CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​មេសា​ ​

CJs khmer ដោយ CJs khmer
April 23, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
កញ្ញា ភួន កែវរស្មី លើកដៃគ្រវីទៅកាន់អ្នកចូលរួមពីក្នុងរថយន្តដែលគាត់កំពុងត្រឡប់ទៅកាន់ពន្ធនាគារវិញបន្ទាប់ពីសវនាការនៅក្រៅឃុំនៅតុលាការកំពូលនាព្រឺកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ (ហ្វេសប៊ុក អង្គការលីកាដូ)

កញ្ញា ភួន កែវរស្មី លើកដៃគ្រវីទៅកាន់អ្នកចូលរួមពីក្នុងរថយន្តដែលគាត់កំពុងត្រឡប់ទៅកាន់ពន្ធនាគារវិញបន្ទាប់ពីសវនាការនៅក្រៅឃុំនៅតុលាការកំពូលនាព្រឺកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ (ហ្វេសប៊ុក អង្គការលីកាដូ)

0
ចែករំលែក
41
ចំនួនមើល

តុលាការកំពូល នឹងប្រកាសសាលដីកាលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនចលនាមាតាធម្មជាតិនៅថ្ងៃទី ៣០ ខែមេសា ឆ្នាំ២០២៥ ខាងមុខនេះ ខណៈសង្គមស៊ីវិលសង្ឃឹមថា​តុលាការនឹងពិចារណាដោះលែងពួកគេទាំងនោះឱ្យមានសេរីភាពវិញ។

ទំព័រហ្វេសប៊ុក ​មាតាធម្មជាតិបានឱ្យដឹងនៅថ្ងៃពុធនេះថា តុលាការកំពូលបានបើកសវនាការទៅលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនយុវជនមាតាធម្មជាតិទាំង៥នាក់ ដោយសម្រេចថា បណ្តឹងសុំនៅក្រៅឃុំរបស់ពួកគេនឹងត្រូវប្រកាសនៅថ្ងៃទី៣០ ខែមេសានេះ។

ទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជាបានសរសេរថា៖ «ដូច្នេះ សូមពុកម៉ែបងប្អូន ជនរួមជាតិ និងអន្តរជាតិទាំងអស់គ្នា ចូលរួមទាមទារឲ្យតុលាការដោះលែងអ្នកទាំងប្រាំរូបដោយឥតលក្ខខណ្ឌ និងរួចផុតពីការឃុំឃាំងយ៉ាងអយុត្តិធម៌នេះ។សំឡេងរបស់អ្នកពិតជាមានតម្លៃមិនអាចកាត់ថ្លៃបាន។ សំឡេងរបស់អ្នកជាសក្ខីភាពចំពោះការលះបង់របស់ពួកគេ។ ដោះលែង! ដោះលែង​មិត្តរបស់យើង»។

សំណើសុំនៅក្រៅឃុំនេះ ត្រូវបានធ្វើឡើង ក្រោយសាលាឧទ្ធរណ៍បដិសេដកាលថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២៥កន្លងទៅ។

​កម្មជនមាតាធម្មជាតិទាំង៥រូប ត្រូវសាលាដំបូងរាជធានីភ្នំពេញបាលប្រកាសសាលក្រម ផ្តន្ទាទោសដាក់ពន្ធនាគារចាប់ពី ៦ ឆ្នាំ ទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «ប្រមាថចំពោះអង្គព្រះ មហាក្សត្រ» កាលពីថ្ងៃទី ២ ខែកក្កដា ឆ្នាំ ២០២៤។

ប្រភពដដែលបន្តថា សកម្មជនបរិស្ថាននៃចលនាមាតាធម្មជាតិតែងទទួលរងគំរាមកំហែង រំលោភបំពានសិទ្ធិ និងប្រឈមការចោទពីបទល្មើសព្រហ្មទណ្ឌ ដោយសារការតស៊ូមតិដើម្បីទាមទារយុត្តិធម៌បរិស្ថាន និងការអភិវឌ្ឍប្រកបដោយតម្លាភាព។

ដោយឡែកអង្គការលីកាដូ បានផ្សព្វផ្សាយនូវអត្ថបទខ្លីៗមួយនៅថ្ងៃ២៣ ខែមេសាថា នៅថ្ងៃនេះ តុលាការកំពូលបានបើកសវនាការទៅលើសំណើសុំនៅក្រៅឃុំរបស់សកម្មជនយុវជនមាតាធម្មជាតិទាំងប្រាំនាក់ ដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ ហើយសម្រេចថានឹងប្រកាសសាលដីកាទៅលើសំណើសុំនេះនៅថ្ងៃទី៣០ ខែមេសា។

លីកាដូបន្ថែមថា សកម្មជនបរិស្ថានដែលកំពុងជាប់ឃុំក្នុងពន្ធនាគារ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុធ កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យឹម លាងហ៊ី ។ អ្នកទាំងនោះត្រូវបានតុលាការបញ្ជូនត្រឡប់ទៅកាន់ពន្ធនាគារផ្សេងៗគ្នាវិញ ក្រោយពេលចូលរួមសវនាការលើសំណើសុំរបស់ខ្លួននាព្រឹកនេះចប់។

សំណើសុំនេះត្រូវបានធ្វើឡើង ក្រោយពេលសំណើសុំនៅក្រៅឃុំរបស់អ្នកទាំងនោះនៅសាលាឧទ្ធរណ៍ ត្រូវបានបដិសេធកាលពីថ្ងៃទី១៨ ខែកុម្ភៈ ។ អ្នកទាំងប្រាំរូបបានជាប់ឃុំក្នុងពន្ធនាគារចាប់តាំងពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤ ក្រោយពេលដែលសាលាដំបូងរាជធានីភ្នំពេញប្រកាសសាលក្រម ផ្តន្ទាទោសអ្នកទាំងនោះ ដោយដាក់ពន្ធនាគារ ពីបទ រួមគំនិតក្បត់ ជាមួយសមាជិកប្រាំរូបទៀតនៃក្រុមយុវជនចលនាមាតាធម្មជាតិ ។ លាងហ៊ី និងសមាជិកយុវជនមាតាធម្មជាតិពីររូបដែលមិនបានជាប់ពន្ធនាគារ ក៏ជាប់ចោទពីបទល្មើសមួយផ្សេងទៀត គឺបទល្មើស ប្រមាថចំពោះអង្គព្រះមហាក្សត្រ ។ សកម្មជនបរិស្ថានទាំងនោះកំពុងស្នើសុំនៅក្រៅឃុំ ខណៈពេលដែលសេចក្តីសម្រេចផ្តន្ទាទោសពន្ធនាគារពួកគេកំពុងស្ថិតក្នុងនីតិវិធីសាលាឧទ្ធរណ៍ ។

លីកាដូលើកឡើងថា៖ «សកម្មជនយុវជនមាតាធម្មជាតិ តែងតែ និងបន្តទទួលរងការរំលោភបំពាន ការគំរាមកំហែង និងចោទប្រកាន់ពីបទល្មើសព្រហ្មទណ្ឌ ចំពោះភាពសកម្មនិយមដោយអហិង្សារបស់ពួកគេ ដែលរួមមានការតស៊ូមតិទាមទារឱ្យលុបចោលការផ្តល់ដីឱ្យឯកជនអភិវឌ្ឍនៅក្នុងឧទ្យានជាតិព្រះសុរាម្រិតកុសុមៈគិរីរម្យ (ឧទ្យានជាតិគិរីរម្យ) ទាមទារឱ្យមានការការពារព្រៃឈើនៅលើភ្នំបូកគោពីការឈូសឆាយដើម្បីអភិវឌ្ឍជាទីក្រុង ទាមទារឱ្យបញ្ឈប់ការបូមខ្សាច់នៅក្នុងខេត្តកោះកុង ទាមទារឱ្យការពារកោះកុងក្រៅ និងទាមទារឱ្យបញ្ឈប់ការបង្ហូរទឹកកខ្វក់ចូលក្នុងទន្លេ-សមុទ្រ ក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ »។

ប្រធានកម្មវិធីបណ្តាញ និងតស៊ូមតិនៃអង្គការភាពជាដៃគូដើម្បីបរិស្ថាន និងអភិវឌ្ឍន៍ លោក សាន់ ម៉ាឡា មានប្រសាសន៍តាមរយៈការផ្សាយផ្ទាល់នៅលើទំព័រហ្វេសប៊ុកមាតាធម្មជាតិកម្ពុជា​នៅថ្ងៃពុធថា កាលពីឆ្នាំ២០២១ ពួកគេទាំង៥នាក់ត្រូវបានតុលាការអនុញ្ញាតឱ្យនៅក្រៅឃុំម្តងរួចមកហើយ។ ដូច្នេះលោកសង្ឃឹមថា នៅឆ្នាំ២០២៥នេះ តុលាការនឹងពិចារណាឱ្យពួកគេបាននៅក្រៅឃុំដើម្បីមានឱកាសជួបជុំក្រុមគ្រួសារឡើងវិញ។ លោកបន្ថែមថា អ្វីដែលពួកគាត់ទាំង៥នាក់បានធ្វើកន្លងមក គឺសុទ្ធតែជាការបម្រើផលប្រយោជន៍របស់សាធារណៈ និងសង្គមជាតិរបស់យើងទាំងមូល។

បើតាម អង្គការលីកាដូឱ្យដឹងទៀតថា យុវជនបីនាក់ ក្នុងចំណោមអ្នកទាំងប្រាំ ដែលរួមមាន រស្មី គន្ធា និងរដ្ឋា ក៏ត្រូវបានចោទប្រកាន់ពីបទល្មើសផ្សេងទៀត គឺបទ ញុះញង់ កាលពីឆ្នាំ ២០២១ ចំពោះភាពសកម្មនិយមផ្នែកបរិស្ថាននេះ។

សកម្មជនមាតាធម្មជាតិទាំង៥នាក់នេះ ឋិតក្នុងចំណោមមនុស្សចំនួន ៦៤ នាក់ ដែលបច្ចុប្បន្នកំពុងជាប់ឃុំដោយការប្រើប្រាស់ សិទិ្ធរបស់ខ្លួននៅកម្ពុជាតាមរយៈការបញ្ចេញមតិ ឬសកម្មភាពការពារសិទិ្ធមនុស្ស ។ មនុស្សទាំង ៦៤ នាក់ ត្រូវបានអាជ្ញាធរចាត់ថ្នាក់ជាជនជាប់ចោទនៃបទល្មើសព្រហ្មទណ្ឌ ៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

អត្ថបទបន្ទាប់

សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

អត្ថបទបន្ទាប់
សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង