CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា គេចវេសមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់

Admin ដោយ Admin
December 6, 2021
ក្នុង វិវាទដីធ្លី
0
ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា គេចវេសមិនដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់
0
ចែករំលែក
67
ចំនួនមើល

ពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល តវ៉ាជាថ្មីទាមទារឱ្យអាជ្ញាធរដោះស្រាយបញ្ហាដីធ្លីជាមួយក្រុមហ៊ុនអភិវឌ្ឍន៍ព្រលានយន្ដហោះថ្មី ក្រោយពីមានការប៉ះទង្គិចគ្នានាំឱ្យមានអំពើហិង្សាដាក់គ្នា និងការចាប់ខ្លួនអ្នកតវ៉ាដាក់ពន្ធនាគារ។

នៅព្រឹកថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ ប្រជាពលរដ្ឋរស់នៅឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង បានបន្ដប្រមូលផ្ដុំគ្នានៅមុខសាលាឃុំអំពៅព្រៃ ដើម្បីស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចេញមុខ និងស្វែងរកដំណោះស្រាយទាក់ទងនឹងរឿងដីសហគមន៍ជាង៦០ហិតា ដោយភាគីពលរដ្ឋចោទថា អាជ្ញាធរមិនបានជួយអើពើ និងដោះស្រាយជូនពលរដ្ឋឡើយ។

ពលរដ្ឋម្នាក់ដែលអះអាងជាតំណាងពលរដ្ឋមានជម្លោះដីធ្លី លោក ភោគ  ផាន់នី ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា មុននឹងពលរដ្ឋប្រមូលផ្ដុំគ្នាតវ៉ាមុខសាលាឃុំ គឺក្រុមពលរដ្ឋមានជម្លោះដីធ្លីបានដាក់ញាត្តិជូនលោកអភិបាលស្រុកចំនួន ២ដងមកហើយ ប៉ុន្ដែមិនមានដំណោះស្រាយសមស្របជូនភាគីពលរដ្ឋឡើយ។

លោកបន្ដថា៖ «ម្ដងថ្ងៃនេះ ម្ដងថ្ងៃនោះ គ្មានច្បាស់លាស់អីឡើយ។  សុំកុំឱ្យអាជ្ញាធរមូលដ្ឋានគេចវេសធ្វើអី ចូលមកជួបប្រជាពលរដ្ឋមក បើនៅតែគេចវេស រឿងនៅតែបន្ដរហូត។ បើនៅតែគ្មានដំណោះស្រាយទេ លោកនៅតែដឹកនាំប្រជាពលរដ្ធធ្វើកូដកម្មបន្ដនៅសាលាឃុំពេញមួយអាទិត្យ នេះបើតាមការបញ្ជាក់របស់លោក»។

អ្នកមានជម្លោះដីធ្លីម្នាក់ទៀត អ្នកស្រី ឯម សារុំា ប្រាប់ថា អាជ្ញាធរមូលដ្ឋានគួរសហការល្អជាមួយប្រជាពលរដ្ឋ និងដោះស្រាយបញ្ហារបស់ពលរដ្ឋ កុំដើម្បីតែសន្លឹកឆ្នោត។ អ្នកស្រីចោទថា កន្លងមក អាជ្ញាធរបានជាប់ពាក់ព័ន្ធនឹងការរកដីទុកឱ្យក្រុមហ៊ុន ដោយមិនការពារផលប្រយោជន៍ពលរដ្ឋឡើយ។

អ្នកស្រីបន្ដថា៖ «កុំទាល់តែពេលជិតបោះឆ្នោត ទើបបម្រើពួកគាត់។ អាជ្ញាធរបានឃុំគប់គិតគ្នាលក់ដីទៅឱ្យក្រុមហ៊ុនព្រលានយន្ដហោះដោយមិនឱ្យពួកគាត់ដឹង យកលុយចែកគ្នា ទើបបានជាពួកគាត់គេចវេសអីចឹង។ ដីនេះគឺពួកយើងនាំគ្នាធ្វើស្រែកូនតចៅច្រើនជំនាន់មកហើយ។ ខ្ញុំធ្វើស្រែលើដីហ្នឹង ៣កន្លែង និយាយរួមទៅគឺខ្ញុំភូមិសាស្រ្ដនេះច្បាស់លាស់ណាស់»។

ពលរដ្ឋអ្នកសារព័ត៌មាន CCIM បានសួរបញ្ជាក់មេឃុំអំពៅព្រៃ លោក ណុប ណាន់ ដើម្បីបញ្ជាក់បន្ថែម ប៉ុន្ដែលោកមិនលើកទូរសព្ទឡើយ គិតមកដល់ម៉ោងចេញផ្សាយនេះ។

យ៉ាងណាក៏ដោយ ភាគីពលរដ្ឋអះអាងថា ពួកគេស្នើសុំឱ្យខាងអាជ្ញាធរគិតគូរសំណងឱ្យបានសមរម្យទាក់ទងនឹងដីសហគមន៍ចំនួន ៦០ហិតា ដោយស្នើសុំក្នុងតម្លៃ៨ ដុល្លារក្នុង១ម៉ែត្រការ៉េប៉ុណ្ណោះ។

ការតវ៉ាជាថ្មីនេះ គឺធ្វើឡើងបន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងមួយ កាលពីថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅ នៅចំណុចភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ដែលនាំឱ្យមានការប្រើប្រាស់អំពើហិង្សាដាក់គ្នារវាងសមត្ថកិច្ច និងពលរដ្ឋមានជម្លោះដីធ្លី ដែលឈានដល់មានការចាប់ខ្លួនអ្នកតវ៉ាដាក់ពន្ធនាគារផងនោះ។

កាលពីខែកក្កដា ឆ្នាំ​២០២១ ក្រុមពលរដ្ឋបានចេញលិខិតចំហមួយច្បាប់​ដោយបញ្ជាក់​ថា គម្រោងអភិវឌ្ឍន៍ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី អូស៊ីអាយស៊ី (OCIC) របស់លោក​ឧកញ៉ា ពុង ឃាវសែ បានធ្វើឱ្យប៉ះពាល់ប្រជាពលរដ្ឋ៣៣០គ្រួសារ មកពីឃុំចំនួន៤ រួមមាន ឃុំបឹង​ខ្យាង ឃុំអំពៅព្រៃ ឃុំព្រែកស្លែង ក្នុងស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល និងឃុំពត់សរ នៅស្រុកបាទី ខេត្តតាកែវ ដែលមានក្បាលដីទំហំជាង១លាន​ម៉ែត្រ​​ការ៉េ៕

—————————

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន CCIM  ខេត្តកណ្ដាល

អត្ថបទមុន

ពលរដ្ឋស្រុកឱរ៉ាល់ទាមទារឱ្យក្រុមហ៊ុនបូមខ្សាច់ជួសជុលផ្លូវខូចខាតដោយអាជីវកម្មរ​បស់ខ្លួន

អត្ថបទបន្ទាប់

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា រារាំងមិនឱ្យដាក់ញត្តិទាមទារដំណោះស្រាយបញ្ហាដីធ្លី

អត្ថបទបន្ទាប់
ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា រារាំងមិនឱ្យដាក់ញត្តិទាមទារដំណោះស្រាយបញ្ហាដីធ្លី

ពលរដ្ឋចោទអាជ្ញាធរខេត្តកណ្ដាលថា រារាំងមិនឱ្យដាក់ញត្តិទាមទារដំណោះស្រាយបញ្ហាដីធ្លី

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង