CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បរិស្ថាន

អ្នកស្រី ចេង សុខឃន តស៊ូ​រើស​អេតចាយ​ជាង១០​ឆ្នាំ​ដើម្បី​ចិញ្ចឹម​កូន​ដោយ​មិន​ធ្វើចំណាក​ស្រុក

Admin ដោយ Admin
July 1, 2022
ក្នុង បរិស្ថាន, យែនឌ័រ, សម្លេងសហគមន៍
0
អ្នកស្រី ចេង សុខឃន តស៊ូ​រើស​អេតចាយ​ជាង១០​ឆ្នាំ​ដើម្បី​ចិញ្ចឹម​កូន​ដោយ​មិន​ធ្វើចំណាក​ស្រុក

អ្នកស្រី ចេង សុខឃន មានទីលំនៅ នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ កំពុងស្ថិតនៅទីកន្លែងចាក់សំរាម នៅក្រុងពោធិ៍សាត់ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២។ (រូបភាព៖ ពលរដ្ឋ​អ្នកសារព័ត៌មាន​ខេត្តពោធិ៍សាត់)

0
ចែករំលែក
75
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តពោធិ៍សាត់

ស្ត្រី​និង​កុមារ​មួយ​ក្រុម​ដែល​មាន​ទីលំ​នៅ​ក្នុង​ភូមិស្រះស្រង់ សង្កាត់​ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បាន​នាំគ្នារើស​អេតចាយ​នៅ​លើ​គំនរសំរាម​ដែល​គេយក​មក​ចាក់​ចោល ធ្វើជា​មុខ​របរ ដោយ​សារ​ពួកគាត់​គ្មាន​មុខ​របរ​ផ្សេង និង​គ្មាន​ដីធ្លី​សម្រាប់​ធ្វើ​ស្រែចំការ។

អ្នកស្រី ចេង សុខឃន មានទីលំនៅ នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា អ្នកស្រីចាប់ផ្ដើមរើសអេតចាយនៅលើគំនរសំរាមនេះ មានរយៈពេលជិតដប់ឆ្នាំមកហើយ។ ការរើសនេះ គឺអ្នកស្រីអាចរកចំណូលបានតិចតួចប៉ុណ្ណោះ ដើម្បីផ្គត់ផ្គង់គ្រូសារ។

ស្ត្រីវ័យជិត៣០ប្លាយឆ្នាំរូបនេះបន្តថា ពេលអ្នកស្រីរើស គឺរើសដោយសន្សំគ្រឿងជ័រ និងក្រដាសផ្សេងៗ ដែលនៅស្អាតល្អ រួចយកទៅហាល ច្រកការុងទុក។ ពេលបានច្រើន អ្នកស្រីដឹកយកទៅលក់នៅដេប៉ូដែលស្ថិតនៅទីរួមខេត្ត។

អ្នកស្រី សុខឃន បានបន្តទៀតថា មុខរបររើសអេតចាយនេះ វាមិនចំណាយដើមទុនអ្វីឡើយ ហើយក៏មិនបាច់ទៅធ្វើការឆ្ងាយនោះដែរ គឺគ្រាន់តែទ្រាំរើសនៅលើគំនរសំរាមដែលឡានគេដឹកយកមកចាក់ចោល និងទ្រាំក្លិនមិនល្អ ហើយរើសយករបស់ដែលយើងអាចយកទៅលក់បានកម្រៃមកវិញ។

គាត់បន្តទៀតថា៖ «កន្លងមកខ្ញុំលក់អេតចាយនៅនឹងកន្លែង ប៉ុន្តែពេលម៉ូយគេឡើងមកទិញគេជ្រើសរើសយកជ័រពណ៌ស ហើយក្រដាសគេអត់ទិញទៀត ដូច្នេះគឺខ្ញុំឈប់លក់ឲ្យម៉ូយទៅ សុខចិត្តដឹកយកទៅពោធិ៍សាត់។ វាឆ្ងាយបន្តិចប៉ុន្តែគេទិញយកទាំងអស់ទាំងក្រដាសនិងជ័រដោយមិនគិតថា ជ័រប្រភេទណាឡើយ»។

អ្នកស្រីបានរៀបរាប់ទៀតថា ការរើសអេតចាយនេះ គឺរើសនៅមួយកន្លែង វាប្រសើរជាងគាត់ដើរទៅរើសនៅខាងក្រៅឬក៏ទៅធ្វើការនៅកន្លែងផ្សេងផងដែរ ឱ្យតែស៊ូទ្រាំបន្តិច រីឯក្មេងៗ​ជួយរើសឪពុកម្តាយមិនប៉ះពាល់ម៉ោងរៀនឡើយ។

ស្រ្តីវ័យ៣០ឆ្នាំរូបនេះបានបន្តថា៖ «ខ្ញុំនៅទីនេះរើសអេតចាយយូរៗទៅវាស៊ាំច្រមុះលែងដឹងក្លិនស្អុយវាធម្មតាៗ ប៉ុន្តែពួកខ្ញុំពេលទៅរើស ម្តងៗតែងតែស្លៀកបំពាក់បិទជិត មានស្រោមដៃរជ័រ ស្បែកជើងជ័រ ដើម្បីការពាររោគឆ្លង»។

ស្ត្រីខាងលើបានរៀបរាប់ថា អ្នករើសអេតចាយមានគ្នាប្រហែលជាម្ភៃទៅសាមសិបនាក់ ហើយកន្លងមកតែងតែមានទំនាស់ទាស់គ្នាជារឿយៗ ដោយពួកគាត់ច្រណែនគ្នាថា អ្នកខ្លះរើសបានតិច ឬរើសបានច្រើនជាដើម។ ប៉ុន្តែមួយរយៈក្រោយនេះដោយមានការសម្របសម្រួលគ្នាទៅវិញទៅមក ហើយបានបែងចែករើសទៅតាមឡានតាមក្រុមនិមួយៗ ធ្វើឱ្យការទំនាស់គ្នាត្រូវបានកាត់បន្ថយ។

ចំណែកយុវតីម្នាក់ (សុំមិនបញ្ចេញឈ្មោះ) មានទីលំនៅ នៅភូមិស្រះស្រង់ សង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ បានឲ្យដឹងថា នាងបានមករើសអេតចាយនេះ អស់រយៈកាលបីទៅបួនឆ្នាំមកហើយ ដោយសារតែនាងគ្មានមុខរបរអ្វីក្រៅពីរើសអេតចាយនេះទេ។

យុវតី វ័យដប់ប្រាំពីរឆ្នាំរូបនេះបានប្រាប់ឲ្យដឹងថា នាងជាកូនកំព្រា ឪពុកបានស្លាប់ចោល នៅជាមួយម្តាយតាំងពីតូច ហើយមិនបានរៀនសូត្រអ្វីឡើយ ដោយសារទៅតាមម្តាយធ្វើចំណាកស្រុកទៅប្រទេសថៃ។ ក្រោយមកម្តាយក៏មានឪពុកចុងថ្មី ហើយគាត់បានយកនាងមកផ្ញើជាមួយម្តាយមីងនៅស្រុកនេះ ទើបនាងគ្មានឱកាសបានរៀនសូត្រ និងគ្មានមុខរបរអ្វី។ បន្ថែមលើនេះ នាងក៏គ្មានដីធ្លី ឬផ្ទះសម្បែងនៅដែរ ទើបនាងសម្រេចចិត្តមករើសអេតចាយជាមួយម្ដាយមីង។

យុវតីរូបនេះបានថ្លែងថា៖ «ខ្ញុំមិនដឹងរកអី មានតែរើសអេតចាយជាមួយមីងតាមគាត់អ៊ីចឹងទៅ ពេលបានច្រើនផ្ញើគាត់យកទៅលក់ឲ្យខ្ញុំ ហើយខ្ញុំក៏បានលុយខ្លះៗសម្រាប់ជីវភាពខ្លួនឯង ដូចជាការហូបចុកឬសម្លៀកបំពាក់ជាដើម»។

យុវតីវ័យ១៧ឆ្នាំរូបនេះបន្តថា ការដើររើសអេតចាយគ្មានការបង្ខិតបង្ខំអ្វីឡើយ វាប្រសើរជាងនាងទៅរស់នៅជាមួយម្តាយដែលធ្វើចំណាក់ស្រុកមិនឈប់ ហើយគ្មានគោលដៅ ធ្វើឲ្យនាងពិបាកក្នុងការរស់នៅ នឹងរកប្រាក់ចំណូលមិនបាន។ ប៉ុន្តែឥឡូវនេះ នាងបានរើសអេតចាយនេះ វាជារបរមួយស្ថិតស្ថេរ ហើយពុំមានការបារម្ភពីប្រាក់ធ្វើដើមទុនអ្វីឡើយ ដោយសារអេតចាយថ្ងៃណាក៍មានរើសដែរ។

អភិបាលរងក្រុងពោធិ៍សាត់ លោក ក្រូច សុខុន បានឱ្យដឹងថា អាជ្ញាធរក្រុងបានដឹងពីព័ត៌មាននេះរួចហើយ។ ប៉ុន្តែលោកថា គឺមានប្រជាពលរដ្ឋមួយចំនួនតូចប៉ុណ្ណោះ ដែល ជ្រើសរើសមុខរបររើសអេតចាយនៅលើគំនរសំរាមនេះ ហើយអាជ្ញាធរក្រុងក៍មិនបានហាមឃាត់អ្វីដែរ ព្រោះជាជម្រើសរបស់ពួកគាត់។

លោកបន្តថា រដ្ឋបាលក្រុងបានបង្កើតគណៈកម្មការគ្រប់គ្រង និងត្រួតពិនិត្យជាប្រចាំពីកាកសំណល់រាវ និង រឹង ធ្វើយ៉ាងណា ពេលយកកាកសំណល់ទាំងនើ ទៅចាក់ចោលត្រូវរក្សាបាននូវអនាម័យ កុំឱ្យមានក្លិនស្អុយខ្លាំង។

លោកថា៖ «គណៈកម្មការយើងតែងចុះទៅពិនិត្យមើលមួយសប្តាហ៍ម្តង តម្រូវឱ្យខាងក្រុមហ៊ុនធ្វើការឈូសឆាយហាលសំរាមឱ្យបានស្ងួត ជៀសវាងមានក្លិនស្អុយខ្លាំង ក្រៅពីនេះខាងគណៈកម្មការតែងតែណែនាំដល់ក្រុមនេះឱ្យចេះថែរក្សាអនាម័យដើម្បីការពាររោគ ឆ្លងផ្សេងៗ»។

លោកអភិបាលរងក្រុងពោធិ៍សាត់រូបនេះបានបន្តទៀតថា នៅប៉ន្មានខែខាងមុខនេះ ក្រុងនឹងរៀបចំផ្ទេកន្លែងចាក់សំរាមចាស់ទៅចាក់នៅកន្លែងថ្មីវិញម្តង ដោយបានសាងសង់រួចរាល់ ១០០%ហើយ។

លោកថា៖ «កន្លែងថ្មីបានសាងសង់រួចរាល់ហើយ ចាំតែធ្វើពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ ហើយកន្លែងនោះមានស្តង់ដាខ្ពស់ ក្រោមការផ្តល់ជំនួយនិងត្រួតពិនិត្យពី ADB (អេឌីប៊ី) មាន​ទឹកប្រាក់ជាងមួយលានដុល្លា»។

យោងតាមរបាយការណ៍របស់ក្រុងពោធិ៍សាត់នៅឆ្នាំ២០២១ មានប្រជាពលរដ្ឋខេត្តពោធិ៍សាត់ធ្វើចំណាកស្រុកសរុបចំនួនជាងបីពាន់នាក់ ក្នុងនោះ អ្នកធ្វើចំណាកស្រុកទៅក្រៅប្រទេសមានចំនួនជិតមួយពាន់នាក់។

គួររំលឹកដែរថា កន្លែងចាក់សំរាម គឺជាគំនរប្រាក់មួយដែលគេយកទៅចាក់ចោល ហើយក៍ជាកន្លែងរកប្រាក់ចំណូល និងមុខរបរជាប្រចាំដោយមិនបារម្ភពីការចំណាយប្រាក់ដើម សម្រាប់គ្រួសារក្រីក្រនៅតាមសហគមន៍៕

……………………..
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តពោធិ៍សាត់លោក នូ រ៉េន

អត្ថបទមុន

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ នៅ​តែ​យល់​ដឹង​តិចតួច​ជុំវិញ​ការ​បោះ​ឆ្នោត

អត្ថបទបន្ទាប់

ក្រុមយុវជនប្រមូលភស្តុតាងបទល្មើសព្រៃឈើនៅតំបន់អារ៉ែងដាក់ជូនអភិបាលខេត្ដកោះកុង

អត្ថបទបន្ទាប់
ក្រុមយុវជនប្រមូលភស្តុតាងបទល្មើសព្រៃឈើនៅតំបន់អារ៉ែងដាក់ជូនអភិបាលខេត្ដកោះកុង

ក្រុមយុវជនប្រមូលភស្តុតាងបទល្មើសព្រៃឈើនៅតំបន់អារ៉ែងដាក់ជូនអភិបាលខេត្ដកោះកុង

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង