CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

អ្នកស្រី មុំ សុភី ពី​សកម្មជន​ដីធ្លី​ ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​កំពង់ស្ពឺ

Admin ដោយ Admin
June 23, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), យែនឌ័រ
0
Mom Sophy

អ្នកស្រី មុំ សុភី អាយុ៤១ឆ្នាំ ជាសកម្មជន​ដីធ្លី​នៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ពេល​ចុះទៅ​ធ្វើ​កម្មសិក្សា​ផ្ទាល់នៅ​សហគមន៍​នេសាទទេសចរណ៍​ត្រពាំង​សង្កែ ស្រុកទឹកឈូ ខេត្តកំពត កាលពីថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ)

0
ចែករំលែក
59
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

អ្នកស្រី មុំ សុភី ដែល​ជា​ជន​រងគ្រោះ​ម្នាក់ ក្នុង​ចំណោម​ពលរដ្ឋ​រងគ្រោះ​ដីធ្លី​ជាច្រើន​នាក់​ស្ថិត​នៅ​ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បាន​ក្លាយ​ជា​ពលរដ្ឋ​អ្នកសារព័ត៌មាន ក្រោម​គម្រោង​បណ្តុះបណ្តាល​របស់​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធផ្សព្វផ្សាយ​ឯករាជ្យ (CCIM) ចាប់តាំង​ពី​ខែ​មីនា ឆ្នាំ២០២០មក។

អ្នកស្រី មុំ សុភី បច្ចុប្បន្ន​មានអាយុ៤១ឆ្នាំ ដែលមានស្រុកកំណើតរស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ អ្នកស្រីមានកូន៤នាក់ ក្នុងនោះមានប្រុសម្នាក់និងស្រី៣នាក់។ អ្នកស្រី គឺជាស្ត្រីសកម្មម្នាក់ដែលសកម្មនៅក្នុងកិច្ចការងារសង្គម ដោយបានចូលរួមការងារក្នុងសហគមន៍រស្មីសាមគ្គី និងបានក្លាយជាពលរដ្ឋអ្នកសារព័ត៌មានដែលជាអ្នករាយការណ៍ព័ត៌មានពីសហគមន៍ដីធ្លីរបស់គាត់ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

អ្នកស្រីថា ការដែលអ្នកស្រីចង់ធ្វើជាពលរដ្ឋអ្នកសារព័ត៌មាន គឺដើម្បីចូលរួមជួយផ្សព្វផ្សាយរឿងរ៉ាវនានាដែលកើតឡើងនៅក្នុងសហគមន៍របស់អ្នកស្រីដើម្បីផ្សព្វផ្សាយឱ្យប្រជាពលរដ្ឋបានដឹងលឺ និង​ដើម្បីលើកស្ទួយ​វិស័យយេនឌ័រ នៅក្នុងកិច្ចការងារសង្គមផងដែរ។

អ្នកស្រីបន្តថា៖ «ខ្ញុំឃើញភាពអយុត្តិធម៌នៅក្នុងសង្គមជាច្រើនជាពិសេសការរំលោភដីធ្លីជាដើម ដែលនាំឲ្យខ្ញុំសម្រេចចិត្តធ្វើជាអ្នកសារព័ត៌មានរហូតដល់សព្វថ្ងៃ»។

អ្នកស្រី មុំ សុភី បានចាប់ផ្តើមចូលរួមវគ្គបណ្តុះបណ្តាលជាពលរដ្ឋអ្នកសារព័ត៌មាន (Citizen Journalist) នៅខែមីនា ឆ្នាំ២០២០ ក្រោមការបណ្តុះបណ្តាលរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) តាមរយៈការគាំទ្រពីអង្គការដៃគូរនានា។

ជម្លោះដីធ្លីនៅឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បានកើតមានឡើង តាំងពីខែធ្នូ ឆ្នាំ២០១១ មក រវាងប្រជាពលរដ្ឋពីរឃុំ គឺឃុំរស្មីសាមគ្គី និងអមលាំង ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់។ បច្ចុប្បន្នមានពលរដ្ឋ ១ ១៤៧ គ្រូសារទៀតក្នុងនោះក៏មានគ្រួសារអ្នកស្រី មុំ សុភី ផងដែរ ដែលនៅតែតវ៉ា និងមិនព្រមទទួលយកសំណង៥០០ដុល្លារក្នុងមួយគ្រួសារ តាមការកំណត់របស់ក្រុមហ៊ុននិងក្រសួងរៀបចំដែនដីឡើយ។

ក្នុងពេលមានជម្លោះដីធ្លីនេះ អ្នកស្រី មុំ សុភី ធ្លាប់បានឡើងមកតវ៉ាដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ស្ថិតនៅក្នុងរាជធានីភ្នំពេញជាច្រើនលើកច្រើនសារដើម្បីស្វែងរកការអន្តរាគមន៍ពីក្រសួងនិងស្ថាប័នពាក់ព័ន្ធ។

ជាអ្នករួមការងារសហគមន៍ផង និងជាប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិជាមួយអ្នកស្រី មុំ សុភី ផង គឺអ្នកស្រី ហាក់ អ៊ីម បានលើកសរសើរអំពីការចូលរួមយ៉ាងសកម្មនៅក្នុងសង្គមរបស់អ្នកស្រី មុំ សុភី។ អ្នកស្រី ហាក់ អ៊ីម បានថ្លែងថា អ្នកស្រី មុំ សុភី គឺជាស្ត្រីក្លាហានម្នាក់ ដែលហ៊ានពុះពារឧបសគ្គនានាដើម្បីសហគមន៍។

អ្នកស្រីថា៖ «តាមខ្ញុំសង្កេតមើលឃើញ មុំ សុភី ជាស្ត្រីសកម្មការងារ ទាំងក្នុងគ្រួសារ និងកិច្ចការសង្គម គាត់តែងតែចូលរួមតវ៉ាបញ្ហាដីធ្លីយ៉ាងសកម្ម»។

ចំណែកលោក ពេជ្រ ចំរុង មន្ត្រីសម្របសម្រួលបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) បានលើកឡើងថា អ្នកស្រី មុំ សុភី គឺជាពលរដ្ឋអ្នកសារព័ត៌មានសកម្មម្នាក់។ អ្នកស្រីបានចូលរួមវគ្គបណ្តុះបណ្តាលជាពលរដ្ឋអ្នកសារព័ត៌មានរបស់មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ (CCIM) ចាប់តាំងពីខែមីនា ឆ្នាំ២០២០មក។

លោកបន្តថា អ្នកស្រី មុំ សុភី បានចូលរួមវគ្គបណ្ដុះបណ្ដាលជាច្រើន ដូចជា ជំនាញសរសេរអត្ថបទនិងរាយការណ៍ព័ត៌មានតាមទូរសព្ទដៃ វគ្គបណ្តុះបណ្តាលស្តីពីមូលដ្ឋានគ្រឹះនៃការសរសេរព័ត៌មាន វគ្គពង្រឹងជំនាញសុវត្ថិភាពលើប្រព័ន្ធឌីជីថល វគ្គបណ្តុះបណ្តាលស្តីពីការថតរូប និងចុងក្រោយនេះ គឺវគ្គបណ្តុះបណ្តាលស្តីពីកាត់តវីដេអូ និងរូបភាព ដែលបានធ្វើឡើងនៅសណ្ឋាគារមិត្តភាព ក្នុងខេត្តកំពត ចាប់ពីថ្ងៃទី១៨ដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២២។

លោកថា៖ «គាត់ [មុំ សុភី] បានចូលរួមការងារជាពលរដ្ឋអ្នកសារព័ត៌មានយ៉ាងសកម្ម និងបានអភិវឌ្ឍនូវជំនាញដោយចែករំលែកព័ត៌មានពីសហគមន៍ និងបានសរសេររឿងជាអត្ថបទព័ត៌មានផងដែរ»។

គួររំលឹកផងដែរថា អ្នកស្រី មុំ សុភី ក៏ជាសមាជិកនៅក្នុងសហគមន៍រស្មីសាមគ្គី ដែលជាសហគមន៍ធ្លាប់មានវិវាទដីធ្លីជាមួយក្រុមហ៊ុនលោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១១៕

………………………………….

ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺលោក ព្រំ រតនៈ

អត្ថបទមុន

អ្នក​ស្រុក​នៅ​គងពិសី​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ​មើល​រថយន្ត​ដឹក​ថ្ម​លើស​ទម្ងន់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់

អត្ថបទបន្ទាប់

ពលរដ្ឋ​២​ឃុំ​នៅ​ខេត្តពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​សាងសង់​ផ្លូវ​មួយ​ខ្សែ​ តាម​ការ​សន្យា​មុន​ការ​បោះឆ្នោត

អត្ថបទបន្ទាប់
Road

ពលរដ្ឋ​២​ឃុំ​នៅ​ខេត្តពោធិ៍សាត់​ស្នើ​ឱ្យ​អាជ្ញាធរ​សាងសង់​ផ្លូវ​មួយ​ខ្សែ​ តាម​ការ​សន្យា​មុន​ការ​បោះឆ្នោត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង