CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

សមត្ថកិច្ច​បញ្ជូន​យុវជន​ចលនា​មាតា​ធម្មជាតិ​៥​នាក់​ទៅ​ឃុំ​ខ្លួន​នៅ​ពន្ធនាគារ​​ ក្រោយ​តុលាការ​កាត់​ទោស​​

Admin ដោយ Admin
July 2, 2024
ក្នុង ព័ត៌មាន, សិទ្ធិមនុស្ស
0
សកម្មជនចលនាមាតាធម្មជាតិ ៥នាក់(ពីឆ្វេងទៅស្តាំ រួមមានលោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក យឹម លាងហ៊ី) កំពុងអង្គុយសមាធិនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (Facebook; Mother Nature Cambodia)

សកម្មជនចលនាមាតាធម្មជាតិ ៥នាក់(ពីឆ្វេងទៅស្តាំ រួមមានលោក លី ចាន់ដារ៉ាវុត លោក ថុន រដ្ឋា កញ្ញា ឡុង គន្ធា កញ្ញា ភួន កែវរស្មី និងលោក យឹម លាងហ៊ី) កំពុងអង្គុយសមាធិនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤។ (Facebook; Mother Nature Cambodia)

0
ចែករំលែក
104
ចំនួនមើល

សមត្ថកិច្ចបានបញ្ជូន​យុវជនចលនាមាតាធម្មជាតិ ៥នាក់ទៅឃុំខ្លួននៅពន្ធនាគារ ​ ក្រោយតុលាការប្រកាសសាលក្រមផ្ទន្ទាទោសពួកគេ និងមនុស្ស៥នាក់ទៀតចន្លោះពី៦ឆ្នាំ ទៅ៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពីបទរួមគំនិតក្បត់ និងប្រមាថព្រះមហាក្សត្រ នាព្រឹកថ្ងៃ២ ខែកក្កដា ឆ្នាំ២០២៤ ខណៈសង្គមស៊ីវិលរិះគន់ចំណាត់ការនេះ។ ​

សកម្មជន​ចលនា​មាតា​ធម្មជាតិ ​៤នាក់ ​ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅមុខសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី២ កក្កដានេះ រួម​មាន កញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី លោក លី ចាន់ដារ៉ាវុត  ខណៈលោក យីម លាងហ៊ី  ដែលបច្ចុប្បន្នជា​​ប្រធាន​ស្ដី​ទី​សមាគម​សម្ព័ន្ធ​និស្សិត​បញ្ញវន្ត​ខ្មែរត្រូវបានសមត្ថកិច្ចចាប់ខ្លួន​នៅផ្ទះរបស់គាត់។ ដោយឡែក ស្ត្រីម្នាក់ទៀតដែលជាអ្នកចូលរួមតវ៉ាជាមួយក្រុមយុវជនដែរនោះ ក៏ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅខាងមុខសាលាដំបូងរាជធានីភ្នំពេញផងដែរ។

បើតាមអ្នកនាំពាក្យស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ លោក សំ វិច្ឆិកា  បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ជនជាប់ចោទទាំង៥នាក់ត្រូវបានបញ្ជូនទៅពន្ធនាគារព្រៃស ខណៈពលរដ្ឋម្នាក់ទៀតដែលត្រូវបានចាប់ខ្លួនបន្ទាប់ប៉ះទង្គិចគ្នាជាមួយសមត្ថកិច្ចព្រឹកថ្ងៃទី២ កក្កដា ដែរនោះ ត្រូវបានដោះលែងឱ្យមានសេរីភាពវិញ ក្រោយពីធ្វើការណែនាំចប់ ។

…………………..​ លោក សំ វិច្ឆិកា………………………

បើតាមសកម្មជនចលនាមាតាធម្មជាតិម្នាក់ គឺ លោក ថុន រដ្ឋា បាននិយាយមុនពេលចាប់ខ្លួនក្បែរសាលាដំបូងរាជធានីភ្នំពេញថា ខ្លួនបានដឹងពីការចាប់ខ្លួនលោករួចទៅហើយ តែលោកមិនមានការព្រួយបារម្ភនោះទេ។ លោកបាននិយាយ​បន្ដថា ការចោទប្រកាន់ពួកលោកពីបទរួមគំនិតក្បត់ ខណៈពួកលោក​គ្រាន់តែធ្វើសកម្មភាពការពារបរិស្ថាន និងធនធានធម្មជាតិនោះ គឺសបញ្ជាក់​ថាប្រព័ន្ធតុលាការមិនឯករាជ្យ។ 

………………………លោក ថុន រដ្ឋា………………………

យុវជនម្នាក់ទៀតគឺ លោក លី ចាន់ដារ៉ាវុត បាននិយាយថា ប្រព័ន្ធច្បាប់សម្រាប់លោកគឺជាសោនាដកម្មមួយសម្រាប់ពលរដ្ឋកម្ពុជាដែលអាចកាត់ទោសយុវជនពីបទរួមគំនិតក្បត់ដោយគ្រាន់តែធ្វើសកម្មភាពការពារបរិស្ថាន។ លោកបានច្រានចោលរាល់ការចោទប្រកាន់លើពួកលោក ត្បិតលោកនិងសកម្មជនចលនាមាតាធម្មជាតិផ្សេងទៀតមិនបានប្រព្រឹត្ដដូចការចោទឡើយ។

យ៉ាងណា មុនពេលចាប់ខ្លួន លោក ដារ៉ាវុត និយាយថា ទោះពួកលោកត្រូវជាប់ពន្ធនាគារក៏ដោយ ក៏លោកនៅតែជំរុញឱ្យមានការការពារធនធានធម្មជាតិដែលនៅសេសសល់។

………………………..លោក ដារ៉ាវុត ​……………………

នៅ​មុន​ពេល​ចាប់​ខ្លួន​សកម្មជន​ចលនា​មាតា​ធម្មជាតិនាំគ្នា​ស្លៀក​ពាក់ ស រុំ​ក្រណាត់​ស​នៅ​លើ​ក្បាល​ដៃ​កាន់​ផ្កាឈូក និង​ធូប ព្រមទាំង​បដា​ដែល​សរសេរ​ថា ”​យុត្តិធម៌​”​ស្លាប់​ហើយ ដោយពួកគេនិងយុវជនផ្សេងទៀត បានដើរ​ដង្ហែរ​ក្បួន​តាម​ផ្លូវ​ឆ្ពោះទៅ​តុលាការ ដើម្បីស្តាប់លទ្ធផលនៃការប្រកាសសាលក្រម​កាត់​ទោស​ពួកគេពីសំណាក់សាលាដំបូងក្រុងភ្នំពេញ។ ​

ជុំវិញរឿងនេះដែរ ទីប្រឹក្សាគណបក្សកម្លាំងជាតិ លោក រ៉ុង ឈុន បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានដោយផ្ទាល់ក្រោយពីចាប់ខ្លួនយុវជនចលនាមាតាធម្មជាតិទាំង៥នាក់ថា​ ការចោទពីបទរួមគំនិតក្បត់នេះគឺជាបទចោទដែលមិនគួរកើតឡើងទៅលើក្រុមយុវជនការពារបរិស្ថានទាំងនេះនោះទេ។ យ៉ាងណា លោកជំរុញឱ្យតុលាការដោះលែងក្រុមយុវជនទាំងនោះវិញ ដើម្បីស្ដារលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិបញ្ចេញមតិដែលមានចែងក្នុងច្បាប់កំពូលរបស់ជាតិ។

………………..លោក រ៉ុង ឈុន ………………….

មន្រ្ដីសម្របសម្រួលសិទ្ធិមនុស្សនៃសមាគមអាហុដ លោក យី សុខសាន្ដ បានហៅការចាប់ខ្លួននេះជារូបភាពសាហាវឃោឃៅដែលអាជ្ញាធរមិនគួរក្នុងចាប់ខ្លួនក្រុមយុវជនទាំងនេះឡើយ។ លោកថា រដ្ឋាភិបាលនឹងត្រូវសហគមន៍ជាតិ និងអន្ដរជាតិរិះគន់ជាខ្លាំងលើការចាប់ខ្លួននេះ។

​……………….លោក យី សុខសាន្ដ……………….

ក្នុងសំណុំរឿងនេះ មានជនជាប់ចោទទាំងអស់ ១០នាក់ ដោយអ្នកខ្លះត្រូវបានតុលាការចោទប្រកាន់ពីបទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់​ ហើយខ្លះទៀតមានតែបទចោទមួយប៉ុណ្ណោះ គឺបទរួមកំនិតក្បត់ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​​​កា​ល​​ពី​ឆ្នាំ២០២១។​

ជាក់ស្តែង ជនជាប់ចោទ៣នាក់ រួមមាន លោក អាឡិចហាន់ដ្រូ ហ្គន់ហ្សាឡេសដេវីតសិន( Alex Gonzalez-Davidson) សហស្ថាបនិកអង្គការ​មាតាធម្មជាតិ, លោក យឹម លាងហ៊ី និងកញ្ញា ស៊ុន រដ្ឋា ត្រូវបានផ្តន្ទាទោសម្នាក់ៗចំនួន៨ឆ្នាំ និងពិន័យជាប្រាក់១០លានរៀលពី​បទ​ប្រមាថ​ព្រះមហាក្សត្រ និង​​រួម​គំនិត​ក្បត់។

ចំណែក លោក ថុន រដ្ឋា, លោក លី ចាន់ដារ៉ា​វុត, កញ្ញា ភួន​ កែវរស្មី, ឡុង គន្ធា និង​៣នាក់ផ្សេងទៀត​ត្រូវបានផ្តន្ទាទោសម្នាក់ៗ ចំនួន៦ឆ្នាំក្នុងពន្ធនាគារពីបទ​​រួម​គំនិត​​ក្បត់​។

កាលពីនៅ​ថ្ងៃ​ទី២៩ ខែឧសភា ឆ្នាំ២០២៤ សកម្មជនចលនាមាតាធម្មជាតិ ៥នាក់ ក្នុង​ចំណោម ១០នាក់ ​បាន​ចូលរួម​សវនាការ​សាលាដំបូង​រាជធានី​ភ្នំពេញ តាម​ដីកា​កោះ​ហៅ​របស់​ព្រះរាជអាជ្ញា​រង លោក សេង ហៀង ដើម្បី​ឆ្លើយ​បំភ្លឺ​ពាក់​ព័ន្ធ​នឹង​បទ​ចោទ​ប្រកាន់ទាំងនេះ ប៉ុន្តែពួកគេបានបដិសេធរាល់ការចោទប្រកាន់ទាំងឡាយ៕

…………………………………………  

រាយការណ៍ដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្ដកណ្ដាល លោក ឃាង សុខមាន

អត្ថបទមុន

អ្នកភូមិ​ស្នើ​អាជ្ញាធរ​ខេត្ត​បន្ទាយមានជ័យ​ជួល​ជុល​ផ្លូវ​១​ខ្សែ​ឡើង​វិញ​ក្រោយ​រង​ការ​ខូច​ខាត​ពិបាក​ធ្វើ​ដំណើរ​

អត្ថបទបន្ទាប់

អង្គការ​អន្ដរ​ជាតិ​ហៅ​ការ​ដាក់​ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ​ថា​ជា​ការ​មិន​អត់​ឱន​អ្នក​រិះគន់​

អត្ថបទបន្ទាប់
សកម្មជនចលនាមាតាធម្មជាតិ ៤នាក់ក្នុងចំណោម៥នាក់ដែលត្រូវបានសមត្ថកិច្ចចាប់ខ្លួន(ពីឆ្វេងទៅស្តាំ រួមមានកញ្ញា ឡុង គន្ធា លោក ថុន រដ្ឋា កញ្ញា ភួន កែវរស្មី និង លោក លី ចាន់ដារ៉ាវុត កំពុងអង្គុយនៅខាងមុខសាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី២ ខែកក្កដា ឆ្នាំ២០២៤។ (លោក ឃាង សុខមាន)

អង្គការ​អន្ដរ​ជាតិ​ហៅ​ការ​ដាក់​ទោស​យុវជន​ចលនា​មាតា​ធម្មជាតិ​ថា​ជា​ការ​មិន​អត់​ឱន​អ្នក​រិះគន់​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង