CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

សហជីពមួយប្តឹងទៅអង្គការអន្តរជាតិខាងការងាររឿងថៅកែរោងចក្រ ស៊ិន​​ឡន បញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ

Admin ដោយ Admin
April 7, 2023
ក្នុង ការងារ, ព័ត៌មាន
0
សហជីពមួយប្តឹងទៅអង្គការអន្តរជាតិខាងការងាររឿងថៅកែរោងចក្រ ស៊ិន​​ឡន បញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ

កម្មកររោងចក្រ ស៊ិន ឡន នៅខេត្តកំពង់ស្ពឺ បោះឆ្នោតជ្រើសរើសតំណាងសហជីពកាលពីពាក់កណ្តាលឆ្នាំ២០២២។

0
ចែករំលែក
108
ចំនួនមើល

សហជីពមួយបានប្តឹងទៅអង្គការអន្តរជាតិខាងការងារ (ILO) ករណីរោងចក្រ ស៊ិន​​ឡន អ៊ិន​​ធើណេសិ​ន​​ណល (ខេមបូឌា) (ឯ.ក (CINLON INTERNATIONAL (CAMBODIA) CO.,LTD) ស្ថិត​តាម​បណ្ដោយផ្លូវ​លេខ​ជាតិ​៤១ ក្នុង​ភូមិ​ចាស់ ឃុំ​ពេជ្រ​មុនី ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បញ្ឈប់ថ្នាក់ដឹកនាំសហជីព៣នាក់ពីការងារ ក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រនេះ។

ក្នុងលិខិតចុះថ្ងៃទី ៣១ ខែមីនា ឆ្នាំ ២០២៣ ដែលពលរដ្ឋអ្នកសារព័ត៌មានទើបទទួលបាននៅថ្ងៃទី៧មេសានេះគឺ ​សហព័ន្ធ​សហជីព​ឯករាជ្យ បានដាក់លិខិតមួយទៅលោកស្រី សារ៉ា ផាក ប្រធានកម្មវិធីរោងចក្រកាន់តែល្អប្រសើនៅកម្ពុជា ឬហៅថា BFC នៃអង្គការអន្តរជាតិខាងការងារ ជួយអន្តរាគមន៍ឱ្យកម្មករ៣នាក់បម្រើការងារនៅ ស៊ិន ឡន ​បាន​ចូល​ធ្វើ​ការងារវិញ និងបើកប្រាក់រំលឹកប្រាក់ឈ្នួលជូនតំណាងកម្មករទាំងបីរូបនោះផងដែរ។

ក្នុងលិខិតផ្ញើរទៅកាន់លោកស្រី សារ៉ា ផាក គឺសហជីពបានលើកឡើងថា ក្រុមហ៊ុនផលិតការបូប ស៊ិន ឡន បានបញ្ឈប់ថ្នាក់ដឹកនាំសហជីពចំនួន៣នាក់ រួមមានលោក ស៊ឺ នាង អ្នកស្រី ប៊ូ រ៉ាត និង លោក មួន សាម៉ុក ពីការងារក្រោយនាំគ្នាបង្កើតសហជីពនៅក្នុងរោងចក្រ។

អ្នកស្រី ប៊ូ រ៉ាត អាយុ២៨ឆ្នាំ ជាកម្មការិនីបម្រើការងាររោងចក្រ ស៊ិនឡន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រី និងកម្មករ២នាក់ផ្សេងទៀត ត្រូវបានថៅកែបញ្ឈប់ពីការងារ ក្រោយពីពួកគាត់នាំគ្នាចង់ក្រងបោះឆ្នោតបង្កើតសហជីពក្នុងរោងចក្រ ហើយបានជូនដំណឹងទៅក្រុមហ៊ុន។ អ្នកស្រីចាត់ទុកករណីបញ្ឈប់ពួកគាត់ពីការងារនេះថា ជាការរើសអើងសហជីព និងជាទង្វើរំលោភច្បាប់ស្តីពីការងារ និងច្បាប់សហជីព។

អ្នកស្រីលើកឡើងថា៖ «ខាងក្រុមហ៊ុនរើសអើងសហជីព ហើយអត់គោរពច្បាប់ទេ។ ស្រ្ដីដែលគាត់មានផ្ទៃពោះទៅពិនិត្យផ្ទៃពោះ ក៏ត្រូវដាច់លុយដែរ។ ទីពីរ ប. ស. ស អត់មានទេ សម្រាប់បងប្អូនកម្មករនៅពេលដែលគាត់គ្រោះថ្នាក់ការងារ។ ចឹងបានកម្មករបោះឆ្នោតឱ្យពួកខ្ញុំធ្វើជាតំណាងសហជីព»។

ថ្នាក់ដឹកនាំសហជីពរូបនេះ បន្ថើមថា ក្រោយថៅកែបញ្ឈប់ពីការងារ គឺគ្រួសារអ្នកស្រីបានប៉ះពាល់ដល់ជីវភាពគ្រួសារជាខ្លាំង ដោយសារអ្នកស្រីគ្មានការងារធ្វើ គ្មានលុយសម្រាប់ការចំណាយប្រចាំថ្ងៃ ប្រចាំខែ ដូចជាផ្គត់ជីវភាពគ្រួសារ បង់សង់ធនាគារ គ្មានលុយបង់ថ្លៃសាលាឱ្យកូនរៀនជាដើម។

អ្នកស្រីបន្ត៖ «ខ្ញុំសូមឱ្យអធិការការងារហ្នឹង អធិការកិច្ចឱ្យជួយសម្របសម្រួលខាងរោងចក្រ ស៊ិន ឡន ឱ្យពួកគាត់ទទួលពួកខ្ញុំចូលធ្វើវិញដូចពីមុនធម្មតា។ ហើយឱ្យខាងរោងចក្រ ស៊ិន ឡន ហ្នឹងគិតលុយចាប់តាំងពីរថ្ងៃគាត់បញ្ឈប់ខ្ញុំរហូតមកដល់ឥឡូវ»។

ថ្នាក់ដឹកនាំសហជីពប្រចាំរោងចក្រ ស៊ិន ឡន ម្នាក់ទៀតលោក ស្រឺ នាង មានប្រសាសន៍ថា ពួកគាត់បាននាំគ្នាបង្កើតសហជីពក្នុងរោងចក្រ គឺដោយសារតែពួកគាត់មើលឃើញការកៀបសង្កត់របស់ថៅកែរោងចក្រទៅលើកម្មករ។ លោកថា ការបង្កើតសហជីពនេះ គឺពួកគាត់បានអនុវត្តតាមច្បាប់ត្រឹមត្រូវ។

លោកបន្ថែមថា៖ «គាត់ក៏បានហៅពួកខ្ញុំទៅឱ្យលាលែងចេញ [ពីសហជីព] វិញឱ្យទៅធ្វើប្រធានក្រុមវិញតែពួកខ្ញុំអត់ព្រមលាលែងចេញពីរសជីព។ នៅថ្ងៃទី២៥ គាត់បានបញ្ឈប់ពួកខ្ញុំដោយមិនបានជូនដំណឹង។ នៅពេលក្រុមហ៊ុនគាត់បញ្ឈប់ពួកខ្ញុំចឹង ពួកខ្ញុំអត់មានប្រាក់ខែ ហើយត្រូវបានខាងរោងចក្រប្ដឹងខ្ញុំទៅតុលាកាទៅស្នងការខេត្ដកំពង់ស្ពឺ។ ចឹងពួកខ្ញុំត្រូវរងសម្ពាតពីររោងចក្រខ្លាំង»។

លោក ស្រឺ នាង អះអាងថា ករណីថៅកែបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារនេះ គឺពួកគាត់បានដាក់បណ្តឹងទៅក្រសួងការងារដែរ ហើយខាងក្រសួងបានចេញលិខិតបញ្ជាទៅខាងរោងចក្រឱ្យទទួលយកថ្នាក់ដឹកនាំសហជីពចូលធ្វើការងារវិញនិងបើកប្រាក់រំលឹកប្រាក់ឈ្នួលផងដែរ ប៉ុន្តែថៅកែរោងចក្រនេះ មិនបានអនុវត្តតាមឡើយ។

លោកបន្ថែមថា៖ «ក្រសួងគាត់ចេញលីខិតមួយឱ្យខ្ញុំហ្នឹងយកលិខិតហ្នឹង ដើម្បីចូលរោងចក្រ តែខាងរោងចក្រមិនព្រមទទួលយកពួកខ្ញុំដដែល។ ទៅ៤ឬ  ៥ដង់គេនៅតែមិនយក»។

ប្រធានរដ្ឋបាលរោងចក្រស៊ីនឡនអ្នកស្រី ទូច សោភ័ណ្ឌ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា អ្នកស្រីសុំមិនបកស្រាយច្រើនទេ ដោយថា ក្រុមហ៊ុនមិនព្រមទទួលយកថ្នាក់ដឹកនាំសហជីពទាំង៣នាក់ចូលធ្វើការងារវិញ គឺជាសម្រេចរបស់ថៅកែ។

បើតាមលិខិត គឺក្រុម​សហ​ព័ន្ធ​សហ​ជីព​ធ្លាប់បាន​ស្នើ​សុំ​អន្តរាគមន៍​ពី​រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​ក្រុមហ៊ុន​អ្នក​បញ្ជា​ទិញ​ CleverMade ប៉ុន្តែ​មិន​មាន​ការ​ឆ្លើយ​តប​ណាមួយឡើយ។

លិ​ខិត​​បញ្ជាក់​ថា៖ «ជា​លទ្ធផល​ក្រុមហ៊ុន​ Clevermade មិន​អើ​ពើ​និង​មិន​ខ្វាយ​ខ្វល់​ពី​សិទ្ធិ​របស់​កម្មករ​នយោជិត ជាពិសេស​បន្ថែម​ទៀត គឺ​ក្រុម​ហ៊ុន CleverMade ថែម​ទាំង​បាន​ចូលរួម​ចំណែក​ក្នុង​រំលោភ​សិទ្ធិ​របស់​កម្មករ​និយោជិត​នៅ​ប្រទេស​កម្ពុជា​ទៀត​ផង»។

ប្រធានសហព័ន្ធ​សហជីព​​​ឯករាជ្យ លោក រី សិទ្ធីណែត មានប្រសាសន៍ថា ការស្នើសុំឱ្យអង្គការអន្តរជាតិខាងការងារជួយអន្តរាគមន៍នោះ គឺរហូតមកដល់ពេលនេះ ពុំទាន់បានការឆ្លើយតប់នៅឡើយទេ។ លោកចាត់ទុក​ករណី​ថៅ​កែរោង​​ចក្រ ស៊ិន​ឡន បញ្ឈប់​​កម្មករ​​​ពីកា​រងារ​នេះ​ ថាជា​​ការ​រើសអើងសហជីព ហើយ​ជាទង្វើ​​រំលោភ​លើ​​សិទ្ធិ​​កម្មករ និងជាទង្វើខុសច្បាប់។

លោក រី សិទ្ធីណែត បន្តថា ករណីក្រុមហ៊ុនបញ្ឈប់ថ្នាក់ដឹកនាំសហជីពពីការងារ និងមិនព្រមធ្វើការងារវិញនេះ គឺបណ្តាលពីភាពកម្សោយ នៃការអនុវត្តច្បាប់របស់ក្រសួងការងារ។

លោកបន្ថែមថា៖ «ខ្ញុំមើលឃើញថាមែនទែន គឺមកកម្សោយរបស់ក្រសួងការងារដែលមិនបានអើពើលើច្បាប់ស្ដីពីការងារនឹងសេចក្ដីសម្រេចរបស់ខ្លូន ដែលបានចញ្ជាឱ្យយកមេដឹកនាំសហជីពចូលធ្វើការវិញ ហើយអត់បានចូលធ្វើការវិញ រហូតដល់បច្ចុប្បន្នជិត១ឆ្នាំហើយ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលោក ហេង សួរ បានពាក់ព័ន្ធករណីនេះ។

ប៉ុន្តែតាមលិខិត របស់ក្រសួងការងារ ចុះថ្ងៃទី ១ ខែកុម្ភៈ ឆ្នាំ ២០២៣ គឺក្រសួងបានផាកពិន័យរោងចក្រ ស៊ិន ឡន ជាប្រាក់ចំនួន ១០ លាន ៨ ម៉ឺនរៀល រួមទាំងតម្រូវឱ្យទទួលយកសហជីពទាំង ៣ នាក់នេះ ចូលធ្វើការវិញផងដែរ។ ក្រសួងបានលើកឡើងថា រោងចក្រមួយនេះ មិនព្រមអនុវត្តតាមច្បាប់ស្តីពីការងារនៅក្នុងជម្លោះជាមួយថ្នាក់ដឹកនាំសហជីពទាំង៣នាក់នោះឡើយ៕

…………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ពលរដ្ឋ៧សហគមន៍នៅសៀមរាបបារម្ភសុវត្ថិភាពដីធ្លី ក្រោយគ្មានប័ណ្ណកម្មសិទ្ធិត្រឹមត្រូវ

អត្ថបទបន្ទាប់

ពលរដ្ឋជាង១០០០គ្រួសារនៅកោះកុង ជំរុញអាជ្ញាធរឱ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគេ

អត្ថបទបន្ទាប់
ពលរដ្ឋជាង១០០០គ្រួសារនៅកោះកុង ជំរុញអាជ្ញាធរឱ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគេ

ពលរដ្ឋជាង១០០០គ្រួសារនៅកោះកុង ជំរុញអាជ្ញាធរឱ្យដោះស្រាយបញ្ហាដីធ្លីជូនពួកគេ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង