CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ប្រជាសហគមន៍ឧត្ដមស្រែខ្ពស់នៅតែបន្ដការពារព្រៃឈើទោះមានការគំរាមកំហែង

Admin ដោយ Admin
March 18, 2022
ក្នុង បរិស្ថាន
0
ប្រជាសហគមន៍ឧត្ដមស្រែខ្ពស់នៅតែបន្ដការពារព្រៃឈើទោះមានការគំរាមកំហែង
0
ចែករំលែក
45
ចំនួនមើល

បើទោះបីមានការគំរាមកំហែងពីក្រុមទាហានរហូតមានអ្នកខ្លះរងពាក្យបណ្ដឹងនៅសាលាដំបូងខេត្តកំពង់ស្ពឺ ក៏ប្រជាសហគមន៍(ឧត្ដមស្រែខ្ពស់)នៅតែបន្ដការពារព្រៃឈើរបស់ពួកគាត់ ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ។

ពលរដ្ឋរស់នៅភូមិ ពោធិ៍មាស ឃុំត្រពាំងជោរ  ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ អ្នកស្រី ឃន ខន អាយុ៥៧ឆ្នាំ  បានផ្ដល់បទសម្ភាសន៍តាមទូរសព្ទថា  ពួកគាត់នៅតែបន្តការពារព្រៃឈើសហគមន៍ ទោះប្រឈមបញ្ហាគំរាមកំហែងដល់អាយុជីវិតក៏ដោយ ព្រោះវាជាតំបន់ព្រៃឈើធម្មជាតិសម្រាប់ពលរដ្ឋអាស្រ័យផល និងជាជម្រកសម្រាប់សត្វព្រៃ។

អ្នកស្រីបន្តទៀតថា៖«បើទោះបីខ្ញុំបាក់ដៃមែន ឱ្យតែជាសះស្បើយពេលណា ខ្ញុំទៅការពារបន្ដទៀត  បើស្លាប់ក៌ស្លាប់ចុះ។ ខ្ញុំជាប់ពាក្យបណ្ដឹងនៅតុលាការមែន តែខ្ញុំមិនខ្លាចទេ»។

ពលរដ្ឋសហគមន៍(ឧត្ដមស្រែខ្ពស់) លោក ឃន សារិទ្ធិ  អាយុ៤៧ឆ្នាំប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ក្រុមសហគមន៍តែងតែចុះល្បាតការពារថែរក្សាព្រៃឈើសហគមន៍មកយូរមកហើយដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយបានអាស្រ័យផល។

លោកបន្ដថា៖«រាល់ថ្ងៃខ្ញុំដើរល្បាតជាមួយប្រជាសហគមន៍ផ្សេងទៀត ខ្លាចមានខាងក្រុមទាហានលួចកាប់បំផ្លាញបន្ដទៀត»។

ពលរដ្ឋម្នាក់ទៀត លោក ឈន ធា អាយុ៥៣ឆ្នាំ ជាអ្នកតែងតែចុះល្បាតការពារព្រៃឈើប្រាប់ថា មូលហេតុ រូបគាត់ខិតខំការពារ ដោយលោកមើលឃើញថា វាជាតំបន់អេកូទេសចរណ៍សម្រាប់អ្នកដែលចូលចិត្តព្រៃឈើហើយម្យ៉ាងទៀតជាកន្លែងសម្រាប់ឃ្វាលគោក្របី។

លោកបន្ដថា៖«កន្លែងអស់ហ្នឹងហើយដែលធ្វើឱ្យខ្ញុំមានទឹកចិត្តក្នុងការថែរក្សាព្រៃឈើ បើទោះបីវាសល់តិចតួចក៌ដោយ»។

នាយករងរដ្ឋបាលខេត្ដកំពង់ស្ពឺទទួលបន្ទុកផ្នែកព្រៃឈើ លោក ងួន  ឡូញ ប្រាប់ពលរដ្ឋCCIMតាមទូរសព្ទយ៉ាងខ្លីថា លោកស្វាគមន៍ពលរដ្ឋដែលស្រឡាញ់ចូលរួមការពារព្រៃឈើ។

លោកបន្តថា៖ «បើប្រជាពលរដ្ឋគាត់ចេះថែរក្សាព្រៃវាល្អហើយ  ព្រោះកន្លងមកខ្ញុំធ្ចើកិច្ចការព្រៃឈើចង់ឲ្យប្រជាជនគាត់ចេះថែរក្សាហ្នឹងហើយ»។

មន្ត្រីឃ្លាំមើលការរំលោភសិទ្ធិមនុស្សប្រចាំខេត្តកំពង់ស្ពឺ លោក ខុន  ខូយ មានប្រសាសន៍ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMតាមទូរសព្ទថា  ប្រជាសហគមន៍ដែលបានការពារព្រៃឈើកន្លងមកគឺពួកគាត់រស់ពឹងផ្អែកទាំងស្រុងលើព្រៃឈើទាំងអស់ហ្នឹង ហើយជាតំបន់ព្រៃឈើដែលមានព្រៃឈើច្រើន តែគួរឱ្យស្ដាយដែលអាជ្ញាធរបែរជាចោទពួកគាត់ថាជាអ្នកដែលបង្ករឱ្យមានបញ្ហាទៅវិញ។

លោកបន្ដថា៖«សុំឲ្យសាលាដំបូងខេត្តកំពង់ស្ពឺមេត្តាគិតគូរដោះស្រាយឲ្យពួកគាត់បានបញ្ចប់បញ្ហាដែលកើតចេញពីការការពារព្រៃឈើរបសពួកគាត់ផង»។

កាលពីរសៀលថ្ងៃទី៥ ខែមីនាកន្លងទៅនេះ កងកម្លាំងទាហាន(ង៧០) បាននាំគ្នាចូល​កាប់ឈើនៅក្នុងសហគមន៍ នាំឱ្យប៉ះទង្គិចជាមួយពលរដ្ឋប្រមាណជា៥០ទៅ៦០នាក់ រងរបួសចំនួន៤នាក់ ក្នុងនោះ​មានស្រ្តី១ និង​បុរស៣នាក់។ សហគមន៍ព្រៃឈើឧត្ដមស្រែខ្ពស់ ស្ថិតនៅភូមិពោធិ៍មាស  ឃុំត្រពាំងជោរ  ស្រុកឱរ៉ាល់  ខេត្តកំពង់ស្ពឺ ពលរដ្ឋការពារជាង២០ឆ្នាំមកហើយ។ 

__________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុខមាន

អត្ថបទមុន

ក្រសួងប្រាប់ឱ្យពលរដ្ឋប្រយ័ត្នទិញប៉ះឱសថក្លែងក្លាយសម្រាប់ព្យាបាលជំងឺកូវីដ–១៩

អត្ថបទបន្ទាប់

គណបក្សក្រៅរដ្ឋាភិបាល និង UN បន្ដលើកពីការយាយីផ្នែកនយោបាយមុនការបោះឆ្នោត

អត្ថបទបន្ទាប់
គណបក្សក្រៅរដ្ឋាភិបាល និង UN បន្ដលើកពីការយាយីផ្នែកនយោបាយមុនការបោះឆ្នោត

គណបក្សក្រៅរដ្ឋាភិបាល និង UN បន្ដលើកពីការយាយីផ្នែកនយោបាយមុនការបោះឆ្នោត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង