CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នាយក​វិទ្យាល័យ​​ទួលប្រាសាទ​សែនសុខ ខណៈគ្រូ​បង្រៀន​កំពង់​រង់​ចាំ​លទ្ធផល

Admin ដោយ Admin
October 10, 2022
ក្នុង សម្លេងសហគមន៍, អភិបាលកិច្ច
0
មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នាយក​វិទ្យាល័យ​​ទួលប្រាសាទ​សែនសុខ ខណៈគ្រូ​បង្រៀន​កំពង់​រង់​ចាំ​លទ្ធផល

ទិដ្ឋភាពនៅក្នុងសាលាវិទ្យាល័យទួលប្រាសាទសែនសុខ សង្កាត់ឃ្មួញ រាជធានីភ្នំពេញ។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
757
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ក្រោយពី​មាន​ការ​ចុះផ្សាយ​ពី​ការ​ដាក់​ញត្ដិ​ទៅ​ក្រសួង​អប់រំ យុវជន និងកីឡា របស់​លោក​គ្រូអ្នកគ្រូ​នៅ​វិទ្យាល័យ​ទួលប្រាសាទ​សែនសុខ សង្កាត់ឃ្មួញ រួច​មក មន្ទីរ​អប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បាន​ចុះទៅ​ស៊ើបអង្កេត​ស្វែង​រក​ការ​ពិត កាល​ពី​ថ្ងៃទី៧ ខែតុលា ប៉ុន្តែ​លោកគ្រូ​អ្នកគ្រូ​មួយ​ចំនួន​យល់​ថា ការ​ពិត​នឹង​មិនអាច​រក​ឃើញ​ឡើយ បើ​គ្មាន​ការ​ចូលរួម​បំភ្លឺ​ឱ្យ​បាន​ទូលំទូលាយ​ពី​លោកគ្រូអ្នកគ្រូ​និង​សិស្សានុសិស្ស។

ប្រធានមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញលោក ហែម ស៊ីណារ៉េត បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានឱ្យដឹងនៅថ្ងៃទី១០ ខែតុលានេះថា កាលពីថ្ងៃទី៧ ខែតុលា ក្រោយពីទទួលបានព័ត៌មានភ្លាម លោកនិងសហការីបានចុះទៅស៊ើបអង្កេតនិងសាកសួរក៏ដូចជាប្រមូលព័ត៌មានមួយចំនួនតាមបណ្ដឹងរបស់លោកគ្រូអ្នកគ្រូតែប៉ុណ្ណោះ។ ប៉ុន្ដែលោកថា ការណ៍ដែលចុះទៅនេះ មិនបានហៅលោកគ្រូអ្នកគ្រូទាំងអស់ឱ្យចូលរួមនោះទេ ពីព្រោះពុំមែនជាការចុះដោះស្រាយបញ្ហាដើមបណ្ដឹង ឬក៏ចុងបណ្ដឹងទេ។ ដូច្នេះសុំកុំមានការយល់ច្រឡំថា ខាងមន្ទីរចុះទៅសម្រេចសេចក្តីណាមួយនោះ។

ប្រធានមន្ទីរអប់រំបន្ដថា៖«ករណីនេះខ្ញុំអត់ទាន់ឆ្លើយថាយ៉ាងម៉េចទេ កាលក្រុមការងារខាងមន្ទីរចុះទៅ មិនមែនទៅជួបចុងបណ្ដឹងឬដើមបណ្ដឹងទេ គឺមន្ទីរបានយកខ្លឹមសារនិងចំណុចដែលក្រុមគ្រូដែលគាត់មិនពេញចិត្ដប្ដឹងហ្នឹងមានចំណុចអីៗ គឺយើងបានដាក់មន្ដ្រីតាមការិយាល័យជំនាញពាក់ព័ន្ធនឹងគាត់ចុះទៅស្រាវជ្រាវកន្លែងហ្នឹង ដូចជាពាក់ព័ន្ធថវិកា ពាក់ព័ន្ធការលាក់បុគ្គលិក គឺយើងចាត់ចែង និងចុះធ្វើការងារអស់ហើយ ប៉ុន្ដែយើងមិនទាន់បានបូកសរុបថា នឹងសម្រេចបែបណានោះទេ»។

លោក ស៊ីណារ៉េត បន្ដថា ការសម្រេចយ៉ាងណា គឺនៅមិនទាន់ឱ្យខាងពលរដ្ឋអ្នកសារព័ត៌មានបានដឹងនៅឡើយទេ ហើយលោកបានស្នើសុំឱ្យគ្រប់ភាគីពាក់ព័ន្ធរងចាំមើលលទ្ធផលទាំងអស់គ្នា។ លោកថា ករណីនេះ ត្រូវការពេលវេលាក្នុងការស៊ើបអង្កេតសិន ទើបមិនទាន់មានការសម្រេចជាផ្លូវការ។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ក៍បានសួរបន្ថែមទៅប្រធានមន្ទីរអប់រំថា តើមូលហេតុអ្វី បានជាខាងមន្ទីរមិនកោះហៅលោកគ្រូអ្នកគ្រូដែលជាដើមបណ្ដឹងមកសួរនាំផងនោះ? លោកបាននិយាយថា ខាងលោកធ្វើតាមជំហាន ដើម្បីកំណត់បញ្ហានីមួយៗឱ្យបានច្បាស់លាស់ និងស៊ីជម្រៅ ជាពិសេសលោកថា រាល់ការចោទប្រកាន់បានត្រឹមត្រូវ ឬមិនត្រឹមត្រូវ គឺសំអាងលើឯកសារបច្ចេកទេស។ លោកថា មិនមែនយកទៅសួរក្រុមគាំទ្រ ឬក្រុមមនុស្សប្រឆាំងនោះទេ។

ប្រធានមន្ទីរអប់រំរូបនេះបានឱ្យដឹងទៀតថា៖«នៅពេលដែលយើងបានដំណាក់កាលទី១ យើងអីយ៉ាងម៉េច? យើងនឹងពិចារណាថា តើយើងអាចចាំបាច់ទៅជួបអីរួមអី ចាំយើងគិតទៀត មិនមែនក្រុមនោះថាអញ្ចឹង យើងទៅសួរក្រុមហ្នឹងថាអញ្ចឹង គឺអត់មានមូលដ្ឋានច្បាស់លាស់ គឺការងារដោះស្រាយបច្ចេកទេស គឺសំអាងទៅលើឯកសារហ្នឹងឯង»។

នៅក្នុងសារសម្លេងបែកធ្លាយមួយ ដែលពលរដ្ឋអ្នកសារព័ត៌មានយើងទទួលបាន ដោយខាងមន្ទីរបានហៅខាងនាយកវិទ្យាល័យទួលប្រាសាទសែនសុខ និងសិស្សមួយចំនួនទៅសាកសួរ ពេលដែលមានការសាកសួរ គឺបានសួរនាំសិស្សមួយចំនួនអំពីការយកប្រាក់១០០ដុល្លារ ជាថ្នូរនិងការផ្លាស់ប្ដូរពីសាលារៀននៅខេត្ដកំពត មករៀននៅវិទ្យាល័យទួលប្រាសាទសែនសុខនេះ គឺខាងនាយកសាលាបានទារថ្លៃប្ដូរ១០០ដុល្លារ តែសិស្សបានស្នើសុំឱ្យយកតម្លៃទាបជាងហ្នឹង ប៉ុន្ដែខាងនាយកសាលាមិនព្រម។ រីឯករណីមួយទៀត គឺសិស្សសាលាទាំងនោះបាននិយាយថា ពេលដែលត្រូវការដកសញ្ញាបត្រ គឺខាងនាយកសាលាបានទារប្រាក់ក្នុងម្នាក់ៗ អាចចាប់២ពាន់រៀលទៅ១ម៉ឺនរៀល ទាំងដែលខាងក្រសួងអប់រំ មិនតម្រូវឱ្យយកក៏ដោយ។

សិស្សវិទ្យាល័យទាំងនោះបានអះអាងថា៖«គាត់ [នាយកសាលា] អ្នកទារ គាត់ថា បើអត់ឱ្យលុយគាត់ អត់ឱ្យក្រដាស់ហ្នឹងទេ គាត់និយាយច្បាស់ៗចឹង»។

យ៉ាងណាក្ដី សិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខទាំងនោះសង្ឃឹមថា ក្រោយពីមន្ទីរអប់រំបានចុះផ្ទាល់និងស៊ើបអង្កេតលើករណីទាំងនេះមក អាចនឹងធ្វើឱ្យសាលានេះ វិលមករកភាពល្អប្រសើរជាងមុន និងអាចអនុវត្ដទៅតាមការណែនាំរបស់ក្រសួងអប់រំ។

សិស្សដែលកំពុងស្ថិតក្នុងការសាកសួររបស់មន្ទីរអប់រំរាជធានីភ្នំពេញកាលពីថ្ងៃទី៧ ខែតុលា បាននិយាយថា៖ «ខ្ញុំសង្ឃឹមថា​ សាលាខ្ញុំ អាចអនុវត្ដកាន់តែខ្លាំងឡើងៗ កុំឱ្យដូចឥឡូវ ព្រោះអីខ្ញុំទី១២ [ថ្នាក់ទី១២] ខ្ញុំសុខចិត្តមកចូលរួមដើម្បីឱ្យសិស្សប្អូនខ្ញុំ បានរៀនតទៅមុខទៀត គឺស្រួល ខ្ញុំអត់ចង់ឱ្យពិបាកដូចខ្ញុំទេ»។

នៅក្នុងសារសម្លេងដដែល ខាងមន្ទីរអប់រំក៏បានបញ្ជាក់យ៉ាងច្បាស់ថា ពេលដកសញ្ញបត្រអត់មានតម្រូវឱ្យសិស្សបង់លុយនោះទេ។ លោកថា ពេលទៅដកហើយ ខាងនាយកសាលាទារលុយ អាចប្រាប់ខាងមន្ទីរភ្លាម ខាងមន្ទីរនឹងធ្វើការណែនាំ។

លោកថា៖«កុំថាឡើយឱ្យ១ម៉ឺន ១ពាន់រៀល ក៏មិនអស់ដែរ​ ពេលគាត់យកប្រាប់មកខាងមន្ទីរមក»។

បើតាមលោកគ្រូអ្នកគ្រូដែលជាដើមបណ្ដឹងបានថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMនៅថ្ងៃចន្ទនេះថា ពួកគាត់ចង់បានដំណោះស្រាយសមស្របមួយ ហើយក៏ចង់ដឹងអំពីដំណោះស្រាយដែលបានចេញពីខាងមន្ទីរអប់រំរាជធានីភ្នំពេញក្រោយពីការចុះទៅស៊ើបអង្កេតនេះដែរ ថាអាចទទួលយកបានឬអត់។

ពួកគាត់ថ្លែងថា៖«ពួកខ្ញុំអត់ចង់ទាមទារទេ គ្រាន់តែចង់ដឹងពីដំណោះស្រាយពីខាងមន្ទីរអប់រំ»។

យ៉ាងណាក្ដី ពួកគាត់បានសង្កត់ធ្ងន់ថា បើសិនជាមិនមានដំណោះស្រាយសមស្របណាមួយពីមន្ទីរអប់រំទេ ពួកគាត់នឹងបន្ដឡើងទៅតវ៉ាដល់ក្រសួងអប់រំ យុវជន និងកីឡា ផ្ទាល់តែម្ដង។

ពួកគាត់បន្ដថា៖«បើអត់មានដោះស្រាយទេ ពួកខ្ញុំនឹងឡើងទាមទារដល់ក្រសួងតែម្ដង»។

កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ គ្រូបង្រៀននិងសិស្សានុសិស្សមួយចំនួននៃវិទ្យាល័យទួលប្រាសាទសែនសុខ ស្ថិតនៅភូមិសំរោង សង្កាត់ឃ្មូញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ បាននាំគ្នាដាក់ញត្ដិទៅក្រសួងអប់រំ យុវជន និងកីឡា ដើម្បីឱ្យក្រសួងដកនាយកសាលាឈ្មោះ អ៊ុំ សុកំ ចេញ ក្រោយពីនាយកសាលារូបនេះបានប្រព្រឹត្ដអំពើពុករលួយនិងភាពមិនប្រក្រតីជាច្រើន។

យោងតាមលិខិតដែលមានកម្រាស់៣ទំព័រ ដែលលោកគ្រូអ្នកគ្រូនៅសាលាវិទ្យាល័យទួលប្រាសាទសែនសុខបានប្តឹងទៅកាន់ក្រសួងអប់រំ យុវជន និងកីឡា កាលពីថ្ងៃទី១១ ខែកញ្ញា បានលើកឡើងពីភាពមិនប្រក្រតីជាច្រើនចំណុចដែលក្នុងនោះរួមមាន ការមិនបង្ហាញតម្លាភាពក្នុងការចាយវាយថវិកាដំណើរការសាលារៀន (SOB) និងថវិកាគម្រោង (SIEP ឬ GIEP) ដែលប្រើប្រាស់សម្រាប់អភិវឌ្ឍន៍ការបង្រៀន និងរៀន។ ការមិនប្រកាសពីតម្លាភាពថវិកាចំណូលដែលសាលាទទួលបានពីការដេញថ្លៃ ភាស៊ីកង់ និងតូបផ្សារ នៅក្នុងសាលារៀន, ការឃុបឃិតលាក់បុគ្គលិកអសកម្ម ដែលមិនបានមកបំពេញការងារដោយប្រើពាក្យសម្ដីថា ខ្លួនជាអ្នកមានឆន្ទានុសិទ្ធិ, ការអនុញ្ញាតឱ្យកូនប្រុសរបស់ខ្លួនដែលគ្មានវិជ្ជាជីវៈជាគ្រូបង្រៀន មកបង្រៀនជំនួសបុគ្គលិកអសកម្ម ជាថ្នូរការបើកយកប្រាក់បៀវត្សពីបុគ្គលិកដែលអសកម្មទាំងនោះ, ការតម្រូវឱ្យលោកគ្រូអ្នកគ្រូបង់ប្រាក់លើការបង់ថ្លៃជួលអ្នកយាមសាលា ១០០០០ រៀលក្នុងមួយខែ និងការចំណាយលើការធ្វើឯកសារផ្សេងៗ ដូចជា ការទិញសម្ភារៈសិក្សាដូចជា ហ្វឺត និងទឹកហ្វឺតជាដើម។

ក្រៅពីនេះ ក្នុងពាក្យបណ្តឹងនេះ ក៏បានលើកឡើងដែរថា សាលាបានទារប្រាក់ពីអាណាព្យាបាលសិស្សដែលសុំផ្ទេរការសិក្សា ការទារប្រាក់ពីការស្នើសុំដកសញ្ញាប័ត្រប្រឡង និងការកាត់យកប្រាក់ពីគណៈកម្មាការមេប្រយោគពេលចេញបេសកម្មប្រឡង រួមទាំងការប្រើប្រាស់អំណាចគាប់សង្កត់ គំរាមកំហែង អសីលធម៌ ដែលធ្វើឱ្យប៉ះពាល់ដល់សតិអារម្មណ៍ លោកគ្រូ អ្នកគ្រូ ដែលកំពុងបំពេញការងារបង្រៀនដល់សិស្សានុសិស្សជាដើម។

យ៉ាងណាក្ដីលោកគ្រូអ្នកគ្រូនិងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខ បានថ្លែងឱ្យដឹងទៀតថា​៖«យើងខ្ញុំទាំងអស់គ្នា មានការមិនពេញចិត្តជាខ្លាំងចំពោះលោក អ៊ុំ សុកំ ដែលជាមនុស្សអសីលធម៌ដោយគាត់តែងដើរញុះញង់ លាបពណ៌ ឆ្កិះឆ្កៀល បំបែកបំបាក់សាមគ្គីផ្ទៃក្នុងនៅក្នុងអង្គភាព ខ្វះគុណធម៌ អាត្មានិយម ប្រកាន់បក្សពួក នៅតែផ្ទះ មកធ្វើការមិនដែលទៀងទាត់ឡើយ»។

កាលពីថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២២ កន្លងទៅ លោក អ៊ុំ សុកំ ក៏ត្រូវបានអង្គភាពប្រឆាំងអំពើពុករលួយធ្លាប់បានអញ្ជើញដើម្បីដោះស្រាយបញ្ហាមិនប្រក្រតីមួយចំនួនទៅតាមការចោទប្រកាន់បណ្ដឹងរបស់លោកគ្រូអ្នកគ្រូ និងសិស្សានុសិស្សនៃវិទ្យាល័យទួលប្រាសាទសែនសុខផងដែរ។ ប៉ុន្ដែនៅមិនទាន់បានសម្រេចជាផ្លូវការណាមួយទើបពួកគាត់បន្ដប្ដឹងទៅរដ្ឋមន្ដ្រីក្រសួងអប់រំបន្ថែមទៀត។

ជុំវិញរឿងនេះនាយកសាលានៃវិទ្យាល័យទួលប្រាសាទសែនសុខ លោក អ៊ុំ សុកំ បានឆ្លើយបដិសេធចំពោះការចោទប្រកាន់ខាងលើ។ លោកឆ្លើយបំភ្លឺប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា រឿងរបស់លោក គឺកំពុងស្ថិតនៅដែនសមត្ថកិច្ចរបស់អង្គភាពប្រឆាំងអំពើពុករលួយ ដែលក្នុងសេចក្ដីប្រកាស គឺបានបិទពេញក្នុងសាលា។ លោកថា មិនទាន់បានដល់ការសម្រេចរបស់ACU ផង បែជាពួកគាត់ដើរប្ដឹងគ្រប់កន្លែងទៅសាលាក្រុងផង ទៅក្រសួងអប់រំ មន្ទីរអប់រំផង។

លោកនាយកបន្ដថា៖«ខ្ញុំបានឆ្លើយបំភ្លឺនៅACUហើយ ហើយបិទសេចក្ដីប្រកាសពេញសាលាតែពួកគាត់មិនមើល ហើយចេះតែដើរប្ដឹងខ្ញុំ វាអាចខូចកិត្ដិយសខ្ញុំដែរបង ទម្រាំរកខុសរកត្រូវឃើញបានត្រឹមតែម៉ាស្អុយឈ្មោះ ធ្វើឱ្យអង្គភាពខ្ញុំវាអាក្រក់ឈ្មោះចឹងឯង»។

យ៉ាងណា គោលបំណងក្នុងលិខិតរបស់លោកគ្រូអ្នកគ្រូបានបញ្ជាក់ច្បាស់លាស់ថា ពួកគេស្នើសុំទៅរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡាលោក ហង់ ជូនណារ៉ុន ជួយត្រួតពិនិត្យ និងធ្វើការសម្រេចករណីខាងលើជូនពួកគាត់ ដោយសេចក្ដីអនុគ្រោះ ពីព្រោះលោកគ្រូអ្នកគ្រូមិនអាចធ្វើការងារក្រោមការគាប់សង្កត់ផ្លូវចិត្តរបស់លោក អ៊ុំ សុកំ បន្ដទៀតបានឡើយ៕

…………………
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

កសិករ​នៅ​ខេត្តកំពង់ស្ពឺ​និង​ខេត្តកោះកុង​ប្រារព្ធ​ទិវា​សិទ្ធិ​លំនៅ​ឋាន​ពិភពលោក​ខួប​លើក​ទី​៣៧

អត្ថបទបន្ទាប់

បទយកការណ៍៖ ការ​ប្រកប​មុខ​របរ​របស់​អាជីករ​នៅ​មុខ​វាំង​ក្រោយ​ពី​ជម្ងឺ​កូវីដ​ធូរ​ស្រាល

អត្ថបទបន្ទាប់
បទយកការណ៍៖ ការ​ប្រកប​មុខ​របរ​របស់​អាជីករ​នៅ​មុខ​វាំង​ក្រោយ​ពី​ជម្ងឺ​កូវីដ​ធូរ​ស្រាល

បទយកការណ៍៖ ការ​ប្រកប​មុខ​របរ​របស់​អាជីករ​នៅ​មុខ​វាំង​ក្រោយ​ពី​ជម្ងឺ​កូវីដ​ធូរ​ស្រាល

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង