CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

Admin ដោយ Admin
February 2, 2023
ក្នុង ការងារ, សិទ្ធិមនុស្ស
0
កញ្ញា ឈឹម ស៊ីថរ បាន​ពានរង្វាន់​សិទ្ធិមនុស្ស

កញ្ញា ឈឹម ស៊ីថរ ប្រធាន​សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនណាហ្គាវើលដ៍។ (រូប៖ VOD/ហេង វិចិត្រ)

0
ចែករំលែក
47
ចំនួនមើល

ក្រសួងការ​បរទេស​សហរដ្ឋ​អាមេរិក បាន​ប្រកាស​នៅថ្ងៃទី១ ខែកុម្ភៈថា អ្នកដឹកនាំ​សហជីព​នៅ​កម្ពុជា កញ្ញា ឈឹម ស៊ីថរ គឺ​ជាម្ចាស់​ពានម្នាក់​ក្នុងចំណោម ១០ រូបជុំវិញ​សាកលលោក ដែលទទួល​ពានរង្វាន់​អ្នកការពារ​សិទ្ធិមនុស្ស​ប្រចាំឆ្នាំ។ កញ្ញាគឺ​ជាអ្នកទីមួយ​នៃប្រទេស​កម្ពុជា ដែល​បាន​ពានរង្វាន់​នេះ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជានៅថ្ងៃទី២ ខែកុម្ភៈនេះឱ្យដឹងថា តាមរយៈពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ គឺជាការទទួលស្គាល់ពីបុគ្គលក្លាហានទាំងឡាយណា ដែលបង្ហាញពីភាពក្លាហានយ៉ាងពិសេស និងភាពជាអ្នកដឹកនាំក្នុងការតស៊ូមតិដើម្បីលើកកម្ពស់និងការពារសិទ្ធិមនុស្សដែលគេទទួលស្គាល់ជាសាកល និងសេរីភាពជាមូលដ្ឋាន។

កញ្ញា ស៊ីថរ ដឹកនាំ «សហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរ» នៃក្រុមហ៊ុនកាស៊ីណូ ណាហ្គាវើលដ៍។ ចាប់តាំងពីចុងឆ្នាំ២០២១ កញ្ញា ស៊ីថរ បានដឹកនាំបុគ្គលិកកម្មករក្រុមហ៊ុនណាហ្គាវើលដ៍ធ្វើកូដកម្មដោយសន្តិវិធី អំពាវនាវឱ្យមានប្រាក់ខែខ្ពស់ និងទទួលយកបុគ្គលិកជាសមាជិកសហជីពរាប់រយនាក់ ដែលជឿថាពួកគេត្រូវបានបណ្តេញចេញពីការងារទាំងអយុត្តិធម៌ ដោយរាប់ទាំង ថ្នាក់ដឹកនាំសហជីពចំនួនជាង ១០ រូប កំពុងប្រឈមនូវការចោទប្រកាន់ផ្នែកព្រហ្មទណ្ឌ ទាក់ទងនឹងរឿងកូដកម្មនេះ។

ទោះបីជាមានការបៀតបៀនរូបកាយ និងការចាប់ខ្លួនកាលពីខែមករា ឆ្នាំ២០២២ ក្នុងពេលកូដកម្មណាហ្គាវើលដ៍ កញ្ញា ស៊ីថរ បានបន្តចេញមុខនិយាយអំពីសិទ្ធិការងារ។ ក្រោយពីអាជ្ញាធរដោះលែងកញ្ញា ស៊ីថរ ជាថ្មីម្តងទៀត ពួកគេក៏បានចាប់ខ្លួននាង នៅក្នុងខែវិច្ឆិកា ឆ្នាំ ២០២២ ដោយចោទថា បានរំលោភនូវលក្ខខណ្ឌនៅក្រៅឃុំ ដោយសារធ្វើដំណើរទៅក្រៅប្រទេស ចូលរួមសន្និសីទទាក់ទងនឹងសហជីព។ កញ្ញា ត្រូវបន្តឃុំខ្លួនដោយរង់ចាំការកាត់ទោស ដែលមិនទាន់កំណត់ពេល ហើយមិនអាចធ្វើដំណើរទៅចូលរួមយកពានរង្វាន់ នៅរដ្ឋធានីវ៉ាស៊ីងតុន ជាមួយអ្នកទទួលពានដទៃទៀតបាន។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា លោក W. Patrick Murphy បានអបអរសាទរចំពោះកញ្ញា ឈឹម ស៊ីថរ ដែលទទួលបានពានរង្វាន់ដ៏មានកិត្យានុភាពមួយនេះ។

លោកថ្លែងតាមរយៈសេចក្តីប្រកាសព័ត៌មានថា៖ «យើងអបអរចំពោះការទទួលស្គាល់ដល់កញ្ញា ស៊ីថរ ជាអ្នកការពារសិទ្ធិមនុស្សឆ្នាំ ២០២២ ម្នាក់។ កញ្ញាគឺជាថ្នាក់ដឹកនាំសហជីពការងារដ៏ក្លាហាននិងអត់ធ្មត់ ដែលតស៊ូមតិដោយសន្តិវិធីដើម្បីសិទ្ធិរបស់កម្មករកម្ពុជា»។

ការការពារនិងគាំទ្រអ្នកការពារសិទ្ធិមនុស្ស គឺជាអាទិភាពចម្បងនៃគោលនយោបាយការបរទេសសហរដ្ឋអាមេរិក។ ស្ថានទូតអាមេរិកនៅប្រទេសកម្ពុជា បានអបអរសាទរដល់កញ្ញា ឈឹម ស៊ីថរ និងអ្នកទទួលទាំងអស់នៃពានរង្វាន់អ្នកការពារសិទ្ធិមនុស្ស ឆ្នាំ២០២២៕

អត្ថបទមុន

យុវជនម្នាក់​បារម្ភ​ពី​សុវត្ថិភាព ក្រោយ​សមត្ថកិច្ច​ឃុំរកាអារ​ឱ្យ​ធ្វើ​កិច្ចសន្យា

អត្ថបទបន្ទាប់

ពលរដ្ឋ​​ដែល​មាន​ផ្ទះ​រលំបាក់​ចូល​​ក្នុង​ព្រែក​នៅ​ក្រុងតាខ្មៅ​ស្នើ​សុំ​​ជំនួយ​​ពី​​រដ្ឋាភិបាល

អត្ថបទបន្ទាប់
ពលរដ្ឋ​​ដែល​មាន​ផ្ទះ​រលំបាក់​ចូល​​ក្នុង​ព្រែក​នៅ​ក្រុងតាខ្មៅ​ស្នើ​សុំ​​ជំនួយ​​ពី​​រដ្ឋាភិបាល

ពលរដ្ឋ​​ដែល​មាន​ផ្ទះ​រលំបាក់​ចូល​​ក្នុង​ព្រែក​នៅ​ក្រុងតាខ្មៅ​ស្នើ​សុំ​​ជំនួយ​​ពី​​រដ្ឋាភិបាល

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង