CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​មួយ​ចំនួន​ក្នុង​ខេត្ត​ពោធិ៍​សាត់​បារម្ភ​ពីគ្រោះថ្នាក់កើតឡើង​ខណៈ​តំបន់​ផ្លូវ​​រថភ្លើង​ឆ្លង​កាត់គ្មាន​​​​​អ្នក​យាម​

Admin ដោយ Admin
April 23, 2024
ក្នុង ព័ត៌មាន, សង្គម
0
ទិដ្ឋភាពតំបន់ផ្លូវរថភ្លើងឆ្លងកាត់ ស្ថិតនៅត្រង់ចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅខែមេសា ឆ្នាំ២០២៤។ (លោក នូ រ៉េន)

ទិដ្ឋភាពតំបន់ផ្លូវរថភ្លើងឆ្លងកាត់ ស្ថិតនៅត្រង់ចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅខែមេសា ឆ្នាំ២០២៤។ (លោក នូ រ៉េន)

0
ចែករំលែក
90
ចំនួនមើល

ប្រជាពលរដ្ឋនិងអ្នករត់រថយន្តឈ្នួលមួយចំនួននៅខេត្តពោធិ៍សាត់ បារម្ភពីការជួបឧបទ្ទវហេតុឬគ្រោះថ្នាក់ណាមួយកើតឡើងរវាងពួកគាត់ជាមួយ រថភ្លើង ដោយសារតំបន់ផ្លូវធ្វើដំណើរដែលមានរថភ្លើងឆ្លងកាត់នៅតំបន់ពួកគាត់រស់នៅពុំមានដាក់បារ៉ាសឃាំងពេលរថយន្តមកដល់ និងមិនមានអ្នកយាមនោះឡើយ។ ​

ការព្រួយបារម្ភរបស់ក្រុមពលរដ្ឋនេះ ក្រោយពីកើតមានឧបទ្ទវហេតុបុកគ្នាមួយរវាងរថភ្លើងជាមួយរថយន្តក្រុង ស្ថិតនៅត្រង់ចំណុចភូមិបំណក់ ឃុំឈើតុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២៤ ដែលបណ្តាលឱ្យអ្នកដំណើរ៤៦នាក់រងរបួសធ្ងន់ស្រាល។

លោក ហៀង សុខុម នៅសង្កាត់លលកសជាអ្នករត់តាក់ស៊ី និយាយថា លោកមានការព្រួយបារម្ភពេលបើកបរឆ្លងកាត់ផ្លូវរថភ្លើងម្តងៗ ដោយខ្លាចជួបឧបទ្ទវហេតុមិនល្អណាមួយរវាងរថយន្តលោក និងរថភ្លើងដោយសារនៅចំណុចឆ្លងកាត់ផ្លូវរថភ្លើងនោះពុំមានការដាក់បារ៉ាសសម្រាប់ឃាំងនៅពេលដែលរថភ្លើងមកដល់ឡើយ។

 អ្នករត់តាក់ស៊ីរូបនេះបន្តថា កន្លែឆ្លងកាត់ផ្លូវរថភ្លើងភាគច្រើនជាកន្លែងចង្អៀត។ លោក ហៀង សុខុម បន្ថែមថា ក្រៅពីបារម្ភការប៉ះទង្គិចជាមួយរថភ្លើង លោកក៏មានក្តីបារម្ភពីប៉ះបុកគ្នាជាមួយឡូរីផងដែរ ដែលតែងតែរត់លើកំណាត់ផ្លូវរថភ្លើងយ៉ាងញឹកញាប់នោះ។

បុរសវ័យ៣៨ឆ្នាំរូបនេះបានបន្ថែមថា៖« ក្រៅពីរថភ្លើងខ្ញុំក៏មានក្ដីបារម្ភជាមួយឡូរីដែរ ព្រោះអីឡូរីវាតូចហើយយើងពិបាកគន់មើល ណាមួយឡូរីវាពុំមានរឿងបច្ចេកទេសដូចរថភ្លើងទេប្រព័ន្ធហ្វ្រាំងក៍គ្មាន ការពិនិត្យបច្ចេកទេសអីក៍អត់ ហើយរថលឿនដូចឡានដែរ បើចួបវ៉ាក់អើអីមួយមិនដឹងយកអីកមទប់ល្បឿនវាបានទេ»។

អ្នករត់តាក់ស៊ីម្នាក់ទៀត លោក នួន ណាក់ មានប្រសាសន៍ថា ពេលលោកបើកបរឆ្លងកាត់ផ្លូវរថភ្លើងម្ដងៗ លោកតែងតែប្រុងប្រយ័ត្ន និងសង្កេតឱ្យបានច្បាស់សិនទើបឆ្លងកាត់ ប៉ុន្តែយ៉ាងណាលោកនូវតែព្រួយបារម្ភដោយខ្លាចថ្ងៃណាមួយមានការភ្លេចភ្លាំង ហើយគ្មានអ្នកយាម ឬបារ៉ាសជាជំនួយផងនោះ វាអាចបង្កឱ្យមានគ្រោះថ្នាក់រវាងរថយន្ត និងរថភ្លើង។

លោក នួន ណាក់ បានសំណូមពរដល់អាជ្ញាធរពាក់ព័ន្ធរៀបចំឱ្យមានអ្នកយាម ឬដាក់បារ៉ាស់គ្រប់ផ្លូវដែលមានរថភ្លើងឆ្លងកាត់ក្នុងខេត្តពោធិ៍សាត់។

លោក ណាក់ បន្ថែមថា៖«ការរត់តាក់ស៊ី តែងតែមានការបើកសំឡេងចម្រៀងនៅក្នុងឡាន ដើម្បីតម្រូវចិត្តភ្ញៀវ សំឡេងនោះវាធ្វើឱ្យអ្នកបើកតាក់ស៊ីមួយចំនួនស្ដាប់មិនឮសំឡេងរបស់រថភ្លើងជាដើម។ នេះជាដើមហេតុខ្លះៗនាំបង្កគ្រោះថ្នាក់រវាងគឡាននឹងរថភ្លើង»។

ចំណែកអ្នកស្រី សែម សឿន  ជាពលរដ្ឋនៅភូមិក្រាំងពព្លាក់ សង្កាត់ស្វាយអាត់ ក្រុងពោធិ៍សាត់ និយាយថា ផ្ទះអ្នកស្រីនៅជាប់នឹងផ្លូវរថភ្លើង ហើយក៏ជាប់នឹងផ្លូវលំផងដែរ។ អ្នកស្រីថា អ្នកស្រីមានការព្រួយបារម្ភដោយសារផ្លូវរថភ្លើងឆ្លងនៅជិតផ្ទះអ្នកស្រីដោយពុំមានអ្វីដែលជារនាំងនោះទេ។

អ្នកស្រី សែម សឿន បន្តថា ពេលរថភ្លើងមកដល់ម្ដងៗ គឺពុំមានអ្នកគ្រប់គ្រងជួយសម្រួលចរាចរណ៍នោះឡើយ។ អ្នកស្រីថា ពេលពលរដ្ឋឆ្លងកាត់ គឺមានតែធ្វើការប្រុងប្រយ័ត្នដោយខ្លួនឯងតែប៉ុណ្ណោះ។

ស្ត្រិវ័យ៦៧ឆ្នារូបនេះបន្តថា៖«បើសិនជាមានឧបទ្ទវហេតុមែន គឺមិនត្រឹមតែអ្នកជិះរថភ្លើង ឬអ្នកបើកឡានទេដែលជាអ្នករងគ្រោះ។ សូម្បីតែកូនចៅខ្ញុំ ផ្ទះខ្ញុំក៏អាចរងគ្រោះ អាចបង្កឱ្យគ្រោះថ្នាក់អាចបាត់បង់ជីវិតក៏មានដែរ។ ព្រោះអីពេលប៉ះគ្នាគឺឡានវាខ្ទាតចេញ ឬមួយរថភ្លើងវារំកិលធ្លាក់ចេញពីខ្សែរត់ វាអាចមកសង្កត់លើផ្ទះអ្នកនៅជិតផ្លូវបង្កឱ្យមានគ្រោះថ្នាក់»។

ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់លោក កាង ប៉េងហាក់ មានប្រសាសន៍ថា ក្រសួង និងមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តពោធិ៍សាត់បានសិក្សារួចហើយ និងកំពុងរៀបចំដំណើរការដាក់ស្លាកសញ្ញា ឬក៏ដាក់បារ៉ាស់ទៅតាមស្ថានភាពផ្លូវតាមកន្លែងនីមួយៗ ។

លោកបន្ថែមថា៖«ក្រសួងបានរៀបចំចាប់ផ្តើមអនុវត្តបណ្តើរៗហើយទៅតាមកន្លែង ឬចំណុចសំខាន់ៗមួយចំនួន។ ប៉ុន្តែអ្វីដែលប្រជាពលរដ្ឋមានក្តីបារម្ភនោះ គឺខ្ញុំសំណូមពរទៅប្រជាពលរដ្ឋវិញ ដោយសារប្រជាពលរដ្ឋចេះតែមករំលោភមករស់នៅលើដីចិញ្ចើមផ្លូវរថភ្លើង។ ដូច្នេះត្រូវតែមានការប្រុងប្រយ័ត្នដោយខ្លួនឯង ព្រោះខាងខ្ញុំពុំមានអ្វីជួយដល់ក្តីបារម្ភនោះទេ គឺមានតែធ្វើការផ្សព្វផ្សាយអប់រំណែនាំ និងដាក់បារ៉ាស់តាមផ្លូវឆ្លងកាត់មួយចំនួនតែប៉ុណ្ណោះ»។

អ្នកសម្របសម្រួលអង្គការអាដហុកប្រចាំខេត្តពោធិ៍សាត់លោក រ័ត្ន ថាវី មានប្រសាសន៍ថា ការដែលប្រជាពលរដ្ឋ និងអ្នករត់តាកស៊ីលើកឡើងនោះជាការត្រឹមត្រូវ។ លោកថា រដ្ឋមិនអាចបណ្តែតបណ្តោយឱ្យមានឧបទ្ធវហេតុរវាងរថយន្ត និងរថភ្លើងទៀតនោះទេ។ លោកជំរុញដល់អាជ្ញាធរពាក់ព័ន្ធ ត្រូវតែដាក់ស្លាកសញ្ញា ឬដាក់បារ៉ាស់ ឬចាត់អ្នកយាមមកសម្រួលពេលរថភ្លើងមកដល់។

លោកបន្តថា៖«បើមានហេតុការនឹងកើតឡើងមែន គឺរដ្ឋជាអ្នកទទួលខុសត្រូវ កុំបន្ទោសអ្នកបើក ដូចករណីថ្មីនៅឃុំឈើតុំបើមានអ្នកមកចាំយាមគឺពិតជាមិនមានហេតុការនោះកើតឡើងទេ ព្រោះអ្នកបើករថយន្តមិនអាចបើកទៅប់ះរថភ្លើងទេ»។

ចំណែកឡូរីវីញ លោកថា អាជ្ញាធរពាក់ព័ន្ធត្រូវប្រមូលឱ្យចុះបញ្ញីគ្រប់គ្រងឱ្យបានត្រឹមត្រូវ ដោយថា យានប្រភេទនេះវាបង្កគ្រោះថ្នាក់ច្រើនផងដែរ៕

……………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក នូ រ៉េន

អត្ថបទមុន

តុលាការ​ខេត្ដ​កំពង់ឆ្នាំង​សាក​សួរ​មន្ត្រី​រដ្ឋបាល​ស្រុក​២​នាក់​និង​ពលរដ្ឋ​ពាក់ព័ន្ធ​ទន្ទ្រាន​យក​ដី​ព្រៃ​លិច​ទឹក​នៅ​បឹង​ទន្លេសាប

អត្ថបទបន្ទាប់

អ្នក​មាន​ជម្លោះ​ដីធ្លី​១២​នាក់​នៅ​កោះកុង​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគេ​

អត្ថបទបន្ទាប់
អ្នកស្រី ផាវ ញ៉ើង (ស្រីពាក់មូក ក្រោមឆ័ត្រ) និងសហគមន៍មានវិវាទដីធ្លីនៅខេត្តកោះកុងផ្សេងទៀត ថតនៅមុខអយ្យការអមសាលាដំបូងខេត្តកោះកុង នៅឆ្នាំ២០២៤។ (ផ្តល់ឱ្យ)

អ្នក​មាន​ជម្លោះ​ដីធ្លី​១២​នាក់​នៅ​កោះកុង​ស្នើ​តុលាការ​ទម្លាក់​ចោល​បទ​ចោទ​លើ​ពួកគេ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង