CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋ១៣គ្រួសារស្នើឱ្យអាជ្ញាធរខេត្ដកំពតជួយដោះស្រាយបញ្ហាទឹកលិចផ្ទះនិងផលដំណាំ​

Admin ដោយ Admin
August 10, 2023
ក្នុង សង្គម
0

ពលរដ្ឋម្ចាស់ស្រូវនាំគ្នាទៅមើលរបស់ខ្លួនកំពុងលិចទឹកនៅភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី ខេត្ដកំពត កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៣។ (រូបភាពពលរដ្ឋផ្ដល់ឱ្យ)

0
ចែករំលែក
144
ចំនួនមើល


​ពលរដ្ឋ ១៣គ្រួសាររស់នៅស្រុកជុំគិរី ខេត្ដកំពត ​ស្នើទៅអាជ្ញាធរពាក់ព័ន្ធឱ្យជួយដោះស្រាយបញ្ហាទឹកលិចផ្ទះសម្បែង និងផលដំណាំរបស់ពួកគេ ក្រោយមានបុគ្គលដែលអ្នកភូមិបញ្ជាក់ថាជាមេធាវី ​បានចាក់ដី និងធ្វើរបងថ្មបិតផ្លូវទឹក។

លោក ង៉ែត ប្រុស  រស់នៅភូមិតាទែន ឃុំច្រេស ស្រុកជុំគិរី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន​​ថា ស្រូវរបស់ពលរដ្ឋចំនួន ៤ហិកតានិងផ្ទះពលរដ្ឋ១៣គ្រួសារត្រូវបានទឹកលិចនៅពេលមានភ្លៀងធ្លាក់ខ្លាំង។ លោកថា មូលហេតុដែលនាំឱ្យមានទឹកលិចស្រូវនិងផ្ទះបែបនេះគឺដោយសារ​នៅផ្នែកខាងក្រោមដែលជាផ្លូវទឹកហូរត្រូវបានលោក សុខ វិបុល ដែលលោកបញ្ជាក់ថាជាមេធាវី បានធ្វើរបងនិងចាក់ដីលុបនៅផ្នែកខាងក្រោមមិនបានធ្វើប្រព័ន្ធផ្លូវទឹក ឬដាក់លូសម្រាប់ទឹកហូ​រចុះទៅផ្នែកខាងក្រោម ដែលជាហេតុធ្វើឱ្យមានទឹកលិចស្រូវនិងផ្ទះរបស់ពលរដ្ឋ​ទាំង១៣គ្រួសារ។

បុរសវ័យ៥៧ឆ្នាំរូបនេះបានអះអាងថា នៅតំបន់ដែលលោកកំពុងរស់នៅនេះគឺមិនដែលមានទឹកលិចស្រូវលិចផ្លូវឬផ្ទះរបស់ពលរដ្ឋដូចឆ្នាំនេះទេ ទើបតែលោក សុខ វិបុល ចូលមកទិញដីស្រែរបស់ពលរដ្ឋនៅក្នុងភូមិ ហើយចាប់ផ្ដើមធ្វើរបងថ្មនិងចាក់ដីលុបធ្វើឱ្យទឹកមិនអាចហូរចេញទៅខាងក្រៅបាន។

លោកបន្តថា ស្រូវរបស់ពលដ្ឋដែលរងផលប៉ះពាល់ពីទឹកលិចទាំង១៣គ្រួសារនោះមានទំហំដីស្រែចម្ការសរុប៤ហិតា។ នៅក្នុងនោះដីរបស់លោកមានចំនួន៧០អាហើយពលរដ្ឋមានដីសម្រាប់ធ្វើស្រែពី ២០ទៅ៣០អា​។ លោកប្រាប់ថា លោកមិនមានដីសម្រាប់ធ្វើស្រែនៅតំបន់ផ្សេងនោះទេមានតែមួយកន្លែងនេះ​។

លោកថា បើស្រូវរបស់លោកខូចខាតអស់លោកមិនមានស្រូវឬអង្ករសម្រាប់ទុកហូបនៅថ្ងៃក្រោយនោះទេ ហើយជីវភាពគ្រួសាររបស់លោកនឹងកាន់តែលំបាកទៅៗ។ ​

លោកលើកឡើងថា៖ «​ពួកខ្ញុំបាទបើមិនបានអាស្រ័យផល[ធ្វើស្រូវ ]ឆ្នាំហ្នឹងទេឆ្នាំក្រោយពួកខ្ញុំវេទនាជាងឆ្នាំនេះទៀត។ ឆ្នាំនេះគ្រាន់តែលិចទេនៅមានស្រូវនៅមានអង្ករហូបបន្ត តែដល់ឆ្នាំក្រោយទៅពួកខ្ញុំបាទអត់មានស្រូវអង្ករហូបបន្តទៀតទេ។ រស់នៅពឹងតែស្រែនឹងភ្លឺទេដល់ពួកខ្ញុំធ្វើអត់បានចឹងពួកខ្ញុំបានអីហូបពួកខ្ញុំអត់មានការងាធ្វើរកលុយអត់បានអាយុកាន់តែចាស់ បើមានការងារក៏គេមិនឱ្យខ្ញុំធ្វើដែរ ដោយសារពួកខ្ញុំកាន់តែចាស់»។

លោក ង៉ែត ប្រុស បន្តថា បើអាជ្ញាធរជួយសង្គ្រោះស្រូវរបស់ពលរដ្ឋនៅពេលនេះគឺមិននៅទាន់ហួសពេលនោះទេ តែបើនៅតែមានភ្លៀងធ្លាក់មកជារៀងរាល់ថ្ងៃស្រូវនឹងងាប់អស់ ។

លោកបន្ថែបថា៖ «នៅពេលនេះស្រូវនៅមានចុងមួយៗបើអស់លោកមិនរកដំណោះ»។

អ្នកស្រី មួង  ហួន អាយុ៦៧ឆ្នាំបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ទឹកបានលិចស្រូវលិចផ្ទះរបស់អ្នកស្រីរហូត​ទៅដល់កន្លែងដេកទៀតផង​ ហើយ​ផ្លូវ​នៅក្នុងភូមិក៏លិចទៀត។ អ្នកស្រីថា នៅពេលកូនរបស់អ្នកស្រីធ្វើការនិងចៅៗទៅរៀនត្រូវពាក់សារុងចេញពីផ្ទះដើរកាត់ទឹកទៅផ្លូវថ្នល់ធំខាងលើបានផ្លាស់សារុងចេញពាក់ខោទៅធ្វើចំណែកចៅទៅរៀនសកម្មភាពកូន និងបែបនេះជារាងរល់ថ្ងៃអ្នកស្រីឃើញហើយគួរឱ្យសង្វេកណាស់។

ស្រ្ដីមេម៉ាយរូបនេះបានអះអាងថា ដីស្រែមានទំហំ៧០អារាល់ថ្ងៃនេះអ្នកស្រីត្រូវចិញ្ចឹមចៅកំព្រាចំនួន៣នាក់ ហើយមានជីវភាពក្រីក្រទៅទៀត។ ​អ្នកស្រីប្រាប់ថា មូលហេតុដែលធ្វើឱ្យទឹកលិចនៅក្នុងភូមិគឺដោយសារតែមានគេចាក់ដីធ្វើរបងថ្មនៅផ្នែកខាងក្រោមធ្វើឱ្យទឹកមិនអាចហូរចុះទៅខាងក្រោមបន្តទៀត។​

​អ្នកស្រីលើកឡើងថា៖ « អត់ដែល[ទឹកលិច ]ទេទើបតែគេចាក់គេបាំងបាំងរបងថ្មទប់ទឹកពីលើហូរទៅពីលិចពីកើតហូរទៅច្រកតែមួយហកនឹងហើយលូ[ទឹក ]ហូរពីលើទៅតាមច្រកខាងកកើតផ្ទះខ្ញុំហូរចុះទៅក្រោមៗទៅដល់ឥឡូវគេបិតខ្ទប់ទៅវាមានទឹកអីណាហូរទៅ »។

​អ្នកស្រីបន្តថា ចាប់តាំងពីមានទឹកស្រូវនឹងផ្ទះរបស់អ្នកស្រីមកអ្នកស្រីធ្លាប់បានទៅជួបអាជ្ញាធរមូលដ្ឋាន​ដើម្បីឱ្យជួយដោះស្រាយបញ្ហានេះដែរ នៅតែមិនទទួលបានដំណោះស្រាយស្រាយនោះទេ។ ​

លោកស្រីបន្តថា៖ «គេថាបើមិនចង់ឱ្យលិចឱ្យខ្ញុំចាក់ដីខ្ពស់ដូចគេទៅ ហើយខ្ញុំមានលទ្ធភាពអី បើរកអង្ករច្រកឆ្នាំងមិនបាន រកព្រឹកខ្វះល្ងាច »។

ពលរដ្ឋម្នាក់ទៀតគឺអ្នកស្រី វៀវ សាភេត អាយុ៥៧ឆ្នាំ​​បានអះអាងស្រដៀងគ្នា​ថា មូលហេតុដែលនាំឱ្យមានទឹកលិចស្រូវរបស់អ្នកស្រីគឺដោយសារតែ លោក សុខ វិបុល បានចាក់ដីធ្វើរបងបិតផ្លូវទឹក។ អ្នកស្រីបន្ថែមថា ស្រូវរបស់អ្នកស្រីដែលខូចនោះមានទំហំ៣០អាហើយអ្នកស្រីក៏គ្មានដីស្រែណាផ្សេងទៀតសម្រាប់ធ្វើទេ។ ​

ពលរដ្ឋរូបនេះមើលឃើញថា របងនិងដីដែលគេចាក់លុបនោះមានប្រវែងវែងហើយគម្រោងគេធ្វើអ្វីនោះ អ្នកស្រីមិនបានដឹងនោះទេ។

​អ្នកស្រីលើកឡើងថា៖ « តាំងពីដូនតាមកអត់ដែលលិចទឹកទេទើបតែឥឡូវហ្នឹងលោក សុខ វិបុល គាត់ចាក់ដីគាត់នៅខាងក្រោមធ្វើរបងអត់មានទុកផ្លូវទឹកឱ្យឥឡូវលិចទាំងអស់១៣គ្រួសារហ្នឹង» ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីលោក សុខ វិបុល ជុំវិញការចោទប្រកាន់ពីពលរដ្ឋថា លោកបានចាក់ដីនឹងធ្វើរបងបិតផ្លូវទឹកបាននោះទេកាលពីសប្តាហ៍មុន។ ​

មេឃុំច្រេស លោក កែប វន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ករណីនេះអាជ្ញាធរឃុំនិងអាជ្ញាធរស្រុកជុំគិរីបានចុះទៅ​ដោះស្រាយច្រើនជាច្រើនមកហើយ នៅតែមិនទទួលបានដំណោះស្រាយ​។ លោកថា ដីនៅតំបន់នោះមិនមែនជាដីដែលមានប្រឡាយទឹកពីមុននោះទេគ្រាន់តែដីនៅកន្លែងនោះមានរាងជាដីបាតខ្ទះ ហើយទឹកហូរពីភូមិខាងលើទៅតាមដីស្រែនៅតំបន់នោះតៗគ្នាចុះទៅក្រោម។ លោកថា ករណីនេះអាជ្ញាធរឃុំនិងស្រុកមិនអាចដោះស្រាយបាននោះទេ ដូច្នេះលោកនឹងបញ្ជូនករណីនេះទៅឱ្យអាជ្ញាធរខេត្ដជាអ្នកដោះស្រាយវិញម្ដង។

លោកលើកឡើងថា៖ «ដីវារាងទំនាបដល់ម្នាក់ទៀតគាត់ទិញដីជាប់ហ្នឹងដែរគាត់ធ្វើរបងចឹងទឹកវាធ្លាប់ហូរកាត់តាមវាលស្រែហ្នឹងហើយអត់លិចចឹងទេដល់គេធ្វើរបងទៅវាខាន់ផ្លូវខាន់វាលស្រែខាន់ជាប់អត់មានទឹកហូរចេញបានខ្ញុំព្យាយាមសុំម្ចាស់[របង ]ហ្នឹងខួងរបងប៉ុនកូនលូមួយប្រហែល២តឹកម្ចាស់គេអត់ឱ្យ » ។

អ្នកសម្របសម្រួលផ្នែកដីធ្លីរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សូផាត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការដោះស្រាយបញ្ហានេះគឺធ្វើបានពីររបៀបទីមួយការដោះស្រាយក្រៅប្រព័ន្ធតុលាការគឺតាមរយៈគណកម្មការសូរិយោដីស្រុកខេត្ដរហូតមកដល់ថ្នាក់ជាតិ។ នេះ ប្រសិនបើដីរបស់ភាគីទាំងសងខាងនៅមិនទាន់មានប្លង់កម្មសិទ្ធិជាប្រភេទប្លង់រឹង ប៉ុន្តែប្រសិនបើភាគីទាំងសងខាងមានប្លង់កម្មសិទ្ធិជាប្រភេទប្លង់រឹងហើយការដោះស្រាយគឺធ្វើឡើងតាមរយៈប្រព័ន្ធតុលាការ។

លោកបានសង្កត់ធ្ងន់ថា ទោះបីជាភាគីទាំងពីរមានប្លង់រឹងទៅហើយក្ដីក៏ការដោះស្រាយនៅក្រៅប្រព័ន្ធតុលាការនៅតែធ្វើទៅបាន ជាពិសេសនៅថ្នាក់មូលដ្ឋាននៅសាលាឃុំគេមានគណកម្មការដោះស្រាយទំនាស់បន្ទាប់ទៅស្រុកទៅខេត្ដហើយអាជ្ញាធរមូលដ្ឋានមានសិទ្ធិត្រឹមតែសម្របសម្រួលទេ។ ​តែយ៉ាងណាលោកមើលឃើញថា បើសិនជាបុគ្គលអ្នកដែលបានបិតផ្លូវទឹកធ្វើឱ្យមានការលិចលង់បែបនេះ គឺមានផលលំបាកសម្រាប់ពលរដ្ឋសាមញ្ញ ហើយក៏មិនសូវទទួលបានដំណោះស្រាយសមរម្យសម្រាប់ពលរដ្ឋនោះទេ។

លោកលើកឡើងថា៖ « ស្រុកយើងឥឡូវអ្នកមានលុយមានអំណាច គឺច្រើនតែប្រើលុយប្រើអំណាចដើម្បីរកផលប្រយោជន៍របស់ខ្លូនអត់គិតពីប្រជាពលរដ្ឋនៅជុំវិញទេ។ ទោះបីយ៉ាងណាក៏ដោយអាជ្ញាធរគាត់មានសិទ្ធិក្នុងការសម្របសម្រូលបើសិនជាអាជ្ញាធរគាត់យកចិត្ដទុកដាក់តាំងពីថ្នាក់ឃុំថ្នាក់ស្រុកថ្នាក់ខេត្ដចុះមកសម្របសម្រួលអាចហ្នឹងមានការសម្បទានគ្នាទៅវិញទៅមក។ បើសិនជាគ្មានឆន្ទៈក្នុងការដោះស្រាយពីអាជ្ញាធរនៅក្រោមជាតិទេអាហ្នឹងមានការលំបាកហើយសម្រាប់ប្រជាពលរដ្ឋទាល់តែគាត់ដាក់ពាក្យប្ដឹងទៅតុលាការតែម្ដងដើម្បីឱ្យមានការសម្រេចពីតុលាការមក » ៕ ​

……………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កោះ​ហៅ​ប្រជា​សហគមន៍​ឡពាង​៥រូប​ឱ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​សីហា​ជុំវិញ​សំណុំ​រឿង​​​ជា​មួយ​ក្រុមហ៊ុន​​KDC​

អត្ថបទបន្ទាប់

អាជ្ញាធរខេត្តក្រចេះស្នើរក្សាភាពអត់ធ្មត់ ក្រោយមានករណីដុតទីស្នាក់ការ​បរិស្ថាន

អត្ថបទបន្ទាប់
អាជ្ញាធរខេត្តក្រចេះស្នើរក្សាភាពអត់ធ្មត់ ក្រោយមានករណីដុតទីស្នាក់ការ​បរិស្ថាន

អាជ្ញាធរខេត្តក្រចេះស្នើរក្សាភាពអត់ធ្មត់ ក្រោយមានករណីដុតទីស្នាក់ការ​បរិស្ថាន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង