CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ក្រុម​ប្រឹក្សា​ជាតិ​តស៊ូ​ស្នើ​ឱ្យ​រដ្ឋាភិបាល​ចាត់​វិធានការ​ជាក់​លាក់​ជួយ​ដល់​ពលរដ្ឋ​ខ្មែរ​រង​គ្រោះ​នៅ​ថៃ​​ដោយ​សារ​រញ្ជួយ​ដី​

CJs khmer ដោយ CJs khmer
March 31, 2025
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពក្រុមអ្នកជួយសង្រ្គោះថៃ នៅតំបន់អាគារដួលរលំដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នាទីក្រុងបាងកក។ (រូបភាពអង្គការសង់ត្រាល់)

ទិដ្ឋភាពក្រុមអ្នកជួយសង្រ្គោះថៃ នៅតំបន់អាគារដួលរលំដោយសារគ្រោះរញ្ជួយដីកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥ នាទីក្រុងបាងកក។ (រូបភាពអង្គការសង់ត្រាល់)

0
ចែករំលែក
35
ចំនួនមើល

ក្រុមប្រឹក្សាជាតិតស៊ូ ដែលជាក្រុមទើបបង្កើតឡើង និងមានមូលដ្ឋាននៅក្រៅប្រទេស បានទទូចឱ្យរដ្ឋាភិបាលដោះស្រាយជាបន្ទាន់ទៅដល់​គ្រួសារពលករខ្មែររងគ្រោះនៅប្រទេសថៃ និងនៅប្រទេសមីយ៉ាន់ម៉ា ឬភូមាដោយសារគ្រោះរញ្ជួយដីកាលពីពេលថ្មីៗនេះ។

ការលើកឡើងនេះ ក្រោយពេលគ្រោះរញ្ជួយដីបានកើតឡើងទៅលើប្រទេសទាំងពីរនេះកាលពីថ្ងៃសុក្រ ទី២៨ ខែមីនា ឆ្នាំ២០២៥  ពិសេសប្រទេសថៃ ដែលអាចបណ្តាលឱ្យមានពលរដ្ឋខ្មែរជាច្រើនរងគ្រោះ និងបាត់បង់ជីវិតផងដែរ។  

អ្នកនាំពាក្យក្រុមប្រឹក្សាជាតិតស៊ូ លោក គឹម សុខ បានមានប្រសាសន៍​ក្នុងសេចក្តីថ្លែងការណ៍ផ្ទាល់មាត់ពីប្រទេសហ្វាំងឡង់ ដោយទទួចស្នើមករដ្ឋាភិបាលលោក ហ៊ុន ម៉ាណែត បង្ហាញផែនការជាក់លាក់និងស័ក្តសមបំផុតសម្រាប់ជួយដោះស្រាយបញ្ហាពលករខ្មែរ ថៃដែលបានរងគ្រោះដោយការរញ្ជួយដីនៅភូមា ពិសេសនៅប្រទេសបណ្តាលឱ្យបាក់រលំអាគារមួយចំនួន។

លោក គឹម សុខ បន្ថែមថា៖ «លោក ហ៊ុន ម៉ាណែត ត្រូវបង្ហាញគម្រោងឱ្យបានជាក់លាក់ក្នុងការផ្តល់ជំនួយសង្គមកិច្ច និងការការពារផលប្រយោជន៍ពាក់ព័ន្ធទាំងអស់ ដល់ប្រជាពលករខ្មែររងគ្រោះ និងក្រុមគ្រួសាររបស់ពួកគាត់ មិនមែនត្រឹមតែជាការផ្ញើសាររំលែកទុក្ខ ឬត្រឹមតែជាការផ្តល់ព័ត៌មានថា រដ្ឋាភិបាលបានកំពុងបន្តតានដានស្ថានការណ៍វិវត្តន៍ដូចប្រជាពលរដ្ឋសាមញ្ញនោះទេ។ ពីព្រោះរាជរដ្ឋាភិបាលមានកាតព្វកិច្ចតាមស្មារតី និងខ្លឹមសារនៃរដ្ឋធម្មនុញ្ញ ត្រូវតែដោះស្រាយបញ្ហាទុក្ខលំបាកវេទនារបស់ប្រជាពលរដ្ឋ ព្រមទាំងការប្រឈមទាំងឡាយរបស់ពួកគាត់ដែលជាម្ចាស់ប្រទេស»។

លោកនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន ម៉ាណែត តាមរយៈក្រុមអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលនៅ​​ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៥ បានផ្ញើសារមួយដោយចូលរួម​សោកស្តាយជាមួយរាជរដ្ឋាភិបាលថៃ និងរដ្ឋាភិបាលសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា និងចំពោះប្រជាពលរដ្ឋដែលបានទទួលរងគ្រោះដោយឧបទ្ទវហេតុគ្រោះធម្មជាតិរញ្ជួយដីនៅប្រទេសមីយ៉ាន់ម៉ា និងប្រទេសថៃ កាលពីរសៀលសុក្រ ថ្ងៃទី២៨ ខែមីនា។

ប្រភពបន្តថា ក្រោយឧប្បទ្ទេវហេតុគ្រោះរញ្ជួយដីនេះ រាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងការបរទេស ក្រសួងការងារ ស្ថានអគ្គរាជទូតកម្ពុជាប្រចាំប្រទេសថៃជាដើមនោះ បានចុះផ្ទាល់ដល់កន្លែងកើតហេតុ និងក្តាប់ព័ត៌មាន ព្រមទាំងទាក់ទងជាប្រចាំទៅកាន់ពលករខ្មែរដែលធ្វើការនៅទីក្រុងបាងកកប្រទេសថៃ ដើម្បីតាមដានស្ថានការវិវត្តន៍ និងផ្តល់ការជួយអន្តរាគមន៍សំដៅទៅដល់ការជួយពលករបានទាន់ពេលវេលា និងតម្រូវការជួយសង្គ្រោះផ្សេងៗទៀត។

លោកនាយករដ្ឋមន្ត្រីបន្ថែមថា សុខទុក្ខរបស់ប្រជាពលករខ្មែរដែលធ្វើការ និងរស់នៅប្រទេសភូមា និងប្រទេសថៃ ជាពិសេសនៅតំបន់រងគ្រោះគឺជាអាទិភាពរបស់រដ្ឋាភិបាលកម្ពុជា។ ជាមួយគ្នានេះស្ថានឯកអគ្គរាជទូតរបស់កម្ពុជាប្រចាំប្រទេសទាំងពីរ កំពុងតាមដាននិងយកចិត្តទុកដាក់ខ្ពស់បំផុតលើកិច្ចការងារនេះ ព្រមទាំងសហការជាមួយសមត្ថកិច្ចនៅហ្នឹងកន្លែងដើម្បីធ្វើយ៉ាងណាជួយដល់ប្រជាពលរដ្ឋខ្មែរឱ្យបានទាន់ពេលវេលា និងអស់ពីលទ្ធភាព។  

លោកនាយករដ្ឋមន្ត្រី៖ «ខ្ញុំសូមជូនពរឱ្យបងប្អូនប្រជាពលរដ្ឋខ្មែរយើងទាំងអស់ ដែលកំពុងមានវត្តមាននៅក្នុងប្រទេសថៃ និងប្រទេសមីយ៉ាន់ម៉ា ទទួលបាននូវសេចក្តីសុខ និងរួចផុតពីសេចក្តីគ្រោះថ្នាក់ទាំងឡាយ»។

គ្រោះរញ្ជួយដីកំរិត ៧,៧រិចទ័រ កាលពីថ្ងៃទី២៨ ខែមីនា នៅថៃ បានបណ្តាលឱ្យអាគារកំពុងសាងសង់កម្ពស់ជាង៣០ជាន់មួយ ស្ថិតនៅសង្កាត់ ចាក់តុចាក់ (Chatuchak) ក្នុងទីក្រុងបាងកក​ ​ដួលរលំ។

បើតាមអង្គការសង់ត្រាល់បានដកស្រង់ប្រសាសន៍មន្ត្រីគម្រោងរបស់ខ្លួនប្រចាំនៅប្រទេសថៃ លោក លឹង សុផុន ដោយបង្ហាញក្តីការបារម្ភថា អាចមានពលករខ្មែរកំពុងធ្វើការនៅការដ្ឋានសំណង់នោះ ខណៈពលករសរុបដែលកំពុងធ្វើការនៅទីនោះមានជាង ៣០០នាក់ ក្នុងនោះ ៨០នាក់ទាក់ទងមិនបាន។ ​

សារព័ត៌មានថៃបាងកកប៉ុស្ដិ៍ (Bangkok Post) ចុះផ្សាយនៅថ្ងៃទី៣០មីនាថា អ្នកស្លាប់ដោយសារបាក់អាគារ ត្រូវបានគេរកឃើញកើនដល់១៧នាក់ ខណៈ៧៧នាក់ទៀត បន្តបាត់ខ្លួន។ សារព័ត៌មានដដែលនៅថ្ងៃទី៣១ ខែមីនានេះ ក៏បានចុះផ្សាយថា ​ករណី​ខូចខាត ដោយគ្រោះរញ្ជួយដីនៅទីក្រុងបាងកក ​មានចំនួនជាង៧០០ករណី។

យ៉ាងណា ជាដំណោះស្រាយបឋម ក្រុមប្រឹក្សាជាតិតស៊ូ ទាមទារឱ្យរដ្ឋាភិបាល​ ត្រូវតែលុបចោលនូវបំណុលទាំងអស់ សម្រាប់ប្រជាពលករខ្មែររងគ្រោះ និងក្រុមគ្រួសារ។ បន្ថែមពីនេះ រដ្ឋាភិបាលត្រូវដោះស្រាយ ឬសងបំណុលជំនួសពលករខ្មែរងគ្រោះទាំងនោះតែម្តង៕

………………………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ  

អត្ថបទមុន

ជនជាតិដើមភាគតិចពូនងនៅភូមិចម្រើនខេត្តក្រចេះត្អូញត្អែពីកង្វះទឹកប្រើប្រាស់ក្នុងរដូវប្រាំង 

អត្ថបទបន្ទាប់

សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ខេត្ត​កំពង់​ស្ពឺ​​ស្នើ​បញ្ឈប់​ការ​កាប់​ព្រៃ​ក្នុង​ដី​សមូហភាព ខណៈ​​ការ​ឈូស​ឆាយ​កើតឡើង​​ជា​​ថ្មី

អត្ថបទបន្ទាប់
សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ខេត្ត​កំពង់​ស្ពឺ​​ស្នើ​បញ្ឈប់​ការ​កាប់​ព្រៃ​ក្នុង​ដី​សមូហភាព ខណៈ​​ការ​ឈូស​ឆាយ​កើតឡើង​​ជា​​ថ្មី

សហគមន៍​ព្រៃ​មេត្តា​ធម្មជាតិ​​ខេត្ត​កំពង់​ស្ពឺ​​ស្នើ​បញ្ឈប់​ការ​កាប់​ព្រៃ​ក្នុង​ដី​សមូហភាព ខណៈ​​ការ​ឈូស​ឆាយ​កើតឡើង​​ជា​​ថ្មី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង