CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​នៅ​ខេត្ដស្វាយរៀង​ស្នើ​ឱ្យ​រដ្ឋ​ជួយ​​ត​បណ្ដាញ​អគ្គិសនី​ចូល​ក្នុង​ភូមិ​ចំនួន​៤​ដើម្បី​បាន​ប្រើប្រាស់​

Admin ដោយ Admin
June 21, 2023
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពការិយាល័យអគ្គិសនីកម្ពុជាប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លោក សួន វុត្ថា)

ទិដ្ឋភាពការិយាល័យអគ្គិសនីកម្ពុជាប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លោក សួន វុត្ថា)

0
ចែករំលែក
159
ចំនួនមើល

ប្រជាពលរដ្ឋមួយចំនួនរស់នៅឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្ដស្វាយរៀង ស្នើដល់អាជ្ញាធររដ្ឋឱ្យជួយតបណ្តាញអគ្គិសនីចូលក្នុងភូមិចំនួន៤ ដើម្បីឱ្យមានភ្លើងសម្រាប់ប្រើប្រាស់ដូចពលរដ្ឋនៅភូមិផ្សេងៗទៀត។

លោក ទេព ងួន អាយុ៧២ឆ្នាំ រស់នៅភូមិត្រពាំងស្បូវ ឃុំព្រៃតាអី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ភូមិចំនួន៤ រួមមាន​ភូមិត្រពាំងចក ត្រពាំងស្បូវ ត្រពាំងតាអី និងភូមិស្វាយផ្អែម នៃឃុំព្រៃតាអី មានតែបង្គោលភ្លើង និងខ្សែដែលនៅជាប់នឹងបង្គោលប៉ុណ្ណោះ ប៉ុន្តែពុំមានបណ្ដាញអគ្គិសនីសម្រាប់ប្រើប្រាស់នោះទេ។

លោក ទេព ងួន លើកឡើងថា ដោយសារតែគ្មានអគ្គិសនីប្រើប្រាស់គឺគ្រួសារលោក និងអ្នកភូមិផ្សេងទៀតបានជួបការលំបាកជាខ្លាំងដោយត្រូវចំណាយថវិកាជាច្រើនក្នុងមួយខែៗសម្រាប់ទិញសាំងដាក់ម៉ាស៊ីនភ្លើង ដើម្បីបានបូមទឹកប្រើប្រាស់ស្រោចដំណាំ ការចិញ្ចឹមសត្វ និងសម្រាប់ប្រើប្រាស់ផ្សេងៗក្នុងជីវភាពប្រចាំថ្ងៃទៀត។ លោកថា បច្ចុប្បន្ននេះ គ្រួសារលោកបានប្រើប្រាស់ផ្ទាំងសូឡាជាភ្លើងសម្រាប់បំភ្លឺផ្ទះនៅពេលយប់ ប៉ុន្តែភ្លើងបានមកពីផ្ទាំងសូឡានេះមិនអាចផ្គត់ផ្គង់បានគ្រប់គ្រាន់ឡើយ។

លោកលើកឡើងថា៖ « សាំងក៏ថ្លៃដែរ បើមានភ្លើងទៅធូរគ្រាន់បើតិច វាស្រួលមិនសូវចុះច្រើន[ប្រើ ]ម៉ាស៊ីចាក់សាំងមួយថ្ងៃ១លីត្រៗរាល់ថ្ងៃចុះបើ៣០ថ្ងៃទៅអស់ច្រើនដែរ។ បើមានភ្លើងទៅអាចកាត់បន្ថយពីមុនបានច្រើនបានតាំងពីភ្លើងដាំបាយតាំងពីលាងសត្វលាងអីហ្នឹងធូជាងមុន »។

ពលរដ្ឋរូបនេះបន្ថែមថា កាលពី៥ឬ៦ខែមុនអាជ្ញាធរមូលដ្ឋានបានចុះផ្តិតស្នាមមេដៃប្រជាពលរដ្ឋ ដើម្បីធ្វើលីខិតស្នើសុំតបណ្ដាញអគ្គិសនីដែរ ប៉ុន្តែមកដល់ពេលនេះ នៅមិនទាន់ឃើញមានបុគ្គលិករបស់អគ្គិសនីមកតបណ្តាញភ្លើងជូនពលរដ្ឋនៅឡើយទេ។

លោក ចាន់ សុខ អាយុ៥៩ឆ្នាំរស់នៅភូមិត្រពាំងតាអីថ្លែងថា នៅពេលគ្មានបណ្ដាញអគ្គីសនីប្រើប្រាស់មានការលំបាកខ្លាំងនៅពេលយប់ងងឹត និងការបូមទឹកយកមកប្រើប្រាស់ត្រូវចំណាយសាំងច្រើនក្នុង១ខែៗ។ លោកថា គ្រួសារលោកត្រូវចំណាយថវិកាទិញសាំងពី១០០ ០០០រៀល (១សែនរៀល) ទៅ១៥០ ០០០រៀល (មួយសែនប្រាំម៉ីនរៀល)ក្នុង១ខែ។

លោកលើកឡើងថា៖ « មួយខែ៣០ទៅ៤០លីត្រវាថ្លៃជាងភ្លើង រាល់ថ្ងៃប្រើផ្ទាំងសូឡាប្រើបានតែភ្លើង[បំភ្លឺ ]ដាក់តែខ្សែរកាបឱ្យភ្លើងមិនដឹងនៅឯណា[ពលរដ្ឋ ]ឆ្ងល់ចឹងដូចតែគ្នា។មេភូមិគេដើរចុះឈ្មោះ[ពលរដ្ឋ ]សួរយើងដាក់ឬមិនដាក់[អគ្គីសនី ]គេប្រើអីយើងប្រើហ្នឹងដូចគ្នា »។

អ្នកស្រី រៀម ធឿន អាយុ៦៤ឆ្នាំរស់នៅភូមិត្រពាំងតាអី និយាយថា រាល់ថ្ងៃនៅក្នុងផ្ទះរបស់អ្នកស្រីមិនមានភ្លើងអគ្គិសនីប្រើប្រាស់នោះទេ គឺប្រើប្រាស់ផ្ទាំងសូឡា។ អ្នកស្រីថា ការប្រើប្រាស់ផ្ទាំងសូឡាមានការលំបាកខ្លះៗ នៅពេលមិនមានពន្លឺព្រះអាទិត្យគ្រប់គ្រាន់ នោះភ្លើងប្រើប្រាស់ក៏មិនគ្រប់គ្រាន់ដែរ។

អ្នកស្រី រៀម ធឿន បន្តថា បើសិនជាមានភ្លើងអគ្គិសនីអ្នកស្រីអាចប្រើដូចជា កង្ហារ បូមទឹក ភ្លើងបំភ្លឺផ្ទះមានភាពងាយស្រួលជាងរាល់ថ្ងៃ។

អ្នកស្រីបន្ថែមថា៖ « មាន[ភ្លើងអគ្គិសនី ]ដាក់ទាំងអស់ដាក់ដាំបាយ កង្ហារ បូមទឹក។ សុំណូមពរស្នើឱ្យដាក់ភ្លើងឱ្យលឿនតិចឱ្យពលរដ្ឋឆាប់បានប្រើ។ ឥឡូវប្រើសូឡាមិនគ្រប់គ្រាន់ទេបើអត់ក្ដៅមិនមានភ្លើងទេ បើមានក្ដៅប្រើបានមួយយប់ទាល់ភ្លឺ បើអត់ក្ដៅពាក់កណ្ដាលយប់ដាច់ហើយ»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតបពីមេឃុំព្រៃតាអី លោក នុត ផល្លា បាននោះទេកាលពីថ្ងៃទី១៦ ខែមិថុនា ដោយលោកប្រាប់ថា ជាប់រវល់ប្រជុំនៅសាលាខេត្ដស្វាយរៀង។

មេភូមិត្រពាំងស្បូវលោក សុខ វង់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ពាក់ព័ន្ធករណីនេះ លោកបានប្រមូលស្នាមមេដៃប្រជាពលរដ្ឋដាក់ទៅសាលាឃុំរួចហើយ ប៉ុន្តែពុំទាន់មានការឆ្លើយតបនៅឡើយ។ លោកទទួលស្គាល់ថា ប្រជាពលរដ្ឋនៅភូមិត្រពាំងស្បូវទាំងអស់ពុំទាន់មានភ្លើងអគ្គិសនីរបស់រដ្ឋប្រើប្រាស់នៅឡើយទេ។

លោកលើកឡើងថា៖ « ភ្លើងអគ្គិសនីមិនទាន់មានមែន មានតែបង្គោលហ្នឹងខ្សែ។ ស្នើហើយផ្ដិតមេដៃ[ពលរដ្ឋ ]ទៅអស់ហើយមិនដឹងយ៉ាងមិចដែរ ដាក់ទៅឃុំ ហើយឃុំយកជូនទៅខាងណាខ្ញុំអត់ដឹងដែរ »។

ចំណែកជំទប់ទី២ឃុំព្រៃតាអីលោក សេក សាវឿន ថ្លែងថា ពលរដ្ឋដែលមិនទាន់មានបណ្ដាញអគ្គិសនីប្រើប្រាស់ទាំងស្រុងមានភូមិត្រពាំងចក និងភូមិត្រពាំងស្បូវ ខណៈភូមិត្រពាំងតាអី និងភូមិស្វាយផ្អែមផ្នែកខ្លះមានភ្លើងអគ្គិសនីប្រើប្រាស់ហើយនិងផ្នែកខ្លះទៀតមិនទាន់មានភ្លើងអគ្គិសនីប្រើនោះទេ។

លោកលើកឡើងថា៖ « ខែមុនធ្វើលិខិតសំណើទៅអាជ្ញាធរអគ្គិសនីហ្នឹងហើយ ខាងស្វាយផ្អែមមេភូមិធ្វើសំណើឱ្យដាក់បង្គោលហើយខាងត្រពាំងចកលោកមេភូមិក៏ធ្វើសំណើរដែររាយការណ៍ទាំងខ្នង់ផ្ទះរួមទាំងត្រពាំងស្បូវ បញ្ជាក់ពីមេឃុំឱ្យលោកគ្រូ កើត សាវ៉ាត យកលិខិតផ្ដិតមេដៃ[ ពលរដ្ឋ]យកទៅដាក់អាជ្ញាធរអគ្គិសនីសាខាជីភូ »។

ជំទប់ឃុំរូបនេះបន្ថែមថា រដ្ឋបាលឃុំកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហានេះជូនប្រជាពលរដ្ឋ ដោយឃុំបានដាក់សំណើទៅកាន់អាជ្ញាធរអគ្គិសនីជាច្រើនដងមកហើយដែរ ដើម្បីឱ្យមកតបណ្ដាញអគ្គិសនីជូនពលរដ្ឋប្រើប្រាស់។

យ៉ាងណាលោកថា ក្នុងឃុំព្រៃតាអី មានពលរដ្ឋជាង៤០០គ្រួសារ ដែលកំពុងខ្វះខាតភ្លើងអគ្គសនីសម្រាប់ប្រើប្រាស់។

លោក ឃីម ស៊ុងហ៊ុយ អនុប្រធានអគ្គិសនីសាខាជីភូបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ការតបណ្ដាញអគ្គិសនីជូនពលរដ្ឋប្រើប្រាស់ គឺធ្វើតាមដំណាក់កាលនីមួយៗ។ លោកថា បច្ចុប្បន្ននេះក្រុមការងាររបស់លោកកំពុងតភ្ជាប់បណ្ដាញអគ្គិសនីនៅក្នុងឃុំគគីសោម នឹងបន្តទៅឃុំព្រៃតាអីតាមក្រោយ។

លោកលើកឡើងថា៖ « ខាងខ្ញុំធ្វើតាមដំណាក់កាលព្រោះអីមិនអាចទៅធ្វើម្ដងបាន៤ទៅ៥កន្លែងបានទេ។ យើងធ្វើតាមភូមិរាល់ថ្ងៃខ្ញុំកំពុងទទួលពាក្យនៅភូមិឈើទាល ចេញពីឈើទាល ចូលទៅ [ ភូមិ] ត្បែង ចប់ពីហ្នឹងបានយើងទៅមុខទៀត [តើខែណាបានមកធ្វើនៅឃុំព្រៃតាអី ] រឿងខែខ្ញុំអត់កំណត់ទេប៉ុន្តែក្នុងឆ្នាំហ្នឹង (២០២៣)» ។

…………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តស្វាយរៀង លោក សួន វុត្ថា

អត្ថបទមុន

សិស្ស​មួយ​ចំនួន​នៅ​​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​​បោះបង់​​ការ​សិក្សា​ដោយ​សារ​ឪពុកម្តាយ​ចំណាក​ស្រុក

អត្ថបទបន្ទាប់

អាណាព្យាបាល​ស្នើ​មន្ត្រី​អប់រំ​ស្រុក​កំពង់​ត្រឡាច​ជួយ​បើក​ច្រក​ចូល​សាលា​បន្ថែម​ទៀតដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស

អត្ថបទបន្ទាប់
ពលរដ្ឋជាច្រើនាក់នៅឃុំតាជេស នាំគ្នាតវ៉ាកាលពីខែមិថុនា ឆ្នាំ២០២៣ សុំឱ្យនាយកសាលាបឋមសិក្សាវត្តថ្មី និងអាជ្ញាធរជួយបើករបងសាលាទំហំ២ម៉ែត្រ ដើម្បីឱ្យសិស្សអាចចូលតាមច្រកខាងក្រោយ ដើម្បីបង្កភាពងាយស្រួលនិងបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស។ (លោក ស្ងួន ញឿន)

អាណាព្យាបាល​ស្នើ​មន្ត្រី​អប់រំ​ស្រុក​កំពង់​ត្រឡាច​ជួយ​បើក​ច្រក​ចូល​សាលា​បន្ថែម​ទៀតដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ដល់សិស្ស

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង