CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ពលរដ្ឋមួយចំនួននៅតែបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ទោះបីរដ្ឋាភិបាលលែងតម្រូវឱ្យពាក់ម៉ាស់

Admin ដោយ Admin
April 29, 2022
ក្នុង សង្គម
0
ពលរដ្ឋមួយចំនួននៅតែបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ទោះបីរដ្ឋាភិបាលលែងតម្រូវឱ្យពាក់ម៉ាស់
0
ចែករំលែក
23
ចំនួនមើល

ពលរដ្ឋមួយចំនួនយល់ថា ការប្រកាសឱ្យលែងពាក់ម៉ាស់នៅតាមទីសាធារណជារឿងល្អប្រសើរមួយ ប៉ុន្ដែ ពួកគេបារម្ភខ្លាចមានការកើតឡើងជាថ្មីនៃជំងឺកូវីដ-១៩ ខណៈរដ្ឋាភិបាលចង់បង្ហាញដល់ពិភពលោកថា កម្ពុជាលែងមានការឆ្លងជំងឺសកលមួយនេះទៀតហើយ។

​យុវតីមួយរូបរស់នៅរាជធានីភ្នំពេញ កញ្ញា  សា តីម៉ះ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា កញ្ញានៅតែមានការព្រួយបារម្ភឆ្លងជំងឺកូវីដ-១៩ជាថ្មី ដោយសារមនុស្សម្នានៅតែដើរហើរ និងអាចជួបជុំគ្នា ប្រសិនបើពួកគេមិនចេះការពារខ្លួន និងគោរពតាមគោលការណ៍សុខាភិបាលឱ្យបានត្រឹមត្រូវទេនោះ។

កញ្ញាបន្ដថា៖«ខ្ញុំចេញទៅណា ខ្ញុំនៅតែពាក់ម៉ាស់ការពារដដែលហ្នឹង ព្រោះខ្ញុំមិនទុកចិត្តទេ ​កូវីដ-១៩ ឆ្លងលឿនណាស់»។

ពលរដ្ឋម្នាក់ទៀតរស់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល អ្នកស្រី ឡាយ ​ភា ក៏លើកឡើងក្ដីបារម្ភដូចគ្នានេះ បើទោះបីជាពលរដ្ឋបានចាក់វ៉ាក់សាំង និងគោរពតាមវិធានការរក្សាគម្លាត ដោយគាត់ថា ជំងឺនេះមិនអាចមើលឃើញ ឬព្យាករណ៍ទុកមុននោះទេ។  

អ្នកស្រីបន្ថែមថា៖«ខ្ញុំទើបមកពីកំពត ហើយមនុស្សភាគច្រើនគេមិនសូវពាក់ម៉ាស់ដូចមុនទេ តែខ្ញុំក៏រក្សាគម្លាតដែរ»។

​អនុរដ្ឋលេខាធិការនិងជាអ្នកនាំពាក្យនៃក្រសួងទេសចរណ៍ លោក តុប សុភ័ក មានប្រសាសន៍ថា គោលការណ៍ណែនាំរបស់រដ្ឋាភិបាលឱ្យលើកលែងកាតព្វកិច្ចពាក់ម៉ាស់នេះនៅតាមទីសាធារណៈ និងសម្រាប់កន្លែងបើកចំហរមានខ្យល់ចេញចូល។

ប៉ុន្ដែ នៅកន្លែងមានមនុស្សច្រើន និងកន្លែងគ្មានខ្យល់ចេញចូលគ្រប់គ្រាន់ លោកថា វាអាស្រ័យលើប្រជាពលរដ្ឋផ្ទាល់ ដែលត្រូវពាក់ម៉ាស់ និងរក្សាគម្លាតជាដើម។  

លោកបន្ថែមថា៖«ខ្ញុំយល់ឃើញថា ក្នុងសហគមន៍យើងមានអំណាចនៃការចាក់វ៉ាក់សាំងរួចហើយ អ៊ីចឹងខ្ញុំគិតថាមិនអីទេ តែបើមិនបានចាក់វ៉ាក់សាំងទេ ​អាហ្នឹងក៏វាប្រឈមខ្លាំងណាស់ដែរ»។

ប្រធានមជ្ឍមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍនិងសន្ដិភាព លោក យ៉ុង  គឹមអេង មានប្រសាសន៍ថា បើរដ្ឋាភិបាលរកឃើញថា មិនមានករណីឆ្លងទេ គឺពលរដ្ឋអាចពាក់ម៉ាស់ ឬមិនពាក់ទៅតាមការយល់ឃើញរបស់ពួកគេផ្ទាល់។  

លោកបន្ថែមថា៖«បើមានលទ្ធភាពគួរតែតាមអង្កេតមើលតាមខេត្តមួយចំនួនក៏ជាការល្អប្រសើរដែរ»។​

តាមរយៈសារសម្លេងដែលត្រូវបានផ្សព្វផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែមេសា ឆ្នាំ២០២២នេះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន  សែន​ បានបញ្ជាឱ្យលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅក្នុងក្របខណ្ឌទូទាំងប្រទេសចំពោះទីកន្លែងសាធារណៈ និងទីកន្លែងបើកចំហ​នានា ក្រៅតែពីទីកន្លែងបិទជិត។

ប៉ុន្ដែ លោកនាយករដ្ឋមន្ដ្រីថា យ៉ាងណាក៏ដោយ ក៏រដ្ឋាភិបាលផ្តល់ជម្រើសដល់ប្រជាពលរដ្ឋអាចសម្រេចចិត្តដោយខ្លួនឯង ក្នុងការពាក់ម៉ាស់ ឬមិនពាក់ម៉ាស់នៅទីកន្លែងសាធារណៈ៕

————————–

ពលរដ្ឋអ្នកសារព័ត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

អាជ្ញាធរព្រមានចាត់វិធានការអ្នកផឹកស៊ីអត់សណ្ដាប់ធ្នាប់នៅបរិវេណព្រលានយន្ដហោះ

អត្ថបទបន្ទាប់

គណបក្សមួយចំនួ​នស្នើសុំការសម្របសម្រួលពី គ.ជ.ប អំឡុងពេលឃោសនាបោះឆ្នោត

អត្ថបទបន្ទាប់
គណបក្សមួយចំនួ​នស្នើសុំការសម្របសម្រួលពី គ.ជ.ប អំឡុងពេលឃោសនាបោះឆ្នោត

គណបក្សមួយចំនួ​នស្នើសុំការសម្របសម្រួលពី គ.ជ.ប អំឡុងពេលឃោសនាបោះឆ្នោត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង