CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋស្រុកគងពិសីចោទក្រុមហ៊ុនដីឡូតិ៍មួយថា រំលោភយកដីផ្លូវក្នុងភូមិធ្វើជាកម្មសិទ្ធិឯកជន

Admin ដោយ Admin
November 24, 2021
ក្នុង វិវាទដីធ្លី
0
ពលរដ្ឋស្រុកគងពិសីចោទក្រុមហ៊ុនដីឡូតិ៍មួយថា រំលោភយកដីផ្លូវក្នុងភូមិធ្វើជាកម្មសិទ្ធិឯកជន

រូបថតផ្តល់ដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM

0
ចែករំលែក
103
ចំនួនមើល

ពលរដ្ឋនៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ ប្រមូលគ្នាតវ៉ាដោយចោទក្រុមហ៊ុនសេងហានដីឡូត៍ថា ឈូសឆាយ និងផ្ដាច់យកដីសាធារណធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដោយពលរដ្ឋក្នុងភូមិតែងតែធ្វើដំណើរទៅធ្វើស្រែចម្ការ និងឆ្លងកាត់ក្នុងភូមិ។ 

ពលរដ្ឋម្នាក់រស់នៅភូមិព្រៃទើ ឃុំព្រៃញាតិ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ លោក សោក ឡុក ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ឱ្យថា ក្រុមហ៊ុនដីឡូតិ៍ដែលគេស្គាល់ឈ្មោះថា «សេង ហាន» បាននាំគ្រឿងចក្រមកឈូសឆាយផ្លូវពីដូនតា ដែលពលរដ្ឋធ្វើដំណើរទៅស្រែចម្ការដើម្បីអាស្រ័យផលរាល់ឆ្នាំធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ 

លោកបន្តថា៖ «ផ្លូវថ្នល់នេះមានតាំងពីយូរណាស់មកហើយ ដែលដូនតាបន្សល់ទុកឱ្យកូនចៅធ្វើដំណើរទៅស្រែចម្ការ។ ចុះហេតុអ្វីបានជាក្រុមហ៊ុន សេង ហាន ហ៊ានមកឈូសឆាយធ្វើជាកម្មសិទ្ធិរបស់ខ្លួន។ ពួកខ្ញុំមិនព្រមជាដាច់ខាត ទាល់តែអាជ្ញាធរពាក់ព័ន្ធនិងក្រុមហ៊ុនមកដោះស្រាយឱ្យជូនអ្នកស្រុកព្រៃទើ ទើបពួកខ្ញុំព្រម»។

ពលរដ្ឋម្នាក់ទៀត អ្នកស្រី ខាំ ណំ លើកឡើងថា ពលរដ្ឋជាង១០០ គ្រួសារបាននាំគ្នាតវ៉ាទាមទារឱ្យក្រុមហ៊ុនបើកផ្លូវសាធារណនៅក្នុងភូមិឡើងវិញ ដោយថា ក្រុមហ៊ុនបានរំលោភបំពានយកដោយគ្មានមូលដ្ឋានច្បាស់លាស់ និងគ្មានដំណោះស្រាយជូនប្រជាពលរដ្ឋនៅក្នុងភូមិឡើយ។

អ្នកស្រីបន្តថា៖ «ខ្ញុំសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធមេត្តាជួយដោះស្រាយដើម្បីកុំឱ្យក្រុមហ៊ុនរំលោភបំពានផ្លូវថ្នល់នេះតទៅទៀតជួយរកយុត្តិធម៌ឱ្យអ្នកភូមិព្រៃទើផង»។

មេភូមិព្រៃទើ លោក សៀត ផេង មានប្រសាសន៍ថា ដីផ្លូវមានជម្លោះរវាងប្រជាពលរដ្ឋ និងក្រុមហ៊ុន ដីឡូតិ៍ សេង ហាន បានកើតឡើងជាយូរមកហើយ ដែលការនេះជំរុញឱ្យពលរដ្ឋកើតទុក្ខមិនសុខចិត្ត ដរាបណា ក្រុមហ៊ុនមិនឆ្លើយបំភ្លឺ ឬមានដំណោះស្រាយសមស្របណាមួយ។

លោកបន្តថា៖ «ខ្ញុំក៏បានជម្រាបជូនដល់អាជ្ញាធរពាក់ព័ន្ធដែរថា អ្នកស្រុកភូមិព្រៃទើពួកគាត់មិនព្រមទេ ដែលក្រុមហ៊ុន សេងហានដីឡូតិ៍បានឈូសឆាយផ្លូវថ្នល់ពួកគាត់ដើរទៅស្រែរហូតនោះ»។

មេឃុំព្រៃញាតិ ស្រុកគងពិសី លោក ចាន់ ស៊ុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកធ្លាប់ហៅភាគីប្រជាពលរដ្ឋមកសម្រុះសម្រួលគ្នាម្ដងរួចមកហើយ ប៉ុន្ដែមិនទាន់ត្រូវគ្នា ដោយលោកថា ដីនេះគឺជាដីផ្លូវខ្នល់រទេះចាស់មានប្រវែងប្រហែល ១០០ ម៉ែត្រ។

យ៉ាងនេះក្ដី លោកអះអាងថា ខាងធនធានទឹក និងក្រុមហ៊ុនដីឡូតិ៍បានដោះដូរធ្វើផ្លូវថ្មី ប៉ុន្ដែប្រជាពលរដ្ឋនៅតែមិនព្រម ដោយពួកគេនៅតែបន្ដទាមទារឱ្យរក្សាផ្លូវចាស់ដើម្បីធ្វើដំណើរដដែល។

មេឃុំរូបនេះបន្តថា៖ «អ្នកភូមិព្រៃទើពួកគាត់ចង់បានជាប្រាក់សំណងគាត់យកលុយទៅសាងស្រះទឹក ហើយខ្ញុំបានពន្យល់ណែនាំប្រាប់ពួកគាត់យ៉ាងណាក៏ពួកគាត់នៅតែមិនព្រមគឺពួកគាត់ចង់បានតែលុយយកទៅធ្វើការសាងសង់ស្រះទឹកដោយខ្លួនឯង ហើយស្រះទឹកនេះថ្ងៃក្រោយទៅពិបាកនឹងប្រើណាស់ព្រោះអីវានៅចំពាក់កណ្ដាលប្រឡាយទឹក»។

ប្រធានការិយាល័យធនធានទឹកនិងឧតុនិយម លោក សោម បាន មានប្រសាសន៍ថា ករណីដីថ្នល់រទេះចាស់នៅភូមិព្រៃទើនេះ លោកបានរាយការណ៍ទៅអាជ្ញាធរថ្នាក់ឃុំច្រើនដងមកហើយ តែមិនទាន់ទទួលបានការឆ្លើយតបយ៉ាងណានោះទេ។

លោកបន្តថា៖ «សប្តាហ៍ក្រោយ ខ្ញុំនឹងទៅផ្ទាល់អំពីបញ្ហាដីថ្នល់ដែលមានទំនាស់ តែដោយសាតែប៉ុន្មានថ្ងៃនេះខ្ញុំមានការរវល់ច្រើនក្នុងកិច្ចការសង្គម»។

ម្យ៉ាងទៀត លោកថា លោកក៏បានបានប្រគល់កិច្ចការទាំងនេះទៅអាជ្ញាធរឃុំស្រាវជ្រាវ បានលទ្ធផលយ៉ាងណានោះ មិនទាន់ដល់ដៃលោកនៅឡើយទេ៕

______________________

ពលរដ្ឋអ្នកសារពត៌មានខេត្តកំពង់ស្ពឺ លោក សួស ចាន់ឌឿន

អត្ថបទមុន

បទយកការណ៍៖ ឆាកជីវិត និងវីរភាពរបស់ស្ដ្រីដឹកនាំសហគមន៍ម្នាក់នៅកំពង់ធំ

អត្ថបទបន្ទាប់

ពលរដ្ឋស្រុកឱរ៉ាល់ទាមទារឱ្យក្រុមហ៊ុនបូមខ្សាច់ជួសជុលផ្លូវខូចខាតដោយអាជីវកម្មរ​បស់ខ្លួន

អត្ថបទបន្ទាប់
ពលរដ្ឋស្រុកឱរ៉ាល់ទាមទារឱ្យក្រុមហ៊ុនបូមខ្សាច់ជួសជុលផ្លូវខូចខាតដោយអាជីវកម្មរ​បស់ខ្លួន

ពលរដ្ឋស្រុកឱរ៉ាល់ទាមទារឱ្យក្រុមហ៊ុនបូមខ្សាច់ជួសជុលផ្លូវខូចខាតដោយអាជីវកម្មរ​បស់ខ្លួន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង