CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

តុលាការ​​កំពូល​​​បដិសេធ​​​​សំណើ​​​សុំ​​នៅ​ក្រៅ​ឃុំ​​​​​របស់​ក្រុម​​ចលនា​​​មាតា​​​ធម្មជាតិ​

CJs khmer ដោយ CJs khmer
April 30, 2025
ក្នុង បរិស្ថាន, ព័ត៌មាន
0
សាច់ញាតិ និងសង្គមស៊ីវិល ​ស្នើតុលាការកំពូល​ដោះលែងសកម្មជន​​ចលនាមាតាធម្មជាតិ​​ឱ្យនៅក្រៅ​​ឃុំ

សកម្មជនបរិស្ថាន កញ្ញា ភួន កែវរស្មី ត្រូវបានដឹកត្រឡប់ទៅពន្ធនាគារខេត្ត​ពោធិ៍សាត់វិញ ក្រោយ​​ចូលរួមជំនុំ​ជម្រះរួច នាព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ ( រូបភាពដោយ៖ អ៊ួក ចាន់ធីដា )

0
ចែករំលែក
32
ចំនួនមើល

តុលាការកំពូល បានបដិសេធសំណើសុំនៅក្រៅឃុំជា​​បណ្តោះអាសន្ន​របស់​​​សកម្មជន​ចលនា​មាតា​ធម្មជាតិ​​ចំនួន ៥​នាក់ ដោយ​តម្កល់​សេចក្ដី​សម្រេច​របស់​សាលា​ឧទ្ធរណ៍ភ្នំពេញ ទុកជាបានការ ក្រោយពី​​បានបើកសវនាការជំនុំជម្រះលើសំណុំរឿងនេះ​​កាលពីសប្ដាហ៍មុន។

សកម្មជនចលនាមាតាធម្មជាតិដែលកំពុងជាប់ឃុំ​នោះ រួមមាន កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវ​រស្មី លោក ថុន រដ្ឋា និង​លោក យីម លាងហ៊ី។

មេធាវីការពារក្ដីឱ្យ​​សកម្មជនចលនាមាតាធម្មជាតិទាំង៥នាក់ គឺ​លោក សំ ចំរើន បានប្រាប់យ៉ាង​ខ្លី​​ថា តុលាការ​កំពូល នៅថ្ងៃទី​៣០ ខែមេសា ឆ្នាំ​២០២៥នេះ បានប្រកាស​សាលក្រម ដោយ​​បដិសេធ​សំណើសុំ​នៅក្រៅឃុំ​របស់​សកម្មជនបរិស្ថាន​ទាំង​៥នាក់​នេះ​។

លោកថា៖ «ទាក់ទងរឿងសុំដោះលែងហ្នឹងគាត់ តុលាការអត់អនុញ្ញាតទេ តុលាការសម្រេចតម្កល់សាលដីកា​​របស់សាលាឧទ្ធរណ៍»។

អ្នកស្រី សាន សារ៉ន ជា​ម្តាយរបស់​កញ្ញា ឡុង គន្ធា បង្ហាញ​កា​រខក​ចិត្ត​​ចំពោះ​​​ការ​សម្រេច​របស់​តុលាការ​​​​​ជាន់ខ្ពស់​​​​​នេះ ដោយថា ​កូនរបស់​អ្នកស្រីមិនមានកំហុសដូចការ​ចោទប្រកាន់​ឡើយ​​។ អ្នកស្រី​បន្តថា កូន​របស់គាត់ ស្រឡាញ់​ការ​សិក្សា និង​បានស្នើ​តុលាការ​ផ្តល់​ឱកាស​ឱ្យ​កូន​គាត់​បាន​រៀន​បន្ត​។

អ្នកស្រីថា៖ «ខ្ញុំខកចិត្ត តុលាការមិនគួបន្តឃុំកូនខ្ញុំទៀតសោះ ទាំងដែលកូនខ្ញុំមិនដែលបាន ធ្វើអ្វីខុស​​ច្បាប់អីផង ឥឡូវគ្នាដើរដួលក្រឡិតក្រឡាញ​ដៃជើង មិនដឹងយ៉ាងម៉េចទេ កូនខ្ញុំ ខ្ញុំបារម្ភណាស់។ ខ្ញុំសុំណូមពរឱ្យតុលការ​គេដោះលែងកូនខ្ញុំឱ្យនៅក្រៅឃុំទៅ កូនខ្ញុំគ្មានខុសអីទេ ណាមួយគ្នានៅរៀនទៀតឱ្យគ្នា បានរៀនចប់នឹងគេផង កូនខ្ញុំស្រឡាញ់ការរៀនណាស់ សូមតុលាការដោះលែងកូន​ខ្ញុំមកវិញមក»។

អ្នកស្រី គង់ ម៉ា​និត ត្រូវជាម្តាយរបស់​កញ្ញា ភួន កែវរស្មី លើកឡើងថា ការ​ដែល​តុលាការ​មិន​ដោះលែង​ឱ្យសកម្មជនទាំង៥រូប​​ មានសេរីភាពវិញ គឺជារឿងអយុត្តិធម៌ ព្រោះ​តែសកម្មជនទាំងនោះ រួមទាំងកូនអ្នកស្រីផងធ្វើកិច្ចការងារ​ដើម្បីសង្គម មិនបានសាងកំហុសអ្វីឡើយ។

អ្នកស្រីថា៖ «ខ្ញុំយល់ថា វាជារឿងអយុត្តិធម៌សម្រាប់កូនខ្ញុំ ព្រោះអីពួកគាត់ធ្វើការដើម្បីសង្គម គាត់គ្មានទៅមានកំហុសអីត្រូវឱ្យតុលាការ បិទសិទ្ធសេរីភាពពួកគាត់ មិនឱ្យពួកគាត់នៅក្រៅឃុំទេ។[…]សំណូមពរឱ្យខាងតុលាការដោះ​លែងឱ្យនៅក្រៅឃុំ ឱ្យមានសិទ្ធិសេរីភាព និងបានរៀនសូត្របន្តទៀត»។

សកម្មជនចលនាមាតាធម្មជាតិមួយរូបសុំមិនបញ្ចេញឈ្មោះ យល់ថា ការសម្រេចរបស់តុលាការកំពូល​នៅព្រឹកនេះ ជារឿងអយុត្តិធម៌សម្រាប់សកម្មជនមាតាធម្មជាតិទាំង៥នាក់ ដែលកំពុងជាប់ពន្ធនាគារ ដោយសារពួកគាត់មិនបានប្រព្រឹត្តកំហុសឡើយ។

គាត់និយាយថា៖ «ខ្ញុំឃើញថាការសម្រេចរបស់តុលាការកំពូលនេះ គឺជាការសម្រេចដ៏កំសាក និងមិនហ៊ានទទួលស្គាល់ការពិត ដែល បងៗទាំង៥​រូបពិតជាគ្មានកំហុស។ ម្យ៉ាងវិញទៀត ចាប់តាំងពីពេលថ្ងៃចេញសាលក្រមកាលពីថ្ងៃទី២ កក្កដា រហូតមកទល់ពេលនេះ យើងទាំងអស់គ្នាក៏ឃើញច្បាស់​ថា តុលាការស្រុកខ្មែរ គឺមិនខ្វាយខ្វល់អំពីសិទ្ធិមនុស្សនោះឡើយ មានតែភាពលម្អៀង​ ការបិទ​សិទ្ធិ អយុត្តិធម៌មកកាន់បងៗទាំង៥​​រូបដែល​ជាសកម្មជនបរិស្ថាន។

សកម្មជនការពារបរិស្ថានរូបនេះ អំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស បន្តគាំទ្រសកម្មជន​ទាំង៥នាក់ ដែលបានលះបង់កម្លាំងកាយចិត្ត​ក្នុងកិច្ច​គាំពារ​បរិស្ថាន និង​ធនធាន​ធម្មជាតិ។​

អ្នកនាំពាក្យតុលាការកំពូល អ្នកស្រី ម៉ៅ ធីតា មិនអាចសុំការអត្ថាធិប្បាយ​​បានទេ នៅរសៀលថ្ងៃទី៣០ ខែ​មេសានេះ ដោយទូរស័ព្ទចូលតែគ្មានអ្នកទទួល។

ជុំវិញករណីនេះ លោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការ​ទូទៅនៃ​អង្គការ​ការ​ពារសិទ្ធិ​មនុស្សលីកា​ដូ មាន​ប្រសាសន៍ថា តុលាការ​​បានសម្រេចបដិសេធ​ការ​ស្នើសុំនៅក្រៅ​ឃុំរបស់សកម្មជនមាតាធម្មជាតិទាំង​៥រូប​ ក្រោមហេតុផលដូចជា​​​ ​រក្សា​ជនជាប់ចោទ​(ក្នុងពន្ធនាគារ​​)​​​ ខណៈ​​ជនជាប់ចោទត្រូវ​​បានចោទប្រកាន់ពាក់ព័ន្ធ​នឹង​បទឧក្រិដ្ឋ, ការលើកឡើង​ពីការព្រួយបារម្ភរឿង​សុខភាពរបស់ជន​ជាប់ចោទ​មិន​អាច​ជឿជាក់​បាន និងថា ​សេចក្តីសម្រេច​របស់​សាលាឧទ្ធរណ៍គឺត្រឹមត្រូវ​។

ករណីនេះ លោក​បានសម្ដែងការសោកស្ដាយចំពោះការសម្រេចរបស់តុលាការកំពូល និង​​ស្នើ​ឱ្យ​ពិចារណាលើការ​​​ដោះលែងសកម្មជនបរិស្ថានទាំង៥នាក់នេះ​ ដើម្បីកាត់បន្ថយការរិះ​គន់ ជុំវិញ​ស្ថានភាព​សិទ្ធិ​មនុស្ស​នៅ​កម្ពុជា។

លោកមានប្រសាសន៍ថា៖ «យើងមើលហើយថា ទាក់ទងនឹងយុវជនការពារបរិស្ថានមាតាធម្មជាតិទាំង៥រូបនេះ និងយុវជនផ្សេងទៀតដែលតុលាការធ្វើការចោទប្រកាន់ ហើយនិងកាត់ទោសកន្លងមកមានការរិះគន់ច្រើន ចម្រូង​​ចម្រាស់ច្រើនជាមួយនឹងសហគមន៍អន្តរជាតិ ដូចជា ក្រុមប្រឹក្សាសិទ្ធិមនុស្ស​​​នៃអង្គការសហប្រជាជាតិ ដែលគេលើកឡើងថា ការចាប់ និងការឃុំខ្លួននោះ គឺបំពានទៅ​លើ​សេរីភាពជាមូលដ្ឋាន ដែលជាការបំពានទៅនឹង​សេរីភាពនិងការបញ្ចេញមតិរបស់យុវជនទាំង​​អស់ហ្នឹង»។

លោក អំ សំអាត បន្ថែមថា៖ «យើងនៅតែទទូចសុំឱ្យពិចារណា នៅក្នុងការដោះលែងយុវជនទាំង ៥នាក់ហ្នឹង ឱ្យមានសេរីភាពវិញ ដើម្បីជាការមួយឆ្លើយតបជាមួយនឹងការគោរពនូវសេរីភាពជាមូលដ្ឋាន គោរពទៅលើសេរីភាពលើការបញ្ចេញមតិ ហើយជាការបន្ធូរបន្ថយភាពតានតឹងនៃការរិះគន់ទាក់ទងនឹងស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជាផងដែរ»។

កាលពីថ្ងៃទី២ ខែ​កក្កដា ឆ្នាំ២០២៤ សាលាដំបូងរាជធានីភ្នំពេញ បាន​ប្រកាស​សាលក្រមដោយ​ផ្តន្ទាទោស​​​​សកម្មជនចលនាមាតាធម្មជាតិ កញ្ញា ឡុង គន្ធា លោក លី ចាន់ដារ៉ាវុត កញ្ញា ភួន កែវរស្មី លោក ថុន រដ្ឋា និងលោក យីម លាងហ៊ី រួមជាមួយសមាជិក​​ ៥រូបទៀត​ ឱ្យជាប់ពន្ធនាគារ ចាប់ពី​៦ឆ្នាំទៅ៨ឆ្នាំ ពីបទ «រួមគំនិតក្បត់» និង «​ប្រមាថចំពោះអង្គ​ព្រះមហាក្សត្រ​» ជុំវិញ​ភាពសកម្ម​ការ​ពារ​ធនធាន​ធម្ម​ជាតិ។

ជាមួយគ្នានេះដែរ​ អង្គការ​លីកាដូ បានចេញ​អត្ថបទ​ខ្លីមួយ​ នៅថ្ងៃទី៣០ ខែមេសានេះថា​ សកម្មជន​​ចលនា​មាតាធ​ម្មជាតិ បាន​ប្រឈម​មុខ​នឹង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ ការ​គំរាម​កំហែង និងការ​ចោទ​ប្រកាន់​ពី​បទ​ព្រហ្ម​ទណ្ឌ​ ចំពោះ​សកម្ម​ភាព​និយម​ផ្នែក​បរិស្ថាន ដែល​រួម​មាន​ការ​តស៊ូមតិ​ការ​ពារ​ឧទ្យាន​​ជាតិ​គិរីរម្យ និង​ព្រៃឈើ​នៅ​ឧទ្យាន​ជាតិ​បូក​គោ​ក្នុង​ខេត្ត​កំពត និង​កោះ​កុងក្រៅ និង​ផ្លូវ​ទឹក​ក្នុង​រាជ​ធានី​ភ្នំពេញ និង​ខេត្ត​ព្រះ​សីហនុ។

សកម្មជន ៣នាក់ក្នុងចំណោមអ្នកទាំង៥ គឺ​កញ្ញា កែវ​រស្មី គន្ធា និងលោក រដ្ឋា ធ្លាប់​ត្រូវ​បាន​ផ្តន្ទា​​ទោ​​ស​ពី​បទ ញុះញង់ កាលពីឆ្នាំ២០២១ ចំពោះភាពសកម្មនិយម​របស់​ពួកគេ។

ប្រភពដដែលបន្តថា ​សកម្មជនមាតាធម្មជាតិទាំងនោះ ឋិត​ក្នុង​ចំណោម​មនុស្ស​ចំនួន ៧១​នាក់ ដែល​បច្ចុប្បន្ន​កំពុង​ជាប់​ឃុំ​ដោយ​ការ​ប្រើ​ប្រាស់​សិទិ្ធ​របស់​ខ្លួន​នៅ​កម្ពុជា​ តាម​រយៈ​ការ​បញ្ចេញ​មតិ ឬ​សកម្មភាព​ការ​ពារ​សិទិ្ធ​មនុស្ស៕

អត្ថបទដោយ៖ អ៊ួក ចាន់ធីដា

អត្ថបទមុន

តុលាការ​កំពូល​បដិសេធ​សំណើ​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​ចលនា​មាតា​ធម្មជាតិ​

អត្ថបទបន្ទាប់

ការ​ស្តារ​លំហ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដើម្បី​ទទួល​​បាន​ប្រព័ន្ធ​EBA​ពេញលេញ​ឡើង​វិញ​

អត្ថបទបន្ទាប់
ទិដ្ឋភាពបណ្តាញយុវជននិងក្រុមអង្គការ សហជីព បានចូលរួមប្រារព្ធពិធីខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (អង្គការសង់ត្រាល់)

ការ​ស្តារ​លំហ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដើម្បី​ទទួល​​បាន​ប្រព័ន្ធ​EBA​ពេញលេញ​ឡើង​វិញ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង