CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ដ​កំពង់ធំ​រង​ការ​រិះ​គន់​ថា​បណ្តែត​បណ្តោយ​ឱ្យ​មាន​បទល្មើស​ព្រៃ​ឈើ​នៅ​​ព្រៃឡង់​

Admin ដោយ Admin
September 25, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធកាលពីថ្ងៃទី22ខែមករាឆ្នាំ2024។ (រូបភាព៖ ហឿន សុភាព )

បណ្ដាញសហគមន៍ព្រៃឡង់រកឃើញឈើជាច្រើនដើមត្រូវបានគេកាប់បំផ្លាញស្ថិតនៅតំបន់ស្ទឹងដំរី ឃុំមានរិទ្ធកាលពីថ្ងៃទី22ខែមករាឆ្នាំ2024។ (រូបភាព៖ ហឿន សុភាព )

0
ចែករំលែក
115
ចំនួនមើល

បទល្មើសព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តកំពង់ធំ ត្រូវបានសកម្មជនព្រៃឈើរកឃើញជាបន្តបន្ទាប់ ហើយបញ្ហានេះកើតឡើងដោយពួកគេរិះគន់ទៅប្រធានមន្ទីរបរិស្ថានខេត្តនេះថា បណ្តែតបណ្តោយឱ្យមានវិនាសសកម្មព្រៃឈើនៅតំបន់ព្រៃឡង់ក្នុងភូមិសាស្ត្រខេត្តនេះកើតមានឡើង។

ប្រធានសមាគមនយុវជនស្រលាញធម្មជាតិ លោក តាន់ គឹមសួរ បានរិះគន់ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំថា មិនបានបង្ក្រាបបទល្មើសកាប់បំផ្លាញឈើ និងការឈូសឆាយយក​ធ្វើកម្មសិទ្ធិ​នៅក្នុងដែនជម្រកសត្វព្រៃព្រៃឡង់ភូមិសាស្ត្រខេត្តកំពង់ធំឱ្យមានប្រសិទ្ធភាព។

ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីរលោកបានចុះទៅ​ស្រាវជ្រាវរកឃើញបទល្មើសព្រៃឈើជាច្រើនករណីនៅក្នុងដដែនជម្រកសត្វព្រៃព្រៃឡង់ខេត្ដកំពង់ធំ និងបានសហការជាមួយរដ្ឋបាលព្រៃឈើថ្នាក់ជាតិ និងស្ថាប័នពាក់ព័ន្ធមួយចំនួននៅក្នុងខេត្ដកំពង់ធំ ឈានទៅបង្ក្រាបបានឈើជាច្រើនម៉ែត្រគូបនៅក្នុងឃ្លាំងស្តុបនិងកែច្នៃឈើចំនួន៥កន្លែងផ្សេងគ្នា។ ប្រតិបត្តិការនេះ ក៏បានឃាត់បានរថយន្ដដឹកឈើធុនធំចំនួន២គ្រឿង រថយន្ដស៊ាំយ៉ុង១គ្រឿងកាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

ក្នុងវីដេអូមួយដែលលោក គឹមសួរ បានបង្ហោះនៅលើទំព័រហ្វេសប៊ុករបស់ខ្លួនកាលពីថ្ងៃទី២៣ ខែកញ្ញា បានឱ្យឃើញពីទីតាំងស្តុកឈើមួយកន្លែង ដែលមានទាំងរថយន្តធុនធំ និងរថយន្តស៊ាំយ៉ុង ព្រមទាំងកម្មករជាច្រើននាក់ អមដោយគំនរឈើជាច្រើនកន្លែងផង។ វីដេអូដែលអមដោយការសរសេរដាក់ចំណងជើងបន្ថែមថា ដោយដាក់ជាសំណួរថា តើលោក តុប កក្កដា នឹងបណ្តែតបណ្តោយឱ្យមានឧក្រិដ្ឋកម្មព្រៃឈើនេះដល់ពេលណា?

លោក គឹមសួរ សរសេរថា៖ «តើលោក[លោក តុប កក្កដា]ដឹងទេ ថាលោកមិនមែនជាមន្ត្រីអសមត្ថភាពទេ ប៉ុន្តែជាមន្ត្រីដែលកំពុងបំផ្លាញទំនុកចិត្តរបស់ប្រជាពលរដ្ឋមកលើរាជរដ្ឋាភិបាលតាមរយៈទង្វើនានារបស់លោក? ហើយលោក គឺជាចំណែកដ៏ធំនៃការបង្កើតនូវវិនាសកម្មព្រៃឡង់តែម្តង។ លោកមិនគួរណានៅបន្តកាន់តំណែងនេះ[ប្រធានមន្ទីរបរិស្ថានខេត្តកំពង់ធំ]ទៀតទេ? »

លោក តាន់ គឹមសួរ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាស្ថានភាពនៅក្នុងព្រៃឡង់ពេលនេះពិបាកនិយាយណាស់បទល្មើសព្រៃឈើមានច្រើនដូចជាកាប់អាច្រៀកឈើធ្វើអាជីវកម្មកែច្នៃយកទៅលក់ និងការឈូសឆាយរុករានទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិជាច្រើនកន្លែងយ៉ាងអនាធិបតេយ្យ ។

លោកបន្តថា នៅមិនទាន់ដឹងមួលហេតុពិតប្រាកដនៅពីក្រោយនៃការកាប់បំផ្លាញ ឬឈូសឆាយដីព្រៃដើម្បីយកធ្វើជាកម្មសិទ្ធិទេ ប៉ុន្តែលោក​ថាអាចមានមន្រ្ដីពាក់ព័ន្ធនៅពីក្រោយខ្នង មានមេខ្លោងមេខ្យល់អំពានាវបំផុសបំផុលឱ្យប្រជាពលរដ្ឋចូលទៅទន្រ្ទាន ឬជាប់ពាក់ព័ន្ធអំពើពុករលួយ ។

លោកអះអាងថា នៅមុនពេលគេឈូសឆាយព្រៃយកដីធ្វើកម្មសិទ្ធិគេបង្កើតស្នាក់ការបរិស្ថានចាំយាមជាមុនបន្ទាប់មកគេជួលពលរដ្ឋឱ្យមកកាប់សំបកឈើប្រវែង២តឹកជុំវីញចេញពីដើមឈើ ការធ្វើបែបនេះព្រាបដូចកាត់សសៃឈាម ៥ទៅ៦ខែក្រោយដើមឈើងាប់គេចាប់ផ្ដើមឈួសឬដុតតាមក្រោយ  គេយកស្នាក់ការបរិស្ថានមកបាំងមុខកុំឱ្យពលរដ្ឋតវ៉ា ។

លោកលើកឡើងថា៖ «ឥឡូវនេះរាជរដ្ឋាភិបាលកំពុងយកចិត្ដទុកដាក់ចំពោះបញ្ហា[បរិស្ថាន]នេះ ហើយក៏កំពុងពិនិត្យមើលរឿងមិនប្រកតីរបស់មន្រ្ដីមួយចំនួន។ សំណូមពរឱ្យប្រជាពលរដ្ឋឈប់ខ្លាចមន្រ្ដីមួយចំនួនគំរាមប្ដឹងគំរាមចាប់ចង យកសិទ្ធិអំណាចខ្លួនឯងដែលជាចៅហ្វាយនាយរបស់មន្រ្ដីយកមកប្រើប្រាស់ នៅពេលយើងបង្ហាញការពិតដូចមិនមានទោសពៃអីទេ » ។

នៅថ្ងៃពុធនេះពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីលោក តុប កក្កដា ប្រធានមន្ទីរបរិស្ថានខេត្ដកំពង់ធំបានទេដោយទូរសព្ទចូលជាច្រើនដង តែត្រូវលោកចុចផ្ដាច់ទៅវិញ ។

អភិបាលខេត្ដកំពង់ធំលោក នួន ផារ័ត្ន ​មានប្រសាសន៍​ថា ពាក់ព័ន្ធការលើកឡើងរបស់លោក តាន់ គឹមសួរ ជាព័ត៌មានតែម្ខាង ដែលត្រូវ​ សិក្សាស្រាវជ្រាវបន្តទៀត ។

លោកលើកឡើងថា៖  «ពាក់ព័ន្ធហ្នឹងករណីការលើកឡើងត្រូវការសិក្សាសិន ព្រោះគ្រាន់តែជាព័ត៌មានមួយ យើងត្រូវការពិនិត្យអ្វីដែលគាត់លើកឡើងថាព័ត៌មានច្បាស់ឬមិនច្បាស់យើងត្រូវការសិក្សាសិន» ​​​​​​​​​ ។

ពលរដ្ឋអ្នកសារព័ត៌មានបានសុំព័ត៌មានបន្ថែមពីប្រធានក្រុមអ្នកនាំពាក្យក្រសួងបរិស្ថានលោក ជួប ប៉ារីស៍ បានទេលោកបានបង្វែរសំណួរឱ្យទៅសួរលោក ខ្វៃ អាទិត្យា វិញ ។ លោក ខ្វៃ អាទិត្យា បានស្នើសុំឱ្យពលរដ្ឋអ្នកសារព័ត៌មានផ្ញើសំណួរតាមតេលេក្រាមព្រោះជាប់រវល់ប្រជុំ ប៉ុន្តែលោកបានចូលមើលសំណួរហើយតែមិនមានការឆ្លើយតប ។

​កាលពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៤ ក្រសួងបរិស្ថានបានចេញសេចក្ដីជូនដំណឹងឱ្យមន្ទីរបរិស្ថានរាជធានី ខេត្ដ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ដែលគ្រប់គ្រងតំបន់ការពារធនធានធម្មជាតិត្រូវអនុវត្តច្បាប់ឱ្យបាន១០០ភាគរយ ដោយគ្មានការលើកលែងជាដាច់ខាត និងបញ្ចប់នូវវប្បធម៌ធ្វើកិច្ចសន្យាហើយដោះលែងជនប្រព្រឹត្តបទល្មើស ។

នៅក្នុងសេចក្ដីជូនដំណឹងនោះបញ្ជាក់ថា សមត្ថកិច្ចពាក់ព័ន្ធត្រូវមោឃភាព និងបញ្ឈប់ជាបន្ទាន់រាល់ការចុះហត្ថលេខាលើលិខិត ឬឯកសារស្នើសុំ កាន់កាប់ប្រើប្រាស់ដីធ្លី លីខិតទិញលក់ ផ្ទេរការកាន់កាប់ ឬការបញ្ជាក់លើប្លង់បង្ហាញទីតាំងដី ដែលស្ថិតនៅក្នុងតំបន់ការពារធនធានធម្មជាតិ ។

ក្រសួងបន្តថា  បុគ្គលដែលបានប្រព្រឹត្តអំពើកាប់គាស់ ឬរុករានឆ្ការដុតឈូសឆាយដីព្រៃ ដើម្បីធ្វើកម្មសិទ្ធិ គឺជាបទល្មើសធនធានធម្មជាតិត្រូវផ្ដន្ទារទោសតាមបទប្បញ្ញត្តិច្បាប់ និងត្រូវប្រគល់ដីដែលខ្លួនកាន់កាប់នោះជូនរដ្ឋវិញដោយស្ម័គ្រចិត្ដ និងឥតលក្ខខណ្ឌ ។

លិខិតលើកឡើងថា៖ « ក្រសួងបរិស្ថានបាននឹងកំពុងសហការជាមួយក្រសួង ស្ថាប័ន អង្គភាពមានសមត្ថកិច្ចពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ នឹងចាត់វិធានការយ៉ាងម៉ឺងម៉ាត់បំផុតលើការទប់ស្កាត់ លុបបំបាត់ និងបង្ក្រាបនូវរាល់ សកម្មភាពល្មើសច្បាប់ក្នុងតំបន់ការពារធម្មជាតិ ដោយអនុលោមតាមបទប្បញ្ញត្តិច្បាប់ និងលិខិតបទដ្ឋាន គតិយុត្តជាធរមាន » ។

​ប្រធានប្រតិបត្តិសមាគមបណ្ដាញយុវជនកម្ពុជាលោក ហេង គឹមហុង បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ដើម្បីកុំឱ្យមានការសង្ស័យពីមហាជនក្រសួងបរិស្ថានត្រូវធ្វើការស៊ើបអង្កេតឱ្យបានម៉ត់ចត់ឱ្យមានតម្លាភាព បើរកឃើញដូចអ្វីដែលបានលើកឡើងមែនមិនគួរទុកឱ្យនៅធ្វើការងារបន្តទៀតទេព្រោះប៉ះពាល់ដល់ការងារអភិរក្សធនធានធម្មជាតិ និងការអនុវត្តច្បាប់។

លោកបន្ដថា បទល្មើសធនធានធម្មជាតិមិនមែនកើតមានឡើងតែក្នុងខេត្ដកំពង់ធំមួយទេគឺនៅទូរទាំងប្រទេសកម្ពុជាគ្រាន់តែកន្លែងខ្លះមានតិចកន្លែងខ្លះមានច្រើន បទល្មើសដែលកើតឡើងច្រើនជាងគេគឺការទន្រ្ទានយកដីធ្វើកសិកម្មនៅជុំវិញព្រៃឡង់ ។

លោក​ គឹមហុង មើលឃើញថា កត្តាដែលបណ្ដាលឱ្យកើតមានបទល្មើសព្រៃឈើគឺមកពីរកត្តាខាងក្រៅក្រុមអ្នកទុច្ចរិកចូលទៅប្រព្រឹត្តបទល្មើសរំលោភយក នឹងកត្តាខាងក្នុងការមិនអនុវត្តច្បាប់ទៅលើអ្នកប្រព្រឹត្តបទល្មើស មន្រ្ដីខ្លះមានជាប់ពាក់ព័ន្ធនៅក្នុងបទល្មើសធនធានធម្មជាតិ ដើម្បីដោះស្រាយរឿងនេះមន្រ្ដីខិលខូចត្រូវយកមកអនុវត្តច្បាប់ មន្រ្តីល្អត្រូវលើកទឹកចិត្តផ្ដល់មេដៃឬប័ណ្ណសរសើរ ផ្ដល់ប្រាក់ខែឱ្យបានច្រើន ។

លោកលើកឡើងថា៖ « បើសិនរដ្ឋាភិបាលមានឆន្ទៈពិតប្រាកដកុំទុកមន្រ្ដីអញ្ចឹងដើម្បីកុំឱ្យខូចទៅដល់គោលនយោបាយរបស់រដ្ឋ ប៉ះពាល់ទៅដល់ការងាររបស់រដ្ឋ បើសិនមិនអនុវត្តទេចេះតែទុកៗទៅពលរដ្ឋវាយតម្លៃតាមហ្នឹង » ។

ព្រៃឡង់មានផ្ទៃដីសរុបចំនួន៤៣១ ៦៨៤ហិកតា ស្ថិតនៅក្នុងខេត្ដចំនួន៤រួមមាន ខេត្ដក្រចេះ ខេត្ដស្ទឹងត្រែង ខេត្ដព្រះវិហា កំពង់ធំ។ ព្រៃឡង់ជាព្រៃធំជាងគេនៅក្នុងប្រទេសកម្ពុជាមានសត្វព្រៃគ្រប់ប្រភេទរស់នៅ ហើយត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យមួយកាលពីខែឧសភា ឆ្នាំ២០១៦ ដោយកំណត់ដាក់ជាដែនជម្រកសត្វព្រៃ ព្រៃឡង់៕

……………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

សកម្មជន​ព្រៃ​ឈើ​ប្រកាស​រក​យុត្តិធម៌​ឱ្យ​អ្នក​កាសែត​ម្នាក់​ដែល​ជាប់​ពន្ធនាគារ​ក្រោយ​រាយការណ៍​បទល្មើស​ព្រៃឈើ​តំបន់​ព្រៃឡង់

អត្ថបទបន្ទាប់

ប្រពន្ធ​លោក​ នី​ ណាក់​ ខក​ចិត្ត​ចំពោះ​មន្ត្រី​ពន្ធនាគារ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ជួប​សួរ​សុខ​ទុក្ខ​ស្វាមី​

អត្ថបទបន្ទាប់
អ្នកជំនាញកសិកម្ម លោក នី ណាក់ កំពុងអង្គុយនៅផ្ទះរបស់ខ្លួន។ (រូបភាពហ្វេសប៊ុក IMan-KH)

ប្រពន្ធ​លោក​ នី​ ណាក់​ ខក​ចិត្ត​ចំពោះ​មន្ត្រី​ពន្ធនាគារ​ដែល​មិន​អនុញ្ញាត​ឱ្យ​អ្នក​ផ្សេង​ជួប​សួរ​សុខ​ទុក្ខ​ស្វាមី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង