CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី រឿងនិទាន - Oxfam Project

អត្ថបទ​វីដេអូ​និទាន​​៖ ​ប្តី​ប្រពន្ធ​ជន​ដើម​ភាគ​តិច​កួយ​នៅ​​កំពង់ធំ​ប្រឹង​​រក្សា​ទុក​កេរ្តិ៍​ដំណែល​បុរាណ​​ដោយ​សារ​ខ្លាច​​​បាត់បង់​  

CJs khmer ដោយ CJs khmer
February 24, 2025
ក្នុង រឿងនិទាន - Oxfam Project
0
ទិដ្ឋភាព លោក សៅ ជឿន និងអ្នកស្រី ងួន ហៀង ជាប្តីប្រពន្ធជនជាតិដើមភាគតិចកួយរស់នៅភូមិតាឡែកថ្មី ឃុំសាសាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានប្រមែប្រមូលរបស់ប្រើប្រាស់បុរាណមករក្សាទុកដោយសារខ្លាចបាត់បង់ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ (សេង ឡង់ឌី)

ទិដ្ឋភាព លោក សៅ ជឿន និងអ្នកស្រី ងួន ហៀង ជាប្តីប្រពន្ធជនជាតិដើមភាគតិចកួយរស់នៅភូមិតាឡែកថ្មី ឃុំសាសាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ ដែលបានប្រមែប្រមូលរបស់ប្រើប្រាស់បុរាណមករក្សាទុកដោយសារខ្លាចបាត់បង់ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ (សេង ឡង់ឌី)

0
ចែករំលែក
37
ចំនួនមើល

ប្រពៃណីទំនៀមទម្លាប់ គឺជាអត្តសញ្ញាណមួយដែលអាចធ្វើការកំណត់សម្គាល់ពីប្រភេទក្រុមជាតិសាសន៍ណាមួយតាមរយៈការមើលឃើញនឹងភ្នែកដោយផ្ទាល់។ មិនថាជាប្រទេស ក្រុម ឬកុលសម្ព័ន្ធ ពួកគេតែងតែប្រកាន់ភ្ជាប់នូវអ្វីដែលបុព្វបុរសគេបានបន្សល់ទុកឲ្យ ហើយការចូលរួមរក្សានូវប្រពៃណី ទំនៀមទម្លាប់ដែលមានតាំងពីបុរាណ ពិតជាមានសារៈសំខាន់ណាស់សម្រាប់ជាតិសាសន៍នីមួយៗ ព្រោះវាជាដួងព្រលឹងជាតិ ឬក្រុមជាតិពិន្ធុនោះ។

លោក សៅ ជឿន និងអ្នកស្រី ងួន​ ហៀង ជាប្តីប្រពន្ធជនជាតិដើមភាគតិចកួយរស់នៅភូមិតាឡែកថ្មី ឃុំសាសាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ខេត្តកំពង់ធំ។ បច្ចុប្បន្នប្តីប្រពន្ធមួយគូនេះ បានខិតខំស្វះស្វែង ប្រមែប្រមូលវត្ថុបុរាណៗដែលមានបន្សល់ទុកពីដូនតា និងព្យាយាមបង្កើតរបស់របរប្រើប្រាស់មួយចំនួនដោយផ្ទាល់ដៃ តាមបែបប្រពៃណីរបស់ជនជាតិដើមភាគតិចកួយ។

លោក សៅ ជឿន  បច្ចុប្បន្នចេះជំនាញផលិតឧបករណ៍ប្រើប្រាស់មួយចំនួនដូចជាការយកគ្រាប់ការឡេ ឬស្គួយមកធ្វើជាខ្សែក ការធ្វើអង្រុត ឈ្នាង តាំងពីវ័យក្មេងៗមកម្ល៉េះ ចេះធ្វើកាផា ព្រមទាំងចេះភ្លុំស្នែងជាដើម។ លោកចេះធ្វើឧបករណ៍ប្រើប្រាស់ទាំងនោះ ដោយសារការស្រឡាញ់តាំងពីតូច ហើយតែងតែសុំឪពុក និងចាស់ៗក្នុងភូមិជួយបង្រៀន។ ជាពិសេសនោះការធ្វើស្នែងឬសាំ ដែលមិនសូវមានអ្នកណាអាចធ្វើវាបាន។ ​

  • រូបភាពសម្ភារៈប្រើប្រាស់បុរាណរបស់ជនជាតិដើមភាគតិចកួយ ​ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ (សេង ឡង់ឌី)

ការចេះធ្វើឧបករណ៍ប្រើប្រាស់ដែលជាអត្តសញ្ញាណរបស់ក្រុមជនជាតិមួយ ​ទាមទារនូវការយល់ដឹងពីគន្លឹះរបស់វា ភាពផ្ជិតផ្ចង់ ត្រូវការភាពអត់ធ្មត់ និងការចងចាំពីលក្ខណៈពិសេសនៃស្នាដៃដើមទាំងនោះ ព្រោះថាបើយើងចេះតែធ្វើៗគ្មានក្បួនគ្មានខ្នាតតាមលំនាំដើមទេ​ យូរៗទៅវានឹងបាត់បង់ភាពដើមបន្តិចម្តងៗ។

……………………….វីដេអូ លោក សៅ ជឿន………………….

លោក សៅ ជឿន ​ សម្រាប់ឧបករណ៍បុរាណរបស់ជនជាតិភាពតិច បានធ្វើឡើងដោយការយកចិត្តទុកដាក់ និងសម្រិតសម្រាំងខ្លាំងណាស់ ទើបអាចផលិតបាននីមួយៗ។ តួយ៉ាង ស្នែងគឺជាផ្នែកមួយដ៏សំខាន់នៃវប្បធម៌ និងអត្តសញ្ញាណរបស់ជនជាតិភាគតិចកួយ ហើយការប្រើប្រាស់វាមានគោលបំណងរក្សាទំនាក់ទំនងជាមួយប្រវត្តិសាស្ត្រ និងវប្បធម៌របស់ពួកគេ។ ចំពោះការផលិតឧបករណ៍នេះមិនសូវមានអ្នកចេះច្រើនប៉ុន្នាននោះទេ ពោលក្នុងសហគមន៍របស់លោក បានតែ៤ឬ៥នាក់តែប៉ុណ្ណោះដែលចេះធ្វើវា។ ​ស្នែង ឬសាំនេះ គឺជាឧបករណ៍បំពងសំឡេងដែលត្រូវបានប្រើប្រាស់ជាទូទៅក្នុងគោលបំណងផ្សេងៗ ជាពិសេសក្នុងវប្បធម៌ និងសង្គមរបស់ជនជាតិភាគតិច រួមមានជនជាតិកួយដែលភាគច្រើនជានិយមប្រើនៅពេលមានពិធីបុណ្យ និងពិធីសាសនា​ ប្រើជាឧបករណ៍តន្ត្រីប្រពៃណី ការកម្សាន្ត ជាពិសេសគឺសម្រាប់បន្លឺសំឡេង ជូនដំណឹងដល់បុគ្គល ឬក្រុមផ្សេងទៀត ឱ្យបានដឹងពីហេតុការណ៍ ព្រឹត្តិការណ៍ផ្សេងៗ តាមបែបបុរាណ។

…………………….លោកនិយាយថា៖…………………………….​

  • រូបភាពសម្ភារៈប្រើប្រាស់បុរាណ និងស្នែងរបស់ជនជាតិដើមភាគតិចកួយ ​ កាលពីថ្ងៃទី ២០ ខែកុម្ភៈ ឆ្នាំ២០២៥។ (សេង ឡង់ឌី)

អត្តសញ្ញាណរបស់ក្រុមជនជាតិដើមភាគតិចនៅកម្ពុជាបច្ចុប្បុន្នរួមមាន ជំនឿ ប្រពៃណី វប្បធម៌ ភាសា របស់របរប្រើប្រាស់ ដីសមូហភាព ព្រៃអារក្ស ឬព្រៃកប់សព សម្លៀកបំពាក់ ព្រមទាំងការធ្វើពិធីផ្សេងៗ។ ប៉ុន្តែអត្តសញ្ញាណខ្លះក៏ចេះតែបាត់បង់បន្តិចៗម្តង ដោយសារការវិវត្តន៍នៃសង្គម កង្វះការយកចិត្តទុកដាក់ពីមនុស្សជំនាន់ក្រោយចំពោះអត្តសញ្ញាណដើមទាំងនោះ ព្រមទាំងកត្តាមួយចំនួនទៀត។

ឆ្លើយតបទៅនឹងការបាត់បង់ទាំងនោះ ទើបគ្រួសារ លោក សៅ ជឿន ការខិតខំប្រឹងប្រែងរបស់គ្រួសារគាត់នេះ គឺជាការបង្ហាញពីការយកចិត្តទុកដាក់របស់ពួកគាត់ចំពោះវប្បធម៌ និងអត្តសញ្ញាណរបស់ពួកគាត់។ បន្ថែមពីនេះ ជាការបញ្ជាក់ថា ទោះបីជាពិភពលោកកំពុងផ្លាស់ប្តូរយ៉ាងរហ័សក៏ដោយ ក៏ជនជាតិភាគតិចកួយនៅតែខិតខំថែរក្សានូវអត្តសញ្ញាណរបស់ពួកគាត់ឱ្យបានគង់វង្ស។ ការរក្សាកេរ្តិ៍ដំណែលទាំងនេះ ប្រៀបដូចជាការប្រយុទ្ធដើម្បីការពារអនាគតរបស់ពួកគាត់ និងអ្នកជំនាន់ក្រោយឱ្យបានយល់ដឹងពីតម្លៃអត្តសញ្ញាណរបស់ពួកគាត់។

ភរិយាលោក សៅ ជឿន គឺ អ្នកស្រី ងួន ហៀង បច្ចុប្បន្ន​ប្រកបរបរជាកសិករដូចស្វាមីដែរ។ អ្នកស្រីតែងតែមានចិត្តស្រលាញ់ និងតែងចូលរួមថែរក្សាវប្បធម៌ ប្រពៃណី ដែលអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចកួយ។ ដោយសារក្តីស្រលាញ់ ពួកគេចេះតែប្រមែប្រមូលវត្ថុប្រើប្រាស់ ឧបករណ៍បុរាណ និងព្យាយាមផលិតនូវស្នាដៃមួយចំនួននេះបន្តទៅទៀត ដើម្បីទុកសម្រាប់លក់ តាំងលម្អផ្ទះ ជាពិសេសចង់បន្សល់ទុកនូវស្នាដៃនេះដល់កូនចៅជំនាន់ក្រោយ។  ​

ជាផែនការដើម្បីរក្សាកេរ្តិ៍ដំណែលរបស់ជនជាដើមភាគតិចកួយ គ្រួសារជនជាតិដើមភាគតិចកួយមួយនេះ​​មានគោល​បំណងចង់បង្កើតទីកន្លែងមួយប្រៀបដូចសារមន្ទីរសហគមន៍ ដើម្បីប្រមែប្រមូលរបស់បុរាណៗឱ្យបានកាន់តែច្រើន  ​យកមកតាំង បង្ហាញ និងផ្សព្វផ្សាយ សម្រាប់ឱ្យកូនចៅជំនាន់ក្រោយបានដឹង បានស្គាល់ នឹងចូលរួមថែរក្សាបន្តកុំឲ្យបាត់បង់។ ​  ប្រសិនបើជនជាតិមួយ ឬក្រុមជាតិសាសន៍មួយបាត់បង់អត្តសញ្ញាណរបស់ជនជាតិខ្លួន ជនជាតិនោះ​ ប្រៀបប្រដូចទៅនឹងសេចក្តីស្លាប់ទាំងរស់៕  

………………………..អ្នកស្រី ងួន ហៀង និយាយថា៖…………………….

…………………………………………………..

ផលិតដោយសិក្ខាកាមវគ្គបណ្តុះបណ្តាលការនិទានរឿងបែបទំនើប សេង ឡង់ឌី

អត្ថបទមុន

អត្ថបទ​វីដេអូ​និទាន​៖ ​ព្រះអង្គ​ ​ថូ ​ធូរស់​ ​​ចំណាយ​ពេល​ប្រមាណ​​២០​វស្សា​លើ​កិច្ច​ការ​ការពារ​ព្រៃឈើ​ ​

អត្ថបទបន្ទាប់

បទ​យក​​ការណ៍៖ ពលរដ្ឋ​​ខ្លះ​​​បារម្ភ​​​​សុវត្ថិភាព​​​និ​ង​​​អសន្តិសុខ​សង្គម ក្រោយ​មានករណី​ហិង្សា ក្មេងទំនើង និង​ការ​បាញ់​បោះ​​

អត្ថបទបន្ទាប់
បទ​យក​​ការណ៍៖ ពលរដ្ឋ​​ខ្លះ​​​បារម្ភ​​​​សុវត្ថិភាព​​​និ​ង​​​អសន្តិសុខ​សង្គម ក្រោយ​មានករណី​ហិង្សា ក្មេងទំនើង និង​ការ​បាញ់​បោះ​​

បទ​យក​​ការណ៍៖ ពលរដ្ឋ​​ខ្លះ​​​បារម្ភ​​​​សុវត្ថិភាព​​​និ​ង​​​អសន្តិសុខ​សង្គម ក្រោយ​មានករណី​ហិង្សា ក្មេងទំនើង និង​ការ​បាញ់​បោះ​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង