CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ការងារ

ថ្នាក់ដឹកនាំសហជីពម្នាក់ត្រូវបានថៅកែបញ្ចប់កិច្ចសន្យាការងារក្រោយនាំគ្នាបង្កើតសហជីពក្នុងរោងចក្រ

Admin ដោយ Admin
August 14, 2023
ក្នុង ការងារ
0

រូបថតលោកសួសចាន់ឌឿនថតនៅថ្ងៃទី១៤ ខែសីហាឆ្នាំ២០២៣។

0
ចែករំលែក
276
ចំនួនមើល

ថ្នាក់ដឹកនាំសហជីពមួយរូប បម្រើការងារនៅរោងចក្រកាត់ដេរសំលៀកបំពាក់ វ៉ាយ ធី ស៊ី ខបប៉ូរ៉េសិន (YTC CORPORATION) ស្ថិតនៅភូមិវល្លិ៍សរ ឃុំវល្លិ៍សរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ត្រូវបានថៅកែបញ្ចប់កិច្ចសន្យាការងារក្រោយនាំគ្នាបង្តើតសហជីពក្នុងរោងចក្រ ដើម្បីការពារផលប្រយោជន៍របស់កម្មករ។

លោក ឡេង វ័យ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កាលពីខែមករាឆ្នាំ២០២៣ ពួកគាត់ប្រមាណជាង១០នាក់បាននាំគ្នាបោះឆ្នោតបង្កើតសហជីពកម្ពុជាឯករាជ្យក្នុងរោងចក្រ វ៉ាយធី ស៊ី ដោយមានលោក ម៉ាង សុខន ជាប្រធាន។ លោកថា ក្រោយបោះឆ្នោតរួច ពួកគាត់បានជូនដំណឹងទៅភាគីរោងចក្រ និងក្រសួងការងារស្តីពីការបង្កើតសហជីព ហើយសហព័ន្ឋសហជីពកម្ពុជាឯករាជ្យ  ក៏បានរៀបចំឯកសារស្នើសុំបញ្ជីការទទួលស្គាល់អង្គការវិជ្ជាជីវៈមួយនេះផងដែរ។

លោក ឡេង វ័យ ដែលមានតួនាទីជាហិរញ្ញិកសហជីពបានបន្តថា នៅថ្ងៃទី១០ ខែឧសភាឆ្នាំ២០២៣ ក្រសួងការងារបានចេញវិញ្ញាបនបត្រទទួលស្គាល់ការចុះបញ្ជីអង្គការវិជ្ជាជីវៈ នៃសហជីពកម្ពុជាឯករាជ្យប្រចាំរោងចក្រកាត់ដេរសម្លៀកបំពាក់ វ៉ាយ ធី ស៊ី។ លោកថា ក្រោយមកនៅថ្ងៃទី៣០ ខែមិថុនា ភាគីរោងចក្របានហៅលោកទៅបញ្ចប់កិច្ចសន្យាការងារ។

លោកបន្ថែមថា៖« ទង្វើនេះជាការរើសអើងសហជីព ឬរើសអើងខ្ញុំ។ ក្រុមសហជីពបានសុំទៅខាងក្រុមហ៊ុនឱ្យខ្ញុំចូលធ្វើការវិញដែរ ប៉ុន្តែខាងក្រុមហ៊ុននៅតែមិនព្រម។ ខ្ញុំសុំឱ្យក្រុមហ៊ុនទទួលយកខ្ញុំចូលធ្វើការងារវិញ និងគិតប្រាក់រំលឹកដែលបានផ្អាកខ្ញុំពីការងារ និងសូមសំណូមពរទៅដល់ក្រសួងការងារកយុត្តិធម៌ដល់ខ្ញុំផងដែរ»។

ប្រធានសហជីពកម្ពុជាឯករាជ្យប្រចាំរោងចក្រ វ៉ាយ ធី ស៊ី លោក ម៉ាង សុខន មានប្រសាសន៍ថា ករណីថៅកែរោងចក្របញ្ចប់កិច្ចសន្យាការងារថ្នាក់ដឹកនាំសហជីពនេះ គឺជារឿងមិនត្រឹមត្រូវ និងរំលោភសិទ្ធិសេរីភាពរបស់កម្មករដែលត្រូវបានធានាដោយច្បាប់។

ប្រធានសហជីពរូបនេះបន្តថា ភាគីរោងចក្របានរំលោភច្បាប់ស្តីពីសហជីពដែលធានាដល់សិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិត ក្នុងការបង្កើត និងចូលរួមក្នុងសហជីព រួមទាំងរំលោភបំពានធ្ងន់ធ្ងរលើអនុសញ្ញាលេខ ៨៧ និង ៩៨ របស់អង្គការអន្តរជាតិខាងការងារ (ILO) ដែលកម្ពុជាបានផ្តល់សច្ចាប័នផងដែរ។

លោកបន្ថែមថា ៖«ខ្ញុំការបញ្ឈប់នេះ គឺវាខុសមិនត្រឹមត្រូវទេ វាជាការរើសអើងសហជីពហើយ។ លោក ឡេង វ័យ គាត់មិនមានកំហុសអីផង មិនដែលមានការព្រមានអីផង គាត់ធ្វើការងារពេញៗម៉ោងរហូតហ្នឹង»។

ប្រធានរដ្ឋបាលរោងចក្រ វ៉ាយ ធី ស៊ី អ្នកស្រី យិន សុភាព មានប្រសាសន៍ថាការបញ្ឈប់លោក ឡេង វ័យ មិនមែនជាការរើសអើងសហជីពនោះទេ។ អ្នកស្រីថា ការបញ្ឈប់នេះ ធ្វើឡើងដោយសារតែដល់កិច្ចសន្យាការងារ និងរោងចក្រត្រូវកាត់បន្ថយកម្មករដោយសារគ្មានការងារធ្វើផងដែរ។

ប្រធានរដ្ឋបាលរោងចក្ររូបនេះ អះអាងថា អំឡុងពេលខែមិថុនានោះ គឺរោងចក្របានបញ្ឈប់កម្មករប្រមាណ៦០នាក់មិនមែនបញ្ឈប់តែលោក ឡេង វ័យ តែម្នាក់ឯងនោះទេ។

អ្នកស្រីបន្ថែមថា៖«យើងបញ្ឈប់គាត់ដោយសារដល់កិច្ចសន្យា ហើយជារៀងរាល់ខែ យើងតែងតែបញ្ចប់កិច្ចសន្យាកម្មករណាដែលធ្វើការងារអត់ល្អ រៀងរាល់ដល់កិច្ចសន្យារបស់ពួកគាត់»។

ប្រធានមន្ទីរការងារខេត្តកំពង់ស្ពឺលោក ចឹក បូរិន មានប្រសាសន៍ថា ប្រសិនបើភាគីរោងចក្រផ្អាក់ការងារថ្នាក់ដឹកនាំសហជីពណាមួយ គឺលោកស្នើឱ្យសហជីពនោះ ប្តឹងទៅក្រសួងការងារ​ ដើម្បីឱ្យមន្ត្រីក្រសួងចុះដោះស្រាយ។ យ៉ាងណាលោកថា បញ្ហាវិវាទការងារនៅរោងចក្រ វ៉ាយ ធី ស៊ី គឺក្រសួងការងារបាននឹងកំពុងសម្របសម្រួលដោះស្រាយហើយ។

ពលរដ្ឋអ្នកសារព័ត៌មានមិនទាន់អាចសុំបញ្ជាក់ពីមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានទេ ពាក់ព័ន្ធករណីនេះ។

ប្រធានសមាគមអភិវឌ្ឍន៍ជីវភាពពលរដ្ឋកម្ពុជា (CDPLA) លោក ព្រំ ប៊ុនថន ដែលឃ្លាំមើលករណីនេះមានប្រសាសន៍ថា ការបញ្ឈប់នេះ គឺជាចេតនារើសអើងសហជីព ដោយលោកថា ថៅកែរោងចក្រមិនចង់ឱ្យមានវត្តមានសហជីពនៅក្នុងរោងចក្រ ដើម្បីការពារផលប្រយោជន៍របស់កម្មករនោះទេ។

ប្រធានសមាគមរូបនេះបន្តថា តាមផ្លូវច្បាប់នៅពេលរោងចក្រចង់រំសាយកម្មករ គឺរោងចក្រអាចរំសាយកម្មករផ្សេងៗបាន ប៉ុន្តែសម្រាប់ថ្នាក់ដឹកនាំសហជីព គឺជាជំរើសចុងក្រោយក្នុងការបញ្ឈប់។

លោកបន្ថែមថា៖«គេយកឡេះនេះ ដើម្បីបញ្ឈប់ថ្នាក់ដឹកនាំសហជីព។ អីចឹងវា គឺជាចេតនាអាក្រក់របស់ភាគីនយោជកក្នុងការកម្ទេចសហជីពមិនឱ្យវត្តមាននៅក្នុងរោងចក្រ។ ត្រឹងហ្នឹងហើយ ដែលយើងទាមទារឱ្យនយោជក ត្រូវតែផ្តល់សិទ្ធិសេរីភាពដែលធានាដោយច្បាប់ស្តីពីការងារ និងច្បាប់សហជីព ធានាដោយប្រកាសរបស់អង្គការ ILO អំពីការការពារសិទ្ធិសហជីព។ ហើយរដ្ឋាភិបាលត្រូវតែតាមដានការអនុវត្តរបស់ភាគីនយោជកផងដែរ»។

បើតាមច្បាប់ស្តីពីការងារត្រង់មាត្រា ២៦៦ បានធានាពីសិទ្ធិកម្មករក្នុងការបង្កើតសហជីព និងមាត្រា២៧៩ ធានាពីការការពារសេរីភាពសហជីព។ ហើយច្បាប់ស្តីពីសហជីពត្រង់មាត្រា ៥ ក៏បានការពារសិទ្ធិជាមូលដ្ឋានរបស់កម្មករនិយោជិតក្នុងការបង្កើត និងចូលរួមនៅក្នុងសហជីពផងដែរ។

ចំណែកមាត្រា ៤៣ ស្តីពីសហជីពបានចែងថា រាល់ការបញ្ឈប់ប្រតិភូបុគ្គលិក ឬការបញ្ឈប់បេក្ខជនណាម្នាក់ពីការងាររបស់ខ្លួនអាចធ្វើទៅបានលុះត្រាតែមានការយល់ព្រមពីអធិការកិច្ចការងារ។ ទន្ទឹមនេះមាត្រា ៦៧ នៃច្បាប់ដដែលនេះ និយាយថា កម្មករនិយោជិតទាំងអស់ ដែលជាបេក្ខជនឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំសហជីពត្រូវទទួលបាននូវការការពារពីការរងគ្រោះ និងការបញ្ឈប់ពីការងារដូចប្រតិភូបុគ្គលិកដែរផង៕

………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន សួស ចាន់ឌឿន

អត្ថបទមុន

ជនជាតិដើមភាគតិចចង់រក្សាអត្តសញ្ញាណសម្រាប់កូនចៅជំនាន់ក្រោយ

អត្ថបទបន្ទាប់

ពលរដ្ឋ​​ពាក់ព័ន្ធ​សំណុំ​រឿង​ដី​មាស​ស្នើ​អាជ្ញាធរ​ជួយ​អន្ដរាគមន៍​ទៅ​ភាគី​ធនាគារ​ឱ្យ​ពន្យារ​ពេល​សង​ប្រាក់

អត្ថបទបន្ទាប់
លោក ហ៊ី គឹមហុង អគ្គនាយកក្រុមហ៊ុនពិភពដីមាស(អាវសកណ្តាល) រួមជាមួយអង្គរក្ស១៣នាក់ផ្សេងទៀតត្រូវបានចាប់ខ្លួន កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០២៣ នៅទីតាំងក្រុមហ៊ុន ក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋ​​ពាក់ព័ន្ធ​សំណុំ​រឿង​ដី​មាស​ស្នើ​អាជ្ញាធរ​ជួយ​អន្ដរាគមន៍​ទៅ​ភាគី​ធនាគារ​ឱ្យ​ពន្យារ​ពេល​សង​ប្រាក់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង