CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

អ្នក​ស្រុក​នៅ​គងពិសី​ស្នើ​ឱ្យ​អាជ្ញាធរ​ជួយ​ពិនិត្យ​មើល​រថយន្ត​ដឹក​ថ្ម​លើស​ទម្ងន់​ដែល​អាច​បង្ក​គ្រោះ​ថ្នាក់

Admin ដោយ Admin
June 23, 2022
ក្នុង សម្លេងសហគមន៍
0
Truck on the road

រថយន្តដឹកថ្មកំពុងចរាចរនៅលើដងផ្លូវសាធារណៈ ស្ថិតនៅក្នុងស្រុកគងពិសី ខេត្តកំពង់ស្ពឺ កាលពី១៧ ខមិថុនា ឆ្នាំ២០២២។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ)

0
ចែករំលែក
45
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ

ប្រជាពលរដ្ឋ​នៅ​ស្រុក​គងពិសី ខេត្តកំពង់ស្ពឺ បាន​សំដែង​ការ​ព្រួយបារម្ភ​និង​ត្អូញត្អែ​ថា ពួកគេ​អាច​នឹង​រងគ្រោះថ្នាក់​នៅ​ថ្ងៃណា​មួយ​មិន​ខាន ដោយ​សារ​តែ​រថយន្ត​ដឹកថ្ម​លើស​ទម្ងន់​នៅតាម​ដង​ផ្លូវ​សាធារណៈ។

អ្នកស្រី ហ៊ន ផារី អាយុ ៣៦ឆ្នាំជាកម្មការិនីកាត់ដេរសម្លៀកបំពាក់នៅរោងចក្រវត្តថ្មី ឃុំទឹកល្អក់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIMថា អ្នកស្រីមានការព្រួយបារម្ភជាខ្លាំងចំពោះរថយន្តដឹកថ្មរាប់សិបគ្រឿង មានទាំងតូច ទាំងធំ វែងខ្លីគ្រប់ប្រភេទ បានដឹកថ្មច្រើនខ្ពស់ហួសពេកដែលធ្វើឱ្យវាអាចជ្រុះធ្លាក់មក ហើយដែលអាចបង្កឱ្យមានគ្រោះថ្នាក់ជាយថាហេតុ ទៅដល់អ្នកធ្វើដំណើរនៅតាមដងផ្លូវ ដូចជា ពលរដ្ឋទៅផ្សារ សិស្សសាលទៅសាលារៀន ឬកម្មករទៅធ្វើការជាដើម។ កម្មការិនីរូបនេះបានកត់សម្គាល់ថា កន្លងមកក៏ធ្លាប់មានករណីធ្លាក់ថ្មតាមផ្លូវជាហូរហែរហូត។

អ្នកស្រីបន្តថា៖ «ដូចខ្ញុំអញ្ចឹងជិះម៉ូតូទៅធ្វើការរោងចក្រហើយឃើញឡានដឹកថ្មនៅពីមុខដាក់ថ្មច្រើនមិនថា គេមិនថាខ្ញុំទេ មានការភ័យព្រួយបារម្ភចំពោះបញ្ហាឡានដឹកថ្មទាំងអស់នេះនៅចំពោះមុខ ហើយអ្នកធ្វើដំណើរតាមម៉ូតូច្រើនជាងអ្នកធ្វើដំណើរតាមឡាន តែក៏មានឡានខ្លះគេដាក់ថ្មល្មមសមរម្យដែរ មានតង់សម្រាប់គ្របខ្លះដែរ តែឡានខ្លះ ដាក់ច្រើនហើយមិនបានគ្របទៀត ដែលវាធ្វើឱ្យបង្កគ្រោះថ្នាក់ដល់បងប្អូនប្រជាពលរដ្ឋអ្នកធ្វើដំណើរទូទៅទាំងអស់»។

កម្មការិនីរូបនេះបានអំពាវនាវដូច្នេះថា៖ «បញ្ហាឡានដឹកថ្ម ខ្ញុំសូមអង្វរកដល់អ្នកមានឡានដឹកថ្មទាំងអស់មេត្តាដាក់ថ្មកុំច្រើនហួសពេក ព្រោះអីការធ្វើដំណើរនេះ មិនមែនតែឡានដឹកថ្មនោះទេ គឺបងប្អូនប្រជាពលរដ្ឋ គាត់ធ្វើដំណើរគ្រប់គ្នា ទាំងសិស្សសាលាបឋម រហូតដល់វិទ្យាល័យ អនុវិទ្យាល័យនិងអ្នករកស៊ីប្រកបមុខរបរផ្សេងៗជាច្រើនទៀតដែលធ្វើដំណើរ»។

ចំណែកប្រជាពលរដ្ឋរស់នៅភូមិសំរោងថ្មសរ ឃុំស្នំក្រពើ ស្រុកគងពិសី ខេត្តកំពង់ស្ពឺលោក ណុប សុជាតិ អាយុ៤០ បានកត់សម្គាល់ឃើញថា បញ្ហារថយន្តដឹកថ្មនេះ មានច្រើនណាស់ មានទាំងរថយន្តតូច រថយន្តធំ ហើយរថយន្តខ្លះថ្មតូច ខ្លះដឹកថ្មធំៗ ខណៈរថយន្តខ្លះឃើញមានគ្របតង់ត្រឹមត្រូវ រីឯរថយន្តខ្លះទៀត មិនគ្របតង់ត្រឹមត្រូវនោះទេ។

លោកថា៖ «ខ្ញុំយល់ឃើញថា វាមានភាពរញ៉េរញ៉ៃច្រើនណាស់ រញ៉េរញ៉ៃហើយប្រជាពលរដ្ឋធ្វើដំណើរតាមដងផ្លូវ ឡានដឹកថ្មធ្លាក់តាមផ្លូវទាំងអស់នេះហើយ ធ្វើឲ្យពួកគាត់មានការព្រួយបារម្ភខ្លាចថ្មហ្នឹង វាធ្លាក់ត្រូវ និងធ្លាក់មកតាមទ្រូងផ្លូវធ្វើអោយម៉ូតូកិនដួលមានគ្រោះថ្នាក់អញ្ចឹងទៅ ហើយមានឡានខ្លះ តូចតែកែទៅទ្រុងធំក៏មានដែរ ដើម្បីអោយដឹកបានចំណុះច្រើនខុសស្តង់ដាដាក់ថ្មលើសអំពីការកំណត់ វាហួសទៅលើទ្រុងខាងលើនោះទៀត ហើយឡានដឹកទាំងអស់នេះបង្កជាបញ្ហានោះ មិនថាថ្មតូចថ្មធំឡើយ គឺមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើររួមលើដងផ្លូវទាំងអស់»។

លោកបានបន្តថា៖ «ហើយម្យ៉ាងទៀតតៃកុងឡានបើកលឿននៅតាមដងផ្លូវសាធារណៈដូចជាផ្លូវឆ្លងកាត់តាមភូមិបើកលឿនហួសពេក បណ្ដាលឱ្យមានគ្រោះថ្នាក់ហុយខ្លាំង ធ្វើអោយអ្នកដំណើររួមផ្លូវជាមួយ ដួលតាមផ្លូវ និងពិបាកដកដង្ហើម ឡានច្រើនហើយ ឡានដែលដឹកថ្មនឹងធ្លាក់មកលើទ្រូងផ្លូវធ្វើឲ្យពួកគាត់ដួលគ្រោះថ្នាក់ជាដើមនេះជាបញ្ហាមួយ»។

លោក កឹម សុខគ្រី ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនបានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកកំពុងជាប់រវល់នៅក្នុងសិក្ខាសិលា មិនអាចធ្វើអត្ថាធិប្បាយបានឡើយ។

ចំណែកឯកញ្ញា ទៀង ផល្លី ជាមន្ត្រីមន្ទីរសាធារណការនិងដឹកជញ្ជូនខេត្តកំពង់ស្ពឺ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM តាមរយៈទូរស័ព្ទដៃថា បញ្ហាឡានដឹកថ្មលើសទម្ងន់ ដែលក្រសួងបានកំណត់ គេមានអ្នកជំនាញខាងជញ្ជីងជាអ្នកត្រួតពិនិត្យ។ កញ្ញាថា បើក្នុងករណីដឹកលើសទម្ងន់ អ្នកជំនាញនឹងអនុវត្តតាមនីតិវិធី។

កញ្ញាបានបន្តថា៖ «រឿងនេះខាងជញ្ជីងថ្លឹងឡាន និងខាងនគរបាលចរាចរណ៍ គេជាអ្នកឃាត់ឡាន ត្រួតពិនិត្យឡាន ចំណែកនាងខ្ញុំគ្រាន់តែជាអ្នកចុះបញ្ជីតែប៉ុណ្ណោះ»។

យ៉ាងណាក្តី ប្រជាពលរដ្ឋនៅតែមានការព្រួយបារម្ភចំពោះបញ្ហាឡានដឹកថ្មនៅតាមផ្លូវសាធារណៈនេះថា កន្លងមកមានឡានដឹកថ្មមិនបានគ្របតង់ បានដឹកថ្មលើសទម្ងន់ច្រើនពេក បានធ្វើឱ្យថ្មធ្លាក់តាមផ្លូវសាធារណៈជាហូរហែរ និងមានប្រជាពលរដ្ឋធ្លាប់រងគ្រោះ កិនថ្មរអិលដួល ហើយករណីខ្លះថ្មបានធ្លាក់ត្រូវចំក្បាលម៉ូតូ ចំឆ្អឹងជំនីអ្នកធ្វើដំណើរ និងប្រជាពលរដ្ឋជាច្រើនទៀតដែលរួមដំណើរផ្លូវរួមជាមួយគ្នា៕

…………………………….
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ

អត្ថបទមុន

ពលរដ្ឋ​រស់​នៅ​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២​និង​លេខ​២២​រង​ផលប៉ះពាល់​ពីភាពយឺតយ៉ាវនៃការ​ស្ថាបនា​ផ្លូវ​នេះ

អត្ថបទបន្ទាប់

អ្នកស្រី មុំ សុភី ពី​សកម្មជន​ដីធ្លី​ ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​កំពង់ស្ពឺ

អត្ថបទបន្ទាប់
Mom Sophy

អ្នកស្រី មុំ សុភី ពី​សកម្មជន​ដីធ្លី​ ក្លាយ​ជា​ពលរដ្ឋ​អ្នក​សារព័ត៌មាន​នៅ​ខេត្ត​កំពង់ស្ពឺ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង