CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

​សហរដ្ឋ​អាមេរិក​​​យក​​ពន្ធ​​ពី​​កម្ពុជា​៤៩%​​ដែល​ជា​ចំនួន​ច្រើន​ជាង​គេ​ក្នុង​ចំណោម​ប្រទេស​ក្នុង​តំបន់​

CJs khmer ដោយ CJs khmer
April 3, 2025
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានលើកតារាងឬបញ្ជីឈ្មោះប្រទេសដែលលោកបានចុះហត្ថលេខាលើគោលនយោបាយ“ពន្ធគយ”នៅសេតវិមាន។ (រូបភាព ហ្វេសប៊ុក CNB NEWS)

លោកប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០២៥ បានលើកតារាងឬបញ្ជីឈ្មោះប្រទេសដែលលោកបានចុះហត្ថលេខាលើគោលនយោបាយ“ពន្ធគយ”នៅសេតវិមាន។ (រូបភាព ហ្វេសប៊ុក CNB NEWS)

0
ចែករំលែក
130
ចំនួនមើល

សហរដ្ឋអាមេរិកបានប្រកាសយកពន្ធលើទំនិញនាំចូលពីកម្ពុជាជាផ្លូវការក្នុងទំហំ ៤៩ភាគរយ ដែលជាចំនួនច្រើនជាងគេក្នុងចំណោមបណ្តាប្រទេសផ្សេងទៀត ពិសេសប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។

យោងតាមសារព័ត៌មានល្បីរបស់អាមេរិក NBC News របស់អាមេរិកនៅថ្ងៃទី២ ខែមេសា ដែលត្រូវនឹងថ្ងៃទី៣ ខែមេសានៅកម្ពុជានេះ បានឱ្យដឹងថា ប្រធានាធិបតីសហរដ្ឋអាមេរិកលោក ដូណាល់ ត្រាំ(Donald Trump) បានចុះហត្ថលេខាលើគោលនយោបាយ “ពន្ធគយ” ដ៏ខ្លាំងក្លានិងទូលំទូលាយនៅសេតវិមាន។

លោក​ បានប្រកាសដាក់ពន្ធលើទំនិញនាំចូលពីកម្ពុជារហូតដល់ ៤៩ភាគរយ ដើម្បីឆ្លើយតបនឹងពន្ធរបស់កម្ពុជាដែលបានយកពន្ធលើទំនិញអាមេរិកនាំចូលចំនួន ៩៧ភាគរយ។

វីដេអូដែល CNB NEWS បានការប្រកាសយកពន្ធលើកម្ពុជា និងបណ្តាប្រទេសជាច្រើនផ្សេងទៀត​នេះ ធ្វើឡើងនៅសេតវិមានប្រធានាធិបតីសហរដ្ឋសហរដ្ឋអាមេរិក ដោយលោក ដូណាល់ ត្រាំ ថែមទាំងកាន់បដាជាតារាងបញ្ជីឈ្មោះប្រទេសដែលត្រូវបានកំណត់យកពន្ធទាំងនោះ។

លោក ត្រាំ បានអានបញ្ជីឈ្មោះទាំងនោះនៅមុខមន្ត្រី និងអ្នកសារព័ត៌មាន ហើយដល់ឈ្មោះកម្ពុជាដែលជាប្រទេសមួយត្រូវយកពន្ធច្រើនជាងគេរហូតដល់៤៩ភាគរយនោះ អានហើយក៏មានការផ្ទុះសំណើចថែមទៀតផង។

លោក ដូណាល់ ត្រាំ និយាយថា៖ «អូហ៍! មើលមកប្រទេសកម្ពុជា វាមានតួលេខយកពន្ធ(ពីអាមេរិក)ដល់ទៅ៩៧​ភាគរយ ហើយយើងពិចារណាកាត់ពន្ធមកត្រឹម៤៧ភាគរយវិញ។ កម្ពុជាបានរកស៊ីចំណេញច្រើនពីសហរដ្ឋអាមេរិកណាស់ដែរ» ។

ក្រៅពីកម្ពុជា គោលនយោបាយ ពន្ធគយ របស់អាមេរិកនេះ ក៏បានប្រកាសដាក់ទៅប្រទេសនិងតំបន់គោលដៅចំនួន ១៨០ នៅជុំវិញពិភព​លោក​ ដោយ​រួមមាន​ ​ចិន ជប៉ុន សហភាពអឺរ៉ុប ឥណ្ឌូណេស៊ី ម៉ាឡេស៊ី និងថៃ វៀតណាម ព្រមទាំងបណ្តាប្រទេសនៅអាស៊ីខាងត្បូងជាដើម។

យ៉ាងណា ក្នុងចំណោមបណ្តាប្រទេសទាំងនោះ កម្ពុជាត្រូវបានមើលឃើញថា ជាប្រទេសដែលសហរដ្ឋអាមេរិកសម្រេចដាក់ពន្ធត្រឡប់វិញ ៤៩ភាគរនេះ ជាចំនួនច្រើនជាងគេ។ ប្រទេសនៅតំបន់អាស៊ានដែលតាមពីក្រោយកម្ពុជា រួមមានឡាវ ៤៨ ភាគរយ វៀតណាម ៤៦ភាគរយ ភូមា ៤៤ភាគរយ ថៃ ៣៦ ភាគរយ ឥណ្ឌូណេស៊ី ៣២ ភាគរយ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចទាក់ទងប្រធានអង្គភាពអ្នកនាំពាក្យភាពរាជរដ្ឋាភិបាលលោក ប៉ែន បូណា បានទេនៅថ្ងៃនេះ។

អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ លោក មាស សុខសេនសាន្ត មានប្រសាសន៍ប្រាប់កាសែតក្នុងស្រុកមួយនៅថ្ងៃទី៣ខែមេសានេះថា រាជរដ្ឋាភិបាលកំពុងវាយតម្លៃអំពីផលវិបាក និងវិធានការដើម្បីដោះស្រាយនៃការដាក់ពន្ធគយរបស់អាមេរិកនេះ។ ​

លោក ឃុន ថារ៉ូ មន្ត្រី​កម្មវិធី​ការងារ​នៃ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស ហៅ​កាត់​ថា​សង់ត្រាល់​ លើកឡើងថា ករណីខ្លះយើងត្រូវផ្ទៀងផ្ទាត់ទិន្ន័យរបស់ត្រាំ។ លោកបន្តថា ជាការពិតការសម្រេចរបស់សហរដ្ឋអាមេរិកនាំការយកពន្ធនាំចូលពីកម្ពុជា ៤៩ភាគរយនេះ នឹងអាចជះឥទ្ធិពល អវិជ្ជមានដល់វិស័យវាយនភណ្ឌកាត់ដេរ ដេរស្បែកជើង និង ផលិតផលធ្វើដំណើរ និងទំនិញផ្សេងទៀត ស្ថិតក្រោមភាពអនុគ្រោះពន្ធទូទៅGSPរបស់អាមេរិកផងដែរ។

លោក ឃុន ថារ៉ូ មានប្រសាសន៍ថា៖« តែវាក៏ជាមធ្យោបាយ និងជាវិធីសាស្ត្ររបស់ ត្រាំក្នុងការដាក់សម្ពាធ និង ស្វែងរកការចរចារណាមួយ ដើម្បីតែផលប្រយោជន៍សេដ្ឋកិច្ច។ ករណីនេះទាមទារអោយរដ្ឋាភិបាលត្រូវត្រៀមខ្លួន ចរចារជាមួយអាមេរិក ដើម្បីបន្ធូរបន្ថយ រនាំងពន្ធ រក្សាការប្រគួតប្រជែងរបស់វិស័យ ជាពិសេសផ្តាស់ប្តូរឥរិយាបទ និងគោលនយោបាយការទូតផ្នែកពាណិជ្ជកម្ម»។

​មន្ត្រីជាន់ខ្ពស់អង្គការសង់ត្រាល់រូបនេះបន្ថែមថា  វិស័យ កាត់ដេរ ដេរស្បែកជើង និង ផលិតផលធ្វើដំណើរ ស្នើ​ប្រមាណ ៥០ ភាគរយនៃផលិតផលនាំចេញសរុបរបស់កម្ពុជា ការ​នាំចេញទៅអាមេរិកមានចំណែកទីផ្សារប្រមាណ ៤៤ ភាគរយ។ លោកយល់ថា  ក្នុងករណីដែលរារដ្ឋាភិបាលមិនមានវិធានជាក់លាក់ និងបន្ទាន់នោះទេ វានឹងកាន់តែជះឥទ្ធិពលកាន់តែអាក្រក់មកលើសេដ្ឋកិច្ចកម្ពុជា ដូចជា រោងចក្រអាចបិទទ្វារ កម្មករនិងប្រឈមការបាត់បង់ការងារ និងប្រាក់ចំណូល ហើយកំណើនសេដ្ឋកិច្ចប្រចាំឆ្នាំរបស់កម្ពុជានិងធ្លាក់ចុះ ដែលនាំអោយមានវិបត្តិសេដ្ឋកិច្ច។

​អគ្គនាយកដ្ឋានគយ និងរដ្ឋាករ បានចេញរបាយការណ៍កាលពីចុង​ឆ្នាំ២០២៤ បង្ហាញថា ក្នុង​ឆ្នាំ​២០២៤ ​​​កម្ពុជា​​នាំចេញ​​ទៅ​អាមេរិក​ក្នុង​ទឹក​ប្រាក់ជិត១ម៉ឺនលានដុល្លារ(៩,៩២ ពាន់​លាន​ដុល្លារ) កើន ១១,៤ ភាគរយ។ ចំណែកទំនិញ​អាមេរិកនាំចូល​វិញ មាន​ចំនួនជាង២០០លានដុល្លារ( ២៦៤,១៥ លាន​ដុល្លារ) កើន ២,៧ ភាគរយ។ ​ភាគ​ច្រើនលើស​លប់​​នៃ​ទំនិញកម្ពុជា​នាំ​ទៅ​ទីផ្សារ​អាមេរិក រួមមាន​ផលិតផល​សម្លៀកបំពាក់ កាបូបធ្វើ​ដំណើរ និង​ស្បែក​ជើងជាដើម។

សហរដ្ឋអាមេរិក គឺ​ជា​ទីផ្សារ​ដ៏ធំមួយដែល​ទទួល​ទិញ​ទំនិញ​ពី​កម្ពុជា​ច្រើន​ជាង​គេចំនួន ៣៧,៩​ភាគ​រយ ។ ដោយឡែក ទិផ្សារនាំចេញរបស់កម្ពុជាទៅ​វៀតណាម ១៣,៨​ ភាគរយ, ​ចិន ៦,៧ ភាគរយ និង​ប្រទេស​ជប៉ុន ៥,៤ ភាគរយ​៕

……………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

ខេមបូចា៖ ការយាយីតាមផ្លូវច្បាប់កើនឡើងជិត៩០ភាគរយលើអ្នកកាសែតក្នុងឆ្នាំ២០២៤

អត្ថបទបន្ទាប់

រដ្ឋាភិបាលកម្ពុជា​​ កំពុង​ដាក់ចេញ​​វិធានការដោះស្រាយ​​​ ក្រោយអាមេរិក​ដំឡើងពន្ធ

អត្ថបទបន្ទាប់
រដ្ឋាភិបាលកម្ពុជា​​ កំពុង​ដាក់ចេញ​​វិធានការដោះស្រាយ​​​ ក្រោយអាមេរិក​ដំឡើងពន្ធ

រដ្ឋាភិបាលកម្ពុជា​​ កំពុង​ដាក់ចេញ​​វិធានការដោះស្រាយ​​​ ក្រោយអាមេរិក​ដំឡើងពន្ធ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង