CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន

ឧទ្ធរណ៍​រាជធានី​ភ្នំពេញ​កោះ​ហៅ​ប្រជា​សហគមន៍​ឡពាង​៥រូប​ឱ្យ​ចូល​បំភ្លឺ​នៅ​ដើម​ខែ​សីហា​ជុំវិញ​សំណុំ​រឿង​​​ជា​មួយ​ក្រុមហ៊ុន​​KDC​

Admin ដោយ Admin
July 31, 2023
ក្នុង ព័ត៌មាន, វិវាទដីធ្លី
0
ប្រជាសហគមន៍ឡពាង ៥រូប ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើម ខែសីហា ឆ្នាំ២០២៣ ជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC)ឈរកាន់ដីកាកោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

ប្រជាសហគមន៍ឡពាង ៥រូប ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើម ខែសីហា ឆ្នាំ២០២៣ ជុំវិញសំណុំរឿងវិវាទដីធ្លីជាមួយក្រុមហ៊ុនខេឌីស៊ី(KDC)ឈរកាន់ដីកាកោះនៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៣។ (ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
207
ចំនួនមើល

ប្រជាសហគមន៍ឡពាង ៥រូបត្រូវបានសាលាឧទ្ធរណ៍រាជធានីភ្នំពេញកោះហៅឱ្យចូលបំភ្លឺនៅដើមខែសីហា​ ជុំវិញសំណុំរឿងចាស់ជាមួយក្រុមហ៊ុនខេឌីស៊ី(KDC) របស់ភរិយា លោក ស៊ុយ សែម ដែលជារដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល    ប៉ុន្ដែពួកគេហាក់គ្មានជំនឿចិត្ដចំពោះការចូលបំភ្លឺនោះថានឹងទទួលយុត្ដិធម៌​ឡើយ។

ប្រជាសហគមន៍ឡពាងម្នាក់ក្នុងចំណោម ៥នាក់​ ដែលសាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានចេញដីកាកោះហៅនោះ​ អ្នកស្រី អុំ សុភី ​ថ្លែងប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា ​ ​អ្នកស្រី​ហាក់គ្មានការជឿជាក់លើសាលាឧទ្ធរណ៍នោះទេ ដោយសារកន្លងមក​ សាលាឧទ្ធរណ៍តែងតែសាកសួរ និងសម្រេចដូចតែសាលាដំបូងខេត្ដកំពង់ឆ្នាំងដដែល។ អ្នកស្រីថា រាល់ករណីរបស់ប្រជាសហគមន៍គឺខាងតុលាការតែងតែព្យាយាមដាក់បន្ទុក និងចោទប្រកាន់។

យ៉ាងណា អ្នកស្រីបានបញ្ជាក់ថា ការចូលបំភ្លឺថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ គឺពាក់ព័ន្ធនឹងសំណុំរឿងចាស់ជាមួយក្រុមហ៊ុនរបស់ភរិយាលោក ស៊ុយ សែម រដ្ឋមន្រ្ដីក្រសួងរ៉ែ និងថាមពល។

អ្នកស្រីថា៖«ដូចមិនសូវមានសង្ឃឹមទេ ព្រោះភាគច្រើនសាលាឧទ្ធរណ៍គឺកាត់តាមសាលាដំបូង។ វាពិបាករកសង្ឃឹមឃើញណាស់អូន!។ ការកោះហៅនេះ គឺពាក់ព័ន្ធនឹងកិច្ចព្រមព្រៀងមោឃភាពជាមួយក្រុមហ៊ុន ប៉ុន្ដែឯកសារមានតែនៅខាងក្រុមហ៊ុន ខាងខ្ញុំអត់មានឯកសារហ្នឹងទេ។ ខ្ញុំចង់តែបញ្ចប់ជម្លោះទេ បើសិនផ្ដល់យុត្ដិធម៌ឱ្យពួកខ្ញុំ»។

កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៣ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បានចេញដីកាកោះហៅប្រជាសហគមន៍ឡពាង៥រូបដែលរស់នៅភូមិឡពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ដោយតម្រូវឱ្យពលរដ្ឋទាំង៥រូបចូលបំភ្លឺនៅសវនាការនៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៣ខាងមុខនេះ ជាមួយក្រុមហ៊ុន KDC លើកិច្ចព្រមព្រៀងមោឃភាពជាមួយក្រុមហ៊ុន​ដែលមានជម្លោះកាលថ្ងៃទី០៤ ខែធ្នូ ឆ្នាំ ២០២០​។ ពលរដ្ឋដែលត្រូវចូលបំភ្លឺនៅសាលាឧទ្ធរណ៍រាជធានីភ្នំពេញ មានដូចជា អ្នកស្រី អុំ សុភី លោក រាជ សីម៉ា អ្នកស្រី​ កែវ វណ្ណៈ អ្នកស្រី សួន  ញេន លោក ផេង រ៉ុម។

តាមការបញ្ជាក់របស់ពលរដ្ឋបានឱ្យដឹងថា ដីដែលមានជម្លោះនឹងក្រុមហ៊ុន KDC គឺមានចំនួន១៨៤ហិកតា មានប្រជាពលរដ្ឋចំនួន១៨៦គ្រួសារ ដែលមានចាប់ផ្ដើមមានជម្លោះ២០១៤មក។ យ៉ាងណាពួកគាត់អះអាងថា កន្លងមកខាងក្រុមហ៊ុនបានចចារនឹងពួកគាត់ដែរ ដោយឱ្យតម្លៃក្នុង១ហិកតា១លានរៀន ប៉ុន្ដែពួកគាត់មិនព្រមទទួលយកដោយទាមទារក្នុង១ហិកតា១ម៉ឺនដុល្លារ ទើបរឿងនេះមិនទាន់បញ្ចប់មកដល់ពេលនេះ។

លោក​ រាជ សីម៉ា ​ប្រជាសហគមន៍ឡពាងបានឱ្យអះអាងថា ការកោះហៅរបស់សាលាឧទ្ធរណ៍ឱ្យចូលបំភ្លឺខាងមុនលើជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុន​ KDC ដែលជាក្រុមហ៊ុនរបស់លោកស្រី ជា ខេង ​ជាប្រពន្ធលោក ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល។ លោកមិនមានជំនឿ ថានឹងទទួលបានយុត្ដិធម៌ឡើយ។ លោកថា កន្លងមកក្រុមហ៊ុនដែលតែងតែប្រើប្រព័ន្ធតុលាការដើម្បីចោទប្រកាន់មកលើប្រជាសហគមន៍ឡពាងពីមួយករណីទៅមួយករណី។

លោកថា ការ​កោះហៅនេះ នឹងសាកសួររឿងកិច្ចព្រមព្រៀងមោឃភាពដើម្បីបញ្ចប់ ប៉ុន្ដែលោកថា ពលរដ្ឋទាំងអស់នឹងមិនព្រមបញ្ចប់ទេ ដរាបណាមិនទាន់ទទួលបាននូវសំណងសមរម្យ។ លោក​សង្កត់ធ្ងន់ថា កន្លងមកការដោះស្រាយរបស់អាជ្ញាធរ គឺធ្វើឡើងដោយមិនឱ្យតំណាងពលរដ្ឋចូលរួមឡើយ ឱ្យតែពលរដ្ឋដែលមិនចេះអក្សរចូលរួម ជជែកនឹងខាងក្រុមហ៊ុន ហើយឯកសារ និងរបាយការណ៍ផ្សេងៗគឺខាងពលរដ្ឋមិនដែលទទួលបាននោះទេ។

លោកថា៖«ខ្ញុំគ្មានការជឿជាក់ប្រព័ន្ធតុលាការទេ ព្រោះតុលាការស្រុកខ្មែរគឺធ្វើតាមអ្នកមានអំណាច អ្នកមានលុយ។ ខ្ញុំទើបចេញពីជាប់ពន្ធនាគារដោយសាររឿងហ្នឹង»។

លោក រាជ សីម៉ា សកម្មជនដីធ្លីដ៏លេចធ្លោនៅសហគមន៍ឡពាង ឃុំតាជេស ស្រុកកំពង់ស្រឡាច ខេត្តកំពង់ឆ្នាំង ត្រូវបានសាលាដំបូងខេត្ដកំពង់ឆ្នាំង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល២ឆ្នាំ និងពិន័យជាប្រាក់ ៤ ០០០ ០០០ រៀល ក្រោមការចោទប្រកាន់ពីបទប្រើហិង្សាដោយចេតនាលើពលរដ្ឋម្នាក់ ស្ថិតក្នុងឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង កាលពី​ឆ្នាំ២០២១។ ក្រោយមក កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ សាលាឧទ្ធរណ៍រាជធានីភ្នំពេញ បាន​ដោះលែងលោក រាជ សីម៉ា ឱ្យនៅក្រៅឃុំជាបណ្តោះអាសន្ន បន្ទាប់​ពី​ជាប់​ពន្ធនាគារ​អស់​រយៈពេល ១០ខែ និង២៧ថ្ងៃ។

បើតាមលោក ជូ ជូងងី មេធាវីការក្ដីឱ្យប្រជាសហគមន៍លើសំណុំរឿងនេះបានបញ្ជាក់ថា ការចូលបំភ្លឺខាងមុខនេះលោកក៏មិនដឹងយ៉ាងណាដែរ ប៉ុន្ដែលោកសង្ឃឹមថា សាលាឧទ្ធរណ៍នឹងផ្ដល់យុត្ដិធម៌ដល់កូនក្ដីរបស់លោក។

លោកថា៖«ខ្ញុំសង្ឃឹមថាសាលាឧទ្ធរណ៍នឹងផ្ដល់យុតិ្ដធម៌ដល់កូនក្ដីខ្ញុំ ព្រោះរឿងនេះក៏ដល់ពេលត្រូវបិទបញ្ចប់ដែរ»។

យ៉ាងណាមិញ ពលរដ្ឋអ្នកសារព័ត៌មានមិនអាចរកការទាក់ទងទៅខាងក្រុមហ៊ុន​ KDC ដើម្បីសុំការបំភ្លឺបានទេជុំវិញករណីនេះ។ ​

ពលរដ្ឋអ្នកសារព័ត៌មានមិនអាច​​សុំការបំភ្លឺពីលោក ប្លង់ សំណាង អ្នកនាំពាក្យសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានទេ ដោយទូរសព្ទចូលច្រើនលើក ប៉ុន្ដែគ្មានអ្នកលើក។

​កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ ២០២០ សាលាឧទ្ធរណ៍ក្រុងភ្នំពេញបានកាត់ទោសអ្នកស្រី សុភី និងអតីតមេភូមិឡពាង លោក ទូច លី ពីបទញុះញង់ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ហើយបានផ្តន្ទាទោសសកម្មជនរូបនេះ​ឱ្យ​ជាប់ពន្ធនាគាររយៈពេល១ឆ្នាំ បន្ទាប់ពីរកឃើញថាមានទោសពីបទញុះញង់​អ្នកភូមិឱ្យធ្វើ​ស្រែចម្ការ​លើដីមានជម្លោះជាមួយក្រុមហ៊ុន KDC ​ ប៉ុន្ដែពួកគាត់ត្រូវបានមេធាវីការក្ដីស្នើសុំតុលាការឱ្យនៅក្រៅឃុំបណ្ដោះអាសន្ន។

លោក នី សុខា ប្រធានសមាគមអាដហុក បានថ្លែងថា សម្រាប់ករណីជម្លោះដីធ្លីរបស់ពលរដ្ឋឡពាង ជាមួយអាជ្ញាធរ និងក្រុមហ៊ុនកន្លងមក គឺពួកគាត់តែងតែរងគ្រោះពីប្រព័ន្ធតុលាការ បើគិតរឿងពួកគាត់គឺអូសបន្លាយច្រើនឆ្នាំមកហើយ ប៉ុន្ដែហាក់គ្មានចំណាត់ការសមស្របឱ្យពួកគាត់សោះ។ ​លោកថា បើសិនជាចង់បញ្ចប់បញ្ហានេះគឺអាជ្ញាធរ គួរតែផ្ដោតលើច្បាប់ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ បើមិនយោងតាមច្បាប់ទេ ពលរដ្ឋនៅតែបន្ដរងគ្រោះរហូត។

លោកថា៖«ខ្ញុំយល់ថាអាជ្ញាធរព្យាយាមគប់គិតគ្នាជាប្រព័ន្ធតែម្ដង។ រឿងពលរដ្ឋឡពាងហ្នឹងវាយូរហើយ អស់រឿងមួយចូលរឿងមួយដូចមិនចប់សោះ។ ខ្ញុំគិតថាបើតុលាការអនុវត្ដតាមរដ្ឋធម្មនុញ្ញគឺយុត្ដិធម៌នឹងមានដល់ពលរដ្ឋ ប៉ុន្ដែបើថាអត់ទេគឺពលរដ្ឋនៅតែរងគ្រោះ»៕

…………………………………..

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មាន លោក ឃាង សុខមាន

អត្ថបទមុន

កម្មការនីរោងចក្រ៤នាក់ នៅស្វាយរៀងមិនទទួលបានប្រាក់ឧបត្ថម្ភពី ប.ស.ស ក្រោយសម្រាលកូន

អត្ថបទបន្ទាប់

ពលរដ្ឋ១៣គ្រួសារស្នើឱ្យអាជ្ញាធរខេត្ដកំពតជួយដោះស្រាយបញ្ហាទឹកលិចផ្ទះនិងផលដំណាំ​

អត្ថបទបន្ទាប់

ពលរដ្ឋ១៣គ្រួសារស្នើឱ្យអាជ្ញាធរខេត្ដកំពតជួយដោះស្រាយបញ្ហាទឹកលិចផ្ទះនិងផលដំណាំ​

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង