CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

អត្រា​សិស្ស​ជនជាតិ​ដើម​ភាគ​តិច​ពូនង​​បោះបង់​ការ​សិក្សា​កម្រិត​អនុវិទ្យាល័យ​ក្នុង​ឃុំ​សុខសាន្ត​​នៅ​តែ​​​មា​ន​​​កំ​ណើ​​ន​ខ្ពស់​

Admin ដោយ Admin
December 19, 2024
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពរូបសត្វខ្ទីងនៅរង្វង់មូលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជារូបតំណាងឱ្យខេត្តភាគឦសាន្តមួយនេះកាលពីឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ទិដ្ឋភាពរូបសត្វខ្ទីងនៅរង្វង់មូលក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលជារូបតំណាងឱ្យខេត្តភាគឦសាន្តមួយនេះកាលពីឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
53
ចំនួនមើល

សិស្សានុសិស្សដែលជាជនជាតិដើមភាគតិចពូនង នៅក្នុងឃុំសុខសាន្ត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី បានបន្តបោះ​បង់ការសិក្សា​នៅ​ក​​ម្រិ​​ត​ ​អ​​នុ​​វិទ្យាល័យនៅតែមានទំហំធំបើធៀបនឹងឆ្នាំសិក្សាចាស់ ខណៈអាណាព្យាបាលរបស់សិស្សានុសិស្ស រក​ឃើ​ញ​​ថាក៏ជា​ផ្នែ​ក​មួយដែលមិនបានជួយលើកទឹកចិត្តពួកគេ ឱ្យបន្តការសិក្សាទៅមុខបានចប់​ចុងចប់ដើ​ម​​ដែ​រ​​។

ស្ថិតក្នុងវ័យប្រមាណ ២៤ឆ្នាំ យុវជន សែល សំណាង រស់នៅភូមិ អរបួនលើ ឃុំសុខសាន្ត ស្រុកកោះញ៉ែក ខេត្តមណ្ឌលគិរី លើកឡើងថា មូលហេតុដែលរូបគេត្រូវ​បង្ខំចិត្ត​បោះ​បង់​សិក្សា ព្រោះតែឱពុកម្តាយមានជំងឺ ហើ​​យខ្លួនត្រូវមានភារកិច្ចជួយរកចំណូលដើម្បី​ផ្គត់ផ្គង់គ្រួសារ។​ណា​មួ​យគ្រួសារខ្វះខាតផ្នែកជីវភាពផង ហើ​​​​​យ​​មិនសូវបានគិតវែងឆ្ងាយទៀត ក៏ត្រូវបង្ខំចិត្ត​បោះបង់កា​រសិ​ក្សា​​​ត្រឹ​មកម្រិត​​អ​​នុវិទ្យាល័យតែម្តងទៅ។

ប្រភពបន្តថា៖«ប៉ា និងម៉ាក់ឈឺអញ្ចឹងទៅណាហើយទៅខ្ញុំឥឡូវមិនចង់ឈប់ដែរកាលហ្នឹងខ្ញុំគិតខ្លីពេកឃើ​​ញ​​បងខ្ញុំទៅច្រូតស្រូវម្នាក់ឯងហើយទៅខ្ញុំគិតថាទៅរៀនខ្វះលុយខ្វះម៉ូតូហើយខ្ញុំឈប់ទៅប៉ុណ្ណឹងទេបងអើ្ហ​យ អត់មានម៉ូតូជិះហើយ និងច្រើនណាស់ស្តា​យពិបាកណាស់បងបើយើងអត់មា​នការងា​រ​ធ្វើនៅផ្ទះ​​ដូចថាធ្វើ​​ស្រែចំការបើមានការងារធ្វើហើយយើងគិតថាមានប្រាក់ខែមានអី »។

បើតាមយុវជន សែល សំណាង ភាពប្រឈមបន្ថែមទៀត ក្រៅពីបញ្ហាជីវភាពខ្វះមុខខ្វះក្រោយហើយ ក្នុ​ង​​ពេ​លរូបគេ និងមិត្តរួមថ្នាក់ផ្សេងទៀត បន្តចូលដល់អនុវិទ្យាល័យ ដោយកត្តាជីវភាព​កាន់តែ​គំរា​មកំហែង គឺ​​ខ្វះ​ខាតរហូតរកលុយចាក់សាំងម៉ូតូក៏គ្មាន ក៏សម្រេចចិត្តបោះបង់ការសិក្សា នៅគ្រានោះភ្លាម​ទៅ។ជាជន​ជា​តិ​​​ដើម​ភាគតិចពូនង យុវជន សែល សំណាង​បន្តថា តាមពិតអាជ្ញាធរមូលដ្ឋាន ក៏ព្យាយាមចុះ​អប់រំផ្សព្វផ្សា​យ និងលើកទឹ​កចិត្តឱ្យយុ​​វជ​ដែ​ល​​ជា​ជ​ន​ជា​តិ​ដើមភាគតិច បន្តជំនះឧបសគ្គដែរ ប៉ុន្តែនៅតែទៅមិនរួច។

ប្រភពបន្តថា៖«មានភូមិឃុំគេចុះមកជួបដែរមែនអត់ទេមានគណ:កម្មការខាងអនុវិទ្យាល័យរបស់គេណា យើ​​​​ង​បឋមមិនអាចជំរុញយើងគ្រាន់សួរប្រយោលៗអញ្ចឹងទៅណា យើងមានអង្គការដៃគូ Good Neigh​bo​r​s អញ្ចឹងទៅជួយសម្ភារ:សៀវភៅប៊ិច​ខោអាវស្បែកជើងទៅណា​មានលុយមានកង់ជួ​នកាលមា​នក​​ង់អី​ដែរប៉ុ​ន្តែ​​ទៅអត់រួចអញ្ចឹងទៅណាសំខាន់គាត់អត់បានរៀនផង » ។

បញ្ញត្តិមាត្រា៦៨ នៃរដ្ឋធម្មនុញ្ញ កំណត់ថា រដ្ឋត្រូវផ្តល់កិច្ចគាំពារដល់ការអប់រំទាំងផ្នែកបឋម និងមធ្ស​មសិ​ក្សា សម្រាប់ប្រជាពលរដ្ឋគ្រប់រូប ដោយឥតបង់ថ្លៃ។ហើយប្រជាពលរដ្ឋ ត្រូវទទួលបានកា​រអប់រំ​​យ៉ាង​​តិ​​ច​​៩​​ឆ្នាំ​​។

របាយការណ៍ដែលចេញដោយអង្គការទិន្នន័យអំពីការអភិវឌ្ឍ បង្ហាញថាកម្ពុជាជាប្រទេសដែលមា​​​​ន​​ផ​ល​​​​ធៀ​​បសិស្ស និងគ្រូទាបជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដែលមានគ្រូបង្រៀនម្នាក់ មានសិស្សដល់​ទៅ​ ៤​៣នាក់ ក្នុងមួយថ្នាក់សម្រាប់សិស្សនៅកម្រិតបឋមសិក្សា។

ចំណែក នាយកសាលា នៃអនុវិទ្យាល័យសុខសាន្ត លោក សៀត កំសាន្ត មានប្រសាសន៍ថា បញ្ហាសិស្ស​ដែ​ល​ជាជនជាតិដើមភាគតិចពូនង បោះ​​បង់ការសិក្សានេះ មានហេតុផលជាច្រើនរួមផ្សំ ដែលជំរុញឱ្យពួកគេ មិ​ន​​​ត​​​ស៊ូក្នុងការរៀន​សូត្រ​។​​លោ​ក​បន្ត​ថា ជាការសង្កេត បញ្ហាកើតពីសាម៉ីខ្លួនក៏មាន ហើយមួយទៀត ក៏អា​ចប​ណ្តា​លម​កពីខ្វះការ​​យល់​​ពីអា​​ណា​​​​ព្យាបាលក៏មានដែរ។

លោកបន្តថា៖«កត្តាអត់ចង់ខ្លួនឯងកត្តាអត់ខ្លួនឯងនិងទោះបីយើងជួយប៉ុណ្ណាក៏អត់ដែរវាតាំងចិត្តអា​រម្មណ៍​វាថាឈប់ហើយជួនកាលគាត់រៀនអត់ទាន់គេចំណេះដឹងគាត់ទាបជាងគេអញ្ចឹងទៅណាខ្មាស់គេធំ ព្រោះគាត់រៀនអាយុច្រើនមាន័យថាដល់ពេលរៀនអាយុប្រាំបួនឆ្នាំអញ្ចឹងល្មមដល់ទីប្រាំពីរគាត់ធំជាងគេអញ្ចឹងទៅយើងធំជាងគេហើយគេតូចជសងយើងគេចេះយើងធំជាងឡេហើយអត់ចេះយើងខ្មាស់មានន័យថាកត្តាវាមានច្រើន » ។

លោកបន្ថែមទៀតថា៖«ជួនកាលកត្តាម៉ែឪអត់ជំរុញកូនទៅក៏ទៅមិនទៅក៏ហីបណ្តោយតាមកូនកូនចង់ទៅរៀនក៏ទៅមិនចង់ក៏អត់ទៅជូនកាលក្មេងចង់សុំលុយម៉ែតែបួនប្រាំពាន់ពុកម៉ែអត់ឲ្យចាក់សាំងអីចាយតែពីពាន់ម៉ែថាអត់មានលុយៗ អញ្ចឹងខ្ចិលទៅរៀនណាស់ស៊ីឈ្នួលគេអញ្ចឹងទៅស្ទឹងគេអញ្ចឹងទៅ ទៅធ្វើកម្មករគេ » ។

ជុំវិញរឿងនេះ សមាជិកក្រុមប្រឹក្សាឃុំសុខសាន្ត កូតាមកពីគណបក្សប្រជាជនកម្ពុជា គឺលោកស្រី ស៊ន សុ​គា ឱ្យដឹងថាអត្រាសិស្សដែលជាជនជាតិដើមភាគតិច ​បោះបង់ការសិក្សានៅកម្រិតអនុវិទ្យាល័យនេះ ភា​គ​ច្រើ​នជាសិស្សប្រុស។លោ​ក​ស្រី​​​ទទួលស្គាល់ថា បញ្ហាសិស្សឈប់រៀននេះ មិនមែនជាកំហុ​សតែម្យ៉ាងពីពួ​ក​​គេ​​ទេ ប៉ុ​​ន្តែបញ្ហានេះ ក៏មា​ន​​កា​ររួចចំណែកដែរពីមាតាបិតា។ប្រភពបន្តថា អាជ្ញាធរមូលដ្ឋាន តែងជំរុញ និង​​អប់រំផ្សព្វផ្សាយជាញឹកញាប់ អំ​ពីផលប៉ះពាល់នៃការបោះបង់ការសិក្សានេះ។លើសពីនេះទៀត រដ្ឋបា​ល​​ឃុំ​​សុ​ខសាន្ត ក៏បានរួ​មចំ​ណែ​ក​ជំ​​រុ​​​ញ និងលើកទឹកចិត្ត ឱ្យសិស្សានុសិស្ស និងអាណាព្យាបាល បណ្តុះ​ស្មារ​តី​រៀន​សូត្រ នៅពេលណាមាន​កិច្ច​ស​​​ហការពីភាគីពាក់ព័ន្ធ នៅក្នុងវិស័យអប់រំនេះ។

លោកស្រីបន្តថា៖«មិនត្រឹមតែផ្សព្វផ្សាយទេដោយសារនៅខាងនេះពាក់ព័ន្ធនឹងការងារគឺយើងជួយតម្រ​​ង់​​ទិស​សិស្សដែលបោះបង់ការសិក្សាហើយនិងទប់ស្កាត់សិស្សដែលមកថ្មីបានន័យថាសិស្សដែលបានរៀនថ្មីគឺអប់រំផ្សព្វផ្សាយឱ្យពួកគាត់កុំបោះបង់ហើយចំណែកសិស្សដែលបោះបង់ហើយហ្នឹងគឺយើងមានវិធានការជូនទៅរៀនជំនាញវិញ »។

លោកស្រី ស៊ន សុគា បដិសេធថា ចំពោះអត្រាសិស្សបោះបង់ការសិក្សា ដែលភាគច្រើនគឺជាជនជា​តិដើ​ម​ភា​គតិចពូនង​នៅក្នុងឆ្នាំសិក្សាថ្មីនេះ នៅមិនទាន់​មាន​​តួលេខជាក់លាក់នៅ​នៅឡើយទេ។ប៉ុ​ន្តែបើគិតកា​​ល​ពី​​​ឆ្នាំ​​២០២៣ អត្រាសិស្សដែ​លបោះបង់ការសិ​ក្សា​​នៅ​កម្រិតអនុវិទ្យាល័យនេះ នៅតែមានកំ​ណើនខ្ពស់​គឺប្រ​មា​ណ៤០​នាក់ក្នុងចំណោមសិស្សសរុប។អ្ន​កដែ​ល​​បោះបង់ការរៀនសូត្រ និងមានអត្រាខ្ពស់ជាងគេ គឺចំ​នួ​ន​​សិស្សប្រុស។

ចំណែកលោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់អ្នកកាសែតក្នុងស្រុក កាលពីខែកញ្ញា ឆ្នាំ២០២៤ ថាសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ អត្រាសិស្សបោះបង់ការសិក្សា​នៅទូទាំ​ង​ប្រទេស​មាន​ទំ​ហំ​​ជិត៨ភាគរយ ក្នុងនោះសិស្សស្តីរកឃើញថា ជាចំនួនដែលបោះបង់កា​រសិក្សាខ្ពស់​ជា​ង​​សិ​​ស្ស​​​ប្រុស​រហូត​ដ​​ល់ជាង​​៥ភា​គរយ នៃចំនួនសិស្សសរុប៕

អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា កើត ញ៉ាញ់, កញ្ញា កាឡឹង ចម្រើន, កញ្ញា នឿន ស្រីមុំ, និង កញ្ញា ឡា សុខា៕

អត្ថបទមុន

អ្នក​ស្រី​ ​រ៉ូហ្ស៊េត​ ​ប្រាប់​ឱ្យ​ពលរដ្ឋ​ឈប់​គាំទ្រ​បក្ខពួក​គណបក្ស​ភ្លើង​ទៀន​បន្ត​ទៀត​ ក្រោយ​លុប​ឈ្មោះ​ខ្លួន​ពី​បក្ស​

អត្ថបទបន្ទាប់

ក្រសួង​អះអាង​ថា​ភ្លើង​ឆេះ​ព្រៃ​ញឹក​ញាប់​បំផុត​នា​រដូវ​ប្រាំង​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ ​

អត្ថបទបន្ទាប់
ទិដ្ឋភាពភ្លើងឆេះព្រៃនៅតាមបណ្តោយផ្លូវ ពីខេត្តរតនគិរី មកកាន់ខេត្តស្ទឹងត្រែង ក្នុងស្រុកសេសាន កាលពីខែមករា ឆ្នាំ២០២៤។ (សហការី)

ក្រសួង​អះអាង​ថា​ភ្លើង​ឆេះ​ព្រៃ​ញឹក​ញាប់​បំផុត​នា​រដូវ​ប្រាំង​បង្ក​ឡើង​ដោយ​សកម្មភាព​មនុស្ស​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង