CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សហជីព​និង​កម្មករ​រោងចក្រ​YW​ចាត់​ទុក​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការងារ​ជា​ការ​គំរាម​មិន​ឱ្យ​ពួកគេ​តវ៉ា​

Admin ដោយ Admin
March 11, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
កម្មកររោងចក្រវ៉ាយដាប់បែលយូ(Y&W)កំពុងតវ៉ាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (រូបភាពផ្ដល់ឱ្យ)

កម្មកររោងចក្រវ៉ាយដាប់បែលយូ(Y&W)កំពុងតវ៉ាកាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ស្ថិតនៅភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ។ (រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
140
ចំនួនមើល

សហជីព និងកម្មករបម្រើការងារនៅរោងចក្រ វ៉ាយដាប់បែលយូ (Y W) ហ្គាមេន ចាត់ទុកសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈថា ជាការគំរាមមិនឱ្យកម្មករចេញតវ៉ា ជាជាងរកដំណោះស្រាយជូនពួកគាត់។

កម្មកររាប់ពាន់នាក់បម្រើការងារនៅរោងចក្រ Y W ស្ថិតនៅតាមបណ្ដោយផ្លូវចំការដូងក្នុងភូមិព្រែកជ្រៃ សង្កាត់ស្ពានថ្ម ខណ្ឌដង្កោ រាជធានីភ្នំពេញ បានតវ៉ាបិទផ្លូវនៅមុខរោងចក្រ កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០២៤ ដើម្បីទាមទារទៅថៅកែឱ្យបើកឈ្នួលឱ្យពួកគេ។

ក្រោយមកនៅថ្ងៃទី៩ ខែមីនាដដែលនេះ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈបានចេញសេចក្ដីប្រកាសព័ត៌មានមួយដោយលើកឡើងថា ការធ្វើបាតុកម្មរបស់កម្មករនិយោជិត នៃក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ហ្គាមេន បង្កឱ្យមានការកកស្ទះចរាចរណ៍ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

ក្រសួងការងារបានអំពាវនាវដល់កម្មករនិយោជិត អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀតឱ្យបញ្ឈប់សកម្មភាពតវ៉ានេះជាបន្ទាន់ ហើយងាកមកស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់វិញ ដើម្បីរក្សាសណ្តាប់ធ្នាប់សាធារណៈ និងផលប្រយោជន៍ប្រជាពលរដ្ឋទូទៅ។

ក្រសួងការងារបន្តថា វិវាទការងារនៅក្រុមហ៊ុន វ៉ាយ & ដាប់បែលយូ ជាករណីក្រុមហ៊ុនបិទទ្វារដោយថៅកែបានរត់ចោលរោងចក្រ ដែលបញ្ហានេះត្រូវដោះស្រាយតាមច្បាប់ស្តីពី ការងារ និងតាមច្បាប់ស្តីពីក្ស័យធន។

បើតាមលិខិតនេះ ក្រសួងនឹងប្ដឹងក្រុមហ៊ុនទៅតុលាការ ដើម្បីស្នើសុំដីការចាត់ចែងរក្សាការពារទ្រព្យសម្បត្តិ និងដោះស្រាយលើបណ្ដឹងអង្គសេចក្តី ដើម្បីអាចមានលទ្ធភាពទូទាត់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករទាំងអស់។

ក្រសួងការងាររំលឹកដល់អ្នកប្រឹក្សាយោបល់ផ្នែកច្បាប់ សហជីពមូលដ្ឋាន និងអ្នកពាក់ព័ន្ធផ្សេងទៀត ត្រូវស្វែងយល់ឱ្យបានច្បាស់អំពីវិធានច្បាប់ប្រកបដោយវិជ្ជាជីវៈ និងការទទួលខុសត្រូវ ហើយមិនត្រូវឆ្លៀតឱកាសកេងចំណេញក្នុងរូបភាពណាមួយពីករណីវិវាទការងារនេះឡើយ។

លិខិត៖« តាមរយៈការបកស្រាយ និងធ្វើសកម្មភាពនានា ផ្ទុយពីខ្លឹមសារ និងគោលការណ៍ច្បាប់ឡើយ។ ជនទាំងឡាយណាដែលព្យាយាមបកស្រាយច្បាប់ដោយមិន ត្រឹមត្រូវ ក្នុងចេតនាបង្កឱ្យមានការតវ៉ាដោយខុសច្បាប់ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន»។

អ្នកស្រី ស្វាយ សុគន្ធា បម្រើការងារនៅ YW ៦ឆ្នាំ ជាប្រធានផ្នែកដេរ បានចាត់ទុកសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការងារជាការគំរាមមិនឱ្យកម្មករចេញតវ៉ាបន្តទៀត។ អ្នកស្រីថា ក្រុមកម្មករមិនចង់តវ៉ានៅតាមដងដងផ្លូវនោះទេ ប៉ុន្តែដោយសារគ្មានជម្រើស និងគ្មានដំណោះស្រាយវិវាទការងារ ខណៈថៅកែបិទទ្វាររោងចក្ររត់ដោយបើកលុយប្រាក់ឈ្នូល និងអត្ថប្រយោជន៍ផ្សេងៗជូនកម្មករ។

កម្មការិនី វ័យ ៣៥ឆ្នាំរូបនេះ បន្តថា ករណីថៅកែមិនបានបើកប្រាក់ឈ្នួលជួនអ្នកស្រី និងកម្មករផ្សេងទៀតននោះ បានធ្វើឱ្យពួកគាត់ជួបបញ្ហាមួយចំនួន ដូចជាគ្មានលុយបង់សង់ទៅធនាគារ ថ្លៃបន្ទប់ជួល ទឹកភ្លើង គ្មានលុយសម្រាប់ទិញអាហារហូបចុកប្រចាំថ្ងៃជាដើម។

អ្នកស្រីលើកឡើងថា៖  «ខ្ញុំមានបន្ទុកធ្ងន់ម៉ាក់ខ្ញុំឈឺថ្នាំគាត់រាល់ខែជិត២០០ដុល្លា [ក្នុងមួយខែ] អាហ្នឹងបន្ទុកធ្ងន់របស់ខ្ញុំហើយហ្នឹងធនាគារ។ សម្រាប់កម្មករដែលគាត់មានគ្រួសារមានកូន ត្រូវបង់ថ្លៃសាលាឯកជនរាល់ខែឱ្យកូន។ ពួកខ្ញុំធ្វើនេះគឺដើម្បីកម្មករទាំងអស់[…]ខ្ញុំយល់ថាលីខិតហ្នឹងគឺធ្ងន់ធ្ងរសម្រាប់កម្មករវ៉ាយដាប់បែលយូ[…]ជាពាក្យគំរាមកំហែងកុំឱ្យយើងធ្វើការកូដកម្មបិតផ្លូវ »។

អ្នកស្រី ស្វាយ សុគន្ធា សំណូមពរឱ្យក្រសួងការងារជួយដោះស្រាយជូនកម្មករឱ្យបានឆាប់រហ័សព្រោះកម្មករមួយចំនួនត្រូវបានម្ចាស់ផ្ទះជួលបង្ខំឱ្យរើអីវាន់ចាកចេញប្រឈមនឹងការរឹបអូសយកទ្រព្យសម្បត្តិផ្សេងៗពីធនាគារ ។

លោក ជា រ៉ា ជាតំណាងកម្មករ បានឱ្យដឹងថា លិខិតរបស់ក្រសួងការងារ គឺមានចេតនាគំរាមបំភិតបំភ័យមកលើកម្មករ ដើម្បីកុំឱ្យកម្មករចេញតវាបន្ថែមទៀត។ លោថា បើថៅកែមិនរត់ចោលកម្មករ រោងចក្រមានការងារធ្វើធម្មតា គឺកម្មករក៏មិនធ្វើការតវ៉ានោះដែរ ។

តំណាងកម្មករបន្តថា ក្រុមហ៊ុនមិនបានជូនដំណឹងទៅកម្មករ ឬក្រសួងការងារឱ្យបានដឹងពីការបិតរោងចក្រ ឬព្យួរការងារកម្ម​ករនោះទេ គឺថៅកែរត់ចោលកម្មករតែម្ដង។

លោកលើកឡើងថា៖  « ខ្ញុំចង់ឃើញខាងក្រសួងការងារដោះស្រាយជូនកម្មករឱ្យបានលឿនៗ » ។

អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន ថ្លែងថា មូលហេតុដែលក្រសួងចេញសេចក្តីប្រកាស់់ព័ត៌មាននៅពេលនេះគឺដោយសារកម្មករនាំគ្នាធ្វើបាតុកម្មតាមដងផ្លូវ២១៧ធ្វើឱ្យមានការកកស្ទះចរាចរណ៍រំខានដល់ការរស់នៅ និងធ្វើដំណើរដល់ពលរដ្ឋទូរទៅ។

លោកបន្តថា ដើម្បីធានាបាននូវសណ្ដាប់ធ្នាប់សាធារណៈក្រសួងការងារស្នើឱ្យកម្មកររោងចក្រវ៉ាយដាប់បែលយូត្រូវបញ្ឈប់ការធ្វើបាតុកម្មនៅតាមដងផ្លូវ ហើយស្វែងរកដំណោះស្រាយតាមផ្លូវច្បាប់វិញ។

លោក កត្តា អ៊ន មានប្រសាសន៍ថា កន្លង់មកក្រសួងការងារមិនទទួលបានពាក្យបណ្ដឹងស្ដីពីវិវាទការងាររបស់កម្មកររោងចក្រវ៉ាយដាប់បែលយូនោះទេ។ លោកថា បើតាមច្បាប់ស្តីពីការងារ គឺតម្រូវឱ្យមានការស្នើសុំ ឬដាក់ពាក្យបណ្ដឹងមកនាយកដ្ឋានវិវាទការងារ ដើម្បីធ្វើការដោះស្រាយ ប៉ុន្តែកម្មករនិយោជិតយកជ្រើសធ្វើបាតុកម្មដែលផ្ទុយពីការដោះស្រាយតាមច្បាប់ ។

លោក កត្តា អ៊ន បន្ថែមពីលើលិខិតថា ក្រសួងកំពុងរៀបចំពាក្យបណ្ដឹងដាក់ទៅតុលាការ ដើម្បីសុំដីការរក្សាការពារទ្រព្យសម្បត្តិរបស់ក្រុមហ៊ុន នឹងរងចាំការសម្រេចរបស់តុលាការ ។

លោកលើកឡើងថា៖ « ដើម្បីសម្រេចរឹបអូសទ្រព្យសម្បត្តិនោះមកទូរទាត់សងប្រាក់ឈ្នួលហ្នឹងប្រាក់អត្ថប្រយោជន៍ផ្សេងៗរបស់កម្មករនិយោជិត ដើម្បីធានាបានអត្ថប្រយោជន៍។នៅថ្ងៃច័ន្ទស្អែកនេះក្រសួងហ្នឹងឱ្យមេធាវីរបស់ក្រសួងការងារដាក់ពាក្យប្ដឹងទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីមានចំណាត់ផ្លូវច្បាប់ករណីបន្ទាន់យើងសុំដីការ ការពារទ្រព្យសម្បត្តិ ។ តាមច្បាប់ត្រូវមានចំណាត់ការផ្លូវច្បាប់ដូចឆ្នេះតុលាការហ្នឹងមានវិធាការផ្លូវច្បាប់ក្នុងករណីដែលនយោជករត់គេចមិនទទួលខុសត្រូវនេះជាករណីមួយដែលមានវិធានការច្បាប់បន្តទៀត » ។

ប្រធានសហជីពការពារសិទ្ធកម្មករលោក ផាន បូរី មានប្រសាសន៍ថា ការចេញលិខិតរបស់ក្រសួងការងារនោះគឺដើម្បីគំរាមកម្មករមិនឱ្យតវ៉ាទៀតតែប៉ុណ្ណោះ ខណៈក្រសួងមិនទាន់មានដំណោះស្រាយសម្រាប់កម្ម​ករ។ លោកថា ការតវ៉ារបស់កម្មករពេលនេះ មិនមាននបំណងអ្វីក្រៅតែពីការទាមទាអត្ថប្រយោជន៍របស់កម្មករនោះទេ។

លោក ផាន បូរី បន្តថា ប្រសិនបើកម្មករមិនទទួលសំណងត្រឹមត្រូវតាមផ្លូវច្បាប់ទេ គឺពួកគេនៅតែបន្តតវ៉ាទាមទាមដដែល។លោកថា តាមផ្លូវច្បាប់ថៅកែទ្វាររោងចក្រត្រូវទូទាត់សំណងចំនួន៥ចំណុចដល់កម្មករមានប្រាក់ឈ្នួលចុងក្រោយ ប្រាប់បំណាច់ឆ្នាំ ប្រាក់អតីតភាពការងារ ប្រាក់សំណងក្នុងការជូនដំណឹងមុន និងប្រាក់សំណងជំងឺចិត្ត។

លោកលើកឡើងថា៖ « ស្រ្ដីដែលមានផ្ទៃពោះមានផលប៉ះពាលធ្ងនធ្ងរទៅមួយគាត់បាត់បង់ការងារទីពីរគាត់បាត់បង់ប្រាក់ចំណុលគាត់បានបង់ប្រយោជន៍នៅពេលគាត់សម្រាល និងក្រោយពេលសម្រាល។អ្វីដែលសំខាន់ក្រុមហ៊ុនមិនបានបង់វិភាគទាន ប ស ស ឱ្យបានគ្រប់គ្រាន់ឱ្យពួកគាត់។ស្នើទៅភាគីពាក់ព័ន្ធក្រសួងការងារមេតាអនុគ្រោះយោគយល់ចំពោះស្រ្ដីពោះធំធ្វើយ៉ាងណាកុំឱ្យបាត់បង់ប្រយោជន៍ពួកគាត់» ។

បើតាម លោក ផាន បូរី នៅក្នុងរោងចក្រ Y W មានស្រ្ដីពោះធំជាង៥០០នាក់ ហើយស្រ្ដីទាំងនោះប្រឈមនឹងការបាត់បង់អត្ថប្រយោជន៍ជាច្រើន ដោយសារក្រុមហ៊ុនមិនបានបង់វិភាគទានឱ្យទៅ ប.ស.ស រយៈពេលពីខែមកហើយ ខណៈក្រុមហ៊ុននេះបិទទ្វាលែងដំណើរការ ហើយស្រ្ដីទាំងនោះមិនអាចទៅរកការងារនៅតាមរោងចក្រផ្សេងៗទៀតបានទេ។

កម្មករបានឱ្យដឹងថា រោងចក្រ Y W ផលិតសម្លៀកបំពាក់កូនក្មេង មានកម្មករបម្រើការងារសព្វថ្ងៃ៣៧៧៣នាក់ និងមានថៅកែជាជនជាតិចិន៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋ​​មាន​ជម្លោះ​ដីធ្លី​ជាង​​១០០​នាក់​​ប្រមូល​មុខ​តុលាការ​​ខេត្ត​កោះកុង​ ​ខណៈ​​តំណាង​​ម្នាក់​​ចូល​​សវនាការ​

អត្ថបទបន្ទាប់

អង្គការ​មួយ​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​ពលរដ្ឋ​មាន​វិធានការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​

អត្ថបទបន្ទាប់
ព្រៃឡង់៦ហិតាថ្មីទៀតនៅខេត្ដព្រះវិហាររងការកាប់ទន្ទ្រានយកដោយខុសច្បាប់

អង្គការ​មួយ​ជំរុញ​ឱ្យ​អាជ្ញាធរ​និង​ពលរដ្ឋ​មាន​វិធានការ​ទប់​ស្កាត់​គ្រោះ​មហន្តរាយ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង