CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

សត្វខ្លាឃ្មុំញីមួយក្បាលបានងាប់ បន្ទាប់ពីជាប់អន្ទាក់ជាច្រើនថ្ងៃនៅព្រៃតំបន់ការពារក្នុងខេត្តកោះកុង

Admin ដោយ Admin
May 12, 2023
ក្នុង បរិស្ថាន, ព័ត៌មាន
0
សត្វខ្លាឃ្មុំញីមួយក្បាលបានងាប់ បន្ទាប់ពីជាប់អន្ទាក់ជាច្រើនថ្ងៃនៅព្រៃតំបន់ការពារក្នុងខេត្តកោះកុង

ខ្លាឃ្មុំញីជាប់អន្ទាក់នៅព្រៃ

0
ចែករំលែក
274
ចំនួនមើល

សត្វខ្លាឃ្មុំញីមួយក្បាលទម្ងន់ជាង៦០គីឡូក្រាមត្រូវបានងាប់ ក្រោយជាប់អន្ទាក់ព្រានព្រៃជាច្រើនថ្ងៃ នៅព្រៃតំបន់ការពារស្ថិតក្នុងស្រុកមណ្ឌលសីមា ខេត្តកោះកុង ខណៈអ្នកអភិរក្សបានបញ្ហាការសោកស្តាយ និងអំពាវនាវដល់ពលរដ្ឋឱ្យបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃបន្តទៀត។

ខ្លាឃ្មុំញីជាប់អន្ទាក់នៅព្រៃតំបន់ការពារ ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង កាលថ្ងៃទី៦ខែមេសាឆ្នាំ២០២៣។ (រូបភាព៖បានពីលោក ពេទ្យសត្វរបស់អង្គការសម្ព័ន្អមិត្តសត្វព្រៃលោក អ៊ួង ចំរើន) ។

ពេទ្យសត្វរបស់អង្គការសម្ព័ន្អមិត្តសត្វព្រៃលោក អ៊ួង ចំរើន បញ្ជាក់ប្រាប់អ្នកសារព័ត៌មានពលរដ្ឋថា សត្វខ្លាឃ្មុំញីនោះមានទម្ងន់ជាង៦០គីឡូក្រាម បានជាប់អន្ទាក់ក្នុងព្រៃឧទ្យានជាតិជួរភ្នំក្រវ៉ាញខាងត្បូង ស្ថិតក្នុងឃុំបាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង។

ពេទ្យសត្វលោក អ៊ួង ចំរើន បានឱ្យដឹងថា ខ្លាឃ្មុំនេះមានអាយុចន្លោះពី៦ទៅ៧ឆ្នាំ ហើយបានជាប់អន្ទាក់ប្រហែល២ ឬ៣ថ្ងៃ មុនអ្នកអភិរក្សប្រទះឃើញ និងជួយសង្គ្រោះ កាលពីថ្ងៃទី៥ ខែឧសភាឆ្នាំ២០២៣។ លោកថា អំឡុងពេលជាប់អន្ទាក់នោះសត្វខ្លាឃ្មុំញីនេះ ត្រូវជាប់ចំណងដាច់អាហារ និងទឹក ដែលធ្វើឱ្យស្ថានភាពសុខភាពចុះខ្សោយជាខ្លាំង។

ពេទ្យសត្វរូបនេះបន្តថា អ្នកអភិរក្ស និងក្រុមគ្រូពេទ្យរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃបានខិតខំព្យាយាមជួយសង្គ្រោះដែរ ប៉ុន្ដែនៅតែមិនអាចជួយបាន ដោយសារស្ថានភាពសុខភាពបានទ្រុតទ្រោមខ្លាំងទៅហើយ។

លោកបន្ថែមថា៖« ពេលខ្ញុំទៅដល់ភា្លម ស្ថានភាពវាមិនសូវល្អទេ។ អ្នកខ្លះទៅដល់គិតថា ខ្លាឃ្មុំនោះងាប់ហើយ ព្រោះឃើញជាប់អន្ទាក់ព្យួរដៃខាងមុខផ្នែកខាងស្ដាំឡើងលើ។ វាមានរបួសតែដៃជាប់អន្ទាក់ប៉ុណ្ណោះ។ ក្រៅពីនោះមិនឃើញមានស្នាកស្នាមអ្វីទាំងអស់លើខ្លួន»។

លោក អ៊ួង ចំរើន ឱ្យដឹងទៀតថា សត្វខ្មាឃ្មុំនេះបានងាប់នៅព្រៃតំបន់ការពារក្នុងខេត្តកោះកុង បន្ទាប់ពីក្រុមគ្រូពេទ្យ និងអ្នកអភិរក្សព្យាយាមជួយសង្គ្រោះបានមួយយប់។

លោកបន្ថែមថា៖« វាអាចងើបដើរបានជាង១០ម៉ែត្រដែរ ប៉ុន្ដែទៅមុខលែងរួច ដោយសារដាច់ទឹកដាច់ចំណី ។ នៅកន្លែងខ្លាឃ្មុំជាប់នោះនៅក្នុងព្រៃជ្រៅ ខ្ញុំត្រូវចុះពីឧទ្ធម្ភាគចក្រ ហើយបន្តដើរអត់ឈប់ជាងពីរម៉ោងទើបទៅដល់ទីតាំង។ មិនស្រួលទេ ក្នុងព្រៃជ្រៅណាស់ អត់ទឹក សម្បូរសត្វទាក ដើរចេញទៅណាក៏មិនកើនព្រោះអាចវវេងគ្រប់ពេល ហានិភ័យក៏ច្រើនដែរ មិនស្រួលទេ»។

អ្នកអភិរក្ស និងសង្គ្រោះសត្វព្រៃរបស់អង្គការសម្ព័ន្ធមិត្តសត្វព្រៃលោក ទ្រី ស៊ីថេង បានបង្ហាញការសោកស្តាយចំពោះការបាត់បង់សត្វខ្លាឃ្មុំនេះ។ លោក ក៏បង្ហាញការព្រួយបារម្ភពីការបាត់បង់សត្វខ្លាឃ្មុំ និងសត្វព្រៃផ្សេងៗទៀតដោយបញ្ហាអន្ទាក់នេះផងដែរ។ លោកថា បញ្ហាអន្ទាក់បានកំពុងគំរាមកំហែងដល់ជីវិតសត្វព្រៃ ខណៈទីជម្រកកំពុងប្រឈមការបាត់បង់ ការប្រែប្រួសអាកាសធាតុ និងការបរបាញ់ដោយមនុស្ស។

លោកបន្ថែមថា៖«នេះត្រឹមជាសត្វដែលបានប្រទះឃើញមួយក្បាល ប៉ុន្ដែមិនដឹងថា នៅមានប៉ុន្មានក្បាលទៀតដែលកំពុងជាប់អន្ទាក់ នឹងអាចបន្តជាប់អន្ទាក់ដែលបានដាក់រាប់រយរាប់ពាន់នៅក្នុងព្រៃ ដើម្បីចាំសម្លាប់ជីវិតសត្វគ្រប់ពេល។ សូម្បីកន្លែងដែលមានបញ្ហាខ្លាឃ្មុំជាប់ហ្នឹង ក្រុមការងារនៅតំបន់នោះបានដើររកអន្ទាក់ មួយសន្ទុះសោះបានមួយអំរែកឯណោះ ពិតច្រើនណាស់។ នេះជាអ្វីដែលខ្ញុំទទួលបានពីក្រុមអ្នកជួយសង្គ្រោះនៅខាងកោះកុង។ នៅក្នុងព្រៃនៅកន្លែងផ្សេងៗទៀតក៏មិនសូវខុសគ្នាដែរ»។

អ្នកអភិរក្សរូបនេះឱ្យដឹងទៀតថា សកម្មភាពការងារអភិរក្ស និងការពារសត្វព្រៃមានការលំបាកកាន់តែខ្លាំងដោយសារអន្ទាក់ចាប់សត្វព្រៃនៅតាមតំបន់ការពារមានការកើនឡើង និងជម្រកសត្វព្រៃកាន់តែហិនហោចទៅដោយសារសកម្មភាពរបស់មនុស្សទន្ទ្រានយក។ លោកថា តាមការចុះល្បាតព្រៃនៅតំបន់ការពារក្នុងប្រទេសកម្ពុជា គឺមិនមែនមានតែខេត្តកោះកុងនោះទេ ដែលសម្បូរអន្ទាក់នៅតាមព្រៃ ក្នុងខេត្តក្រចេះ ស្ទឹងត្រែង និងខេត្តកំពង់ស្ពឺ អន្ទាក់ក៏មានការកើនឡើងគួរឱ្យព្រួយបារម្ភផងដែរក្នុងឆ្នាំ២០២៣នេះ បើប្រៀបធៀបឆ្នាំមុន។

លោកបន្ថែមថា៖«ខ្ញុំគិតថា បើនៅបែបនេះពិតណាស់ថា សត្វព្រៃនឹងមិននៅសល់ទេ»។

ក្រុមអ្នកអភិរក្សសត្វព្រៃទាំងនេះបានអំពាវនាវដល់អាជ្ញាធរពាក់ព័ន្ធពង្រឹងការជួយទប់ស្កាត់ និងបង្ក្រាប់បទល្មើសសត្វព្រៃ ហើយប្រជាពលរដ្ឋបញ្ឈប់ការដាក់អន្ទាក់ចាប់សត្វព្រៃ ងាកមកចូលរួមការពារសត្វព្រៃឡើងវិញ។

ប្រធានមន្ទីរបរិស្ថានខេត្តកោះកុងលោក ហ៊ុន ម៉ារ៉ាឌី សុំមិនឆ្លើយតបជុំវិញរឿងនេះបានទេ ដោយលោកថា មិនទាន់ទទួលបានព័ត៌មាននេះ និងរង់ចាំសាកសួរក្រុមការងារសិន។

ចំណែកអនុប្រធានមន្ទីរបរិស្ថានខេត្តកោះកុង លោក វ៉េត សុខនីម ឱ្យដឹងថា កន្លងមកក្រសួងបរិស្ថានបានព្យាយាមបណ្ដុះបណ្ដាលដល់មន្ត្រីបរិស្ថាន ដើម្បីកសាងសមត្ថភាពគ្រប់គ្រាន់ក្នុងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ។

លោកបន្ថែមថា៖« ក្រសួងបរិស្ថានបានជួយគ្រប់វិស័យ ទាំងផ្នែកគាំពារបរិស្ថាន ការអភិរក្ស ការអប់រំ  ការកសាងសមត្ថភាពមន្ត្រីតាមរយៈការបណ្ដុះបណ្ដាល ដើម្បីអាចជួយការពារ និងថែរក្សាធនធានធម្មជាតិនៅក្នុងខេត្តកោះកុង។ ជាពិសេសនៅក្នុងតំបន់ការពារជួរភ្នំក្រវ៉ាញ ដែលមានគម្រោងរេដបូក»។

ប្រធានផ្នែកកម្មវិធីស្រាវជ្រាវ និងតស៊ូមតិ នៃសមាគមបណ្តាញយុវជនកម្ពុជាលោក ហេង គឹមហុង មានប្រសាសន៍ថា បញ្ហាការដាក់អន្ទាក់ចាប់សត្វព្រៃនេះនៅតែបន្តកើតមាន គឺដោយសារភាពកម្សោយ នៃការអនុវត្តច្បាប់របស់អាជ្ញាធរពាក់ព័ន្ធ ស្របពេលការចុះផ្សព្វផ្សាយអប់រំដល់ពលរដ្ឋជុំវិញបញ្ហានេះនៅមានកម្រិត។

លោក គឹមហុង បន្តថា ប្រសិនជាការអនុវត្តច្បាប់ទាក់ទងអន្ទាក់គ្មានប្រសិទ្ធភាព នោះសត្វព្រៃនឹងជួបហានិភ័យជារៀងរាល់ថ្ងៃ និងអាចឈានដល់បាត់បង់អស់ចេញពីព្រៃធម្មជាតិ ហើយអ្នកចូលរួមគាំទ្រយុទ្ធការអន្ទាក់សូន្យនឹងអស់ជំនឿនិងឈប់ចូលរួមគាំទ្រ។

លោកបន្ថែមថា៖« បញ្ហាអន្ទាក់នៅបន្តកើតមានអាចបណ្ដាលមកពីកត្តាធំ៣ យ៉ាងទី១ អាចមកពីការអនុវត្ត រួមជាមួយវិធានការនៅខ្សោយ បូករួមការផ្សព្វផ្សាយភាគច្រើននៅតាមទីរួមខេត្ត ទីពីរអាចមកពីនៅមានអំពើពុករលួយនៅបន្តកើតមាន និងទី៣ការអនុវត្តនៅតែមុខ ទើបធ្វើឱ្យអន្ទាក់នៅតែមាន ឬអាចកើនជាងមុនទោះមានកម្មវិធីអន្ទាក់សូន្យដំណាក់កាលទី១ ឈានដល់ដំណាក់កាលទីពីរក្តី»។

បើតាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២២ គឺអន្ទាក់ចំនួន ៣៤ ០០០ ត្រូវបានដោះចេញពីតំបន់ការពារធម្មជាតិកម្ពុជា ហើយថា ចំនួនអន្ទាក់នេះ បានថយចុះជិតពាក់កណ្ដាល បើប្រៀបធៀបនឹងឆ្នាំ២០២១ ពោល គឺថយចុះ ២៧ ៦១១អន្ទាក់ ឬជាង ៤៤ ភាគរយនៅទូទាំងប្រទេសកម្ពុជា៕

…………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន កញ្ញា ប៉ូ សុភា

អត្ថបទមុន

ក្រុម​យុវជន​បារម្ភ​ពី​ការ​បាត់បង់​ព្រៃ​ឈើ​នៅ​តំបន់​អារ៉ែង​ក្រោយ​រក​ឃើញ​បទល្មើស​ជា​បន្តបន្ទាប់​

អត្ថបទបន្ទាប់

អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

អត្ថបទបន្ទាប់
អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

អ្នកភូមិត្អូញត្អែពីបញ្ហាលំបាកទទួលសេវាសុខភាពខណៈ៤ឃុំក្នុងស្រុកកណ្ដាលស្ទឹងមានមណ្ឌលសុខភាពតែ១

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង