CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​នៅ​ស្វាយ​រៀង​ស្នើ​អាជ្ញាធរ​ដក​ដី​ព្រែក​មួយ​កន្លែង​ទុក​ជា​សម្បត្តិ​រដ្ឋ​វិញ​ក្រោយ​មាន​គេ​រំលោភ​យក​ធ្វើ​កម្មសិទ្ធិ​

Admin ដោយ Admin
December 13, 2024
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ទិដ្ឋភាព ព្រែកសាធារណៈរបស់រដ្ឋស្ថិតនៅភូមិព្នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។ (រូបភាពផ្ដល់ឱ្យ)

ទិដ្ឋភាព ព្រែកសាធារណៈរបស់រដ្ឋស្ថិតនៅភូមិព្នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀង។ (រូបភាពផ្ដល់ឱ្យ)

0
ចែករំលែក
46
ចំនួនមើល

ពលរដ្ឋរស់នៅឃុំតាសួស ស្រុកស្វាយជ្រុំ ខេត្ដស្វាយរៀងជាច្រើនគ្រួសារបានទាមទារដល់អាជ្ញាធរដកហូតដីព្រែកមួយកន្លែងទុកជាសម្បត្តិរដ្ឋវិញ ក្រោយពីមានអ្នកហាមមិនឱ្យអ្នកភូមិចូលទៅប្រើប្រាស់អាស្រ័យផលទឹកនៅក្នុងព្រែកនោះ។

លោក វង សាវ៉ាត អាយុ៤៨ឆ្នាំរស់នៅភូមិព្នៅ ឃុំតាសួស ស្រុកស្វាយជ្រុំ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ នេះថា តាំងពីដូនតារបស់លោកមក គឺព្រែកនៅក្នុងភូមិព្នៅមិនដែលមានអ្នកណាធ្វើរបងព័ទ្ធ ឬហាមឃាត់មិនឱ្យពលរដ្ឋចូលទៅរកត្រីនៅក្នុងព្រែក ឬហាមមិនឱ្យប្រលែងសត្វគោក្របីចុះទៅផឹកទឹកស៊ីស្មៅនៅក្នុងព្រែកទេ។

លោកថា ទើបតែនៅក្នុងឆ្នាំ២០២៤នេះមានគេធ្វើរបងព័ទ្ធហាមឃាត់មិនឱ្យពលរដ្ឋចូលទៅក្នុងព្រែកទាំងមនុស្ស និងសត្វ។លោកបន្តថា ព្រែនោះជាសម្បត្តិរបស់រដ្ឋមិនត្រូវមានបុគ្គលណាមួយយកធ្វើជាកម្មសិទ្ធិឯកជននោះទេ។ លោកបានស្នើដល់អាជ្ញាធរពាក់ព័ន្ធត្រូវធ្វើយ៉ាងណាយកដីព្រែកដែលគេបានរំលោភយកមកទុកជាទ្រព្យសម្បត្តិរបស់រដ្ឋ និងទុកឱ្យពលរដ្ឋនៅក្នុងភូមិអាស្រ័យផលបានទាំងអស់គ្នាដូចដើមវិញ។

លោកលើកឡើងថា៖  «កាលពីមុនព្រលែង[សត្វគោក្របី]ធម្មតាហ្នឹង។ ប៉ុន្តែទើបតែឆ្នាំហ្នឹង ប៉ុន្មានខែហ្នឹងគេបិតរបង គេវាំងគេមិនឱ្យបូមទឹក គេមិនឱ្យដើកាត់ទៅរកត្រី »។

ពលរដ្ឋម្នាក់ទៀតអ្នកស្រី ពេជ្រ សុខុម អាយុ៤៣ឆ្នាំប្រាប់ថា អ្នកដែលទៅរំលោភយកដីព្រែករបស់រដ្ឋឈ្មោះ អ៊ុក សុខម ជាអតីតទាហានបានធ្វើរបងបិទព្រែកធ្វើឱ្យអ្នកស្រី និងពលរដ្ឋដែលមានដីនៅជាប់ព្រែកមិនអាចចូលទៅបូមទឹកនៅក្នុងព្រែកយកមកស្រោចដំណាំបានទេ។ លោកថា នៅរដូវវស្សាពេលមានភ្លៀងខ្លាំង គឺទឹកលិចស្រូវពលរដ្ឋ ហើយពលរដ្ឋមិនអាចបង្ហូរទឹកចូលព្រែកបានទេ។

អ្នកស្រីបន្តថា កន្លងមកមេឃុំ និងមេប៉ុស្ដិ៍រដ្ឋបាលឃុំតាសួសបានចុះទៅដោះស្រាយជួនពលរដ្ឋដែរ តែតម្រូវឱ្យពលរដ្ឋទៅបូមទឹកនៅកន្លែងផ្សេងមិនអនុញ្ញាតឱ្យបូមទឹកនៅកន្លែងលោក អ៊ុក សុខុម ធ្វើរបងទេ ព្រោះខ្លាចប៉ះពាល់ដំណាំដូង ឈូក និងធ្វើឱ្យផ្អើលត្រីក្នុងព្រែក។

អ្នកស្រីបន្ថែមថា អ្នកស្រី និងពលរដ្ឋផ្សេងទៀតមិនយល់ព្រមតាមការដោះស្រាយរបស់មេឃុំ និងមេប៉ុស្ដិ៍នេះទេ ដោយសារកន្លែងដែលមេឃុំឱ្យបូមទៅទឹកនោះ នៅឆ្ងាយពីដីស្រែរបស់អ្នកស្រី។

អ្នកស្រីលើកឡើងថា៖ «អាជ្ញាធរជួយអន្ដរាគមន៍ទុកដី[ព្រែក]ហ្នឹងជាសម្បត្តិរួម ទុកឱ្យអ្នកភូមិប្រើទាំងអស់គ្នាទៅ គ្មានអ្នកណាចង់បានធ្វើអីទេ ទុកប្រើទាំងអស់គ្នាទៅចំហទៅលែងឱ្យគេចាក់សោលែងឱ្យគេវាំង[របង]អញ្ចឹង»  ។ 

លោក សឹម ទី តំណាងពលរដ្ឋប្រាប់ថា ដីព្រែរបស់រដ្ឋស្ថិតនៅក្នុងភូមិព្នៅ គឺមានពលរដ្ឋចំនួន៦គ្រួសារបានចូលទៅរំលោភយកធ្វើជាកម្មសិទ្ធិឯកជនដោយខុសច្បាប់ ហើយមិនអនុញ្ញាតឱ្យពលរដ្ឋផ្សេងចូលទៅអាស្រ័យផល ដូចជារកត្រី បូមទឹកសម្រាប់ដាំដំណាំ បូមទឹកធ្វើស្រូវ ហើយសត្វគោក្របីមិនអាចចុះទៅផឹកទឹកស៊ីស្មៅក្នុងព្រែកនោះទេ។

លោកបន្តថា លោកមានដីស្រែនៅជាប់ព្រែកនោះ គឺរាល់ថ្ងៃដាំត្រសក់ សណ្ដែកគួរ ពេលទៅបូមទឹកព្រែកយកមកស្រោចត្រូវបានគេហាមឃាត់មិនឱ្យបូមឡើយ។ លោកថា ើផលធ្លាប់បានរាយការណ៍ទៅកាន់អាជ្ញាធរឃុំឱ្យជួយដោះស្រាយដែរតែមិនមានដំណោះស្រាយជូនពលរដ្ឋទេ ។

លោកលើកឡើងថា៖ «ខ្ញុំសំណូមពរឱ្យអាជ្ញាធរដែនដីឱ្យគាត់ដោះស្រាយយកដីព្រែកមកធ្វើជាសម្បត្តិរួម ឱ្យប្រជាពលរដ្ឋរស់នៅក្នុងភូមិហ្នឹងអាស្រ័យផលបានទាំងអស់គ្នា » ។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការឆ្លើយតបពីលោក អ៊ុក សុខុម និងពលរដ្ឋផ្សេងទៀតដែលអ្នកភូមិចោទថារំលោភយកដីព្រែករបស់រដ្ឋបានទេមកដល់ថ្ងៃសុក្រនេះ។

មេឃុំស្ដីទីឃុំតាសួសលោក ហែ ឈន់ បានថ្លែងថា មិនមានពលរដ្ឋទៅរំលោភយកដីព្រែករបស់រដ្ឋធ្វើកម្មសិទ្ធិនោះទេ។លោកថា មានតែពលរដ្ឋចូលទៅអាស្រ័យផលដាំឈូកតែប៉ុណ្ណោះ។ លោកថា ក្នុងនាមលោកជាអាជ្ញាធរឃុំមិនមានសិទ្ធិដកហូតដីទាំងនោះយកមកវិញទេ។ លោកថា បើចង់ដកហូតយកដីព្រែកពីរពលរដ្ឋទាំង៦គ្រួសារនោះយកមកទុកជាសម្បត្តិរដ្ឋវិញទាល់តែបង្កើតគណៈកម្មការអន្តរក្រសួងមួយទើបអាចបានដកបាន។

 លោក ហែ ឈន់ ឱ្យដឹងថា បញ្ហានេះមិនមែនកើតមាននៅតែក្នុងឃុំតាសួសមួយនោះទេ គឺមាននៅសង្កាត់ចេកក៏កើតមានដែរ។

លោកលើកឡើងថា៖  «អាការដកៗវាមិនងាយទេទាល់តែយើងបង្កើតគណៈកម្មការមួយរបស់អន្ដរក្រសួងទៀតហ៎បានមានសិទ្ធិដក ចេញសេចក្ដីណែនាំមក ត្រង់ខ្ញុំជាអាជ្ញាធរខ្ញុំមិនហ៊ានទេខ្ញុំខ្លាចដកមួយនៅមួយកាន់តែបែកសាយ» ។

អភិបាលស្រុកស្វាយជ្រុំលោក ហែម សារិទ្ធ ប្រាប់ថា លោកបានចុះទៅពិនិត្យដោយផ្ទាល់រួចហើយ។លោកថា នៅសប្ដាហ៍ក្រោយលោកនឹងអញ្ជើញអ្នកពាក់ព័ន្ធមកសម្របសម្រួលដោះស្រាយនៅសាលាស្រុកស្វាយជ្រុំ ហើយលទ្ធិផលយ៉ាងណានោះនឹងប្រកាសតាមក្រោយ។

លោកលើកឡើងថា៖  «ខ្ញុំបានជម្រាបប្រាប់គាត់ហើយរង់ចាំស្រុកអញ្ជើញមកដោះស្រាយខ្ញុំមើលឃើញហើយពីស្ថានភាពទីតាំងត្រង់នុង» ។

នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូលោក អំ សំអាត យល់ឃើញថា កាលដែលហាមឃាត់មិនឱ្យពលរដ្ឋទៅប្រើប្រាស់ទឹកនៅក្នុងប្រឡាយព្រែកដើម្បីបង្កបង្កើនផលជាការរំលោភសិទ្ធិប្រើប្រាស់របស់ពលរដ្ឋ។ លោកថា ទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនមានបុគ្គលណាមួយអាចទៅទាមទារយកធ្វើជាកម្មសិទ្ធផ្ទាល់ខ្លួនបានឡើយ ។

លោកបន្តថា បុគ្គលណាយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួនវាគឺជារឿងខុសច្បាប់។លោកថា អាជ្ញាធរគួរចាត់វិធានការតាមច្បាប់ភូមិបាលទៅលើបុគ្គលដែលបានរំលោភយកទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋ ព្រោះនៅក្នុងច្បាប់នោះបានចែងអំពីទោសទាន់។

លោកលើកឡើងថា៖ « អាជ្ញាធរត្រូវចាត់វិធានការតាមផ្លូវច្បាប់ដើម្បីដោះស្រាយជូនប្រជាពលរដ្ឋព្រោះទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋមិនមែនជាទ្រព្យសម្បត្តិឯកជនឬកម្មសិទ្ធិបុគ្គលណាទេគឺពលរដ្ឋទាំងអស់មានសិទ្ធិប្រើប្រាស់ទឹកនៅក្នុងព្រែក ប្រឡាយ ស្ទឹង ទន្លេសមុទ្រ អាហ្នឹងវាជាទ្រព្យសម្បត្តិរបស់សាធារណៈ » ៕

………………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក សួន វុត្ថា

អត្ថបទមុន

ជនជាតិ​ដើម​ភាគ​តិច​កួយ​នៅ​ភូមិ​ទន្សោង​ខេត្ត​ស្ទឹងត្រែង​ព្រួយ​បារម្ភ​ការ​បាត់បង់​ភាសា​កំណើត​

អត្ថបទបន្ទាប់

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ដ​ព្រះសីហនុ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​កែឆ្នៃ​នៅ​ក្នុង​ទំនាស់​ដីធ្លី​

អត្ថបទបន្ទាប់
ភ្លៅខាងស្ដាំរបស់លោក ឡុង ប៊ុនណារា រងរបួសដោយសារគ្រាប់កាំភ្លើងខ្យល់ឬកាំភ្លើងកែច្នៃ ក្រុមសន្តិសុខរបស់លោកឧកញ៉ា រតនៈ សម្បត្តិ នៅយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

ពលរដ្ឋ​ម្នាក់​នៅ​ខេត្ដ​ព្រះសីហនុ​រង​របួស​ដោយ​គ្រាប់​កាំភ្លើង​កែឆ្នៃ​នៅ​ក្នុង​ទំនាស់​ដីធ្លី​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង