CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​នៅ​ឃុំ​ប៉ូយ​ខេត្ត​រតនគិរី​ ​កំពុង​ជួប​បញ្ហា​មេ​ស្រា​ដែល​យក​ទៅ​ផលិត​ជា​ស្រា​ពាង​

Admin ដោយ Admin
November 13, 2024
ក្នុង ព័ត៌មាន, សេដ្ឋកិច្ច
0
រូបភាព ស្រាពាង ដែលប្រជាពលរដ្ឋបានតាំងសម្រាប់លក់នៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី កាលពីខែកក្កដា ឆ្នាំ២០២៤។ (ពលរដ្ឋអ្នកសារព័ត៌មានជាសិក្ខាកាម)

រូបភាព ស្រាពាង ដែលប្រជាពលរដ្ឋបានតាំងសម្រាប់លក់នៅតំបន់រមណីយដ្ឋានបឹងយក្សឡោម ខេត្តរតនគិរី កាលពីខែកក្កដា ឆ្នាំ២០២៤។ (ពលរដ្ឋអ្នកសារព័ត៌មានជាសិក្ខាកាម)

0
ចែករំលែក
72
ចំនួនមើល

ពលរដ្ឋជនជាតិដើមភាគិតគ្រឹងនៅស្រុកអូរជុំឱ្យដឹងថា ពួកគេកំពុងប្រឈ​មមុខនឹងការផ​​លិត​ស្រា​​ពាង ដោ​យសារខ្វះវត្ថុធាតុដើម ក្នុងពេលដែលគ្រឿងផ្សំនៅលើទីផ្សារ មានភាពងាយស្រួលក្នុងការស្វែងរក ហើយកត្តានេះអាចជាមូលចម្បងដែលនាំឱ្យអត្រាធ្លាក់ចុះនៃការផលិតស្រាពាងតាមបែបបុរាណ ត្រូ​វ​​ជួ​ប​​វិបត្តិក្នុងពេលខាងមុខ។

អ្នកស្រី ណាំបា ចន្ធី ជាជនជាដើមភាគតិចគ្រឹង នៅភូមិតាង៉ាច និយាយថារូបមន្តស្រាពាងដែ​លធ្វើ​ស​ព្វ​ថ្ងៃ​​នេះ លែងប្រើប្រាស់របស់សុទ្ធដូចកាលពីជំនាន់ចាស់បុរាណទៀតហើយ។មានវ័យប្រមាណ ២២ ឆ្នាំ អ្នកស្រីបន្តថា ដោយសារសម័យកាលជឿនលឿន បានធ្វើឱ្យមនុស្សខ្ជិលច្រអូស និងព្យាយាមរករ​បស់​ណា​​​ដែលងាយស្រួល និងជិតដៃជាងយកមកប្រើប្រាស់។អ្នកស្រីបន្តថា ចាស់ជំនាន់មុន ការផលិ​តស្រា​ពា​ង គឺប្រើសុទ្ធតែរបស់ឆ្នៃពីធម្មជាតិ តែបច្ចុប្បន្ននេះវិញ មិនដូច្នេះឡើយ គឺអ្នកផលិត ភាគច្រើ​នប្រើ​ប្រា​ស់​​ប្រភេទមេស្រា ដែលទិញស្រាប់ៗនៅលើទីផ្សារ។

អ្នកស្រីបន្តថា៖«មេស្រានឹងទិញពីផ្សារមកបើចាស់ៗពីមុនគាចេះធ្វើមេស្រា។យើងក្មេងឥឡូវអត់ចេះធ្វើ​​មេស្រាចឹងបានទិញពីផ្សារមក »។

ប្រភពដដែលឱ្យដឹងទៀតថា តាមពិតទៅស្រាពាងនេះ មានប្រវត្តិតាំងពីយូរលង់ណាស់​មកហើយ។មិ​ន​​តែប៉ុ​ណ្ណោះ​ សព្វថ្ងៃនេះសម្រាប់អប្បុរ​ជនជាតិដើមភាគតិច ស្រាពាងនៅតែមានភាពចាំបាច់។តម្រូ​វជាក់​ជា​​ក់​ស្តែងគឺពេលមានវិធីម្តងៗ ដូចជាសែនអារក្ខជាដើម។ក្រៅពីនេះ ស្រាពាងដែលផលិតបាន ក៏អាច​​ល​​ក់​ដូរនៅលើទីផ្សារដែរ។

លោក​ កំផ្លរ កក់​ មានវ័យ៥៥ឆ្នាំ ដែលកំពុងរស់នៅជាមួយនិងពិការភាព លើកឡើងប្រហាក់ប្រ​ហែល​គ្នា​​​ថា ស្រាពាងនេះក៏ជាអត្តសញ្ញាណរបស់ជនជាតិដើមភាគតិចមួយដែរ។រស់នៅក្នុងភូមិក្រះ នៃ​ស្រុ​​ក​អូរជុំ ប្រភពដដែលបន្តថាភាពចាំបាច់មួយរបស់ស្រាពាងនេះ គឺទុកសម្រាប់ប្រើប្រាស់ក្នុងពិធី​សំខាន់​ៗ​​រប​ស់ជនជាតិដើមភាគតិច ដូចជាពិធីសែនព្រេន និងសែនអារក្ខជាដើម ជាពិសេសគេមានទម្លាប់មួ​យគឺ​ទុ​កសម្រាប់យកទៅចូលរួមពិធីបុណ្យសព។

លោកបន្តថា៖«បើថាគេទិញច្រើនពាំងតូចមួយម៉ឺនអាធំនោះមួយម៉ឺនប្រាំតូចៗប្រាំពាន់។តាំងពីជីដូជីតាយើងរកច្រើនហើយណាស់ហូបបើមានខ្មោចអាហ្នឹងហើយខ្ញុំយកទៅផឹកធ្វើការក្រុ​មអាហ្នឹងស្រានិងហើ​​យចូលរួមនឹងគេចឹង ហើយណាបាទសែនព្រេនអីហ្នឹង »។

អ្នកភូមិបានលើកឡើងថា ថ្វីតើបើប្រវត្តិស្រាពាងនេះ មិនមានការកំណត់កាលបរិច្ឆេទ ឱ្យបានច្បា​ស់​​លា​​ស់ ក៏ស្រាប្រភេទនេះបានបន្សល់ទុក រាប់ឆ្នាំមកហើយសម្រាប់អម្បុរជនជាដើមភាគតិច។ហើយស្រាពា​ង​នេះ ក៏ជាអត្តសញ្ញាណ នៃប្រពៃណីមួយដែររបស់ជនជាតិដើមភាគតិច ក្នុងចំណោមប្រពៃណី និងទំ​​នៀ​​បទម្លា​​ប់​​​​ដទៃទៀតរបស់ពួកគេ។លោក កំផ្លរ កក់ រៀបរាបថា ដើម្បីអាចផលិតស្រាពាងបានមួយពា​​ងក្នុងជំនាន់ដើមគឺគេមានរបៀបផ្សំតាមបែបធម្មជាតិច្រើ​នយ៉ាង។ប៉ុន្តែដោយសា​រសម័យកា​​លចេះ​វិវត្តន៍ ហើយចាស់ទុំជំនាន់ដើមមិនបានបន្សល់ទុករូបមន្តផង នាំឱ្យវិធីផ្សំមេស្រា​ក៏ត្រូវបាត់បង់ទៅ​តាម​​នោះ​ដូ​ច​​គ្នា​​​ដែ​រ។

ប្រភពបន្តថា គ្រឿងផ្សំមេសារក្នុងពេលបច្ចុប្បន្នេះ គឺអ្នកផលិតស្រាពាង មិនចាំបាច់ត្រូវរង់ចាំយូរថ្ងៃ ឬ​​ត្រូ​​វប្រើរបៀបផលិតមេស្រាដូចពេលមុនទេ។នៅចំពោះមុខនេះ គឺអ្នកភូមិគ្រាន់តែទៅទិញមេស្រា ដែ​​ល​​គេ​ដាក់លក់នៅលើទីផ្សារ ជាការស្រាច។ហើយគ្រឿងផ្សំសព្វថ្ងៃនេះ មានភាពងាយៗដូចជា ប្រើអង្ក​រដំ​​​ណើប និងអង្កាម បូករួមជាមេស្រាដែលគេលក់ទៅលើទីផ្សារ ហើយប្រើទៅតាមបរិមា​ណដែលយើ​ង​ច​​ង់​​​ផលិត ​គឺរួចរាល់។ប៉ុន្តែបើចាស់ទុំជំនាន់ដើមវិញ គេមិនធ្វើដូច្នេះឡើយ។ក្នុងន័យនេះ ការផលិត​មេ​​ស្រា​​ គឺពួកគាត់ផលិតដោយខ្លួនឯង ដែលមានគ្រឿងផ្សំ យកចេញពីរបស់ធម្មជាតិ ដូចជាឬស្សឈើ​ព្រៃ​ បូ​ករួមនិងសំបុកចាបជាដើម។

ប្រភពដដែលបន្តថា របៀបផលិតស្រាពាងវិញ​ជា​​ដំ​​​​បូ​ងគឺគេត្រូវយកអង្ករដំណើប និងអង្កាមលា​យបញ្ចូ​ល​​​​​គ្នា ត្រាំទឹកទុកក្នុងរយៈពេលពី១ម៉ោង ទៅ​​២​​ម៉ោង មុននឹងលាងសម្អាត និ​ង​​យ​កទៅចំហ៊ុយ រហូតដ​ល់​​​​អង្ករឆ្អិនស្រួលបួល។នៅពេលឆ្អិនហើយ ទើបគេយកបាយដំណើរ ដែលលាយជាមួយនិង​អង្កាម​​ទៅ​ហា​​​​ល​ឱ្យ​វាត្រជាក់សិន មុននឹងយកទៅដាក់ក្នុងពាង លាយជាមួយ​មេស្រាដែល​គេផលិតទុ​ករួចជា​ស្រេ​ច។ក្រោយពីធ្វើរបៀបនេះរួចហើយ គឺគេត្រូវទុកក្នុងពាងរយៈពេល៧ថ្ងៃ ឬកន្លះខែ ឬគេអាចទុកបា​នរ​​ហូ​តដល់មួយខែ អាស្រ័យលើចំណងចំណូលចិត្ត មុននឹងយកទៅប្រើ​ប្រាស់តាមតម្រូវការជាក់ស្តែង ដូ​​ច​​​ជាលក់ដូរ ឬធ្វើពិធីសែនព្រេនជាដើម។

លោក កំផ្លរ កក់ លើកឡើងថា បើនៅតំបន់ខ្លះ ការផលិតស្រាពាងនេះ គេមានតំណម​ច្រើន​យ៉ា​ង​ណា​ស់​ ដូចជាមុននឹ​ងផលិតវាមិនត្រូវកក់សក់ ហាមក្រុមគ្រួសារចេញទៅប្រកបរបរទីឆ្ងាយ និងមិន​ឱ្យ​ឈ្លោះ​ប្តី ឈ្លោះប្រពន្ធជាដើម។ប៉ុន្តែប្រពៃណី និងទំនាមទម្លាប់ទាំងនោះ បានប្រែប្រួលសឹងតែលែ​ងមានអ​ស់​ទៅ​ហើយ ក្នុងពេលបច្ចុប្បន្ននេះ សម្រាប់សហគមន៍ជនជាតិដើមភាគ។

ដូចគ្នានេះដែរ អ្នកស្រី រូង ណាងមីន មានអាយុ១៩ឆ្នាំ រស់នៅភូមិតាង៉ាច ឱ្យដឹងថាស្រាពាងដែលពួកគាត់ត្រូវផលិតនេះ គឺទុកសម្រាប់ប្រើប្រាស់សែនព្រេនឡើងអារក្ខ សែនចំការ សែនស្រូវ និងសែនភូមិពេ​​ល​​មានជំងឺឈឺថ្កាត់ម្តងៗ ជាពិសេសតម្រូវការចាំបាច់ទុកប្រើក្នុងកម្មវីធីយកគូរស្រករជាដើម ។

អ្នកស្រីបន្តថា៖«គឺគេត្រូវការតែម្តងអាស្រាពាងនឺងគឺអត់មិនបានលក់ខ្លះផឹកខ្លួនឯងខ្លះពេលខ្លះយើងត្រួវការសែនព្រេនពេលខ្លះយើងឈឺដូចជាការកាប់ក្របីពេលខ្លះយើងដូចជាសែនស្រូវទុំ សែនចំការ »​​។​

ដោយឡែក លោក ថង ញឺត ជាជំទប់ទី២ ឃុំប៉ូយ នៃស្រុកអូរជុំ ខេត្តរតនគិរី ទទួលស្គាល់ថា ស្រា​​ពាង​ដែ​​លដាក់លក់ និងប្រើប្រាស់សព្វថ្ងៃនេះ គឺផលិតចេញពីមេសាដែលទិញពីផ្សា​រ។លោកបន្តថាបច្ចុប្បន្ន​នេះ រកស្រាពាងដែលផលិតតាមបែបុរាណលែងបានហើយ ដោយសារមេស្រាដែលជាគ្រឿងផ្សំ ភា​គ​ច្រើ​​​នរបស់ស្រាពាង គឺប្រើមេស្រាសុទ្ធ ដែលវាមិនមែនជាប្រភេទស្រាដែលផលិ​តដោយដៃផ្ទា​ល់រប​​ស់​​អ្ន​ក​​​​ភូមិដូចមុនទៀតទេ។តែយ៉ាងណាលោក ជំរុញឱ្យពលរដ្ឋព្យាយាមផលិត​ស្រាពាងតាមបែបប្រពៃ​ណីវិ​ញល្អ​ជាង​។ជាងនេះទៀត គួរប្រើមេស្រាណាដែលផលិតចេញពីមេស្រាពីធម្មជាតិ ធ្វើយ៉ាងណាជួ​យ​កា​​ត់​​បន្ថយ​បានពីផលប៉ះពាល់ទៅសុខភាព អ្នកប្រើប្រាស់ និងងាយរកទីផ្សារលក់ចេញផង។

លោកបន្តថា៖«បើសិនគាត់ផលិតយកមកពីវៀនណាមអីនឹងមិនអាចទេព្រោះមេគេនិងគីមីខូចសុខភាព​។ខ្ញុំគិតថាឲ្យគាត់ផលិតស្រាធម្មជាតិយើងនឹងផ្សព្វផ្សាយរកទីផ្សារឲ្យគាត់» ។

ចំណែក អ្នកស្រី រូង ណាងមីន ដែលជាស្រ្តីផលិតស្រាពាងវ័យក្មេង បង្ហាញឆន្ទៈក្នុងការកែប្រែ​ផលិត​ស្រា​​​ពា​ងនេះតាមកម្រិត និងបច្ចេកទេសប្រពៃណីដើម។ម្យ៉ាងវិញទៀតស្រាពាង​ គឺជាផ្នែកមួយដែលមិ​ន​អាចខ្វះបានសម្រា​​ប់​ជនជាតិដើមភាគតិចគ្រឹង ព្រោះវាជាទំនៀមទម្លាប់នៃស្រាពា​​ងផង​ និងប្រពៃណីនៃ​​ជនជាតិដើមភាគតិចតាំងពីបុរាណមកផង៕

………………………………………………………

អត្ថបទដោយ សិក្ខាកាមវគ្គបណ្តុះបណ្តាលសារព័ត៌មានជនជាតិដើមភាគតិច៖ កញ្ញា ប៊ុនឃឺន ពៅ, អ្នកស្រី ម៉េត ស្រីរីន, កញ្ញា រម៉ាម តាម៉ាល, និងលោក រម៉ាម ថ

អត្ថបទមុន

ជនជាតិ​ដើម​ភាគ​តិច​នៅ​ខេត្ត​រតនគិរី​ ​បារម្ភ​ពី​ការ​បាត់​អត្ត​សញ្ញាណ​កាផា​ដោយ​សារ​​ការ​ត្បាញ​​​ធ្លាក់​​​ចុះ​

អត្ថបទបន្ទាប់

អ្នក​ស្រលាញ់​បរិស្ថាន​ថា​ និន្នាការ​​យុវជន​ចូលរួម​ប្រមូល​សំរាមក្នុង​ឱកាស​បុណ្យ​ជាតិ​​​មាន​​ការ​​កើន​​ឡើង​​

អត្ថបទបន្ទាប់
សកម្មភាពក្រុមយុវជន ព្រះសង្ឃ កំពុងប្រមូលសំរាមនៅតាមច្រាំងទន្លេមេគង្គ នារាជធានីភ្នំពេញ ក្នុងឱកាសព្រះរាជពិធីបុណ្យ អុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ដែលប្រព្រឹត្តទៅថ្ងៃទី១៤,១៥,១៦ ខែវិច្ឆិកា ឆ្នាំ២០២៤។ (ហ្វេសប៊ុក River Ocean Cleanup)

អ្នក​ស្រលាញ់​បរិស្ថាន​ថា​ និន្នាការ​​យុវជន​ចូលរួម​ប្រមូល​សំរាមក្នុង​ឱកាស​បុណ្យ​ជាតិ​​​មាន​​ការ​​កើន​​ឡើង​​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង