CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

អ្នកមានជម្លោះដីធ្លីសំដែងការឈឺចាប់ដែលតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនសាច់ញាតិរបស់ពួកគេ

Admin ដោយ Admin
September 15, 2021
ក្នុង វិវាទដីធ្លី
0
អ្នកមានជម្លោះដីធ្លីសំដែងការឈឺចាប់ដែលតុលាការខេត្តកណ្ដាលសម្រេចឃុំខ្លួនសាច់ញាតិរបស់ពួកគេ
0
ចែករំលែក
100
ចំនួនមើល

ពលរដ្ឋអ្នកមានជម្លោះដីធ្លីនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បន្ដទាមទារឱ្យអាជ្ញាធរខេត្តនេះដោះលែងសមាជិកគ្រួសាររបស់ពួកគេឱ្យមានសេរីភាពវិញ ដោយសារពួកគេគ្រាន់តែធ្វើសកម្មភាពទាមទារដំណោះស្រាយបញ្ហាដីធ្លីប៉ុណ្ណោះ។

នៅរសៀលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២១ ស្នងការខេត្តកណ្ដាលបានសាកសួរប្រជាពលរដ្ឋចំនួន ៣០នាក់ ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួនជុំវិញការតវ៉ាបញ្ហាដីធ្លី កាលពីថ្ងៃទី១២ ខែកញ្ញាកន្លងទៅ នៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង និងសម្រេចបញ្ជូនមនុស្សចំនួន៩នាក់ទៅតុលាការ ក្នុងនោះ មានស្រី៤នាក់ និងប្រុស៥នាក់។ ចំណែកមនុស្សចំនួន ២១នាក់ទៀត ត្រូវបានគេដោះលែងឱ្យត្រឡប់មកផ្ទះវិញ។ សមត្ថកិច្ចបានចោទប្រកាន់ពួកគេពីបទ «ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោស» «ញុះញង់ឲ្យប្រព្រឹត្តិបទឧក្រិដ្ឋជាអាទិ៍» និង «ប្រឆាំងនឹងអ្នករាជការសាធារណៈមានស្ថានទម្ងន់ទោស» ដោយចោទថា បានប្រើហិង្សាលើនគរបាលចំនួន ១៣នាក់ឱ្យរងរបួស។

ពលរដ្ឋមានជម្លោះដីធ្លីម្នាក់ អ្នកស្រី ទូច កែវ  ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ប្ដីរបស់គាត់ឈ្មោះ «ស្រ៊ុន  វិរៈ» ត្រូវបានបញ្ជូនបន្ដទៅឃុំខ្លួននៅពន្ធនាគារខេត្តកណ្ដាល។ អ្នកស្រីថា ប្ដីគាត់មិនបានប្រព្រឹត្ដអំពើហិង្សាដូចការចោទប្រកាន់ឡើយ។ អ្នកស្រីហៅការចោទប្រកាន់របស់អាជ្ញាធរមកលើប្ដីរបស់គាត់ថា ជារឿងអយុត្តិធម៌ ព្រោះថា ពួកគេគ្រាន់តែទាមទាររកដំណោះស្រាយជុំវិញបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មីប៉ុណ្ណោះ។

អ្នកស្រីបន្ដថា៖ «ស្នើសុំដល់អង្គការសង្គមស៊ីវិល និងអង្គការសហប្រជាជាតិមេត្ដាជួយដល់ប្ដីខ្ញុំស្រីផង និងសុំកុំធ្វើបាបប្ដីខ្ញុំដោយសារគាត់កំពុងមានជំងឺទឹកនោមផ្អែម»។

ពលរដ្ឋអ្នកមានជម្លោះដីធ្លីម្នាក់ទៀត លោក ណៃ ភន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដែរថា ភរិយារបស់គាត់ឈ្មោះ «ឃឹម ចិត្រា» ក៏ត្រូវបានសមត្ថកិច្ចបញ្ជូនទៅឃុំនៅពន្ធនាគារផងដែរ។ លោកសំដែងនូវការឈឺចាប់ចំពោះចំណាត់ការរបស់សមត្ថកិច្ចនេះ ដោយថា ពួកគេជាពលរដ្ឋជាម្ចាស់ដីស្របច្បាប់ បែរជាត្រូវបានគេឈូសឆាយតាមទំនើងចិត្ត និងចាប់ដាក់ពន្ធនាគារទៀត។

លោកបន្ដថា៖ «ម្ចាស់ដីទៅឃាត់វាជារឿងត្រឹមត្រូវណាស់  តែបែរជាយកលេសមកចាប់ម្ចាស់ដីទៅវិញ។ ប្រពន្ធរបស់ខ្ញុំមិនបានប្រព្រឹត្ដដូចការចោទប្រកាន់ឡើយ។ សូមដោះលែងជនដែលគ្មានកំហុសមកវិញមក  ប្រពន្ធខ្ញុំគាត់មិនដឹងអីទេ សុំមេត្តាលែងគាត់ផង»។ 

អ្នកសម្របសម្រួលធុរកិច្ចនិងសិទ្ធិមនុស្សនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា លោក វណ្ណ សុផាត ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា  ដើម្បីបញ្ចប់ជម្លោះដីធ្លីដ៏រុំារ៉ៃនេះ ភាគីក្រុមហ៊ុនគួរតែទិញដីរបស់ពួកគាត់ស្រាបតាមតម្លៃទីផ្សារ មុននឹងធ្វើការអភិវឌ្ឃន៍ណាមួយ ដោយកុំអាងខ្លួនមានអំណាច និងបំពានសិទ្ធិរបស់ពលរដ្ឋ។

លោកមានប្រសាសន៍ទៀតថា ការដាក់កងកម្លាំងមកកាន់ដីរបស់ប្រជាពលរដ្ឋ វាគឺជាការគំរាមកហែងមួយ និងធ្វើឱ្យប្រជាពលរដ្ឋមានការភ័យខ្លាចរហូតដល់មិនហ៊ានចេញពីផ្ទះ។ 

មន្ដ្រីអង្គការសិទ្ធិមនុស្សរូបនេះអះអាងថា ក្រុមអង្គការសង្គមស៊ីវលនឹងបន្ដតាមដាន និងឃ្លាំមើលបញ្ហានេះយ៉ាងយកចិត្តទុកដាក់ចំពោះអ្នកដែលកំពុងជាប់ឃុំទាំង ៩នាក់។

ក្នុងសេចក្ដីជូនដំណឹងកាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ រដ្ឋបាលខេត្តកណ្ដាលបានបកស្រាយថា ការប្រើរថយន្ដបាញ់ទឹក និងឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមពលរដ្ឋមានជម្លោះដីធ្លី គឺជាការការពារខ្លួន និងបំពេញភារកិច្ចការពារសន្ដិសុខសណ្ដាប់ធ្នាប់ ខណៈចោទភាគីពលរដ្ឋថា ពួកគេបានប្រើអំពើហិង្សាមកលើពួកគេមុន ដែលធ្វើឱ្យសមត្ថកិច្ចបង្ខំចិត្តបំបែកក្រុមបាតុករ ព្រមទាំងបានឃាត់ខ្លួនមនុស្សជាច្រើននាក់ដើម្បីយកទៅសួរនាំ។

ករណីវិវាទិ៍ដីធ្លីរវាងប្រជាពលរដ្ឋនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ជាមួយគម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះភ្នំពេញថ្មីរបស់ក្រុមហ៊ុន អូស៊ីអាយស៊ី (OCIC) បានអូសបន្លាយតាំងពីឆ្នាំ២០១៨មក ដោយភាគីពលរដ្ឋនៅទាមទារដំណោះស្រាយសមស្រប និងថា តម្លៃដែលក្រុមហ៊ុនផ្ដល់ឱ្យទាបពេកមិនអាចទទួលយកបាន៕

_________________________

ពលរដ្ឋអ្នកសារពត៌មាន CCIM ប្រចាំខេត្តកណ្ដាល

អត្ថបទមុន

សមត្ថកិច្ចខេត្តកណ្ដាលលើកហេតុផល «ការពារខ្លួន» បង្ក្រាបទៅលើពលរដ្ឋមានជម្លោះដីធ្លី

អត្ថបទបន្ទាប់

ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់

អត្ថបទបន្ទាប់
ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់

ប្រជាពលរដ្ឋមួយក្រុមនាំគ្នាចុះល្បាតព្រៃ ដើម្បីការពារជនទុច្ចរិតលួចកាប់បំផ្លាញ់

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង