាពមណ្ឌលសុខភាពបឹងខ្យាង។ លោកថា ក្នុងមួយខែៗមានពលរដ្ឋជាមធ្យមមានចន្លោះចាប់ពី២០០០នាក់ទៅ៣០០០នាក់បានមកទទួលសេវាកម្មពិនិត្យ និងព្យាបាលពីមណ្ឌលសុខភាពរបស់លោក។

លោកបន្ថែមថា៖«កន្លែងខ្ញុំបើក២៤ម៉ោង គឺយើងមានអ្នកប្រចាំការរហូត។ តែអ្នកខ្លះគ្នានៅឆ្ងាយយប់ព្រលប់គ្នាក៏មិនបានមកដែរ។ សុំប្រជាពលរដ្ឋទាំងអស់ កុំយល់ថាសេវារដ្ឋមិនល្អអី  ដោយសារវាមានកម្រិតវា កម្រិតត្រឹមណ្ឌលសុខភាពកម្រិតក៏ត្រឹមហ្នឹងទៅ បើធ្ងន់ធ្ងរយើងអាចបញ្ជូនទៅពេទ្យរដ្ឋបាន តែសុំមកទទួលសេវាកម្មរដ្ឋសិនមក»។

ពាក់ពន្ធរឿងនេះ អ្នកនាំពាក្យមន្ទីរសុខាភិបាលខេត្តកណ្ដាលលោកវេជ្ជបណ្ឌិត គាម  ពិសិដ្ឋ មានប្រសាសន៍ថា ឃុំមួយអាចបើកមណ្ឌលសុខភាពបាន លុះត្រាតែឃុំនោះមានពលរដ្ឋចាប់ពី៨០០០នាក់ទៅ១២០០០នាក់។

លោកវេជ្ជបណ្ឌិត គាម  ពិសិដ្ឋ បញ្ជាក់ថា ឃុំទ្រា ឃុំព្រែកស្លែង ឃុំព្រែករកា និងឃុំផ្សេងទៀតមិនទាន់មានមណ្ឌលសុខភាពដោយសារឃុំទាំងនោះ ពុំទាន់មានពលរដ្ឋច្រើនគ្រប់គ្រាន់សម្រាប់បើកមណ្ឌលសុខភាព។

លោកបានពន្យល់បន្ថែមថា មូលហេតុដែលក្រសុខាភិបាលតម្រូវឱ្យមានពលរដ្ឋចាប់ពី៨០០០នាក់ទៅ១២០០០នាក់ ដោយសារតែខ្លាចខាតថវិកាជាតិ ព្រោះពលរដ្ឋប្រើប្រាស់តិច ហើយការចំណាយថវិកាជាតិច្រើន ដែលធ្វើឱ្យក្រសួងសុខាភិបាលបើកមណ្ឌលសុខភាពបាន។

លោកបន្ថែមថា៖«វាត្រូវចំណាយច្រើនដូចជាត្រូវរើសបុគ្គលិកក្នុងមណ្ឌលមួយមានចាប់ពី៨នាក់ទៅ១២នាក់។ ចឹងហើយបានពលរដ្ឋទាំង៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងហ្នឹង ត្រូវប្រើមណ្ឌលសុខភាពបឹងខ្យាងសិន។ ប៉ុន្ដែបើសិនជាមានខាងគណៈពង្រឹងគេមានសិទ្ធិក្នុងការស្នើទៅក្រសួងសុខាភិបាលបាន ប្រសិនបើគេមើលឃើញថាចំនួនប្រជាជនច្រើនគួរសមគឺអាចបាន»។

នាយករង នៃវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយលោក ឡាំ សុជាតិ មានប្រសាសន៍ថា ជាគោលការណ៍គឺ ក្រសួងសុខខាភិបាលបានកំណត់ចំនួនប្រជាពលរដ្ឋ ដើម្បីបង្កើតមណ្ឌលសុខភាពមែន ប៉ុន្តែលោកថា ប្រសិនបើពលរដ្ឋ៤ឃុំប្រើប្រាស់មណ្ឌលសុខភាពតែមួយ គឺវាពិតជាផ្ដល់នូវភាពលំបាកដល់ពលរដ្ឋជាមិនខាន។

លោក ឡាំ សុជាតិ បន្តថា ដើម្បីដោះស្រាយបញ្ហា និងជួយសម្រួលដល់ប្រជាពលរដ្ឋ គឺក្រសួងគួរតែបង្កើតឱ្យឃុំចំនួន២មានមណ្ឌលសុខភាពមួយជាការល្អប្រសើរ។ លោកថា ការធ្វើបែបនេះ គឺវាបង្កភាពងាយស្រួលដល់ពលរដ្ឋក្នុងការទទួលយកសេវាកម្មសុខភាពពីរដ្ឋ និងកាត់បន្ថយការចំណាយបានច្រើន។

លោកបន្ថែមថា៖«ខ្ញុំគិតថាជាគោលការណ៍គួរតែឃុំមួយ មានមណ្ឌលសុខភាពមួយ ព្រោះពលរដ្ឋខ្លះគាត់នៅតំបន់ដាច់ស្រយាលដើម្បីកាត់បន្ថយរយៈពេលធ្វើដំណើររបស់គាត់។ បើតំបន់ប្រជុំជន វានៅជិតៗគ្នាអាហ្នឹងគឺវាអាចប្រើជាមួយគ្នាបាន សំខាន់ព្យាយាមប្រើពេទ្យ និងឧបករណ៍ឱ្យបានគ្រប់គ្រាន់គឺវាល្អប្រសើរហើយ»។

បើយោងតាមអង្គការទិន្នន័យដើម្បីការអភិវឌ្ឍ គឺគិតត្រឹមឆ្នាំ២០១៥ ប្រទេសកម្ពុជាមានមន្ទីរពេទ្យបង្អែកទាំងអស់ចំនួន ១០២ ដែលក្នុងនោះ មានមន្ទីរពេទ្យជាតិចំនួន៩ មន្ទីរពេទ្យបង្អែករាជធានីចំនួន២៥ និងមន្ទីរពេទ្យបង្អែកស្រុកចំនួន៦៨។  ចំណែកមណ្ឌលសុខភាពចំនួន ១.១៤១ និងប៉ុស្តិសុខភាពចំនួន១០៧។

អង្គការមួយនេះកត់សម្គាល់ឃើញថា ក្រុមគ្រូពេទ្យ និងអ្នកជំនាញសុខភាពក៏មានការកើនឡើងខ្លាំងដែរនៅក្នុងវិស័យផ្សេងៗគ្នា ហើយបើនិយាយពីវិស័យឯកជនវិញ គ្លីនិក និងឱសថទំហំតូច និងមធ្យមក៏មានការរីកចម្រើននៅក្នុងទីក្រុងនិងខេត្តគួរឲ្យកត់សម្គាល់ផងដែរ៕

………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ឃាង សុខមាន

អត្ថបទមុន

សត្វខ្លាឃ្មុំញីមួយក្បាលបានងាប់ បន្ទាប់ពីជាប់អន្ទាក់ជាច្រើនថ្ងៃនៅព្រៃតំបន់ការពារក្នុងខេត្តកោះកុង

អត្ថបទបន្ទាប់

កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

អត្ថបទបន្ទាប់
កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង