CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ពលរដ្ឋ​និង​សង្គម​ស៊ីវិល​ស្នើ​ឱ្យ​អាជ្ញាធរ​ខេត្ដ​កំពង់ធំ​ទប់ស្កាត់​បទល្មើស​ចាប់​សត្វ​ស្វា​ក្ដាម​លក់​

Admin ដោយ Admin
December 9, 2024
ក្នុង បរិស្ថាន, ព័ត៌មាន
0
សត្វស្វាក្តាមញីកំពុងបិទភ្នែក និងអោបកូនរបស់ខ្លួន។ (រូបភាពពីហ្វេសប៊ុក WWF-Cambodia)

សត្វស្វាក្តាមញីកំពុងបិទភ្នែក និងអោបកូនរបស់ខ្លួន។ (រូបភាពពីហ្វេសប៊ុក WWF-Cambodia)

0
ចែករំលែក
81
ចំនួនមើល

ពលរដ្ឋ និងសង្គមស៊ីវិលស្នើឱ្យអាជ្ញាធរខេត្ដកំពង់ធំធ្វើការទប់ស្កាត់និងចាត់វិធានការផ្លូវច្បាប់ឱ្យបានម៉ឺងម៉ាត់​ទៅលើអ្នកប្រព្រឹត្តិបទល្មើសដាក់អន្ទាក់ចាប់សត្វស្វាក្ដាមក្នុងព្រៃអភិរក្សយកទៅលក់ខណៈសត្វប្រភេទនេះមានតម្លៃខ្ពស់។

អនុប្រធានព្រៃសហគមន៍ក្បាលខ្លា លោក មិញ នី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថាការកាប់បំផ្លាញព្រៃឈើវាជាបទល្មើសមួយទៅហើយនាពេលបច្ចុប្បន្ននេះ។ លោកថា រាល់ថ្ងៃនៅក្នុងព្រៃសហគមន៍ក្បាលខ្លាមានបទល្មើសចាប់សត្វព្រៃយកទៅ លក់សត្វដែលមានបញ្ហាប្រឈមជាងគេគឺសត្វស្វាក្ដាម សំពោច ជាដើម។

លោកបន្ដថា សព្វថ្ងៃនេះសត្វស្វាក្ដាមក្នុងមួយក្បាលមានតម្លៃចាប់ពី៥០ទៅ៦០ម៉ឺនរៀល តាមប្រភេទលេខមួយលេខពីរ សត្វសំពោចគេទិញថ្លឹងជាគីឡូ សត្វសំពោចមួយក្បាលមានតម្លៃ២០ម៉ឺនរៀលឬច្រើនជាងនេះ។ លោកថា ចំពោះសត្វស្វាគេយកទាំងរស់ ការចាប់សត្វស្វាគេកាប់ដើមឈើព័ទ្ធសំណាញ់ម៉ង់ជុំវិញដើមឈើណាដែលសត្វស្វាដេករួចគេបាញ់កាំភ្លើងឱ្យសត្វស្វាផ្អើលរត់ទៅចូលម៉ង់គេចាប់យក។ វិធីមួយទៀតគេដាក់ឃ្លុបបញ្ឆោតហើយគេដាក់ចំណីមានដូចជាស្រូវពោតឱ្យសត្វចូលទៅស៊ី ។

លោកបន្ថែមទៀតថា មូលហេតុដែលនាំឱ្យពលរដ្ឋនាំគ្នាចាប់សត្វព្រៃលក់មកពីប្រជាពលរដ្ឋគ្មានការងាធ្វើជាប់បំណុលធនាគារ បច្ចុប្បន្នទីផ្សារសត្វព្រៃបានថ្លៃធ្វើឱ្យប្រជាពលរដ្ឋចេះតែលួចចាប់សត្វព្រៃយកទៅលក់បានលុយដោះបំណុលធនាគារ ។ លោកបានបង្ហាញការព្រួយបារម្ភជុំវិញបញ្ហាទាំងពីរនេះ កើតឡើងនៅព្រៃសហគមន៍ក្បាលខ្លា ។

លោកលើកឡើថា៖  «សុំណូមពរដល់រាជរដ្ឋាភិបាលឬអាជ្ញាធរថ្នាក់ក្រោមជាតិ អាជ្ញាធរដែលនៅជិតព្រៃសុំឱ្យលោកគិតដល់បញ្ហាការបំផ្លាញសត្វព្រៃបំផ្លាញព្រៃឈើ។ សូមឱ្យយុវជនជំនាន់ក្រោយសិស្សនិស្សិត[…]សូមជួយផ្សព្វផ្សាយទៅដល់ប្រជាពលរដ្ឋដែលគាតធ្លាប់រកស៊ីបទល្មើសឱ្យគាត់ឈប់ »។ ​

លោក ហេង លីហួរ នាយកសង្កាត់រដ្ឋបាលព្រៃឈើស្រុកសណ្ដាន់បានប្រាប់ថា កន្លងមកខាងសង្កាត់រដ្ឋបាលព្រៃឈើបានចុះល្បាតដោះយកអន្ទាក់បានជាច្រើនខ្សែ កាំភ្លើងច្នៃមួយដើម បំផ្លាញខ្ទមជនល្មើសដាក់ម៉ង់ចាប់ស្វាក្ដាមមួយកន្លែងដោះយកម៉ង់ចាប់សត្វស្វាក្ដាមបានមួយករណី។

លោកបន្ថែមទៀតថា កម្លាំងសង្កាត់រដ្ឋបាលព្រៃឈើពីបាកធ្វើការបង្ក្រាប់ឬចាប់អ្នកប្រព្រឹត្តណាស់ភាគច្រើនបទល្មើសទៅដាក់អន្ទាក់ចាប់សត្វច្រើនតែនៅពេលយប់ គណៈកម្មការសហគមន៍ត្រូវសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចរាយការណ៍ពីបទល្មើសឱ្យបានច្បាស់លាស់ពីទីតាំងប្រភពជនល្មើសដើម្បីឱ្យលោកដឹកនាំកម្លាំងទៅបង្ក្រាប ។

លោកលើកឡើងថា៖ « ប៉ុន្តែជាកន្លងមកគាតអត់ដែលបានរាយការណ៍ទាក់ទងរឿងហ្នឹង គាត់រាយការណ៍របៀបប្រយោលថាហ្ន៎ធ្លាប់មានគេដាក់អន្ទាក់ស្វាក្ដាមឬក៏គេចាប់សំពោចចាប់អីអញ្ចឹងប៉ុន្តែពួកគាត់និយាយរបៀបប្រយោលអត់មានការរាយការណ៍ណាមួយជាក់លាក់ច្បាសលាស់ ។ ព្រោះយើងនៅស្នាកការវានៅឆ្ងាយពីតំបន់ព្រៃ ហីសហគមគាតចុះផ្ទាល់ ណាមួយគាតនៅជិតតំបន់ព្រៃគាត់ដឹងពីស្ថានភាពជាក់លាស់ច្បាស់ជាងពួកយើង » ។

លោក ហេង គឹមហុង ប្រធានសមាគមបណ្ដាញយុវជនកម្ពុជា (CYN)  បានថ្លែងថា ទាក់ទង់ជាមួយការបន្តកើតមានបទល្មើសផ្សេងៗជាពិសេសការ​ប្រមាញ់នៅក្នុងតំបន់ការពារឬតំបន់អភិរក្ស ប្រហែលជាចំណុចមួយដែលយើងត្រូវមានការកត់សម្គាល់ ហើយជម្រុញឱ្យអាជ្ញាធរមានការយកចិត្តទុកដាក់បន្ថែមទៀតក្នុងការពារឱ្យមានប្រសិទ្ធភាព ។

លោកបន្តថា បើសិនអត់មានការការពារទេហើយបណ្ដែតបណ្ដោយឱ្យមានណ្ដោយឱ្យមានបទល្មើសបន្តការកើតឡើងវារំខានទៅដល់សកម្មភាពអភិរក្សសត្វព្រៃហើយធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរទៅដល់ប្រព័ន្ធការខិតខំប្រឹងប្រែងរបស់សហគមន៍ និងប្រជាពលរដ្ឋក្នុងកិច្ចការការពារសត្វព្រៃ “អាជ្ញាធរត្រូវបង្កើនសមត្ថភាពរបស់ខ្លួនក្នុងការទប់ស្កាត់បទល្មើសឱ្យកាន់តែមានប្រសិទ្ធភាពដោយយកច្បាប់ជាគោលក្នុងទៅការអនុវត្ត” ៕

………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន ជា វុទ្ធី

អត្ថបទមុន

ក្រសួង​មហាផ្ទៃ​ប្រកាស​ចាត់​វិធានការ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ល្បែង​ស៊ី​សង​គ្រប់​ប្រភេទ​​

អត្ថបទបន្ទាប់

សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

អត្ថបទបន្ទាប់
រូបបដិមាដែលធ្លាប់នៅក្រោមម្លប់ឈើនៅព្រៃសហគមន៍ឧត្តមស្រែពស់ ឬ ព្រៃមេត្តាធម្មជាតិ ដែលបច្ចុប្បន្ននៅកណ្តោចកន្លែងកណ្តាលវាលក្រោយកងយោធា ង៧០ កាប់ឆ្ការុករាននាពេលកន្លងមក។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

សកម្មជន​បរិស្ថាន​​សាទរ​ចំពោះ​វិធានការ​ទប់ស្កាត់​ការ​ទន្រ្ទាន​​ដី​ព្រៃ​ធ្វើ​កម្មសិទ្ធិ​​ពី​សំណាក់​អាជ្ញាធរ​ខេត្ដ​កំពង់ស្ពឺ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង