CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

CJs khmer ដោយ CJs khmer
March 21, 2025
ក្នុង សង្គម
0
ជនជាតិដើមភាគតិចកួយមួយចំនួន​បោះបង់របរ​ដង​ជ័រទឹក ដោយសារតម្លៃធ្លាក់ចុះ​ ​

ធុង​ច្រកជ័រទឹកដែលជនជាតិ​ដើមភាគតិចរកបាន និងលក់ឱ្យឈ្មួញ ក្នុង​ស្រុកសៀមបូក ខេត្តស្ទឹង​ត្រែង។ (រូបភាព៖ អ៊ី ណាង)

0
ចែករំលែក
73
ចំនួនមើល

ប្រជាពលរដ្ឋ​​​ជនជាតិដើមភាគតិច​​កួយ រស់នៅក្បែរតំបន់ព្រៃឡង់ ក្នុង​​ស្រុក​សៀម​​​បូក ​​ខេត្ត​ស្ទឹង​ត្រែង ត្អូញត្អែរពីការ​ធ្លាក់ចុះ​នៃ​តម្លៃ​ជ័រ​ទឹក ដែលធ្វើឱ្យ​ពួកគាត់ជួប​ការលំបាក​​​​​ក្នុងជីវភាព ខណៈពលរដ្ឋ​ខ្លះ​បាន​សម្រេច​បោះបង់​មុខរបរ​ដែលធ្លាប់ធ្វើតាំងពីដូនតា​​​​នេះ ហើយទៅចំណាក​ស្រុក​ទាំង​ប្រថុយ​​ប្រថាន​។ ​

ការដងជ័រទឹក​ ឬជ័រច្បោះនេះ គឺជាមុខរបរដ៏សំខាន់​របស់ពលរដ្ឋភាគ​ច្រើន​ដែល​ជា​ជន​ជាតិដើម​ភាគ​តិច​កួយ​ និង​​ជាមុខ​របរ​តពី​ជំនាន់​ដូនតា​របស់ពួកគេមក។ ជ័រទឹក គឺជាអនុផលព្រៃឈើ​មួយ​​ប្រភេទ ក្នុងចំណោមអនុផលព្រៃឈើផ្សេងទៀត ដែលគេយកចេញពីដើម​ត្រាច និងឈើ​​ទាល។ បើតាម​ប្រជាសហគមន៍ ជ័រទឹកនេះ ត្រូវ​បាន​គេ​យក​ទៅ​ស្លរធ្វើកាវ​បិទ​ទូក និង​ច្នៃ​ធ្វើជ័រ​បង្កាត់​ភ្លើង​ផង​ដែរ។

ជនជាតិ​ដើម​ភាគ​តិច​កួយ រស់នៅ​ភូមិ​ទន្សោង ឃុំសៀម​បូក ស្រុក​សៀម​បូក ខេត្តស្ទឹង​ត្រែង លោក​ ឃឹម ហេម ដែល​ប្រកប​មុខរបរ​ដង​ជ័រ​ទឹក​ បាន​ឱ្យដឹងនៅថ្ងៃទី១៨ ខែមិនា ឆ្នាំ២០២៥នេះថា តម្លៃជ័រទឹក​ នា​ពេល​បច្ចុប្បន្ន មានការ​ថយ​ចុះ​ជាមុន ដោយលក់បាន​ក្នុងមួយកាន តម្លៃ​ចន្លោះពី ៣៥ ០០០រៀល នៅរដូវរស្សា និង​ ៥០ ០០០រៀល​ នៅរដូវប្រាំង​​ ខណៈឆ្នាំ​មុន​មានតម្លៃ​ចន្លោះពី ៦ម៉ឺនរៀល ទៅ៧ម៉ឺន​រៀល​នៅ​រដូវវស្សា និង​ពី ១០​​ម៉ឺ​ន​​រៀល ទៅ២០ម៉ឺន​រៀល នៅរដូងប្រាំង​​។ លោក​បន្តថា ការ​ធ្លាក់ចុះតម្លៃជ័រ​ទឹកនេះ បានធ្វើឱ្យ​ពលរដ្ឋជួប​ការ​លំ​បាក​​​ក្នុងជីវភាព ក្នុងនោះមានពលរដ្ឋ​ខ្លះបានសម្រេច​ឈប់ធ្វើមុខរបរនេះ ហើយចំណាក​ស្រុក​ទៅប្រកបរបរផ្សេងវិញ។

លោកបន្តថា «ចឹង​ហើយ​ប្រជាពលរដ្ឋ​​មួយចំ​នួន​ឈប់​ធ្វើ​មុខ​របរ​នេះ អ្ន​ក​ខ្លះ​ក៏​ធ្វើការចំណាក​​ស្រុក​ឆ្ងាយ​ពីផ្ទះ ដោយសារ​រក​ចំណូល​មិន​សូវ​បាន និង​ជំពាក់​ធនាគារ​​​ច្រើន»។

បើតាម​ជនជាតិ​ដើមភាគតិច​កួយ​រូបនេះ ការ​ប្រកប​របរ​ដង​ជ័រ​ទឹក ក៏ជួប​ផល​លំបាក​ច្រើន​ដែរ ដោយ​​​​ត្រូវធ្វើ​ដំណើរ​​​ចូល​ទៅក្នុង​ព្រៃ​សហគមន៍​ដែល​ឆ្ងាយ​ពីភូមិ និង​ត្រូវ​សម្រាកក្នុងព្រៃ​ពីរទៅបី​ថ្ងៃ ព្រមទាំងត្រូវលីលែងហត់នឿយច្រើន ទម្រាំ​បានយក​ទៅដល់ភូមិ ហើយ​​លក់ឱ្យឈ្មួញ។

តែយ៉ាងណា សម្រាប់បុរសវ័យ ៤៥ឆ្នាំ​រូបនេះ នៅ​បន្តប្រកប​របរ​នេះ ដោយសារ​តែ​វាក៏ជា​អត្ត​សញ្ញាណ​របស់ជនជាតិ​ដើមភាគ​តិច ដែលបន្សល់ទុកពីដូនតាមក និង​អាចរក​ចំណូល​បាន​បន្ទាប់បន្សំ​បន្ថែម​លើ​មុខរបរ​ធ្វើស្រែចម្ការ។

លោក​ ឃឹម ហេម ក៏មានក្តីបារម្ភ​ផងដែរ ពីការ​បាត់បង់​របរ​ដង​ជ័រទឹកនេះ ដោយសារ​តែតម្លៃ​ធ្លាក់ចុះនេះ ហើយឈ្មួញ​បច្ចុប្បន្ន ក៏មិន​សូវ​បញ្ជាទិញ​ច្រើន​ដូចមុន។ ករណីនេះ លោក​បាន​អំពាវ​នាវ​ដល់​​អាជ្ញាធរ​ ជួយអន្តរាគមន៍រក​ទីផ្សារ និង​សុំឱ្យឈ្មួញពិនិត្យឡើង​វិញ​ចំពោះតម្លៃ​ ដោយ​កុំទម្លាក់តម្លៃទាបពេក ព្រោះ​ការ​រក​ដង​ជ័រទឹក ជួបការលំបាក និង​ចំណាយកម្លាំ​ង​ច្រើន​។

កញ្ញា ឆេន ស្រីរ័ត្ន ជនជាតិដើមភាគតិច​កួយ រស់​នៅភូមិ​កំពង់​ប៉ាង ឃុំកាំងចាម ស្រុក​សៀម​បូក​​ បានឱ្យដឹងថា កញ្ញាធ្លាប់​បាន​ប្រកប​របរ​ដង​ជ័រទឹកនេះ តាំងពីឆ្នាំ២០០៧មក ប៉ុន្តែនៅឆ្នាំ​២០២២ កញ្ញាបានបោះបង់របរ​នេះវិញ ហើយទៅធ្វើស្រែចម្ការ ដោយសារ​តែតម្លៃជ័រ​ទឹក​ធ្លាក់ចុះខ្លាំង ​ពិបាក​​ក្នុង​ការ​រក​ និងត្រូវ​ចំណាយកម្លាំង​ច្រើន​។ ​

កញ្ញាថា៖ «មុខរបរ​ការ​ដង​ជ័រ​នេះ ធ្លាក់​តម្លៃ​ចុះ​ថោក​ខ្លាំង​ ដែល​កាល​ពី​ឆ្នាំ​២០០៧ អា​ច​រកចំណូល​បាន​ច្រើន​ ក្នុង​១កាន​មាន​ចំណុះ​៣០លីត្រ លក់​បាន​ក្នុង​តម្លៃ​ ១២ម៉ឺន​រៀល​ មក​ដល់បច្ចុប្បន្ន​នេះ​ចុះរហូត​ដល់​​១កាន តម្លៃតែ​៣ម៉ឺន​៥ពាន់​រៀល​ប៉ុណ្ណោះ។ ពលរដ្ឋ​ដែល​ធ្លាប់​ប្រកបរប​រ​នេះ ក៏នាំគ្នាឈប់ធ្វើស្ទើរទាំង​អស់​គ្នា ខ្លះទៀត​ក៏ចំណាក​ស្រុក​ឆ្ងាយ​ពី​ផ្ទះ និង​បង្ខំ​ឱ្យ​កូនឈប់​រៀន ដើម្បី​ទៅ​ធ្វើការ​ឱ្យ​គេ​រក​ប្រាក់​មក​ផ្គត់​ផ្គង់​គ្រួសារ ឬសងបំណុលធនាគារ»។

បើតាមស្ត្រី​​ជនជាតិដើមភាគតិចរូបនេះ ពលរដ្ឋនៅក្នុងសហគមន៍នេះភាគច្រើន បានសម្រេច​ចិត្ត​បោះបង់របរនេះដូចគ្នា ក្នុងនោះពលរដ្ឋខ្លះបានចំណាកស្រុក​ទៅធ្វើការ​ស៊ីឈ្នួល​គេ​នៅខេត្តផ្សេងៗ​ និង​ខ្លះទៀត​​ត្រូវខ្ចីបុលធនាគារ​ដើម្បីចំណាយក្នុងជីវភាព ព្រោះតែរកចំណូលពីការ​ដង​ជ័រ​ទឹកនេះ មិនបានដូចមុន។

កញ្ញា ឆេន ស្រីរ័ត្ន ក៏បាន​ស្នើដល់អាជ្ញាធរ​ ជួយ​រក​ទីផ្សារ​ និងអន្តរាគមន៍ឱ្យ​តម្លៃជ័រទឹក​នេះ ខ្ពស

ជាង​បច្ចុប្បន្ន នោះពលរដ្ឋ​អាចនឹង​រក្សារបរ​ពីដូនតានេះ និង​ធ្វើឱ្យពលរដ្ឋ​ខ្លះងាកមក​ប្រកប​របរ​នេះ​ឡើងវិញ ដោយមិនទៅធ្វើចំណាកស្រុកទាំងប្រថុយប្រថានទៀត។

មេឃុំសៀមបូក លោក អិន ប៊ុនលឿន មាន​ប្រសាសន៍ថា ប្រជាពលរដ្ឋក្នុងឃុំនេះសរុបមានចំនួន ៥៨៨គ្រួសារ ឬស្មើនឹង ២៦២៨នាក់ ដែលភាគច្រើនជា​ជនជាតិដើមភាគតិចកួយ។ លោក​បន្តថា ប្រជាពលរដ្ឋ​នៅក្នុង​ឃុំ​នេះ ប្រកបរបរ​​មួយចំនួន ដូចជា ដង​ជ័រទឹក ​ធ្វើស្រែចម្ការ និង​រស់ពឹង​ផ្អែក​លើ​ការ​រក​​អនុផល​ព្រៃឈើ។

លោកទទួលស្គាល់ថា ពីមុន ប្រជាពលរដ្ឋនៅ​ឃុំនេះពិតជាប្រកបរបរ​ដង​ជ័រទឹក​ច្រើន ហើយ​បច្ចុប្បន្ន នៅសល់តែប្រមាណជាង ១០គ្រួសារ​ប៉ុណ្ណោះ ដែលប្រកបរបរនេះ​ដោយសារ​តែ​តម្លៃ​ជ័រ​ទឹកធ្លាក់ចុះខ្លាំង និងមិនសូវ​មានទីផ្សារ។​  

លោក ប៊ុន​លឿន ថ្លែង​ថា៖ «មូលហេតុដែលពលរដ្ឋមួយចំនួនដែលឈប់ប្រកបរបរនេះ ក៏ដោយសារតែតម្លៃ​​​ជ័រទឹកចុះថោក និងមួយទៀត​ដោយសារតែ​ដើមច្បោះ​របស់ពលរដ្ឋមួយចំនួន​ទៀត ស្ថិតនៅ​ក្នុងចន្លោះដី​ក្រុមហ៊ុន ស៊ីវាយអរ​ខេត្ត ដល់​ពេលក្រុមហ៊ុនចូលកាន់កាប់យកដីមកវិញ ពួកគេមិនដឹងធ្វើយ៉ាងណា​ក៏ឈប់ប្រកបមុខរបរនេះ។ រឿងនេះដែរមកដល់បច្ចុប្បន្ននេះមិនមានដំណោះស្រាយនៅ​ឡើយ»។

ចំពោះបញ្ហា​ពលរដ្ឋ​បោះបង់របរដងជ័រ​ទឹក​នេះ ហើយទៅ​ចំណាក​ស្រុកវិញ លោកថា មានជាង ៤០គ្រួសារ​ ដោយសារពួកគាត់​ខ្ចីបុលធនាគារ​មក​ធ្វើដើមទុន​បង្ក​បង្កើនផលធ្វើស្រែចម្ការ ប៉ុន្តែ​ធ្វើទៅខាត ក៏មិនមានប្រាក់សងត្រឡប់ទៅធនាគារ​វិញ។ 

តែយ៉ាងណា លោកថា អាជ្ញាធរ​បាន​និងកំពុង​ជួយរកទីផ្សារ និងដោះស្រាយនូវសំណូរពរ​របស់​ពលរដ្ឋ​ផងដែរ។ លោកក៏បានស្នើទៅកាន់អង្គការ​សង្គមស៊ីវិល​ផងដែរ ក្នុងការជួយ​ដល់ពលរដ្ឋ​ ចងក្រង​គ្នា​​​ជា​សហគមន៍ និងរក​ទីផ្សារ​បន្ថែម ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ ខណៈពលរដ្ឋ​នៅទីនោះ ពឹង​អាស្រ័យ​តែ​លើ​របរ​រក​ផល​អនុផលព្រៃឈើនេះ សម្រាប់ចិញ្ចឹមជីវិត។

លោក ហេង គឹមហុង ប្រធានប្រតិបតិ្ត​នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) យល់ឃើញថាធន​ធានធម្មជាតិជីវះចម្រុះ ជាផ្នែកមួយដ៏សំខាន់​ដែលអាចជួយដល់ការ​លើក​កម្ពស់​ជីវភាព​​ប្រជា​ពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញតំបន់ព្រៃ។

លោក​បន្តថា ការធ្លាក់ចុះតម្លៃជ័រទឹក​នោះ វាប៉ះពាល់​ដល់​សេដ្ឋកិច្ច​គ្រួសារ​ប្រជាពលរដ្ឋដែលប្រកបមុខរបរនេះ ដែលករណីនេះ លោកជំរុញ​ដល់​អាជ្ញាធរ គួរ​បង្កើន​កិច្ច​សហការគ្នា​ជាមួយ​ភាគី​ពាក់ព័ន្ធ ដើម្បីកែច្នៃ​អនុផល​ព្រៃ​ឈើ និងរកទីផ្សារ​បន្ថែមជួយដល់ពលរដ្ឋ។

លោកថ្លែងថា៖ «តាម​ការយ​ល់ឃើ​ញ រដ្ឋាភិបាលគួរតែ​សហការ​ជាមួយ​ភាគី​ពាក់​ព័ន្ធ ឱ្យ​មានការ​កែ​ច្នៃ​ទៅ​លើ​ការប្រមូលអនុផលព្រៃឈើ ក្នុងនាមសហគ្រាស​ធន់មធ្សម ឬសហគ្រាស​ធន់តូច ថាអាចធានាបាននូវស្ថេរភាព​តម្លៃជ័រសមរម្យ ដែល​ពលរដ្ឋ​អាច​ទទួល​បាន និង​ការ​រកចំណូល​របស់​ពួក​គាត់ ការ​គាំទ្រកា​រ​ផលិត​ ឬ​ការ​កែច្នៃ​ កា​​រ​​រកទីផ្សារជ័រឱ្យ​ពលរដ្ឋ​ វា​ជា​រឿងសំខាន់​បំផុត»។

ស្រប​ពេល​គ្នា​នេះដែរ លោក ហេង គឹមហុង កត់សម្គាល់​ឃើញថា​ ព្រៃ​ឈើ​នៅតំបន់ព្រៃឡង់​ដែល​គ្រប​ដណ្តប់​លើ​ផ្ទៃដី​ចំនួន ៤៣ម៉ឺន​ហិកតា ក្នុងខេត្ត​ស្ទឹង​ត្រែង ក្រចេះ កំពង់ធំ និងព្រះវិហារ​នេះ មានភាពរិចរិល ដោយសារ​បទល្មើស​ព្រៃឈើ​មួយចំនួន។

ករណីនេះ លោក​ក៏បានជំរុញ​ដល់​រដ្ឋាភិបាល និងអាជ្ញាធរ​មានសមត្ថកិច្ច​ពាក់ព័ន្ធ ពង្រឹង​ការ​អនុវត្ត​ច្បាប់ និងការ​ពារ​ព្រៃ​ឈើ​​នៅ​តំបន់ព្រៃឡង់នេះបន្ថែមទៀត ដើម្បីការ​ពារ​ព្រៃឈើ និង​ធនធាន​ធម្មជាតិ ដោយសារ​តែព្រៃ​ឈើ និងធនធានធម្មជាតិ​ មាន​ប្រយោជន៍សំខាន់ណាស់​សម្រាប់មនុស្ស​ជាតិ ជាពិសេស​ជនជាតិ​ដើមភាគតិច ដែល​នៅរស់នៅ​​ជុំវិញ​តំបន់​ព្រៃឡង់​​ និង​រស់ពឹង​អាស្រ័យ​លើ​អនុផល​ព្រៃឈើ​​​​នេះ៕

……………………….
អត្ថបទដោយ៖ ឡុង សំនៀង​

អត្ថបទមុន

សហគមន៍មួយចំនួន​​នៅ​ភ្នំពេញ ស្នើក្រសួង​​ពន្លឿន​ការចុះបញ្ជីដីធ្លី ដើម្បីសុវត្ថិភាព

អត្ថបទបន្ទាប់

លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

អត្ថបទបន្ទាប់
លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

លោក​រ៉ុង ឈុន៖ ទោះ​ជាប់ពន្ធនាគារ​ម្តងជាពីរដង និងកំពុងស្ថិត​ក្រោមនិតិវិធីតុលាការ ក៏មិនរាថយ​នឹងការ​ងារ​សង្គម

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង