CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

ពលរដ្ឋ​នៅ​ឃុំ​មួយ​ក្នុង​ខេត្តកំពង់ស្ពឺ​ត្អូញត្អែរ​បញ្ហា​ដី​ហុយ​ដែល​បង្ក​ឡើង​ដោយ​ក្រុមហ៊ុន​ឡាន​ដឹក​ខ្សាច់

Admin ដោយ Admin
September 1, 2023
ក្នុង បរិស្ថាន, ព័ត៌មាន, អភិបាលកិច្ច
0
ទិដ្ឋភាពរថយន្តដឹកដី និងខ្សាច់ របស់ក្រុមហ៊ុនឯកជនមួយដែលកំពុងបើកឆ្លងកាត់នៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។ (រូបថតស្គ្រីនហ្សតពីវីដេអូ)

ទិដ្ឋភាពរថយន្តដឹកដី និងខ្សាច់ របស់ក្រុមហ៊ុនឯកជនមួយដែលកំពុងបើកឆ្លងកាត់នៅក្នុងភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ នៅថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០២៣។ (រូបថតស្គ្រីនហ្សតពីវីដេអូ)

0
ចែករំលែក
112
ចំនួនមើល

ប្រជាពលរដ្ឋនៅឃុំមួយក្នុងឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ត្អូញត្អែរពីបញ្ហាដីហុយដែលបង្កឡើងដោយក្រុមហ៊ុនឡានដឹកដី ដឹកខ្សាច់ បណ្តាលឱ្យប៉ះពាល់ដល់ការរស់នៅរបស់ពួកគាត់ ខណៈអាជ្ញាធរមិនទាន់មានការដោះស្រាយនៅឡើយ។

អ្នកស្រី ម៉ៅ សាវី អាយុ៥៣ឆ្នាំ រស់នៅភូមិពាមរស់ ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា រាល់ថ្ងៃគ្រួសារគាត់ពិបាករស់នៅជាខ្លាំងដោយសារបញ្ហាដីហុយ។ អ្នកស្រីថា ក្រុមឡានរបស់ក្រុមហ៊ុនដឹកដី និងខ្សាច់បានបើក​កាត់ផ្លូវក្នុងភូមិរបស់អ្នកស្រីរស់នៅបណ្តាលឱ្យដីហុយយ៉ាងខ្លាំង ដោយមិនបានស្រោចទឹកលើដងផ្លូវនោះឡើយ។

អ្នកស្រី ម៉ៅ សាវី បានលើកឡើងថា បញ្ហាដីហុយនេះបានធ្វើឱ្យប៉ះពាល់ជាងខ្លាំងដល់ការរស់នៅរបស់គ្រួសារគាត់ និងពលរដ្ឋក្នុងភូមិជាពិសេសបញ្ហាសុខភាព។ អ្នកស្រីថា ពេលខ្លះដីហុយធ្វើឱ្យហូបបាយមិនកើត និងខោអាវក៏មិនអាចហាលបានដែរ ដោយសារតែផ្លូវជាប់ផ្ទះរបស់គាត់ហុយខ្លាំងពេក។

អ្នកស្រីបន្ថែមថា៖«រឿងក្រុមហ៊ុនដឹកដីហ្នឹងវាបានប៉ះពាល់ខ្លាំងណាស់។ វាហុយប៉ះពាល់លើប្រជាពលរដ្ឋជាពិសេសអ្នកផ្ទះជាប់ថ្នល់ហ្នឹងវាហុយខ្លាំងណាស់ពេលឡានបើកគាត់ម្តងៗពិបាករស់នៅមែនទែន។ ក្រុមហ៊ុនដឹកដីដឹកខ្សាច់ហ្នឹងអត់ឃើញស្រោចទឹកសោះ។ អីចឹងវាប៉ះពាល់ដល់កូនចៅយើងកើតរោគសួតរហូត»។

អ្នកស្រី ស៊ុន ហឿន អាយុ ៤៥ឆ្នាំ នៅភូមិពិរោះ ឃុំរស្មីសាមគ្គី រៀបរាប់ថា បញ្ហាដីហុយនេះបានបង្ករផលប៉ះពាល់សុខភាពជាខ្លាំង ដោយឱ្យមនុស្សចាស់ក្មេងមួយចំនួនធ្លាក់ខ្លួនឈឺជាបន្តបន្ទាប់។ អ្នកស្រីថា ពេលហុយម្តងៗប្រលាក់ចានឆ្នាំង និងពិបាកហូបបាយជាដើម។

ពលរដ្ឋរូបនេះបន្តថា បញ្ហាដីហុយនេះគឺ អ្នកភូមិបានជូនដំណឹងទៅរដ្ឋបាលឃុំឱ្យជួយដោះស្រាយដោយអន្តរាគមន៍ទៅក្រុមហ៊ុនដើម្បីស្រោចទឹកផងដែរ ប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេ។

អ្នកស្រីបន្ថែមថា ៖«ហុយឡើងដកដង្ហើមអត់រួចទេ។ ហុយខ្លាំងណាស់។ ហុយធ្វើឱ្យប៉ះពាល់ដល់សុខភាពយើង។ ឈឺនេះឈឺនោះរត់ទៅពេទ្យរហូត។ ដូចជាអ្នកផ្ទះខ្ញុំជាដើម គឺសឹងគ្រប់គ្នាដោយតែហុយ។ មួយវាហុយប៉ះពាល់ដល់ខោអាវ ចានឆ្នាំង និយាយទៅប៉ះពាល់ខ្លាំងហ្មងបញ្ហាហុយហ្នឹង»។

ពលរដ្ឋអ្នកសារព័ត៌មានមិនអាចសុំការឆ្លើយតំណាងក្រុមហ៊ុនដឹកដី ដឹកខ្សាច់ និងមេឃុំរស្មីសាមគ្គី លោក យឿម ភឿន បានទេពាក់ព័ន្ធករណីនេះ។

ប៉ុន្តែមេភូមិពាមរស់លោក យ៉ន សមុទ្រ បានទទួលស្គាល់ថា ករណីក្រុមហ៊ុនដឹកដី និងដឹកខ្សាច់ពិតជាបង្កដីហុយប៉ះពាល់ដល់ប្រជាពលរដ្ឋនៅក្នុងឃុំរស្មីសាមគ្គី ដែលជាប់ផ្លូវពិតមែន។ លោកថា ករណីនេះលោកបានរាយការណ៍ប្រាប់ថ្នាក់លើដើម្បីជួយអន្តរាគមន៍ដែរ ប៉ុន្តែពុំមានការឆ្លើយតប។

យ៉ាណាង នៅពេលពលរដ្ឋអ្នកសារព័ត៌មានសួរថា នៅក្នុងឃុំរស្មីសាមគ្គីមានក្រុមហ៊ុនចំនួនប៉ុន្មានដែលកំពុងធ្វើសកម្មភាពដឹកដី ដឹកខ្សាច់នៅក្នុងឃុំរស្មីសាមគ្គី និងថា ក្រុមហ៊ុននោះមានអាជ្ញាបណ្ណឬអត់? លោកមេភូមិរូបនេះឆ្លើយថា មិនដឹងនោះទេ។

លោកបន្ថែមថា៖«បញ្ហាខ្ញុំបានស្នើដល់រដ្ឋបាលឃុំដោះស្រាយដែរ ប៉ុន្តែគេអត់ឆ្លើយតបផង»។

មន្ដ្រីសម្របសម្រួលគម្រោងធុរៈកិច្ច និងសិទ្ធិមនុស្ស នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សូផាត មានប្រសាសន៍ថារាល់ក្រុមហ៊ុនទាំងអស់ដែលទទួលបានសិទ្ធិវិនិយោគ ឬធ្វើអាជីវកម្មពីរដ្ឋាភិបាល គឺត្រូវធ្វើការវាយតម្លៃអំពីផលប៉ះពាល់បរិស្ថាន និងសង្គមជាមុន។ លោកថា ករណីក្រុមហ៊ុនដឹកដី ដឹកខ្សាច់ដែលបង្កបញ្ហាដីហុយប៉ះពាល់ដល់ប្រជាពលរដ្ឋនោះ គឺបង្ហាញពីការមិនទទួលខុសត្រូវចំពោះផលប៉ះពាល់បរិស្ថាន និងសង្គម។

មន្ត្រីសិទ្ធិមនុស្សរូបនេះបន្តថា ចំពោះករណីអាជ្ញាធរមូលដ្ឋានមិនអើពើក្នុងការដោះស្រាយជូនពលរដ្ឋនោះ គឺបង្ហាញពីការមិនទទួលខុសចំពោះពលរដ្ឋដែលជាម្ចាស់ឆ្នោត។

លោកបន្ថែមថា៖«ប្រសិនជារដ្ឋបាលឃុំហ្នឹង ពលរដ្ឋបានដាក់ពាក្យបណ្តឹងទៅហើយ ហើយមិនបានអើពើទៅហ្នឹងពាក្យបណ្តឹងរបស់ប្រជាពលរដ្ឋហ្នឹងទេ មានន័យថា គាត់ [អាជ្ញាធរ] អត់មានការទទួលខុសត្រូវ អត់ដឹងពីតួនាទីរបស់គាត់។ ប្រជាពលរដ្ឋជាអ្នកបោះឆ្នោតឱ្យពួកគាត់ធ្វើក្រុមប្រឹក្សាឃុំសង្កាត់ ដើម្បីជួយដោះស្រាយ មិនមែនដើម្បីគាត់ទទួលបានតែប្រាក់ខែ និងផលប្រយោជន៍ពីជាតិទេ»។

មាត្រា៣២៦ នៃក្រមបរិស្ថាន និងធនធានធម្មជាតិឆ្នាំ២០២៣ បានចែងថា ហាមដាច់ខាតរាល់សកម្មភាពបង្កឱ្យមានការបំពុលខ្យល់ដូចជាការដឹកជញ្ជូនដី ខ្សាច់ ថ្ម និងសម្ភារៈសំណង់ផ្សេងៗ ដែលបង្កឱ្យមានការហុយធូលីប៉ះពាល់ដល់គុណភាពខ្យល់ សុខភាពសាធារណៈ ការធ្វើចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ៕

………………………………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន អ្នកស្រី មុំ សុភី

អត្ថបទមុន

អ្នក​កាសែត​ម្នាក់​ចាត់​ទុក​ករណី​សមត្ថកិច្ច​ខេត្ត​ស្វាយរៀង​កោះ​ហៅ​ខ្លួន​ឱ្យ​ចូល​បំភ្លឺ​ថា​ជា​ការ​គំរាមកំហែង​

អត្ថបទបន្ទាប់

យុវជន​ស្នើ​ACU​បើក​ទូលាយ​ព័ត៌មាន​អំពី​ដំណើរ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល​

អត្ថបទបន្ទាប់
ទិដ្ឋភាពនៃអង្គភាពប្រឆាំងអំពើពុករលួយ(ACU) នៅរាជធានីភ្នំពេញ កាលពីឆ្នាំ២០២០។(VOD)

យុវជន​ស្នើ​ACU​បើក​ទូលាយ​ព័ត៌មាន​អំពី​ដំណើរ​ការ​ប្រកាស​ទ្រព្យ​សម្បត្តិ​និង​បំណុល​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង