CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សិស្ស​មួយ​ចំនួន​នៅ​​សាលា​បឋម​សិក្សា​មួយ​ក្នុង​ខេត្ត​បន្ទាយមានជ័យ​​បោះបង់​​ការ​សិក្សា​ដោយ​សារ​ឪពុកម្តាយ​ចំណាក​ស្រុក

Admin ដោយ Admin
June 13, 2023
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពសាលាបឋមសិក្សាថ្មគោល ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ (រូបផ្តល់ឱ្យ)

ទិដ្ឋភាពសាលាបឋមសិក្សាថ្មគោល ស្ថិតនៅឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។ (រូបផ្តល់ឱ្យ)

0
ចែករំលែក
93
ចំនួនមើល

សិស្សានុសិស្សនៅសាលាបឋមសិក្សាថ្មគោល ឃុំផ្គាំ ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ជាច្រើននាក់​ បានបោះបង់ការសិក្សាទាំងវ័យក្មេង ដោយសារពួកគេត្រូវទៅតាមឪពុកម្តាយរបស់ពួកគាត់ដើម្បីចំណាកស្រុកទៅធ្វើការងារទៅប្រទេសថៃ។

អ្នកស្រី យំ សាមឿត មានទីលំនៅក្នុងភូមិស្វាយស ឃុំផ្គាំ ដែលជាអាណាព្យាបាលសិស្សបានឱ្យដឹងថា កូនរបស់គាត់បានបោះបង់ការសិក្សាចំនួនបីនាក់ក្នុងវ័យ១៣ឆ្នាំម្នាក់ ១០ឆ្នាំម្នាក់និង៧ឆ្នាំម្នាក់។ ស្រ្តីវ័យ៤៧ឆ្នាំរូបនេះបានបន្តទៀតថា មូលហេតុដែលគាត់ឱ្យកូនបោះបង់ការសិក្សាគឺដោយសារ គ្រួសាររបស់គាត់មានជីវភាពក្រីក្រ ជំពាក់បំណុលធនាគារផង ដូច្នេះគាត់ត្រូវចំណាកស្រុក ទៅប្រទេសថៃដើម្បីស្វែករកការងារធ្វើយកប្រាក់ដោះបំណុល។ អ្នកស្រីថា ក្នុងភូមិរបស់គាត់កុមារបោះបង់ការសិក្សានេះអាចមានរាប់សិបនាក់ ពោលគឺពុំមែនមានតែគ្រួសាររបស់គាត់នោះឡើយ។

ស្ត្រីខាងលើបានបន្ត​ថា៖« ខ្ញុំទុកឲ្យកូនបន្តនៅរៀនគឺ ពុំមានអ្នកជួយថែទាំទំនុកបម្រុងឡើយព្រោះខ្ញុំមិនមាន ឪពុកម្ដាយដើម្បីផ្ញើកូននៅជាមួយទេ ដូច្នេះមានតែយកកូនទៅតាមទាំងអស់ រូបខ្ញុំក៏មានការសោកស្ដាយណាស់ដែរ ដែលបញ្ឈប់កូនៗមិនឱ្យបន្តការសិក្សាទៅមុខទៀត ក៏ប៉ុន្តែដោយសារកត្តាជីវភាពធ្វើឱ្យខ្ញុំសម្រេចចិត្តឲ្យកូនឈប់រៀនយកទៅតាមខ្លួន»។

ចំណែកអ្នកស្រី បេវ សល់ អាយុ៣៣ឆ្នាំ ទីលំនៅក្នុងឃុំផ្គាំដែរនោះបានឱ្យដឹងថា គាត់បានឱ្យកូនរបស់គាត់ឈប់រៀនចំនួន១នាក់ នៅក្នុងវ័យប្រាំបួនឆ្នាំ ដោយសារកត្តាជីវភាព គ្រួសារក្រីក្រខ្លាំង ហើយគាត់ត្រូវចំណាកស្រុកទៅថៃដើម្បីរកការងារធ្វើ។

 អ្នកស្រីបន្តថា៖« ដោយកូនៗខ្ញុំនៅតូចពេកខ្ញុំមិនអាចយកទៅផ្ញើនឹងយាយតារបស់គាត់បានទេ។ ដូច្នេះខ្ញុំមានតែយកកូនៗទៅតាមចំណាកស្រុក ពេលណាដែលខ្ញុំត្រឡប់មកវិញខ្ញុំនឹងឱ្យកូនៗចូលរៀនបន្ត»។

ចំណែកលោក ស្មឿយ សំអាត នាយកសាលាបឋមសិក្សាថ្មគោលបានឱ្យដឹងថា មានសិស្សសាលាបោះបង់ការសិក្សាពិតមែន ប៉ុន្តែមានការបោះបង់តិចតួចប៉ុណ្ណោះ ភាគច្រើនគឺកុមារតូចៗដែលឪពុកម្តាយយកទៅតាមពេលចំណាកស្រុក ចំណែកសិស្សធំៗពួកគាត់នៅរៀនបន្តដោយស្នាក់នៅជាមួយសាច់ញាតិរបស់ពួកគាត់។

លោកនាយកបានបន្តថា ៖«សិស្សបោះបង់ការសិក្សាទាំងនោះពេលម៉ែឪគាត់ត្រឡប់មកវិញគឺគាត់មកចូលរៀនវិញ ពួកគាត់មិនបានបោះបង់ការសិក្សារហូតទេ ព្រោះពួកគាត់នៅតូចៗនៅមានឱកាសរៀនបន្ត»។

តែទោះយ៉ាងណាលោក សំអាត បានក្រើនរម្លឹកដល់គ្រូប្រចាំថ្នាក់ដែលមានសិស្សបោះបង់ការសិក្សាឱ្យចុះដល់ផ្ទះសិស្សទាំងនោះដើម្បីឱ្យដឹងពីមូលហេតុ និងជំរុញឱ្យពួកគាត់ត្រឡប់មករៀនវិញ ។ នៅសាលាបឋមសិក្សាថ្មគោលមាន១១ថ្នាក់ និងមានសិស្សចំនួន​សរុប៣៩០នាក់ ក្នុងនោះស្រីចំនួន២០៩នាក់។

ចំណែកលោក ផេង ប៉ោត មេឃុំផ្គាំ បានប្រាប់ថា គាត់មិនបានដឹង ពីចំនួន ឬបញ្ហាសិស្សសាលាបឋមសិក្សាថ្មគោលបោះបង់ការសិក្សានោះទេ ដោយសារពុំមានរបាយការណ៍ណាមួយរបស់គ្រូឬក៏នាយកបានផ្ញើមកលោក។

លោកបន្តថា កន្លងមកក្នុងកិច្ចប្រជុំប្រចាំខែគឺខាងសាលាគេមិនដែលរាយការណ៍ជូនលោកទេរឿងបញ្ហាសិស្សបោះបង់ចោលការសិក្សា។ លោកគិតថាប្រហែលជារឿង តូចតាច ម្នាក់ពីរនាក់តែប៉ុណ្ណោះ បានជានាយកសាលាមិនរាយការណ៍ជូនលោកឱ្យដឹង។ ប៉ុន្តែលោកតែងតែ ផ្សព្វផ្សាយដាស់តឿន ទៅដល់នាយកសាលា មេភូមិ ឱ្យទប់ស្កាត់រាល់លោកគ្រូអ្នកគ្រូណាដែលយកម៉ោងការងារទៅបង្រៀនគួរយកលុយ។ លើសពីនេះ លោកក៏បានឱ្យមេភូមិផ្សព្វផ្សាយដល់ប្រជាពលរដ្ឋដែលចំណាកស្រុកគឺត្រូវទុកឱ្យកូនៗនៅរៀនបន្តមិនត្រូវយកទៅតាមនោះទេ ព្រោះវាអាចឱ្យកូនៗរបស់ពួកគាត់ ក្លាយទៅជាមនុស្សមិនមានអនាគតល្អ។

លោកថា៖«ខ្ញុំតែងតែផ្សព្វផ្សាយដល់មេភូមិ នាយកសាលា ពេលមកចូលរួមប្រជុំប្រចាំខែ ឱ្យពួកគាត់ប្រាប់ដល់ប្រជាជននៅក្នុងមូលដ្ឋានបើចំណាកស្រុកគឺកុំនាំកូនចៅទៅតាម ទីមួយវាអាចបង្កហានិភ័យ ព្រោះនៅស្រុកគេការចំណាកស្រុកវាពុំមានទិសដៅច្បាស់លាស់ទេ។ ទីពីរវាអាចប៉ះពាល់ដល់ការរៀនសូត្ររបស់កូនៗ ដូច្នេះគួរតែទុកកូនផ្ញើនិងសាច់ញាតិនៅក្នុងស្រុកដើម្បីឲ្យពួកគាត់មានឱកាសរៀនបន្ត»។

នៅក្នុងឃុំផ្គាំនេះមានភូមិចំនួន១១ និងមានប្រជាជនសរុប ២ ៨៣០គ្រួសារ រីឯចំនួនគ្រួសារចំណាកស្រុកលោកក្តាប់មិនបានទេដោយសារពួកគាត់ចេញចូលរៀងរាល់ថ្ងៃ។

តែទោះយ៉ាងណាលោកមេឃុំនៅតែ  បញ្ជាក់ថា លោកមិនមានរបាយការណ៍ណាមួយជាក់លាក់ដូច្នេះលោកមិនអាចអធិប្បាយក្បោះក្បាយបានឡើយ ប៉ុន្តែលោកនឹង​សាកសួរព័ត៌មានបន្តទៅមូលដ្ឋានបន្ថែមទៀត។

រីឯកញ្ញា ឆន សុខា មន្រ្តីអនុវត្តគម្រោងអប់រំអង្គការទស្សនៈពិភពលោកប្រចាំឃុំផ្គាំបានប្រាប់ថា គាត់បានដឹងពីរឿងសិស្សបោះបង់ការសិក្សាដែរ ហើយកញ្ញាកំពុងធ្វើការជាមួយអ្នកពាក់ព័ន្ធលើការងារ​ កញ្ញាបន្ថែមថា កន្លងមកខាងអង្គការនេះ ក៏បានធ្វើជាបដានឹងក្បួនដង្ហែតាមភូមិ ក្នុងគោលដៅដើម្បី​ក្រើនរម្លឹកនិងលើកទឹកចិត្តដល់អ្នកភូមិជំរុញកូនៗឱ្យមករៀន និងមិនត្រូវឱ្យកូនបោះបង់ការសិក្សាឡើយ។

កញ្ញាបន្ថែមថា ៖«ការបោះបង់ការសិក្សាមានអត្រាច្រើនដែរបើធៀបសាលាដទៃ។ ចឹងហើយបានជាខាងអង្គការសហការជាមួយអាជ្ញាធរហៅម៉ែៗមកប្រជុំប្រាប់ពីគុណសម្បត្តិ គុណវិប្បត្តិ នៃការឱ្យកូនឈប់រៀន»។

សុខាបន្ថែមថា ដោយសារមានសិស្សបោះបង់ការសិក្សារច្រើន ខាងអង្គការបានចុះដល់ផ្ទះអ្នកភូមិដើម្បីផ្សព្វផ្សាយកុំឱ្យយកកូនទៅតាមខ្លួន ពេលពួកគាត់ចំណាកស្រុក ប៉ុន្តែដោយគ្រួសារភាពក្រីក្រគឺមិនអាចទប់ស្កាត់មិនឱ្យគាត់ចំណាកស្រុកបានទេ ហើយក៏មិនអាចហាមគាត់មិនឱ្យយកកូនទៅតាមបានដែរ ដោយមិនមានសាច់ញាតិនៅជាមួយ ប៉ុន្តែក៏មានគ្រួសារមួយចំនួនមិនបានយកកូនទៅតាមដោយទុកកូនឱ្យនៅរៀនបន្តផងដែរ។

គេហទំព័រអង្គការយូនីសេហ្វ(UNICEF)កាលពីឆ្នាំ២០១៨ ឱ្យដឹងថា ស្តង់ដានៃការរៀនសូត្ររបស់កុមារនៅកម្ពុជា នៅពុំទាន់​អាចទទួលយកបាន​ ស្របទៅតាមអាយុរបស់ពួកគេទ្បើយ។ អង្គការដដែលបន្តថា នៅកម្រិតបឋម​សិក្សា មានកុមាររៀនថ្នាក់ទី៣ ជិត ២៥ ភាគរយពុំចេះសរសេរសូម្បីតែពាក្យមួយម៉ាត់នៅក្នុងតេស្តសរសេរតាមអាន។ បន្ថែមពីនេះ កុមារអាយុពី ៣ ទៅ ៥ឆ្នាំ ត្រឹមតែ ២៧ ភាគរយតែប៉ុណ្ណោះ ដែលមានការអភិវឌ្ឍចំណេះដឹងអក្សរ និងលេខនព្វន្តស្របទៅតាមអាយុរបស់ពួកគេ ហើយមានក្មេងជំទង់ ៥៥ ភាគរយបោះបង់ចោលការសិក្សា មុនពេលពួកគេមានអាយុ ១៧ឆ្នាំ។

អង្គការដដែលអះអាងថា នៅប្រទេសកម្ពុជា មានកុមារី និងកុមារាជាច្រើននាក់​ ពុំបានរៀនសូត្រគ្រប់គ្រាន់ ជាពិសេសកុមារដែលរស់នៅក្នុងតំបន់ក្រីក្រជនបទ និងទីប្រជុំជន៕

…………………………………..

អត្ថបទដោយក្រុមពលរដ្ឋអ្នកសារព័ត៌មាន

អត្ថបទមុន

ក្រសួង​អប់រំ​លុប​ឈ្មោះ​ប្រធាន​បក្ស​ភ្លើង​ទៀន​ខេត្ត​បន្ទាយមានជ័យ​​ចេញ​ពី​ក្របខណ្ឌ​គ្រូ​បង្រៀន​

អត្ថបទបន្ទាប់

ពលរដ្ឋ​នៅ​ខេត្ដស្វាយរៀង​ស្នើ​ឱ្យ​រដ្ឋ​ជួយ​​ត​បណ្ដាញ​អគ្គិសនី​ចូល​ក្នុង​ភូមិ​ចំនួន​៤​ដើម្បី​បាន​ប្រើប្រាស់​

អត្ថបទបន្ទាប់
ទិដ្ឋភាពការិយាល័យអគ្គិសនីកម្ពុជាប្រចាំខេត្តស្វាយរៀង នៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៣។ (លោក សួន វុត្ថា)

ពលរដ្ឋ​នៅ​ខេត្ដស្វាយរៀង​ស្នើ​ឱ្យ​រដ្ឋ​ជួយ​​ត​បណ្ដាញ​អគ្គិសនី​ចូល​ក្នុង​ភូមិ​ចំនួន​៤​ដើម្បី​បាន​ប្រើប្រាស់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង