CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ខេត្ត​កំពង់​ស្ពឺ​​ស្នើ​បញ្ឈប់​ការ​កាប់​ព្រៃ​ក្នុង​ដី​សមូហភាព ខណៈ​​ការ​ឈូស​ឆាយ​កើតឡើង​​ជា​​ថ្មី

CJs khmer ដោយ CJs khmer
April 1, 2025
ក្នុង បរិស្ថាន
0
សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ខេត្ត​កំពង់​ស្ពឺ​​ស្នើ​បញ្ឈប់​ការ​កាប់​ព្រៃ​ក្នុង​ដី​សមូហភាព ខណៈ​​ការ​ឈូស​ឆាយ​កើតឡើង​​ជា​​ថ្មី

ព្រៃមេត្តាធម្មជាតិ ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥។ (រូបភាព៖ ហ្វេសប៊ុក Metta Nature)

0
ចែករំលែក
35
ចំនួនមើល

ប្រជា​សហគមន៍​ឧត្ដម​ស្រែពស់ ឬ​ហៅ​ថា​ព្រៃ​មេត្តា​ធម្ម​ជាតិ ក្នុង​ស្រុក​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានស្នើ​ដល់​អាជ្ញាធរ​​ពាក់​ព័ន្ធ​បញ្ឈប់​​ការ​កាប់​ព្រៃ​ក្នុង​​ដី​សមូហភាព​ ដែល​ជា​ទីគោរព​សក្ការៈ​បូជា​របស់​ពលរដ្ឋ ខណៈពលរដ្ឋ​ថាមាន​ការ​ឈូស​ឆាយ​ជា​ថ្មី​នៅ​ព្រៃ​មេត្តា​ធម្មជាតិ​ កាលពីចុង​សប្តាហ៍​​មុននេះ។

លោក ឃន សារិទ្ធ អាយុ​​៤៤ឆ្នាំ ប្រាប់Newsroom Cambodia នៅថ្ងៃ​ទី៣១ ខែមិនាថា កាលពីថ្ងៃទី២៩ ខែមិនា ពលរដ្ឋចំនួន៨នាក់ បានចុះទៅចំណុចអាស្រមព្រៃមេត្តា ដែលស្តិតក្នុងភូមិពោធ៍មាស ឃុំត្រពាំងជោ ស្រុក​​​ឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានប្រទះឃើញ​​មា​ន​ការ​ឈូស​ឆាយ​ឡើង​វិញ​ បន្ទាប់ពីផ្អាក​មួយ​រយៈ​ប្រមាណ​ជា ២ឆ្នាំ ព្រោះ​ពលរដ្ឋ​ចេញ​តវ៉ា​ស្នើ​ឱ្យ​រក្សាដីទីសក្ការៈ​​ដែលនៅសល់សល់​​ប្រមាណ ៣០​ហិកតា នៅតំបន់អាស្រមព្រៃមេត្តា ធម្ម​ជាតិ ដែល​ជាតំបន់ជំនឿ​បែបព្រះពុទ្ធ​សាសនា និងជាតំបន់ដែលសហគំន៍​​អភិរក្ស​ធន​ធាន​ធម្មជាតិ​ផង​ដែរ ។

លោក​បន្ត​ថា៖ «ថ្ងៃទី២៩[មិនា] យើងចូលទៅ មានអាត្រាក់​មួយ​គេភ្ជួរ យើងឃើញរោង​ប្រក់ព្រះ​បាត់អស់ហើយ ហើយព្រះគេលើកចេញអស់ដែរ យើងក៏សុំឱ្យគាត់ផ្អាកកាយឈូស ដើម្បីមានការដោះស្រាយសិន។ គាត់ឈូសបន្ថែមលើចំណុចដែលមានបរិវេណព្រះ គឺ​គាត់​ឈូស​បន្ថែម​ព្រៃ​ដែល​នៅ​សល់​ គាត់​ឈូស​អស់ហើយ ហើយ​ព្រះ គាត់​លើក​យក​ទៅ​គរមួយ​កន្លែង បាក់បែកខ្លះ បាល័ង្គ​ព្រះ រោង​ប្រក់​ព្រះ គឺ​គាត់​កាត់​ចោលអស់​ហើយ។ […] ការឈ្វៀលដីចំដីសហគមន៍គាត់ការពារ ហើយចំអាស្រមព្រៃមេត្តា អញ្ចឹងពួកយើងស្នើសុំ តំបន់ដែលមានអាស្រមមានព្រះ សុំទុក អ្វីនៅខាងៗយើងមិនជំទាស់ទេ។»

លោកបង្ហាញការសោក​ស្តាយ​ដែល​ព្រៃ​សហគមន៍​ត្រូវ​បាន​ឈូស​ឆាយ​ជាថ្មី ទាំងដែល​មិន​ទាន់​​មាន​ដំណោះស្រាយ​ជុំវិញបញ្ហាដីធ្លី​នេះ​នៅឡើយ។ លោកថា នៅឆ្នាំ២០២១ រាជរដ្ឋាភិបាល បាន​កាត់ឆ្វៀល​ដី​ឱ្យ​ទៅ​នាយ​ទាហាន​ចំនួន ៤១គ្រួសារ ប៉ុន្តែនៅពេល​ដែល​ពលរដ្ឋតវ៉ា ក៏ផ្អាក​ការឈូសឆាយមួយរយៈ ហើយកាលពីចុង​ខែធ្នូ​ ឆ្នាំ២០២៤ ក៏មានហេតុការណ៍ចាប់សហគមន៍ណា​​ដែលចូលព្រៃ និង​មានការប្តឹងទៅតុលាការ ទើបធ្វើឱ្យ​​​សហគមន៍លែងហានចូលព្រៃ។

លោកថា៖ «យើងសោកស្តាយមែនទែនគាត់មិនគួរ​ណាធ្វើបែបហ្នឹង​ គួរ​​ណាតែចាំដោះស្រាយ​​ហើយ​សិន ប៉ុន្តែមិនទាន់មានដំណោះស្រាយ គាត់​កម្ទេច​​សម្ភារៈព្រះពុទ្ធសាសនា​ចោលអស់រលីងអញ្ចឹង​។ មានតែស្នើសុំឱ្យ​​មាន​​ការចុះបញ្ជីដី​ដែលសេសសល់​​​ ឱ្យបានត្រឹមត្រូវ ជៀសវាង​​សម្បទាន ឬមានការយកដោយអ្នកមានលុយមាន​អំណាច»។

ពលរដ្ឋសហគមន៍មេត្តាធម្មជាតិមួយរូបទៀត គឺលោក លាង ប៉ន បាន​ប្រាប់​ថា លោកនិងប្រជាសហគមន៍បាន​ឃាត់កុំឱ្យឈូសឆាយ នៅទីតាំង​សក្ការៈបូជា ដែលសហគមន៍​ធ្លាប់គោរពបូជា តែឃាត់​អ្នកឈូសឆាយមិនបានឡើយ។

លោកថា៖ «ក្នុងថ្ងៃទី៣០ម្សិលមិញហ្នឹង ពួកយើងខ្ញុំក៏បានចូលរួម និង​​ថ្ងៃទី២៩ ក៏ខ្ញុំបានចូលរួមផ្ទួនៗ​រហូតដល់​ឃាត់​ត្រាក់​ទ័រ​គ្រឿង​ចក្រ​អីផ្សេងៗរហូតដែរ តែគ្រាន់តែខាងហ្នឹងគេអត់ស្ដាប់យើង គេអត់ស្ដាប់ខាងសហគមន៍ខាងពុទ្ធបរិស័ទ​ដែលអង្វរក ដើម្បីឱ្យជួយ​រកដំណោះស្រាយ ដើម្បីឱ្យសល់​ជាជម្រក​សត្វ ឬក៏អភិរក្សព្រៃឈើ បរិស្ថាន និងកន្លែងព្រះពុទ្ធសាសនា​​ដែលយើងធ្លាប់គោរព»។

លោក លាង ប៉ន បន្តថា មានការឈូសឆាយព្រៃមេត្តាធម្មជាតិជាបន្តបន្ទាប់ បើតាមលោកសង្កេតឃើញគឺលើសអំពី ស.ជ.ណ ចំនួន ២៦២,២៤ហិកតាទៅទៀត តែសហកមន៍តវ៉ាតែត្រង់ចំណុចប្រសព្វនៅអាស្រមព្រះពុទ្ធ ដែលមានទំហំជុំវិញ​ប្រមាណ៣០ហិកតា ប៉ុណ្ណោះ ដើម្បីអភិរក្សសម្រាប់សត្វព្រៃ និងជាកន្លែងគោរពបូជាផងដែរ ។

លោកបន្ថែមថា៖«ពួកសហគមន៍ចង់ឱ្យវាស់ឱ្យដឹងបច្ចុប្បន្នភាព ឱ្យត្រឹមកុំឱ្យមានជនឆ្លៀតឱកាស ធ្វើឱ្យចំក្រិត្យ ឱ្យចំគោលដៅនេះទី១។ ទី២ សហគមន៍ចង់ស្នើសុំ​​​អ្នកដែលត្រូវទទួល​​បានដីសម្បទាន ឱ្យឆ្វៀល​​ចំណុចដែល​​មានអារ៉ាម មានព្រះ មាន​អាស្រម សាលាឆាន់ ដីប្រហែល​ជា៣០ហិកតា​​ជាងទេ ប៉ះពាល់​គឺច្រើនតែសហគមន៍​​ស្នើសុំតែប៉ុណ្ណឹង​។ ទោះគេឈូសឆាយ​​អស់​​​ហើយ យើង​សុំឱ្យតែបានដី​មកវិញ ដើម្បីសហគមន៍ ប្រជា​ពលរដ្ឋ ពុទ្ធបរិស័ទ្ធ ដាំដុះ​ជាថ្មី ដើម្បី​បរិស្ថាន និងអភិរក្ស​សារជាថ្មី។ ហើយចំណុចនេះដែរ គែជាចំណុចប្រសព្វ ជាប់ជ្រលងភ្នំ អញ្ចឹងវាទាក់ទាញសត្វ ជាកន្លែងសត្វចុះឡើង ហើយកន្លែងនេះក៏ជាពិភពទឹកសម្រាប់សត្វ និយាយទៅជាកន្លែងប្រជុំសត្វផ្សេងៗ»។

ជុំវិញករណីនេះ លោក ជាម ច័ន្ទសោភ័ណ្ឌ ជាអភិបាលខេត្តកំពង់ស្ពឺ បដិសេធ​ថា មិន​មានការទន្រ្ទានដីលើសពី ស.ជ.ណ ឡើយ ហើយ​នៅក្នុងតំបន់នោះ គឺមានការកាត់ឆ្វៀល​ឱ្យទៅកងទ័ព​រថគ្រោះ​ប្រមាណជាង៤០ គ្រួសារ គឺលោកអនុវត្តទៅតាមគោលការណ៍ដែលមានមកហើយ។

លោកលើកឡើងថា៖«កិច្ចការងារនេះ អាជ្ញាធរស្រុកអាជ្ញាធរខេត្តតាមដាន កិច្ចការងារនេះណាស់ មិនឱ្យគាត់ឈូស​ឆាយ រុករាន ទន្ទ្រានដីថ្មីនោះទេ ខ្ញុំសុំបដិសេធកិច្ចការងារ​ហ្នឹង មិនមែនជាការពិតប្រាកដទេ […] កិច្ចការ​ហ្នឹង​មាន​គោល​ការណ៍​រួច​ហើយ អភិបា​ល​ខេត្ត​មាន​តែ​អនុវត្ត​ទៅ​តាម​គោល​ការណ៍​ដែល​មាន​ហើយ ទោះកង​ទ័ព​ដើម្បី​ប្រជាជន ប្រជាជនដើម្បីកងទ័ព ដើម្បីធ្វើយ៉ាងម៉េចឱ្យប្រទេសយើង មាន​សន្តិសុខ​សណ្តាប់​ធ្នាប់ល្អ​ប្រសើរ​តាម​រយៈកងទ័ព»។

លោក សាន់ ម៉ាឡា ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងការអភិវឌ្ឍបាន​និយាយ​ថា ព្រៃមេត្តាធម្មជាតិអាចនឹងប្រឈមនឹងការបាត់​បង់ ដោយ​សារ​បញ្ហាទំនាស់ដីធ្លី​ រវាង​សហគមន៍មូលដ្ឋាន និង​ក្រុមទាហាន។

លោកបន្ត​ថា​ លោកមិនបានដឹងពីមូលហេតុ​ដែលរដ្ឋាភិបាលកាត់ឆ្វៀល​ដី​ព្រៃមេត្តាធម្មជាតិ ឱ្យទៅទាហាននោះទេ តែលោកថា បើការដកហូតដីនោះ មិនមានផលប្រយោជន៍ច្រើនជាងការអភិរក្ស នោះរដ្ឋាភិបាលមិនគួរធ្វើឡើយ។

លោកថា៖ «យើងមិនច្បាស់អំពីគោលបំណង ឬក៏មូលហេតុដែលអាជ្ញាធររដ្ឋ បានកាត់ប្រគល់ដីព្រៃឱ្យ​​ទាហាន​ទេ ក៏ប៉ុន្តែយើង​វាមានសារៈសំខាន់ខ្លាំងណាស់ ដែលអាជ្ញាធរដ្ឋហ្នឹងគួរតែថែរក្សា ឬក៏អនុញ្ញាតឱ្យប្រជាជន​ចូលទៅក្នុងតំបន់នោះ អាចអភិរក្សព្រៃឈើ អាចការពារព្រៃឈើ ប្រកបទៅដោយនិរន្តរភាព។ ការដកហូតណាមួយ​ ដែលវាមានផលចំណេញតិចជាងការអភិរក្សនោះ មិនគួរត្រូវបានធ្វើឡើងនោះទេ»។

គួរជម្រាបជូនថា ព្រៃមេត្តាធម្មជាតិ ឬព្រៃសហគមន៍ឧត្ដមស្រែពស់ ស្ថិតនៅឃុំត្រពាំងជោរ មានទំហំ ៨៨៧ហិកតា ស្ថិតនៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាតំបន់ជាផ្នែកមួយនៃដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់។

កាលពីឆ្នាំ២០០២ ក្រសួងបរិស្ថានបានទទួលស្គាល់ព្រៃមេត្តាធម្មជាតិជាព្រៃអភិរក្ស ហើយកាលពីខែ​សីហា ឆ្នាំ​២០២១ រដ្ឋាភិបាលបានចេញអនុក្រឹត្យ ឆ្វៀលដីព្រៃមេត្តាធម្មជាតិនេះទំហំ ២៦២,២៤ហិកតា ពីដែនជម្រក​សត្វព្រៃភ្នំឱរ៉ាល់ ចែក​ឱ្យគ្រួសារយោធិន «ង -៧០» កងរថក្រោះ ៤១គ្រួសារ សម្រាប់សង់លំនៅឋាន និងបង្កបង្កើនផល។ ប្រជាសហគមន៍នៅឃុំត្រពាំងជោរ បាននាំគ្នាតវ៉ាប្រឆាំងក្រុមទាហាននៃបញ្ជាការដ្ឋានរថក្រោះ មិនឱ្យកាប់បំផ្លាញព្រៃមេត្តាធម្មជាតិចាប់តាំងពីចុងឆ្នាំ២០២១មក៕

………………………………

អត្ថបទដោយ៖ នឿន ដាវីន

អត្ថបទមុន

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់​លាក់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​នៅ​ថៃ​​ដោយ​សារ​រញ្ជួយ​ដី​

អត្ថបទបន្ទាប់

បទយកការណ៍៖ យុវជនជនជាតិដើមភាគតិចចារ៉ាយ ប្រើប្រាស់តន្ត្រី​ដើម្បីអភិរក្ស​ភាសា និង​វប្បធម៌​របស់​ខ្លួន

អត្ថបទបន្ទាប់
បទយកការណ៍៖ យុវជនជនជាតិដើមភាគតិចចារ៉ាយ ប្រើប្រាស់តន្ត្រី​ដើម្បីអភិរក្ស​ភាសា និង​វប្បធម៌​របស់​ខ្លួន

បទយកការណ៍៖ យុវជនជនជាតិដើមភាគតិចចារ៉ាយ ប្រើប្រាស់តន្ត្រី​ដើម្បីអភិរក្ស​ភាសា និង​វប្បធម៌​របស់​ខ្លួន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង