CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី គម្រោងលើកកម្ពស់សិទ្ធិ (ARC)

តុលាការ​កំពូល​សម្រេច​ដោះលែង​អ្នកស្រី ទួន សេង សកម្មជន​ដីធ្លី​ឡពាង​ម្នាក់​ឲ្យនៅ​ក្រៅ​ឃុំ

Admin ដោយ Admin
June 27, 2022
ក្នុង គម្រោងលើកកម្ពស់សិទ្ធិ (ARC), វិវាទដីធ្លី, សម្លេងសហគមន៍
0
Court Release Toun Seng

អ្នកស្រី ទួន សេង (ពាក់អាវពណ៌ខ្លាញ់ក្តាម ដៃកាន់ស៊ីម៉ី) ត្រូវបានស្វាគមន៍ដោយស្វាមី និងអ្នកស្រី អ៊ុំ សុភី នៅពេលចេញពីពន្ធនាគារខេត្តកំពង់ឆ្នាំងនៅព្រលប់ថ្ងៃចន្ទ ទី២៧ ខែមិថុនា ឆ្នាំ២០២២។ (រូប៖ លោក ស្ងួន ញឿន)

0
ចែករំលែក
72
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល

តុលាការ​កំពូល​បាន​សម្រេច​ដោះលែង​សកម្មជន​ដីធ្លី​ឡពាង​ខេត្តកំពង់ឆ្នាំង អ្នកស្រី ទួន សេង ឲ្យ​នៅ​ក្រៅឃុំ​ជា​បណ្ដោះអាសន្ន​នៅ​ព្រលប់​ថ្ងៃចន្ទ​ ទី២៧ ខែមិថុនានេះ ក្រោយ​ពី​ឃុំខ្លួន​ដោយ​អយុត្តិធម៌​អស់​រយៈពេល​ជិត​កន្លះឆ្នាំ។

អ្នកស្រី ទួន សេង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង​​សម្រេចឃុំខ្លួនជាបណ្តោះអាសន្នកាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ ក្រោមការ​ចោទ​ប្រកាន់ពី​បទ «បំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ និង​ពី​បទ​លួច​ទ្រព្យសម្បត្តិ​អ្នកដទៃ»។

មេធាវីការពារក្តីអ្នកស្រី ទួន សេង គឺលោក ជូង  ជូងី បាននិយាយប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM នៅល្ងាចថ្ងៃចន្ទនេះថា កូនក្ដីរបស់លោកត្រូវបានតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅឃុំ តាំងពីព្រឹកថ្ងៃសុក្រសប្ដាហ៍មុនមកម្ល៉េះ។ ក៏ប៉ុន្ដែដោយសារមន្ត្រីពន្ធនាគាររៀបចំឯកសារមិនទាន់ ហើយចំថ្ងៃចុងសប្ដាហ៍ផងនោះ មន្ត្រីខាងពន្ធនាគារមិនធ្វើការទៀត ទើបត្រូវដោះលែងនៅល្ងាចថ្ងៃចន្ទនេះវិញ។

លោកបន្ដថា ការដោះលែងនេះ គឺជាបំណងរបស់សាម៉ីខ្លួនចង់ឲ្យដោះលែង ហើយនិងជាការទាមទារដែលលោកចាត់ចែងដំណើរការរឿងក្តីនេះ ហើយការដោះលែងនេះមិនទាន់សម្រេចស្ថាពរនៅឡើយទេ គ្រាន់តែដោះលែងឱ្យនៅក្រៅឃុំបណ្ដោះអាសន្នសិនប៉ុណ្ណោះ។

លោកបន្ដថា៖ «អាហ្នឹងជារឿងធម្មតាទេ ដូចថា យើងតវ៉ាអ៊ីចឹងទៅបានលទ្ធផលល្អ គឺតុលាការអនុញ្ញាតឲ្យកូនក្ដីយើងនៅក្រៅឃុំ អាហ្នឹងជារឿងធម្មតាទេ»។

លោក អឿង សារិទ្ធ ស្វាមីអ្នកស្រី ទួន សេង បានលើកឡើងថា ការដោះលែងប្រពន្ធលោកដែលត្រូវបានគេឃុំខ្លួនដោយអយុត្តិធម៌អស់រយៈពេលជាងកន្លះឆ្នាំមកនេះ គឺលោកសប្បាយចិត្តនិងការសម្រេចរបស់តុលាការកំពូលក្រុងភ្នំពេញ ដែលបានដោះលែង។ ប៉ុន្ដែការដោះលែងនេះ លោកក៏មិនសប្បាយចិត្តខ្លះដែរ ដោយសារតែវាទើបតែបាន៧០% ទៅ៨០% ទេ លោកស្នើសុំឲ្យតុលាការសម្រេច១០០%តែម្ដង កុំឲ្យនៅក្រៅឃុំ ប៉ុន្ដែទោសនៅមានដដែល។

លោកបន្ថែមថា៖ «ខ្ញុំសប្បាយចិត្ត និងសុំឲ្យតុលាការសម្រេចដោះលែងគាត់ឲ្យមានសេរីភាព១០០%មក កុំឲ្យគាត់នៅជាប់ទោសចឹងអី»។

ប្រធានសហគមន៍ឡពាងអ្នកស្រី អុំ សុភី បាននិយាយថា ការដែលតុលាការកំពូលសម្រេចដោះលែងអ្នកស្រី ទួន សេង ឲ្យនៅក្រៅឃុំ គឺអ្នកស្រីសប្បាយចិត្តណាស់។ ក៏ប៉ុន្ដែអ្នកស្រីថារឹតតែសប្បាយថែមទៀត បើសិនជាតុលាការទម្លាក់បទចោទចំពោះពួកអ្នកស្រីទាំង៣នាក់ កុំឲ្យនៅក្រោមការគ្រប់គ្រងរបស់តុលាការ។

អ្នកស្រីបន្ដថា៖ «ខ្ញុំសុំឲ្យតុលាការទម្លាក់បទចោទចំពោះពួកខ្ញុំទាំង៣នាក់មក កុំឲ្យពួកខ្ញុំនៅក្រៅឃុំ ប៉ុន្ដែមិនរួចពីទោសដដែល គឺពួកខ្ញុំចង់បានសេរីភាពពេញលេញដូចដើមវិញ»។

នាយកចាត់ការទូទៅនៃអង្គការលីកាដូ លោក អំ សំអាត បានមានប្រសាសន៍ថា ករណីចាប់ឃុំខ្លួនអ្នកស្រី ទួន សេង គឺវាមិនត្រឹមត្រូវនោះទេ។ លោកថា ការចាប់ខ្លួនអ្នកស្រី ទួន សេង កន្លងមក គឺធ្វើឡើងដោយមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជាក់ថា អ្នកស្រីមានទោសនោះទេ។ លោក អំ សំអាត បានចាត់ទុកថា ការដោះលែងអ្នកស្រី ទួន សេង ឲ្យនៅក្រៅឃុំនេះដោយ​សារ​តែ​តុលាការរងនូវការរិះគន់ពេក ទើបធ្វើការដោះលែងបណ្ដោះអាសន្ន។ ហើយការដោះលែងនេះលោកអបអរសាទរ ប៉ុន្ដែលោកចង់ឲ្យតុលាការកុំចេះតែដើរចាប់មនុស្សគ្មានទោសហើយយកទៅឃុំឃាំងបន្ទាប់បានដោះលែងវិញបែបនេះ។

លោកបន្ដថា៖ «តុលាការវាដល់ពេលដែលត្រូវចាប់ផ្ដើមអនុវត្តន៍ទៅតាមតួនាទី និងក្រមសីលធម៌វិជ្ជាជីវៈ អ៊ីចឹងការសម្រេចការឃុំខ្លួនបណ្ដោះអាសន្នណាមួយ​ វាគួរតែអនុវត្តន៍ទៅតាមច្បាប់ប្រសិនបើមានភស្ដុតាង កុំអនុវត្តន៍អ្វីគ្មានមូលដ្ឋានក្នុងការចោទប្រកាន់និងការឃុំខ្លួន គឺវាធ្វើឲ្យប៉ះពាល់ដល់សិទ្ធិសេរីភាពរបស់គាត់ ហើយនឹងនាំឲ្យមានការរិះគន់ទៅដល់ប្រព័ន្ធតុលាការនោះ»។

គួរជម្រាបជូនថា កាលពីថ្ងៃទី២ ខែមករា ឆ្នាំ២០២២ អាជ្ញាធរបានចាប់ខ្លួនអ្នកស្រី អ៊ុំ សុភី ក៏ដូចជាស្វាមីអ្នកស្រី គឺលោក ស្ងួន ញឿន រួមទាំងអ្នកស្រី ទួន សេង ដែលជាអ្នកភូមិម្នាក់ទៀត ដោយចោទថា បានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ។ ប៉ុន្ដែក្រោយមកអ្នកស្រី អ៊ុំ សុភី និងលោក ស្ងួន ញឿនត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នវិញក្រោយពីតុលាការខេត្តកំពង់ឆ្នាំងរកមិនឃើញដូចការចោទ​ពី​បទ​គំរាម​សម្លាប់​ដើម​បណ្តឹង។

ដោយឡែក អ្នកស្រី សេង ត្រូវបាន​​ចោទ​ប្រកាន់​មួយករណីផ្សេងទៀត ពី​បទ​លួច​ទ្រព្យសម្បត្តិ​​ដើម​បណ្តឹង​ដែល​ជា​អ្នក​ជិត​ខាង និងបានបំផ្លិចបំផ្លាញទ្រព្យសម្បត្តិអ្នកដទៃ ដែលត្រូវបានឃុំខ្លួនតាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ រហូតតុលាការកំពូលសម្រេចដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្ន គឺអស់រយៈពេលជិតកន្លះឆ្នាំដោយអយុត្តិធម៌៕

………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកណ្តាល៖

អត្ថបទមុន

កំណើន​ភ្ញៀវ​ទេសចរណ៍​នៅ​សហគមន៍​ត្រពាំង​សង្កែ​កើន​ឡើង​ ក្រោយ​វិបត្តិ​កូវីដ-១៩

អត្ថបទបន្ទាប់

តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជាង​៨០​ហិចតា

អត្ថបទបន្ទាប់
តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជាង​៨០​ហិចតា

តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជាង​៨០​ហិចតា

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង