CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

លោក​ ​ថេង​ ​សាវឿន​ ​និង​មន្ត្រី​២​រូប​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាននគរបាលខេត្តរតនគិរី​ ​ក្រោយ​ធ្វើ​សិក្ខា​សាលា​មួយ​នៅ​ខេត្ត​នេះ​

Admin ដោយ Admin
May 18, 2023
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន កំពុងអង្គុយធ្វើការនៅក្នុងបន្ទប់មួយ។ (ហ្វេសប៊ុក ថេង សាវឿន)

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន កំពុងអង្គុយធ្វើការនៅក្នុងបន្ទប់មួយ។ (ហ្វេសប៊ុក ថេង សាវឿន)

0
ចែករំលែក
204
ចំនួនមើល

ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រី២រូបទៀត ​ត្រូវបានសមត្ថកិច្ចបញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្តរតនគិរីនៅព្រឹកថ្ងៃព្រហស្សតិ៍នេះ ក្រោយសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួននិងសាកសួរជាច្រើនម៉ោង។

កាលពីរសៀលថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ សមត្ថកិច្ចខេត្តក្រចេះបានឃាត់ខ្លួនប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន និងមន្ត្រីសមាគមប្រមាណជិត៤០នាក់ទៅសាកសួរនៅស្នងការដ្ឋាននគរបាលខេត្តនេះ ក្រោយត្រឡប់មកពីបើកវគ្គសិក្ខាសាលាមួយនៅខេត្តរតនគិរី។

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណ ដែលចុះតាមដានករណីនេះ ប្រាប់សារព័ត៌មានពលរដ្ឋថា ក្រោយសាកសួរជាច្រើនម៉ោងសមត្ថកិច្ចខេត្តក្រចេះ បានដោះលែងមនុស្សមួយចំនួន និងបានបញ្ជូនមនុស្ស៣នាក់ទៅ​ខេត្តរតនគិរីក្នុងនោះមានលោក ថេង សាវឿន ជាប្រធានសមាគម លោក ញ៉ិល ភាព ជាមន្រ្តីជាន់ខ្ពស់សមាគម​ និងលោក ថាន់ ហាច ជាមន្ត្រីសម្របសម្រួលសមាគម។

លោក ស៊ឹង សែនករុណ បន្តថា លោកមិនទាន់ដឹងថា សមត្ថកិច្ចចោទប្រកាន់មន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាទាំង៣នាក់ពាក់ព័ន្ធបទអ្វីនោះនៅឡើយទេ។ លោកបញ្ជាក់ថា តាមព័ត៌មានលោកទទួលបាន គឺការឃាត់ខ្លួនមន្ត្រីសមាគមមួយនេះធ្វើឡើងតាមការស្នើរបស់សមត្ថកិច្ចខេត្តរតនគិរី។

មន្ត្រីសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាម្នាក់ដែលសុំមិនបញ្ចេញឈ្មោះដោយព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន បាន​ឱ្យដឹងថា កាលពីថ្ងៃទី១៣ ដល់១៤ ខែឧសភា ឆ្នាំ២០២៣ សមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា CCFC រៀបចំវគ្គឆ្លុះបញ្ចាំង ការកសាងសមត្ថភាពក្រុមការងារ ដែលធ្វើឡើងនៅខេត្តរតនៈគិរី  ហើយបានត្រឡប់មកភ្នំពេញនៅថ្ងៃទី១៧ ខែឧសភានេះ ប៉ុន្តែត្រូវបានសមត្ថកិច្ចខេត្តក្រចេះឃាត់ខ្លួននៅម៉ោងប្រហែល១រសៀល ខណៈពួកគាត់ធ្វើដំណើរឆ្លងកាត់ខេត្តនេះ។

មន្ត្រីសមាគមបញ្ជាក់ថា ការឃាត់ខ្លួននេះត្រូវបានសមត្ថកិច្ចដកហូត ឧបករណ៍អេឡិចត្រូនិច និងឯកសារ​ផ្សេងៗយកទៅត្រួតពិនិត្យ។

សារព័ត៌មានពលរដ្ឋមិនទាន់អាចសុំការបញ្ជាក់ពីសមត្ថកិច្ចខេត្តក្រចេះ និងខេត្តរតនគិរីបានទេពាក់ព័ន្ធរឿងនេះនៅថ្ងៃទី១៨ ខែឧសភា។

បើតាមអង្គការលីកាដូ គឺសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាជាស្ថាប័នសមាជិកភាព ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ ២០១១ ដើម្បីជួយដោះស្រាយបញ្ហាសិទិ្ធដីធ្លី និងបញ្ហានានាដែលប៉ះពាល់ដល់កសិករ ដែលមានលោក ថេង សាវឿន ជាប្រធាន។

គួររំលឹកថា លោក ថេង សាវឿន ធ្លាប់បានចាប់ខ្លួនម្តងមកហើយជាមួយសមាជិកសង្គមស៊ីវិល និងសហគមន៍ដទៃទៀត កាលពីខែមករា ឆ្នាំ២០១៤ ក្រោយព្រឹត្តិការណ៍បង្ក្រាបយ៉ាងហិង្សាពីសំណាក់ក្រុមទាហានមកលើអ្នកតវ៉ាជាច្រើននៅ​ក្បែររោងចក្រយ៉ាកជីង រាជធានីភ្នំពេញ ដោយលោក ថេង សាវឿន ត្រូវជាប់ក្នុងពន្ធនាគារត្រពាំងផ្លុងរយៈពេល ៥ខែ មុនពេលលោកត្រូវបានតុលាការផ្តន្ទាទោសដាក់ពន្ធនាគារចំនួន៤ឆ្នាំ និងព្យួរទោសដែលនៅសល់៕

……………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក អ៊ុក ដែន

អត្ថបទមុន

កម្មកររោងចក្រជាង៧០០នាក់នៅខណ្ឌពោធិ៍សែនជ័យ ត្រូវថៅកែរត់ចោលដោយមិនដោះស្រាយសំណង

អត្ថបទបន្ទាប់

អ្នកការពារសត្វព្រៃទទូចដល់សមត្ថកិច្ចចាប់ជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកដាក់ទោសតាមច្បាប់

អត្ថបទបន្ទាប់
អ្នកការពារសត្វព្រៃទទូចដល់សមត្ថកិច្ចចាប់ជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកដាក់ទោសតាមច្បាប់

អ្នកការពារសត្វព្រៃទទូចដល់សមត្ថកិច្ចចាប់ជនដែលបរបាញ់សត្វក្នុងព្រៃសហគមន៍ប្រាំបីមុមមកដាក់ទោសតាមច្បាប់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង