CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋ១២គ្រួសារប្តឹងស្នងការរងខេត្តបាត់ដំបងម្នាក់ពាក់ព័ន្ធរឿងរំលោភយកដីជាង៦០ហិកតា

Admin ដោយ Admin
March 21, 2024
ក្នុង វិវាទដីធ្លី
0
ពលរដ្ឋ១២គ្រួសារប្តឹងស្នងការរងខេត្តបាត់ដំបងម្នាក់ពាក់ព័ន្ធរឿងរំលោភយកដីជាង៦០ហិកតា

ដីស្រែកំពុងជម្លោះ ស្ថិតនៅភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សី ខេត្តបាត់ដំបង។ (រូបភាព៖ផ្ដល់ឱ្យ)

0
ចែករំលែក
80
ចំនួនមើល

ពលរដ្ឋចំនួន១២គ្រួសារនៅស្រុកមោងឫស្សី ខេត្តបាត់ដំបង ប្តឹងស្នងការរងនគរបាលខេត្តម្នាក់ទៅក្រុមការងារវាស់វែងដីធ្លី ដោយចោទថា បានរំលោភយកដីជាង៦០ហិកតារបស់ពួកគេ។

ក្នុងពាក្យបណ្តឹងមួយចុះថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៤ ពលរដ្ឋ១២គ្រួសារនៅភូមិម៉ាណោក ឃុំតាលាស់ ស្រុកម៉ោងឬស្សី បានប្តឹងលោក ម៉ារ៉ា សក្តា ជាស្នងការរងនគរបាលខេត្តបាត់ដំបងទៅប្រធានក្រុមការងារវាស់វែងដីធ្លីចុះបញ្ជីលក្ខណៈប្រព័ន្ធនៅដីតំបន់ពីរ ដោយថា លោក ម៉ារ៉ា សក្តា បានរំលោភយកដី៦៤ហិកតារបស់ពួកគាត់។

ក្នុងបណ្តឹងបានរៀបរាប់ថា កាលពីឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន ប្រកាសដកហូតដីនៅតំបន់៣ជាប់បឹងទន្លេសាបទាំងអស់ និងឱ្យម្ចាស់ដីចេញមុខសារភាព ហើយប្រគល់ដីធ្លីជូនរដ្ឋវិញ ខណៈដីនៅតំបន់នោះពួកគាត់បានកាន់កាប់ និងអាស្រ័យផលតាំងពីឆ្នាំ២០០៨។

ក្នុងបណ្តឹងបន្តថា ក្រោយពលរដ្ឋចេញមុខសារភាព និងប្រគាល់ដីនោះឱ្យរដ្ឋវិញ ហើយរដ្ឋាភិបាលសម្រេចឱ្យមន្ត្រីកាត់ឆ្វៀលជូនពលរដ្ឋវិញដែរនោះ គឺពេលថ្មីៗនេះ ស្នងការរងនគរបាលខេត្តបាត់ដំបង លោក ម៉ារ៉ា សក្តា បានចេញមុខទាមទារវាស់វែង និងសុំប័ណ្ណកម្មសិទ្ធិ ដោយថា ដីនោះជាដីរបស់ខ្លួន ខណៈមិនបានចេញមុខសារភាព និងប្រគល់ដីជូនរដ្ឋអំឡុងពេលរដ្ឋាភិបាលប្រកាសដកហូត។

ពលរដ្ឋម្នាក់លោក ឆាយ វីរៈ នៅក្នុងភូមិម៉ាណោក ឃុំតាលាស់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដីស្រែ២០ហិកតារបស់លោក ស្ថិតក្នុងភូមិដូនទ្រី ឃុំជ្រៃ ស្រុកមោងឫស្សីត្រូវបាន លោក ម៉ារ៉ា សក្តា ស្នងការរងខេត្តបាត់ដំបងបាននាំគ្នាមកវាស់វែងយកធ្វើកម្មសិទ្ធិផ្ទាល់ខ្លួនដោយមិនបានសួរនាំពលរដ្ឋឡើយ ខណៈដីតំបន់នោះ ខាងសុរិយោដីខេត្តរៀបចំវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជាលក្ខណៈប្រព័ន្ធជូនពលរដ្ឋ។

លោកបន្ថែមថា៖«តាំងពីរដ្ឋប្រកាស់កាត់ឆ្វៀលដីឲ្យប្រជាពលរដ្ឋនោះ គឺពួកខ្ញុំចាប់ផ្ដើមគ្រប់គ្រងដីនោះមកវិញ រហូតមកដល់បច្ចុប្បន្ន។ ហើយមិនដែលមានខាងណាមកអះអាងថា ជាដីរបស់គេដែរ។ ទើបពេលដែលខាងសុរិយោដីគេមកវាស់វែងធ្វើប្លង់រឹងជូនប្រជាពលរដ្ឋ ទើបឃើញលោកស្នងការរងមកទំនាស់ថាជាដីកេរ្ត៍ម្តាយរបស់គាត់។ ខ្ញុំអត់យល់»។

អ្នកស្រី ស៊ាងថៃ ស្រីនាង វ័យ២៨ឆ្នាំ នៅភូមិម៉ាណោក ឃុំតាលាស់ អះអាងថា ដីកំពុងមានជម្លោះនោះ អ្នកស្រី និងឪពុករបស់អ្នកស្រីបានកាន់កាប់តាំងពីឆ្នាំ២០០៨ក្នុងទំហំដី៦ហិកតា។ អ្នកស្រីថា ក្រោយឃើញពួកគាត់បានកាន់កប់ និងអាស្រ័យផលយូរឆ្នាំ គឺរដ្ឋាភិបាលសម្រេចកាត់ឆ្វៀលជូនពលរដ្ឋវិញ។

ពលរដ្ឋរូបនេះបន្តថា ពេលដែលមន្ត្រីជំនាញចុះវាស់វែង និងកំណត់ព្រំ ស្រាប់តែស្នងការរងនគរបាលខេត្តបាត់ដំបង លោក ម៉ារ៉ា សក្តា មកអះអាងថា ដីតំបន់នោះជាដីរបស់ខ្លួនទៅវិញ។

អ្នកស្រីបន្តថា ៖«កាលពីពេលប្រគល់ដីជូនរដ្ឋគឺពុំឃើញមានបុគ្គលខាងលើមកផ្ដិតមេដៃប្រគល់ដីជូនរដ្ឋនោះឡើយ តែនៅពេលដែលរដ្ឋបានសម្រេច វាស់វែងដីនោះជូនប្រជាពលរដ្ឋវិញនិងវាស់វែងធ្វើប្លង់រឹងឱ្យ ស្រាប់តែបុគ្គលខាងលើមកអះអាងថាជាដីរបស់គេទៅវិញ»។

មេភូមិដូនទ្រី នៃឃុំជ្រៃលោក ជុំ ថៃ អះអាងថា នៅអំឡុឆ្នាំ២០០៣ និង២០០៤ ម្តាយរបស់លោក ម៉ារ៉ា សក្តា ស្នងការរងខេត្តបាត់ដំបង បានប្រូលទិញដីដោយខុសច្បាប់នៅតំបន់មានជម្លោះនោះពីប្រជាពលរដ្ឋពិតមែន ប៉ុន្តែក្រោយមកនៅឆ្នាំ២០១២ រដ្ឋាភិបាលបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ ក្រោមហេតុថា ដីតំបន់នោះស្ថិតក្នុងដែនដីតំបន់៣ជាប់បឹងទន្លេសាប។

មេភូមិដូនទ្រីលោក ជុំ ថៃ បន្តទៀតថា ក្រោយមកនៅឆ្នាំ២០០៨ មានពលរដ្ឋមួយចំនួនបានចូលទៅទន្ទ្រាកយកដីតំបន់នោះជាថ្មីទៀត ដើម្បីធ្វើស្រែរហូតមកដល់ឆ្នាំ២០២១ ជាពេលដែលរដ្ឋាភិបាលប្រកាសដកហូតម្តងទៀត។ លោកថា ពេលដែលរដ្ឋាភិបាលប្រកាសដកហូតនេះគឺ គ្រួសាររបស់លោក ម៉ារ៉ា សក្តា មិនបានចេញមុខសារភាពថាខ្លួនមានដី និងប្រគល់ដីជូនពលរដ្ឋវិញឡើយ ខណៈពលរដ្ឋចេញសារភាព និងប្រគល់ជូនពលរដ្ឋវិញ។

លោកបន្តថា៖«ដោយឃើញដីនោះនៅទំនេរយូរដែរ ប្រជាពលរដ្ឋនៅខាងឃុំតាលាស់ គាត់បានមករុករានទន្ទ្រានយកដីនេះធ្វើកម្មសិទ្ធិជាបណ្ដើរៗ ព្រោះខាងឃុំគាត់អត់មានដីទំនេរ។ ក្រោយពីឃើញប្រជាពលរដ្ឋគ្រប់គ្រងដីនោះបណ្តើរមក អាជ្ញាធរ ខេត្តក៏បានកាត់ឆ្វៀលដីនោះទៅឱ្យប្រជាពលរដ្ឋគ្រប់គ្រងតែម្ដង រហូតមកដល់ពេលនេះ»។

បើតាមមេភូមិដូនទ្រីលោក ជុំ ថៃ បច្ចប្បន្នសុរិយោដីខេត្តបាត់ដំបងកំពុងវាស់វែងធ្វើប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋជាកម្មសិទ្ធិស្របច្បាប់ និងស្នើដល់ភាគីពាក់ព័ន្ធសម្របសម្រួលដោះស្រាយបញ្ចប់កុំឱ្យរឿងបន្តអូសបន្លាយវែងឆ្ងាយ។

ចំណែកមេឃុំជ្រៃ លោក ថាន់ ស៊ាន មានប្រសាសន៍ថា ជុំវិញជម្លោះដីធ្លីនេះ គឺរដ្ឋបាលឃុំបានហៅភាគីជម្លោះសម្របសម្រួលគ្នានៅសាលាឃុំ ដើម្បីរកដំណោះស្រាយម្តងហើយប៉ុន្តែការសម្របសម្រួលនេះមិនត្រូវគ្នានោះទេ ដោយភាគីជម្លោះទាំងពីរទាមទារត្រូវរៀងៗខ្លួន។

លោកបន្ថែមថា៖«ពេលមកជួបគ្នាភាគីទាំងសងខាងសុទ្ធតែមានការអំណះអំណាង ថាដីទាំងនោះពិតជាកម្មសិទ្ធិរបស់ខ្លួនពិតប្រាកដមែនដោយសារ ភាគីស្នងការខាងគាត់មានលិខិតទិញដូរដោយមានចុះហត្ថលេខាពីភាគីមេភូមិមេឃុំជំនាន់មុន ហើយចំពោះប្រជាពលរដ្ឋដប់ពីរគ្រួសារគាត់ថា ដីនេះគាត់ខំកាប់គាស់ តាំងពីដីនៅព្រៃ ហើយកាលនោះ មានការរឹតត្បិតនិង ពីរដ្ឋផងដែរ គឺគាត់នៅតែតស៊ូដើម្បីកាប់គាស់យកដីមកបង្កបង្កើនផលរហូតមកដល់ពេលនេះ»។

កាលពីឆ្នាំ២០២១ អតីតនាយករដ្ឋមន្ត្រី លោក ហ៊ុន សែន បានបញ្ជាទៅកងកម្លាំង និងក្រសួងពាក់ព័ន្ធចុះទប់ស្កាត់បទល្មើសទន្ទ្រានកាន់កាប់ដីព្រៃលិចទឹកនៅតំបន់បឹងទន្លេសាប និងរឹបអូសដីទាំងនោះមកធ្វើជាសម្បត្តិរដ្ឋវិញ ក្រោយរកឃើញថា ដីរាប់ម៉ឺនហិតានៅតំបន់ការពារមួយនេះរងការទន្ទ្រានយកដោយខុសច្បាប់។

ប៉ុន្តែក្រោយមកនៅឆ្នាំ២០២៣ រដ្ឋាភិបាលចេញអនុក្រឹត្យលេខ៩០ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែ​សម្រួល​ផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន​បួន ក្នុងខេត្តបាត់ដំបង ជាប់បឹងទន្លេសាប ដោយសម្រេចកាត់ឆ្វៀលផ្ទៃ​ដី​ទំហំ ១៣៥៣ហិកតា ៣៤អា ស្ថិតនៅភូមិសាស្រ្ត ឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំចេញ​ពី​តំបន់​បី នៃតំបន់ទន្លេ​សាប ធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋចំនួន ២៤០៨គ្រួសារ។

ហើយអនុក្រឹតនេះ ក៏តម្រូវឱ្យកែសម្រួលផ្ទៃដីពីតំបន់៣​បញ្ចូល​មក​តំបន់២​ទំហំ ១០ ៤៣០ហិកតា១៧អា ស្ថិតក្នុងភូមិសាស្រ្ត ស្រុកថ្មគោល ស្រុកសង្កែ ស្រុកឯកភ្នំ និង​ស្រុកមោងឬស្សី ដើម្បីផ្តល់ជូនប្រជាពលរដ្ឋ ២៤០៨គ្រួសារ បន្តប្រើប្រាស់ និងអាស្រ័យផលផងដែរ៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ណូ រ៉េន

អត្ថបទមុន

ពលរដ្ឋ​១៥៧​គ្រួសារ​នៅ​ខេត្ត​កោះកុង​ត្អូញត្អែរ​ពី​ការ​លំបាក​រស់​នៅ​ទីតាំង​ថ្មី​ដោយ​សារ​ពុំ​មាន​ហេដ្ឋា​រចនា​សម្ព័ន្ធ​ត្រឹមត្រូវ​

អត្ថបទបន្ទាប់

អត្ថបទ​និទាន​៖​ ស្រ្តី​រស់​នៅ​តំបន់​បឹង​តាមោក​ម្នាក់​តស៊ូ​ឡើង​បេះ​ផ្លែ​អំពិល​ទឹក​និង​បេះ​ឈូក​លក់​ដើម្បី​ចិញ្ចឹម​សមាជិក​គ្រួសារ​ជិត​១០​នាក់​

អត្ថបទបន្ទាប់
អ្នកស្រី ទឹម សាវួន កំពុងឡើងបេះផ្លែអំពិលទឹកសម្រាប់យកទៅលក់ចិញ្ចឹមជីវិត នៅតំបន់បឹងតាមោក សង្កាត់សំរោងត្បូង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (អ្នកស្រី នឿន ដាវីន)

អត្ថបទ​និទាន​៖​ ស្រ្តី​រស់​នៅ​តំបន់​បឹង​តាមោក​ម្នាក់​តស៊ូ​ឡើង​បេះ​ផ្លែ​អំពិល​ទឹក​និង​បេះ​ឈូក​លក់​ដើម្បី​ចិញ្ចឹម​សមាជិក​គ្រួសារ​ជិត​១០​នាក់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង