CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ការ​ស្តារ​លំហ​សេរីភាព​ជា​មូលដ្ឋាន​ពលរដ្ឋ​និង​អ្នក​ការពារ​សិទ្ធិ​កម្មករ​ដើម្បី​ទទួល​​បាន​ប្រព័ន្ធ​EBA​ពេញលេញ​ឡើង​វិញ​

CJs khmer ដោយ CJs khmer
May 1, 2025
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
ទិដ្ឋភាពបណ្តាញយុវជននិងក្រុមអង្គការ សហជីព បានចូលរួមប្រារព្ធពិធីខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (អង្គការសង់ត្រាល់)

ទិដ្ឋភាពបណ្តាញយុវជននិងក្រុមអង្គការ សហជីព បានចូលរួមប្រារព្ធពិធីខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥។ (អង្គការសង់ត្រាល់)

0
ចែករំលែក
26
ចំនួនមើល

ក្រុមអង្គការ សមាគម សហជីព បណ្តាញយុវជន សហគមន៍មូលដ្ឋានជាច្រើនបានលើកឡើងថា ការស្តារឡើងវិញនូវលំហសេរីភាពជាមូលដ្ឋានដល់ពលរដ្ឋ ព្រមទាំងការបញ្ឈប់ការយាយីឬធ្វើបាបទៅលើសកម្មជនសិទ្ធិការងារ គឺជាផ្នែកមួយដើម្បីទទួលបានភាពអនុគ្រោះពន្ធEBA ពេញលេញឡើងវិញពីសំណាក់សហភាពអឺរ៉ុប។

ការលើកឡើងនេះ បន្ទាប់ពីក្រុមអង្គការ សមាគម សហជីព  បណ្តាញយុវជន អ្នកប្រកបរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ សហគមន៍មូលដ្ឋាន ប្រមាណ៦០ បានចេញនូវសេចក្តីថ្លែងការណ៍រួមមួយ ក្រោយពេលពួកគេបានប្រារព្ធខួបលើកទី១៣៩ នៃទិវាពលកម្មអន្តរជាតិ១ឧសភា នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ ដែលមានអ្នកចូលរួមរាប់រយនាក់នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ «រួមគ្នាបន្តអនុវត្តសេរីភាពមូលដ្ឋានដើម្បីធានាយុត្តិធម៌សង្គម »។

ក្នុងសេចក្តីថ្លែងការណ៍រួមមួយរបស់ក្រុមអង្គការ សមាគម សហជីព សហគមន៍ចំនួន៦២ រួមមានមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្សហៅកាត់ថាសង់ត្រាល់ មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា អង្គការលីកាដូ សមាគមអាដហុក សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា (CFSWF) សហព័ន្ធសហជីពកម្ពុជា (CATU)ជាដើម។ ពួកគេបានលើកឡើង ពីបញ្ហាប្រឈម និងតម្រូវការសំខាន់ៗពីគ្រប់វិស័យ ជូនដល់រាជរដ្ឋាភិបាល និងអ្នកពាក់ព័ន្ធនានា ដើម្បីធានាឱ្យមានការគោរពសិទ្ធិការងារ និងសិទ្ធិសេរីភាពរបស់កម្មករ សហជីព និងសកម្មជន។

ក្នុងសេចក្តីថ្លែងការណ៍រួមដដែលបន្តថា កម្មករនិយោជិត ជាពិសេស កម្មការិនីនៅតែប្រឈមបញ្ហាជាច្រើននៅកន្លែងការងារ ដូចជា កិច្ចសន្យាការងារមានថិរវេលា ខ្លី សម្ពាធការងារត្រូវបំពេញតាមបរិមាណផលិតកម្ម លក្ខខណ្ឌការងារមិនសមរម្យ។  ការប្រឈមនឹងបញ្ហាសុខភាពដោយសារការសាយភាយនៃសារធាតុគីមីនៅរោងចក្រ កម្តៅខ្លាំង អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងការបៀតបៀន ការរើសអើងពីនិយោជក។ បន្ថែមពីនេះ  កង្វះទារកដ្ឋាននៅកន្លែងការងារ ព្រមទាំងការគំរាមបញ្ឈប់ពីការងារដោយពុំត្រឹមត្រូវ។ ជាងនេះទៀត នៅពេលកម្មករលើកឡើងអំពីករណីទាំងនេះ ជារឿយៗប្រឈមនឹងការព្យាបាទ ដូចជា គំរាមដោយពាក្យសម្តី ឬបញ្ឈប់ពីការងារដោយខុសច្បាប់ជាដើម។

សេចក្តីថ្លែងការណ៍រួមបន្តថា៖ «លើសពីនោះ កម្មករនិយោជិត និងថ្នាក់ដឹកនាំសហជីពមួយចំនួននៅតែប្រឈមឧបសគ្គក្នុងការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានរបស់ខ្លួន ដូចជា សេរីភាពក្នុងការបញ្ចេញមតិ សេរីភាពក្នុងការបង្កើតសហជីព និងសិទ្ធិក្នុងការជួបប្រជុំដោយសន្តិវិធី ទោះបីជាសិទ្ធិសេរីភាពទាំងនេះត្រូវបានការពារដោយរដ្ឋធម្មនុញ្ញកម្ពុជា និងកតិកាសញ្ញាអន្តរជាតិស្តីពីសិទ្ធិពលរដ្ឋ និងសិទ្ធិនយោបាយក៏ដោយ។ កម្មករ និងថ្នាក់ដឹកនាំសហជីពរងការចាប់ខ្លួន និងចោទប្រកាន់ពីបទល្មើសព្រហ្ម ទណ្ឌធ្ងន់ធ្ងរ ឬការដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យរបស់តុលាការ ដោយសារតែការអនុវត្តសិទ្ធិសេរីភាពមូលដ្ឋានទាំងនេះ និងភាពសកម្មនិយមរបស់អ្នកទាំងនោះលើសិទិ្ធការងារ»។

ក្នុងសេចក្តីថ្លែងការណ៍ក៏បាន ស្នើសុំឱ្យរាជរដ្ឋាភិបាល កំណត់ប្រាក់ឈ្នួលគោលសម្រាប់វិស័យសំណង់ ទេសចរណ៍ និងសេវាកម្ម ជាដើម។

ក្រុមអង្គការសង្គមស៊ីវិលទាំងនេះបន្ថែមថា ការទទួលបានកំណើនប្រាក់ចំណូលខ្ពស់របស់ប្រទេសកម្ពុជា គឺបានមកពីការប្រឹងប្រែងធ្វើការងាររបស់កម្មករ និយោជិតក្នុងវិស័យទាំងនោះ តែទោះជាយ៉ាងនេះក្តី កម្មករនិយោជិតទទួលបានប្រាក់ឈ្នួលទាប។ ជាងនេះទៀត កម្មករក្នុងវិស័យខ្លះ ដូចជា សំណង់ ទេសចរណ៍ សេវាកម្ម និងសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើមនៅតែស្ថិតក្រៅក្របខ័ណ្ឌប្រាក់ឈ្នួលអប្បបរមាដែលកំណត់ដោយរដ្ឋាភិបាល ដែលនេះធ្វើឱ្យពួកគេងាយប្រឈមនឹងការកេងប្រវ័ញ្ច។ ក្រុមអង្គការសង្គមស៊ីវិលទាំងជាង៦០នេះ ក៏បានផ្តល់អនុសាសន៍ចំនួន១៣ចំណុចទៅកាន់រាជរដ្ឋាភិបាល ក្នុងនោះមានដូចជាការលើកកម្ពស់សិទ្ធិសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ លើកកម្ពស់សិទ្ធិសេរីភាពដល់អង្គការវិជ្ជាជីវៈដែលការពារសិទ្ធិកម្មករពិតប្រាកដ នឹងបញ្ឈប់ការធ្វើទុក្ខបុកម្នេញដល់ពួកគេ ដើម្បីទទួលបានភាពអនុគ្រោះពន្ធពីអឺរ៉ុបពេញលេញឡើងវិញ។

សេចក្តីថ្លែងការណ៍រួមបន្ថែមទៀតថា៖«ស្តារឡើងវិញនូវលម្ហសេរីភាពជាមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេស សេរីភាពក្នុងការបញ្ចេញមតិ សេរីភាព ក្នុងការជួបជុំ សេរីភាពក្នុងការបង្កើតសហជីព និងបញ្ឈប់ការរំលោភបំពាន និងធ្វើទុក្ខបុកម្នេញដល់សកម្ម ជនសិទិ្ធការងារ សមាជិក និងថ្នាក់ដឹកនាំសហជីព ក៏ដូចជាអនុវត្តតាមអនុសាសន៍របស់សភាអឺរ៉ុប យន្តការសិទ្ធិមនុស្សនានារបស់អង្គការសហប្រជាជាតិ និងអង្គការពលកម្មអន្តរជាតិ ដើម្បីអាចទទួលបាន ការលុបចោលពន្ធ ២០ ភាគរយក្រោមប្រព័ន្ធអនុគ្រោះពន្ធ EBA»។

ក្រៅពីនេះ ក្នុងសេចក្តីថ្លែងការណ៍ក៏បានផ្តល់អនុសាសន៍មួយចំនួនទៀត ដូចជា ការជួបពិភាក្សាជាមួយសមាគមនិយោជក និងតំណាងក្រុមហ៊ុនអ្នកបញ្ជាទិញធំៗដើម្បីរកវិធីសាស្ត្រធានាស្ថិរភាពការងារជូនកម្មករ និងការវិនិយោគនៅកម្ពុជា ដោយមានការពិគ្រោះយោបល់ជាមួយសហជីព និង ភាគីពាក់ព័ន្ធ។ បន្ថែមពីនេះ ការសម្រួលនីតិវិធីក្នុងការចុះបញ្ជីការសហជីពឱ្យមានភាពសាមញ្ញ និងងាយស្រួល ដោយគ្មានការរើសអើង និងបង្កឧបសគ្គ ផ្អែកតាមអនុសាសន៍ផ្តល់ជូនដោយអង្គការពលកម្មអន្តរជាតិ និងយន្តការនានាជាដើម។

ប្រភពដដែលបន្តថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប គឺជាវិស័យតែមួយគត់ដែលមានការកំណត់ប្រាក់ឈ្នួល អប្បបរមា តែយ៉ាងណានេះក្តី ប្រាក់ឈ្នួលអប្បបរមាក្នុងវិស័យនេះ មានកម្រិតទាបមិនឆ្លើយតបទៅនឹងការកើនឡើង យ៉ាងឆាប់រហ័សនៃតម្លៃទំនិញនៅលើទីផ្សារឡើយ។ ក្នុងឆ្នាំ២០២៥ ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប ត្រូវបានដំឡើងត្រឹមតែ ២០៨ ដុល្លារអាម៉េរិក ប៉ុណ្ណោះ ដែលនៅមានគម្លាតខ្លាំងជាមួយនឹងរបាយការណ៍របស់សម្ព័ន្ធប្រាក់ឈ្នួលអាស៊ី ដែលបានបង្ហាញថា ប្រាក់ឈ្នួល សម្រាប់ជីវភាពសមរម្យនៅកម្ពុជា គឺប្រមាណ ៦៤៤.១២ ដុល្លារអាម៉េរិក ឬស្មើប្រមាណ ជាង២លានរៀល( ២ ៦៤១ ៨៩០រៀល) ។

ទោះបីជាយ៉ាងណាក៏ដោយ ក្នុងសារលិខិរបស់ប្រមុខរាជរដ្ឋាភិបាលកាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥ ដើម្បីអបអរសាទខួបលើកទី១៣៩នៃទិវាពលកម្មអន្តរជាតិ១ឧសភានេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងពីការខិតខំប្រឹងប្រែងឥតស្រាកស្រាន្តចំពោះការលើកកម្ពស់ជីវភាពកម្មករនិយោជិត។ ការខិតខំប្រឹងប្រែងដើម្បីទាក់ទាញអ្នកវិនិយោគទុនមកកម្ពុជា ដើម្បីជាផ្នែកមួយជួយដល់កំណើនការងារក្នុងស្រុក ដោយធ្វើយ៉ាងណាធានាដល់ស្ថិរភាពការងារ ព្រមទាំងជីវភាពសមរម្យសម្រាប់កម្មករ កម្មការិនីផងដែរ។

ជាងនេះទៀត ក្នុងសារលិខិតនោះ ក៏បាននិយាយដល់ការបន្តខិតខំប្រឹងប្រែងលើកកម្ពស់សិទ្ធិសេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ការងារនៅកម្ពុជាផងដែរ។

ក្នុងសារលិខិតរបស់ប្រមុខរដ្ឋាភិបាលលើកឡើងថា៖ ទន្ទឹមនេះ រាជរដ្ឋាភិបាលក៏បានបន្តខិតខំលើកកម្ពស់សេរីភាពអង្គការវិជ្ជាជីវៈ ស្របតាមច្បាប់ស្តីពីការងារ ​ច្បាប់ស្តីពីសហជីព  ច្បាប់ស្តីទីរបបសន្តិសុខសង្គម ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បរបរមា និងបទដ្ឋានអន្តរជាតិខាងការងារ។ »

ក្នុងសារលិខិតដដែលនេះ បញ្ជាក់ថា នៅក្នុងត្រីមាសទី១ ឆ្នាំ២០២៥នេះ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានចុះបញ្ជីការអង្គការវិជ្ជាជីវៈថ្មីចំនួន៨៩ ដែលបានធ្វើឱ្យអង្គការវិជ្ជាជីវៈឡើងដល់សរុបចំនួន ៦ ៦០០។ ក្នុងនោះ សហភាពសហជីពចំនួន៤២ សហព័ន្ធសហជីពចំនួន២៨១ សហជីពមូលដ្ឋានមានចំនួន ៦ ២៦៥ និងសមាគមនិយោជកចំនួន១២។ សារលិខិតដដែលនេះ ក៏បានលើកឡើងថា ចំណែកការដោះស្រាយវិវាទការងារវិញ គឺមានប្រសិទ្ធភាព និងមានភាពល្អប្រសើរ និងមានភាពចាស់ទុំជាងមុនពីសំណាក់តួអង្គពាក់ព័ន្ធ និងការផ្សះផ្សារវិវាទការងារក្រៅប្រព័ន្ធជាដើម។

លោកនាយករដ្ឋមន្ត្រីក៏បានប្តេជ្ញាចិត្តក្នុងការបន្តចុះជួបកម្មករ កម្មការិនីបន្តទៀត ដើម្បីក្តាប់ឱ្យបាននូវវឌ្ឍភាពនៃការអនុវត្តនូវអនុសាសន៍របស់លោក ដែលបានដាក់ចេញកន្លងទៅ ពាក់ព័ន្ធនឹងវិស័យការងារ របបសន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ព្រមទាំងក្តាប់ឱ្យបាននូវរាល់សំណូមពររបស់កម្មករនិយោជិតទាំងក្នុងនិងក្រៅប្រព័ន្ធ ក៏ដូចជាពលករខ្មែរ នៅក្រៅប្រទេសទាំងអស់ផងដែរ។

ប្រធានសហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន បានលើកឡើងក្នុងវេទិកាសំណួរចម្លើយនៃកម្មវិធីនេះថា រាជរដ្ឋាភិបាលនៅមានឱកាសក្នុងការជជែកពិភាក្សាជាមួយសហភាពអឺរ៉ុបដើម្បីធ្វើយ៉ាងណាឱ្យគេព្រមប្រគល់ភាពអនុគ្រោះពន្ធEBA ២០ភាគរយ ដែលបានកាត់ពីកម្ពុជាកាលពីខែសីហា ឆ្នាំ២០២០។ អ្នកស្រីថា អឺរ៉ុបអាចយល់ព្រមផ្តល់ឱ្យកម្ពុជាវិញ ប្រសិនបើកម្ពុជាយល់ព្រមដោះស្រាយបញ្ហាមួយចំនួនដែលសហភាពអឺរ៉ុបធ្លាប់បានស្នើ ដូចជាស្តារឡើងវិញនូវការគោរពសិទ្ធិមនុស្ស សិទ្ធិការងារ សេរីភាពបញ្ចេញមតិ លទ្ធិប្រជាធិបតេយ្យ និងនយោបាយជាដើម។

អ្នកស្រីលើកឡើងថា៖ «ប្រសិនបើខ្វល់ខ្វាយពីសេចក្តីសុខរបស់របស់ពលរដ្ឋពិតមែន កុំភ្លេចរឿង EBA មួយ ដែលយើងមើលឃើញថា ក៏មាននូវការរងនូវការដាក់ពិន័យ ពីខាងសហភាពអឺរ៉ុបដែល ដែលបានដាក់ប្រទេសយើងនឹង២០ភាគរយ។ ដោយសារទាំងអស់ហ្នឹងរឿងអី រឿងបាត់បង់ទៅនឹងប្រជាធិបតេយ្យ ការមិនគោរពទៅនឹងសិទ្ធិមនុស្ស សេរីភាពសហជីព ណាស់។ សកម្មជននយោបាយផ្សេងៗដែលជាប់ពន្ធនាគារ អ្នកទោសមនោសិការជាដើមហ្នឹង អត់ត្រូវបានដោះលែងហ្នឹង។ អីចឹង កន្លែងហ្នឹងយើងមើលឃើញថា រាជរដ្ឋាភិបាលលោកនៅមានឱកាសក្នុងការជជែកជាមួយខាងសហភាពអឺរ៉ុបក្នុងការដកថយពន្ធ២០ភាគរយយើងយកបានមកវិញមក ហើយយើងស្តារប្រជាធិបតេយ្យជុំគ្នា»។

ក្នុងសេចក្តីថ្លែងការណ៍រួមរបស់ក្រុមអង្គការសង្គមស៊ីវិល បានឱ្យដឹងទៀតថា វិស័យការងារនៅតែជាវិស័យចម្បងបំផុតមួយរបស់ប្រទេសកម្ពុជាដែលស្រូបយកកម្លាំងពលកម្មសរុបប្រមាណជាង៩លាននាក់(៩,២៣លាននាក់)។  ក្នុងនោះ ផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលធ្វើដំណើរ និងកាបូប មានកម្មករ និយោជិតបម្រើការងារសរុបប្រមាណ ៩២៥ ០០០ នាក់។ វិស័យសណ្ឋាគារ ទេសចរណ៍ និងសេវាកម្មប្រមាណ ៦៣ ០០០នាក់ និងវិស័យសំណង់ប្រមាណជិត ៣ សែននាក់។ បន្ថែមលើនោះ ប្រជាពលរដ្ឋប្រហែល ៦៣ ភាគរយ ពឹងផ្អែកលើកសិកម្មដើម្បីផ្គត់ផ្គង់ជីវភាព និងបំពេញតម្រូវការផ្នែកសន្តិសុខស្បៀងអាហារ។ លើសពីនេះ ក្នុងឆ្នាំ ២០២៤ ពលករចំណាកស្រុកជាង១លាន៣សែននាក់(១,៣៨ លាននាក់) បានផ្ញើចំណូលមកគ្រួសាររបស់ពួកគេ​ជិត៣ពាន់លានដុល្លារ(២,៩៥ ពាន់លានដុល្លារ អាម៉េរិក) ឬស្មើប្រមាណ ១១ ភាគរយ នៃចំណូលសរុបប្រចាំឆ្នាំរបស់ប្រជាពលរដ្ឋ (GDP)។ យោងតាមការវាយតម្លៃរបស់ មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស («សង់ត្រាល់») ក្នុងឆ្នាំ ២០២៤ ពលករចំណាកស្រុកមួយនាក់បានបែង ចែកចំណូលទាំងនោះទៅកាន់សមាជិកគ្រួសារយ៉ាងហោចណាស់ពី ២ ទៅ ៣ នាក់៕

………………………………………………………

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ស៊ុន អ៊ូរ

អត្ថបទមុន

តុលាការ​​កំពូល​​​បដិសេធ​​​​សំណើ​​​សុំ​​នៅ​ក្រៅ​ឃុំ​​​​​របស់​ក្រុម​​ចលនា​​​មាតា​​​ធម្មជាតិ​

អត្ថបទបន្ទាប់

បទយកការណ៍៖ របរ​​ធ្វើ​ធូបអ្នកស្រុកជើងព្រៃ​​​ធ្លាក់​ចុះ ​ដោយ​សារលក់​បាន​​​តម្លៃ​ទាប​ ខណៈ​​​ធូប​​លក់​​លើ​ទីផ្សារ​​ភាគ​​ច្រើន​​​នាំចូ​ល​ពី​ប្រទេស​​ជិត​​ខាង​

អត្ថបទបន្ទាប់
បទយកការណ៍៖ របរ​​ធ្វើ​ធូបអ្នកស្រុកជើងព្រៃ​​​ធ្លាក់​ចុះ ​ដោយ​សារលក់​បាន​​​តម្លៃ​ទាប​ ខណៈ​​​ធូប​​លក់​​លើ​ទីផ្សារ​​ភាគ​​ច្រើន​​​នាំចូ​ល​ពី​ប្រទេស​​ជិត​​ខាង​

បទយកការណ៍៖ របរ​​ធ្វើ​ធូបអ្នកស្រុកជើងព្រៃ​​​ធ្លាក់​ចុះ ​ដោយ​សារលក់​បាន​​​តម្លៃ​ទាប​ ខណៈ​​​ធូប​​លក់​​លើ​ទីផ្សារ​​ភាគ​​ច្រើន​​​នាំចូ​ល​ពី​ប្រទេស​​ជិត​​ខាង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង