CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ពលរដ្ឋ​នៅ​ក្រុង​បាវិត​​ត្អូញត្អែរ​ពី​ការ​ដក​ប្លង់​កម្មសិទ្ធិ​ដីស្រែ​និង​ដី​លំនៅឋាន​ត្រូវ​ចំណាយ​លុយ​ច្រើន​​

Admin ដោយ Admin
November 19, 2024
ក្នុង ព័ត៌មាន, អភិបាលកិច្ច
0
លោក ព្រំ សំអ៊ួច ពលរដ្ឋរស់នៅភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ស្នើសុំទៅអាជ្ញាធរកុំឱ្យយកតម្លៃដកប្លង់កម្មសិទ្ធិច្រើនពេកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ (លោក សួន វុត្ថា)

លោក ព្រំ សំអ៊ួច ពលរដ្ឋរស់នៅភូមិធ្លកសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀង ស្នើសុំទៅអាជ្ញាធរកុំឱ្យយកតម្លៃដកប្លង់កម្មសិទ្ធិច្រើនពេកកាលពីថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤។ (លោក សួន វុត្ថា)

0
ចែករំលែក
64
ចំនួនមើល

ពលរដ្ឋរស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងត្អូញត្អែរថាការដកប្លង់សិទ្ធិដីស្រែ និងដីលំនៅឋានពីមន្រ្ដីសូរិយោដីដែលបានចុះចែកនៅតាមផ្ទះមេភូមិត្រូវចំណាយលុយអស់ច្រើន ធ្វើឱ្យពលរដ្ឋមួយចំនួនត្រូវទៅខ្ចីលុយគេបន្ថែមដើម្បីទៅដកយកប្លង់មករក្សាទុក ។

លោក អ៊ួយ តួ រស់នៅភូមិធ្លក សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្ដស្វាយរៀងបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤នេះថា លោកមិនទាន់បានទៅដកប្លង់ដីស្រែ និងប្លង់ដីលំនៅឋានទេដោយសារមិនមានលុយគ្រប់គ្រាន់។ លោកថា រាល់​ថ្ងៃក្នុងគ្រួសារកំពុងជួបបញ្ហាដូចជាបង់លុយសងធនាគារ ទិញទឹកដោះគោឱ្យកូនតូចប្រចាំខែ។​

​​​បុរស់វ័យ៣៧ឆ្នាំរូបនេះបន្តថា ដីស្រែមួយហិកតាត្រូវចំណាយលុយអស់១២ម៉ឺនរៀល ដីលំនៅឋានក្នុងមួយម៉ែត្រការ៉េតម្លៃ២៥០រៀល ដីលំនៅឋានរបស់លោកមានទំហំ២០ម៉ែត្រគុណ៥៧ម៉ែត្រត្រូវចំណាយលុយអស់់ជិត៣០ម៉ឺនរៀល។ លោកថា រាល់ថ្ងៃត្រូវខ្ចីលុយគេ៣០ម៉ឺនរៀលបន្ថែមដើម្បីត្រៀមទៅដកប្លង់ដី ប៉ុន្តែលុយទាំងនេះនៅមិនទាន់គ្រប់គ្រាន់ទេ ។

លោកបន្ថែមថា៖  « ខ្វះខាត់សម្រាប់ជីវភាពគ្រួសារប្រចាំថ្ងៃ និងបង់អង្គការ[ធនាគារ]ហើយខាងសូរិយោដីគាត់ចុះទម្លាក់ប្លង់មកចែកជូនប្រជាពលរដ្ឋមានការបង់ព័ន្ធថ្លៃ[…]ខ្វះខាតថវិការចឹងខ្ញុំរត់ខ្ចីលុយគេត្រៀមដកប្លង់។ខ្ញុំសូមសំណូមពរដល់មន្ទីរពាក់ព័ន្ធ ខាងសូរិយោដី ខាងក្រសួងដាក់គោលការណ៍មកដល់មន្ទីរ សូមមេត្តាជួយសម្រួលដល់ប្រជាពលរដ្ឋខ្លះទៅព្រោះខ្វះខាតច្រើន  »។

លោក គឹម សាមាន អាយុ៥៧ឆ្នាំប្រាប់ថា រាល់ថ្ងៃមានដីចំនួន៨០អាទាំងដីស្រែ និងលំនៅឋាន។ លោកថា កន្លងមកលោកបានទៅដកប្លង់ម្ដង់រួចហើយនៅផ្ទះមេភូមិតែមិនមានលុយគ្រប់តាមចំនួនដែលមន្រ្ដីសូរយោដីបានកំណត់ក៏ត្រូវវិលត្រលប់មកផ្ទះវិញ​ ។

បុរស់ពិការជើងឆ្វេងរូបនេះបន្តថា បច្ចុប្បន្នគ្រួសារលោកគ្មានលុយទេ ហើយឆ្នាំនេះធ្វើស្រូវក៏ខាត គ្មានការងារធ្វើនៅតែផ្ទះមើលថែចៅតូចៗ។ លោកនិយាយថា ការតម្រូវឱ្យពលរដ្ឋបង់លុយ​ច្រើនដើម្បីបានដកប្លង់កម្មសិទ្ធិនោះ ប្រៀបដូចជាន់កដកស្លាបអញ្ចឹង ។

លោកលើកឡើងថា៖  ដកប្លង់ថ្លៃពេលខ្ញុំគ្មានលុយណាបង់។ មិនមានលុយបង់ខ្ញុំមកវិញ វាថ្លៃពេកយកលើសបរិមាណដី។ ខ្ញុំរកស៊ីអីខ្ញុំពិការទៀតខ្ញុំមិនដឹងដកឬមិនដកទេ ខ្ញុំទុកចោលនៅនុង » ។

ពលរដ្ឋម្នាក់ទៀតលោក ព្រំ សំអ៊ួច បានប្រាប់ថា លោកត្រូវលក់ស្រូវអស់៣០បាវដើម្បីបានលុយទៅដកប្លង់ដីស្រែ១ហិកតា និងដីលំនៅឋានចំនួន១០អា ត្រូវបង់លុយអស់ចំនួន៤៥ម៉ឺនរៀលតម្លៃនេះថ្លៃណាស់សម្រាប់រូបលោក។ លោកសង្ឃឹមថា លក់ស្រូវបានលុយយកទៅសងថ្លៃជីគេ តែឥឡូវត្រូវលក់ស្រូវយកលុយទៅដកប្លង់ដី ហើយថ្លៃជីនៅតែជំពាក់គេដដែល​ ។

លោកលើកឡើងថា៖ «បងៗសូរិយោដីឱ្យជួយសម្រួលឱ្យចុះថោកបន្តិចទៅ។ បើលុយគ្នាយកប្លង់ដីផង បង់រដ្ឋ[ធនាគារ]ផង គ្នាទៅណារួចឥឡួវហ្នឹងទៅអត់រួចទេ។ ពេលហ្នឹងបង់លុយយកប្លង់ ហើយលុយរដ្ឋ[ធនាគារ]គេត្រូវការអាឡូវដែរបានមកពីណា? ចឹងមានតែលក់គោក្របី ចុះបើអ្នកខ្លះគ្មានគោក្របីលក់ធ្វើមិច » ។

លោក អ៊ូ សុភក្ដី អនុប្រធានមន្ទីររៀបចំដែនដីនគរូបនីកម្មសំណង់ និងសុរិយោដីខេត្ដស្វាយរៀង ទទួលបន្ទុកសុរិយោដី បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាននៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថាអ្វីដែលមន្រ្ដីរបស់លោកបានធ្វើគឺត្រឹមត្រូវទៅតាមប្រកាសអន្ដរក្រសួងថ្មីលេខ៨០១០ស ហ វ ។

លោកលើកឡើងថា៖ « ការងារហ្នឹងខាងមន្រ្ដីគាត់ចាត់ចែងហើយៗយើងធ្វើៗទៅតាមប្រកាសអន្ដរក្រសួងថ្មីលេខ៨០ ១០មើលទៅឃើញហើយ » ។

កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ រដ្ឋមន្រ្ដីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុលោក  អួន ព័ន្ធមុនីរ័ត្ន និងរដ្ឋមន្រ្ដីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់លោក សាយ សំអាល់ បានចេញសេចក្ដី ប្រកាសអន្ដរក្រសួងស្ដីអំពីការកែសម្រួលកម្រងសេវាសាធារណៈរបស់ក្រសួង​រៀបចំដែនដី និងវិធាននីតិវិធីនៃការអនុវត្តចំណូល និងចំណាយថវិកាសម្រាប់ការងារចុះបញ្ជីដីធ្លីលើកដំបូងដែលមានលក្ខណៈជាប្រព័ន្ធនៃកម្មវិធីអនុវិស័យរដ្ឋបាលដីធ្លី ។

នៅក្នុងប្រកាសអន្ដរក្រសួងបបានកំណត់ឱ្យម្ចាស់ដីត្រូវបង់ពន្ធជូនរដ្ឋប្រភេទដីផលិតកសិកម្មក្នុងឃុំក្រៅទីរួមស្រុកតម្លៃ៣រៀលក្នុងមួយម៉ែត្រការ៉េ ដីផលិតកសិកម្មក្នុងឃុំទីរួមស្រុក៤រៀលក្នុងមួយម៉ែត្រការ៉េ ដីផលិតកសិកម្មក្នុងក្រុងប្រភេទខ៦រៀលក្នុងមួយម៉ែត្រការ៉េ ដីផលិតកសិកម្មក្នុងក្រុងប្រភេទក១២រៀលក្នុងមួយម៉ែត្រ ដីផលិតកសិកម្មនៅរាជធានីភ្នំពេញ២៥០រៀលក្នុងមួយម៉ែត្រការ៉េ ។

ដីលំនៅឋានឬដីសាងសង់ក្នុងឃុំក្រៅទីរួមស្រុក២០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់ក្នុងឃុំទីរួមស្រុក៣០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់ក្នុងក្រុងប្រភេទខ៤០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់ក្នុងក្រុងប្រភេទក២៥០រៀលមួយម៉ែត្រការ៉េ ដីលំនៅឋានឬដីសាងសង់នៅក្នុងរាជធានីភ្នំពេញ៥០០រៀលមួយម៉ែត្រការ៉េ ។

ពាក្យថា«ក្នុងក្រុងប្រភេទក»សំដៅដល់ក្រុងដែលបានបង្កើតដោយអនុក្រឹត្យមុនឆ្នាំ២០២១។ «ក្នុងក្រុងប្រភេទខ»សំដៅដល់ក្រុងដែលបានបង្កើតដោយអនុក្រឹត្យចាប់ពីឆ្នាំ២០២១ ។

…………………………​…………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានលោក សួន វុត្ថា

អត្ថបទមុន

អ្នក​ស្រលាញ់​បរិស្ថាន​ថា​ និន្នាការ​​យុវជន​ចូលរួម​ប្រមូល​សំរាមក្នុង​ឱកាស​បុណ្យ​ជាតិ​​​មាន​​ការ​​កើន​​ឡើង​​

អត្ថបទបន្ទាប់

អ្នក​ឃ្លាំ​មើល​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ចំនួន​៦​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

អត្ថបទបន្ទាប់
លោក អ៊ួច ឡេង គឺជាអ្នកការពារព្រៃឈើដ៏លេចធ្លោមួយរូប និងបានឈ្នះពានរង្វាន់ឆ្នើមផ្នែកការពារបរិស្ថាន ឌឹ ហ្គោលមេន អ៊ិនវាយរ៉ូមិនថល ប្រាយ៍ (The Goldman Environmental Prize) ក្នុងឆ្នាំ ២០១៦ កំពុងថតជាមួយគំនរឈើមួយកន្លែង ហើយបង្ហោះកាលពីឆ្នាំ២០២២។ (ហ្វេសប៊ុក លោក អ៊ួច ឡេង)

អ្នក​ឃ្លាំ​មើល​បង្ហាញ​ការ​ហួស​ចិត្ត​ចំពោះ​ការ​ចាប់​ខ្លួន​សកម្មជន​ព្រៃឈើ​និង​បរិស្ថាន​ចំនួន​៦​នាក់​នៅ​ខេត្ត​ស្ទឹងត្រែង​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង