CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សហជីព​ចោទ​ថា​​ ថៅកែ​រោងចក្រ​សិនតៃ​រំលោភ​សិទ្ធិ​កម្មករ​និង​ច្បាប់​ការងារ​

Admin ដោយ Admin
November 13, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ប្រធានសហជីពស្មារតីខ្មែរនិងកម្មកររោងចក្រ សិនតៃ ហ្គាមេន បានទៅដាក់ពាក្យប្ដឹងនៅក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ជុំវិញបញ្ហាដែលកើតឡើងលើកម្មករ ។ (រូបថតផ្ដល់ឱ្យ)

ប្រធានសហជីពស្មារតីខ្មែរនិងកម្មកររោងចក្រ សិនតៃ ហ្គាមេន បានទៅដាក់ពាក្យប្ដឹងនៅក្រសួងការងារ និងណ្តុះបណ្តាលវិជ្ជាជីវៈ នៅថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២៣ជុំវិញបញ្ហាដែលកើតឡើងលើកម្មករ ។ (រូបថតផ្ដល់ឱ្យ)

0
ចែករំលែក
126
ចំនួនមើល

មន្ត្រីសហជីពបានចោទទៅកាន់ភាគីថៅកែរោងចក្រ សិនតៃ មេហ្គាមេន (ខេមបូឌា)ខូអិលធីឌី (ZHEN TAI GARMENT Cambodia Co.,Ltd)ដែលស្ថិតនៅសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ថារំលោភសិទ្ធិកម្មករ និងច្បាប់ស្តីពីការងារ។

លោក កឹម សុភេន ប្រធានសហជីពស្មារតីខ្មែរប្រចាំរោងចក្រ សិនតៃ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ថៅកែរោងចក្រនេះបានអនុវត្តការងារផ្ទុយ និងមិនគោរពតាមការណែនាំរបស់ក្រសួងការងារ ជាពិសេសប្រសាសន៍ប្រមុខរដ្ឋាភិបាលដែលបានជំរុញដល់បណ្តារោងចក្រទាំងអស់យកចិត្ដទុកដាក់ខ្ពស់ទៅលើសុខភាពស្រ្ដីដែលមានផ្ទៃពោះ ដើម្បីកុំឱ្យប៉ះពាល់ដល់ការលូតលាស់របស់កុមារទាំងពេលកំពុងនៅក្នុងផ្ទៃម្ដាយ និងក្រោយពេលសម្រាល។

ប្រធានសហជីពរូបនេះ អះអាងថា ស្ត្រីមានផ្ទៃពោះម្នាក់បម្រើការងារនៅរោងចក្រ សិនតៃ ត្រូវបានថ្នាក់ដឹកនាំរោងចក្រនេះ ផ្លាស់ប្តូរការងារឱ្យការងារខុសជំនាញពីកន្លែងមួយទៅកន្លែងដូចកម្មករធម្មតាដែលអាចធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍សុខភាពម្ដាយ និងកូននៅក្នុងផ្ទៃ ។

លោក កឹម សុភេន បន្តទៀតថា ថៅកែរោងចក្រ សិនតៃ បានឱ្យកម្មការិនីមានផ្ទៃពោះ ប្រើកម្លាំងដូចកម្មករធម្មតានិងបានស្តីបន្ទោស ឬហៅទៅព្រមានទៀត ខណៈសេចក្តីណែនាំរបស់ក្រសួងការងារហាមមិនឱ្យស្ត្រីមានផ្ទៃពោះធ្វើការងារប្រើកម្លាំងច្រើនដូចកម្មករធម្មតានោះទេ។

លោកលើកឡើងថា៖«ប្រមុខរាជរដ្ឋាភិបាលក៏ដូចក្រសួងការងារគាត់កំពុងយកចិត្ដទុកដាក់ខ្ពស់ខ្លាំងមែនទែនសម្រាប់ស្រ្ដីមានផ្ទៃពោះ ប៉ុន្តែផ្ទុយទៅវិញការអនុវត្តជាក់ស្ដែងនៅតាមរោងចក្រ គឺគាត់អត់បានគោរពទៅតាមអនុសាររបស់ប្រមុខរដ្ឋាភិបាលក៏ដូចជាច្បាប់ស្ដីពីការងារទេ»។

ប្រធានសហជីពរូបនេះឱ្យដឹងទៀតថា មួយរយៈចុះងក្រោយនេះថៅកែរោងចក្របានបញ្ឈប់កម្មករពីការងារជាបន្តបន្ទាប់ទាំងដែលកម្មករទាំងនោះមិនបានប្រព្រឹត្តខុស ហើយមួយទៀតនោះ ថៅកែរោងចក្រនេះ បានរំលោភបំពានមកលើកម្មករ និងសហជីពថែមទៀត។ លោកស្នើដល់ រដ្ឋមន្ដ្រីក្រសួងការងារថ្មី គឺលោក ហេង សួរ ពិនិត្យមើលឡើងវិញចំពោះការអនុវត្តច្បាប់របស់ថៅកែរោងចក្រនេះ។

កម្មការិនីអ្នកស្រី អ៊ូ ចរិយា និយាយថា អ្នកស្រីមានផ្ទៃពោះ៧ខែ។ អ្នកស្រីថា ការបំពេញការងាររាល់ថ្ងៃនេះ គឺរងការរើសអើងពីថ្នាក់ដឹកនាំរោងចក្រ ដោយថា ថៅកែផ្លាល់ប្តូរឱ្យអ្នកស្រីធ្វើការងារខុសជំនាញជាបន្តបន្ទាប់ខណៈការងារខ្លះត្រូវឈរពេញមួយថ្ងៃ

 ស្ត្រីវ័យ៣៤ឆ្នាំរូបនេះបន្តថា ការផ្លាស់ប្តូរការងារធ្វើបានធ្វើឱ្យអ្នកស្រីបំពេញការងារមិនបានល្អ ហត់ហេវ មួម៉ៅ និងត្រូវបានផ្នែករដ្ឋបាលទៅស្តីបន្ទោសជាបន្តបន្ទាប់ថែមទៀត។

អ្នកស្រីលើកឡើងថា៖  « ប៉ះពាល់ត្រង់ថា កន្លែង [ការងារ] ណាយើងចេះទៅ គេមិនចាំបាច់ប្រាប់យើងច្រើនទេ។ យើងធ្វើកើតកន្លែង [ការងារ] យើងមិនសូវចេះចឹងទៅ គេប្រាប់ទៅយើងធ្វើបានគ្រាន់តែវាយឺត ហើយគេមិនសូវពេញចិត្ដយើងធ្វើការយឺតឱ្យគេ។ ពេលខ្លះគេនិយាយថា បើធ្វើការ [ យឺត]ចឹងដដែលដាក់ច្បាប់ [ឈប់ ] ទៅដេកផ្ទះដេកអីទៅ » ។

កម្មការិនីម្នាក់ទៀតអ្នកស្រី អ៊ុំ សុភាព វ័យ៣៩ឆ្នាំ បានឱ្យដឹងថា អ្នកស្រីបម្រើការងារនៅរោងចក្រ សិនតៃ រយៈពេល១០ឆ្នាំមកហើយ។ អ្នកស្រីថា ថ្មីៗនេះ អ្នកស្រីត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយមានជម្លោះពាក្យសម្តីបន្តិចបន្ទួចជាកម្មការីម្នាក់ទៀត។

អ្នកស្រីលើកឡើងថា៖«ខ្ញុំបានដេរដល់ម៉ោងមួយ គាត់ [រដ្ឋបាល] ហៅខ្ញុំចូលអូហ្វីសម្ដងទៀត ហើយគាត់និយាយថា ពួកបងអត់មានអីនិយាយច្រើនទេ ចូលមាត្រាទី៨៣ មាត្រាទី៨៣ ត្រូវបញ្ឈប់ពីការងារ។ ខ្ញុំអត់មាននិយាយអីច្រើនដែរ។ ខ្ញុំទៅក្រសួង ដើម្បីឱ្យក្រសួងជួយឱ្យខ្ញុំបានចូលធ្វើការវិញ តែខាងក្រសួងគាត់ឱ្យខ្ញុំរង់ចាំ១៨ថ្ងៃសិន  » ។

ពលរដ្ឋអ្នកសាព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកស្រី អ៊ួន សុធា ប្រធានរដ្ឋបាលរោងចក្រសិនតៃហ្គាមេន បានទេនៅថ្ងៃនេះដោយទូរសព្ទចូលតែគ្មានអ្នកទទួល ។

អ្នកនាំពាក្យក្រសួងការងារលោក កត្តា អ៊ន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌តាមតេលេក្រាមថា ករណីក្រុមហ៊ុនបញ្ឈប់កម្មការិនីខាងនាយកដ្ឋានដោះស្រាយវិវាទ បានសម្របសម្រួលដោះស្រាយរួចរាល់ហើយ និងពុំមានបញ្ហាធ្ងន់ធ្ងរទេ គឺភាគីទាំង២យល់ព្រមសម្របសម្រួលបញ្ចប់វិវាទរួចហើយ។

លោកលើកឡើងថា៖ « ចំពោះករណីនារីមានផ្ទៃពោះ ក្រសួងបានពង្រឹង និងនែនាំដល់និយោជកអនុវត្តបានល្អតាមច្បាប់ការងារ និងផ្តល់អត្ថប្រយោជន៍ដូចជា មិនអាចផ្លាស់ប្តូរ ឬបញ្ឈប់ការងារ អនុញ្ញាតឱ្យអ្នកមានផ្ទៃពោះចេញមុនម៉ោង១៥នាទី ពិនិត្យផ្ទៃពោះមុន និងក្រោយសម្រាល ១០លើក ដែលមួយលើកៗទទួលបានប្រាក់ឧបត្ថម្ភ ៨ ០០០០ រៀល និងសម្រាកមាតុភាព ៩០ ថ្ងៃដោយទទួលបានប្រាក់១២០%  » ។

រោងចក្រសិនតៃមេហ្គាមេនមានថៅកែជាជនជាតិចិនផលិតសម្លៀកបំពាក់រាល់ថ្ងៃមានកម្មករកំពុងបម្រើការងារជាង១៤០០នាក់៕

……………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

កម្មការិនី​រោងចក្រ​២​នាក់​ស្នើ​សាលា​ដំបូង​រាជធានី​ភ្នំពេញ​បើក​សវនាការ​សំណុំ​រឿង​ពួក​គេ​ប្តឹង​ថៅកែ​

អត្ថបទបន្ទាប់

ពលរដ្ឋ​មួយ​ចំនួន​​​នៅ​ខេត្ដស្វាយ​រៀង​ថា​ ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​និង​ការ​យល់​ដឹង​ពី​ដំណើរ​ការ​​​បោះឆ្នោត​ជា​រឿង​សំខាន់​

អត្ថបទបន្ទាប់
ទិដ្ឋភាពពលរដ្ឋ និងយុវជនចំនួនប្រមាណ ៦០នាក់ចូលរួមកម្មវិធីកិច្ចពិភាក្សាស្ដីអំពី ប្រជាធិបតេយ្យ និងការបោះឆ្នោត ស្ថិតនៅក្រុងស្វាយរៀង ខេត្តស្វាយរៀង កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣។ (ថតរូបដោយលោក សួន វុត្ថា)

ពលរដ្ឋ​មួយ​ចំនួន​​​នៅ​ខេត្ដស្វាយ​រៀង​ថា​ ​ការ​បើក​លំហ​សិទ្ធិ​សេរីភាព​និង​ការ​យល់​ដឹង​ពី​ដំណើរ​ការ​​​បោះឆ្នោត​ជា​រឿង​សំខាន់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង