CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន សង្គម

លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

CJs khmer ដោយ CJs khmer
April 23, 2025
ក្នុង សង្គម
0
លោក រ៉ុង ឈុន សង្ឃឹមតុលាការទម្លាក់បទចោទលើរូបលោកពេលប្រកាសសាលក្រមនាដើមខែក្រោយ

លោក រ៉ុង ឈុន ទីប្រឹក្សាគណបក្សកម្លាំងជាតិ កំពុងដើរចេញពីសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ (រូបភាព៖ ហុង សេរីហ្វុង)

0
ចែករំលែក
52
ចំនួនមើល

ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន សង្ឃឹមថា សាលាដំបូងរាជធានីភ្នំពេញ នឹងទម្លាក់​ចោល​បទចោទ​នាពេល​ប្រកាស​សាល​ក្រម​ នៅដើមខែឧសភា ក្រោយតុលាការ​បាន​បើក​សវនាការ​លើ​សំណុំរឿង ​«ញុះ​​ញង់​​បង្កឱ្យមានភាពវឹកវរដល់សន្តិសុខសង្គម(ការមិនរាង​ចាល​ក្នុង​បទមជ្ឈឹមបន្ទាប់ពីការ​ផ្តន្ទា​ទោស​បទ​មជ្ឈឹម)​​​» នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥នេះ។

លោក រ៉ុង ឈុន បានរង​ការ​ចោទប្រកាន់ក្នុងសំណុំរឿង​នេះ ក្រោយពីរូប​លោក​​បានធ្វើសកម្ម​​ភាព​​យ៉ាង​​សកម្ម​ក្នុងការចុះជួបពលរដ្ឋរងគ្រោះដីធ្លី ដែលរស់នៅជុំវិញបឹងតាម៉ោក និងពលរដ្ឋរងគ្រោះដោយសារគម្រោងប្រលានយន្តហោះថ្មីនៅខេត្តកណ្តាល និងការចុះជួបសមាជិកគណបក្ស កម្លាំង​​ជាតិ​​តាមមូលដ្ឋាន ប្រព្រឹត្តនៅ​ប្រទេស​កម្ពុជា កាលពីអំឡុងឆ្នាំ២០២៤។

ក្រោយចូលរួម​សវនាការនៅព្រឹក​នេះ​ លោក រ៉ុង ឈុន បាន​ថ្លែងប្រាប់​ក្រុមអ្នកសារ​ព័ត៌មាន​​​ថា នៅ​ក្នុង​សវនាការ លោកបានបដិសេធបទចោទ​ ដោយថា លោកគ្រាន់តែប្រើប្រាស់សិទ្ធិ​ក្នុងការលើកឡើង និងស្វែងរកយុត្តិ​​ធម៌​​ជូនពលរដ្ឋ និងសង្គមជាតិតែប៉ុណ្ណោះ។ ករណីនេះ លោក​បាន​ស្នើ​ដល់​តុលាការ ពិចារណាក្នុងការ​ទម្លាក់​បទចោទប្រកាន់ទៅលើ​រូប​លោក ខណៈលោកពុំបាន​ប្រព្រឹត្តកំហុសដូចការចោទ។

លោកថា៖ «បើខ្ញុំមើលទិដ្ឋភាពសវនាការនៅព្រឹកនេះ ខ្ញុំមានសង្ឃឹមថា តុលាការនឹងផ្ដល់យុត្តិធម៌ឱ្យខ្ញុំ ហើយបើ​យើងពិនិត្យមើលអង្គហេតុ អង្គច្បាប់ វាអត់មានអ្វីដែលកើតឡើងដូចការលើកឡើងនោះទេ។ អ៊ីចឹងខ្ញុំសង្ឃឹម​ថា​ថ្ងៃ៥ [ខែឧសភា]ម៉ោង ៨ព្រឹកហ្នឹង លទ្ធផលនឹងផ្ដល់យុត្តិធម៌ ផ្ដល់សេរីភាពដល់ខ្ញុំ ហើយនិងទម្លាក់បទចោទៗ​ដល់រូបខ្ញុំបាទ»។

ការបើកសវនការនេះ ក៏​​មានសមាជិកសមាជិការបស់គណបក្ស​កម្លាំង​ជាតិ​ប្រមាណ​ជា ៥០​នាក់បានទៅ​គាំទ្រ និងលើកទឹកចិត្ត។ ទន្ទឹមនឹងនេះ ក៏មានការរឹតបន្តឹងសណ្តាប់ធ្នាប់ ដោយមានការដាក់របាំងលើផ្លូវឆ្លងកាត់ខាងមុខតុលាការ និង​មានកងកម្លាំងនគរបាលឯកសណ្ឋាន និងនគបាលស៊ីវិលប្រមាណ ៥០នាក់ នៅឃ្លាំមើល​​ផងដែរ។

ប្រធានគណបក្សកម្លាំងជាតិ លោក ជា មុនី មាន​ប្រសាសន៍​ថា លោកមិនអាចប៉ាន់ស្មានបានទេ ពីការសម្រេច​របស់តុលាការនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២៥ ខាងមុខនេះ ដែលជាថ្ងៃ​ប្រកាស​សាល​ក្រម​លើសំណុំរឿង​នេះ​។ តែយ៉ាងណា លោកយល់ថា បើតុលាការសម្រេចដោយផ្អែកលើច្បាប់ នោះលោក រ៉ុង ឈុន នឹងអាចរួចផុតពីបទចោទនេះ។

លោកបន្តថា៖ «ជាទស្សនៈ និងជាយោបល់ខ្ញុំ មើលឃើញថា ជាទូទៅសង្គមស៊ីវិល គណបក្សប្រឆាំងក្តីមិនដែលមានកំហុស មិនដែលមានទង្វើអ្វីខុសច្បាប់ទេ យើងតែងតែសង្ឃឹមអញ្ចឹង សង្ឃឹមថាមិនអីទេ មិនអីទេ កាពិតវាអី អញ្ចឹងខ្ញុំអត់ធ្វើអត្ថាធិប្បាយជួសតុលាការបានទេ ចង់និយាយអញ្ចេះ​​បើសិនណាជាយកផ្លូវច្បាប់  បើយកការកាត់សេចក្តីដោយពឹងផ្អែកលើច្បាប់ លើអីត្រឹមត្រូវគាត់មិនអីទេ តែខ្លាចតែគេមិនយកអ្វីៗដែលមានក្នុងច្បាប់យកមកអនុវត្ត»។

អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក អ៊ី រិន្ទ មាន​ប្រសាសន៍យ៉ាងខ្លីថា​ សវនាការលើសំណុំរឿង លោក រ៉ុង ឈុន នៅព្រឹកនេះ​​បានដំណើរការធម្មតា ហើយនឹងប្រកាសសាលក្រមនៅដើមខែឧសភា​ខាង​មុខនេះ។

លោកថា៖ «បាទ[សវនាការ]ដំណើរការធម្មតាទេទៅតាមនិតិវិធី ហើយគេបានបញ្ចប់សវនាការហើយ ហើយ​នឹងប្រកាសសាលក្រមនៅថ្ងៃទី៥ ខែ៥ អូខេប៉ុណ្ណឹងហើយ»។

លោក នី សុខា ប្រធានសមាគមការ​ពារ​សិទ្ធិមនុស្ស​អាដហុក(ADHOC) បានប្រាប់ក្រុមអ្នកសារព័ត៌មានថា អ្វីដែលលោក រ៉ុង ឈុន បានធ្វើនោះគ្រាន់តែជាការបញ្ចេញ​មតិ ក្នុងនាមជាអ្នកនយោបាយ​តែប៉ុណ្ណោះ ដោយលោក​ពុំបានឃើញនូវចំណុចណាដែលឈានដល់ការចោទប្រកាន់ ពីបទញុះញង់នោះទេ។

លោកនិយាយថា៖ «ខ្ញុំគិតថា វាគ្រាន់តែជារឿងមួយដែលការប្រើប្រាស់នូវសិទ្ធិសេរីភាព ក្នុងការបញ្ចេញមតិ នៅក្នុង​​ការប្រើប្រាស់ទស្សនៈ ក្នុងនាមជាអ្នកនយោបាយទេ ខ្ញុំមិនមានមើលឃើញចំណុចណាមួយដែលឈាន​ទៅដល់ធ្វើការចោទប្រកាន់បទចោទប្រកាន់ញុះញង់ហ្នឹងទេ ជារួមដែលយើងមើលឃើញហ្នឹង»។

លោក នី សុខា យល់ថា តុលាការគួរទម្លាក់បទចោទ​លើ លោក រ៉ុង ឈុន ដើម្បីឱ្យគាត់ទទួល​បានសេរីភាពចូល​រួមសកម្មភាពនយោបាយឡើងវិញ ខណៈប្រទេសកម្ពុជា ជាប្រទេសដែលប្រកាន់ខ្ជាប់នូវលទិ្ធប្រជាធិបតេយ្យ។

លោកថា៖ «ដើម្បីលើកកម្ពស់នូវសិទ្ធិសេរីភាព ក៏ដូចជាសង្គមយើងជាសង្គមប្រជាធិបតេយ្ស សេរីពហុបក្សដូច្នេះខ្ញុំគិតថាដំណោះស្រាយដែលល្អ គឺមានតែការទម្លាក់ចោលនូវបទចោទប្រកាន់ទៅលើ លោក រ៉ុង ឈុន ឱ្យគាត់មានសេរីភាព ដើម្បីរួមចំណែកក្នុងការធ្វើនយោបាយ ហើយក៏បង្ហាញអំពីការស្ដារឡើងវិញនូវសេរីភាពរបស់ប្រជាពលរដ្ឋនៅសង្គមប្រជាធិបតេយ្យ ដែលយើងឃើញហើយថា កំពុងតែមានបញ្ហារិះគន់ច្រើន​ពីមតិជាតិ សាធារណៈ និងអន្តរជាតិ យើងឃើញថាកំពុងតែមានការធ្លាក់ចុះ»។

កាលពី​ថ្ងៃទី១៨​ ខែសីហា ឆ្នាំ​២០២១ សាលាដំបូងរាជធានីភ្នំពេញ បានផ្ដន្ទាទោស លោក រ៉ុង ឈុន ឱ្យ​​​ជាប់​ពន្ធនាគារចំនួន ២ឆ្នាំ ពីបទ «ញុះញង់បង្កឱ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម»​ ពិន័យជាប្រាក់ចំនួន​២លានរៀល និងសងទៅគណៈកម្មាធិការចម្រុះកិច្ចការ​​ព្រំដែនចំនួន ៤០០លានរៀល។ តែយ៉ាងណា សាលាឧទ្ធរណ៍ បានកាត់តម្រឹមទោសពី ២ឆ្នាំមកឱ្យអនុវត្តតែ ១៥ខែ ១១ថ្ងៃ ក្នុងពន្ធនាគារ ដែលទោសនៅសេសសល់​​ចំនួន៨ខែ ១៩ថ្ងៃត្រូវបានព្យួរ ក៏ប៉ុន្តែលោក រ៉ុង ឈុន ត្រូវបានដាក់ឱ្យស្ថិតនៅក្រោមការត្រួតពិនិត្យ​​​​របស់​តុលាការរយៈពេល៣ឆ្នាំ និងជាប់បម្រាមតុលាការមួយចំនួន៕
…………………………………..

អត្ថបទដោយ៖ ហុង​ សេរីហ្វុង

អត្ថបទមុន

មន្រ្ដី​បរិស្ថាន​ខេត្ដ​កោះកុង​រង​ការ​ចោទ​ថា​បំផ្លិច​បំផ្លាញ​ទ្រព្យ​សម្បត្តិ​និង​ចាប់​យក​ផ្លែ​សំរ៉ង​ពី​ពលរដ្ឋ​

អត្ថបទបន្ទាប់

តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​មេសា​ ​

អត្ថបទបន្ទាប់
កញ្ញា ភួន កែវរស្មី លើកដៃគ្រវីទៅកាន់អ្នកចូលរួមពីក្នុងរថយន្តដែលគាត់កំពុងត្រឡប់ទៅកាន់ពន្ធនាគារវិញបន្ទាប់ពីសវនាការនៅក្រៅឃុំនៅតុលាការកំពូលនាព្រឺកថ្ងៃពុធ ទី២៣ ខែមេសា ឆ្នាំ២០២៥។ (ហ្វេសប៊ុក អង្គការលីកាដូ)

តុលាការ​កំពូល​នឹង​ប្រកាស​សាល​ដីកា​​សំណុំ​រឿង​សុំ​នៅ​ក្រៅ​ឃុំ​របស់​សកម្មជន​​មាតា​ធម្មជាតិ​នៅ​ចុង​ខែ​មេសា​ ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង