CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន បទយកការណ៍

បទយកការណ៍៖ ការ​ប្រកប​មុខ​របរ​របស់​អាជីករ​នៅ​មុខ​វាំង​ក្រោយ​ពី​ជម្ងឺ​កូវីដ​ធូរ​ស្រាល

Admin ដោយ Admin
October 13, 2022
ក្នុង បទយកការណ៍, សង្គម
0
បទយកការណ៍៖ ការ​ប្រកប​មុខ​របរ​របស់​អាជីករ​នៅ​មុខ​វាំង​ក្រោយ​ពី​ជម្ងឺ​កូវីដ​ធូរ​ស្រាល

ប្រជាពលរដ្ឋប្រកបរបរលក់ដូបន្តិចបន្តួចនៅមុខព្រះបរមរាជវាំង។ រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន

0
ចែករំលែក
147
ចំនួនមើល

រាជធានីភ្នំពេញ៖ ទីតាំង​មុខ​ព្រះបរមរាជវាំង​ក្រោយ​ពី​ជម្ងឺឆ្លង កូវីដ១៩ បាន​ធូរស្បើយ  គេសង្កេត​ឃើញ​មាន​បងប្អូន​ប្រជាពលរដ្ឋ​បាន​នាំគ្នា​មក​ដើរ​កម្សាន្ត  មើល​ព្រាប  ថតរូបលេង  ជាលក្ខណ:គ្រួសារ មិត្តភក្តិ អ្នកខ្លះ​បាន​ជាវ​ផ្កា​ភ្ញី ធូប ទៀន យក​មក​បន់​ស្រន់សុំ​សេចក្តីសុខ​ចម្រើន​ជាដើម។

នៅលើដងផ្លូវហាក់មានភាពអ៊ូរអរ និងមមាញឹកឡើងវិញ ដោយមានមនុស្សទៅមកជាបន្តបន្ទាប់ អ្នកលក់ផ្កាភ្ញីអង្គុយតម្រៀបជួរគ្នាជារហូរហែរ អ្នកខ្លះឈរដៃម្ខាងកាន់ផ្កាដៃម្ខាងកាន់ធូប ដើរសំដៅទៅកាន់អ្នកដំណើរ អ្នកខ្លះដើរកាន់ទ្រុងចាបទៅមកៗទាំងមាត់ពពាយនាយរាក់ទាក់សួរអ្នកដំណើរឥតឈប់មានទាំងអ្នកលក់ចំណីចំណុកតាមថាសទូលលក់ចល័តខ្លះអង្គុយតាមបង់ខ្លះអូសធុងភេស្ជជៈទៅមកៗឥតដាច់។ បើទោះបីជាប្រទេសកម្ពុជាបានបើកសេដ្ឋកិច្ចឡើងវិញទាំងស្រុង ក្រោយពីប្រមុខដឹកនាំរាជរដ្ឋាភិបាលអាចគ្រប់គ្រងបាននូវជំងឺឆ្លង​កូវីដ-១៩​ តាមរយៈយុទ្ធនាការចាក់ស្រោចវ៉ាក់សាំងបង្ការជំងឺឆ្លងមួយនេះក្តី តែបងប្អូនអាជីវករលក់ដូរដែលរកមួយថ្ងៃសម្រាប់មួយថ្ងៃ ហាក់នៅប្រឈមមុខនឹងការរកចំណូលផ្ទត់ផ្គង់ជីវភាព។

ចំណែកអាជីវករលក់ម្ជូរនៅមុខព្រះបរមរាជវាំងអ្នកស្រី សោភា អាយុ៥៥ឆ្នាំរស់នៅក្រុងភ្នំពេញ លើកឡើងឱ្យពលរដ្ឋអ្នកសារព័ត៌មានCCIMថា បានត្អូញត្អែរពីស្ថានភាពដែលជួបប្រទះក្រោយពីជំងឺកូវីដ-១៩ធូរស្រាលក្ដី តែការលក់ដូរប្រាក់ចំនូលដែលបានមកពីការលក់ដូរនេះបានត្រឹមតែចញ្ចឹមម្ដាយចាស់អាយុ៧០ឆ្នាំ និងមីងម្នាក់ទៀតប៉ុណ្ណោះ។

អ្នកស្រីថា៖«បើទោះជាមួយរយៈក្រោយនេះមនុស្សម្នាចាប់ផ្ដើមមកម្សាន្តច្រើនជាងមុនតែបញ្ហានៃការលក់ម្ជូរមិនសូវដាច់ ក៏ដូចជាត្រូវសន្តិសុខគ្រប់គ្រងនៅទីនេះដេញឱ្យលើកអីវ៉ាន់ចេញភ្លាមៗមិនឱ្យលក់។ នេះក៏ជាបញ្ហាចម្បងតែកើតមានស្ទើរតែរៀងរាល់ថ្ងៃ»។

ម្យ៉ាងវិញទៀតគួបផ្សំនឹងខែនេះជារដូវវស្សាមានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃដូច្នេះហើយថ្ងៃខ្លះម្ជូរដែលត្រៀមមកលក់ក៏ត្រូវសល់ចោលព្រោះតែគ្មានកន្លែងសម្រាប់លក់។

អ្នកស្រី សោភា បន្តថាមុនពេលមានការរាតត្បាតជំងឺកូវីដ-១៩ ផងពីព្រោះតែវាមានភាពខុសគ្នាដោយពីមុនមកអ្នកស្រីមិនត្រឹមតែលក់ម្ចូរប៉ុណ្ណោះទេ គឺមានសណ្ដែកដីស្ងោរមួយមុខទៀតផងដែររីឯណាការលក់ដូរក៏មានភាពរលូនលក់ដាច់អស់មិនមានសល់មួយមុខណានោះទេ ខណៈពេលនេះ អ្នកស្រីលក់តែម្ជូរមួយមុខថ្ងៃខ្លះក៏ដាច់អស់ថ្ងៃខ្លះទៀតក៏សល់ត្រឡប់ទៅផ្ទះវិញ បើនិយាយពីប្រាក់ចំណេញវិញថ្ងៃខ្លះគឺបានត្រឹមតែរួចថ្លៃម៉ូតូឌុបដែលអ្នកស្រីជិះមកលក់ប៉ុណ្ណោះ។

យ៉ាងណាមិញទោះជាត្រូវជួបបញ្ហាបែបនេះក្ដី អ្នកស្រី សោភាបន្ដថា៖«ខ្ញុំគ្មានបំណងផ្លាស់ប្ដូរឬបញ្ឈប់មុខរបរជាអ្នកលក់ម្ជូរនៅទីតាំងមុខព្រះបរមរាជវាំងនេះទេ ដោយសារតែវាជាមុខរបររកចំណូលឱ្យគាត់ជាច្រើនឆ្នាំមកហើយ មួយវិញទៀតអាយុអ្នកស្រីក៏ច្រើនណាស់ដែរបើទៅបំពេញការងារអ្វីផ្សេងក៏គ្មានកម្លាំងគ្រប់គ្រាន់នោះដែរ»។

ជាមួយគ្នានេះដែរអ្នកស្រី ថឹង ថុល អាយុ៤៤ឆ្នាំ ដែលជាអាជីវករលក់ក្រឡាន  និងកូនត្នោតមកពីខេត្តកំពង់ឆ្នាំងបានរៀបរាប់អោយដឹងថា អ្នកស្រីលក់ដូរនៅទីនេះជាង៦ឆ្នាំមកហើយ ដោយខែខ្លះលក់ក្រឡានហើយខែខ្លះលក់កូនត្នោត ពេលអ្នកស្រីលក់អស់ទើបត្រឡប់ផ្ទះនៅខេត្តកំពង់ឆ្នាំងវិញ។

អ្នកស្រីបន្ដថា៖«ជារៀងរាល់ថ្ងៃខ្ញុំត្រូវក្រោកពីព្រឹកដើម្បីស្ងោរកូនត្នោត  ឬធ្វើក្រឡានរួចរាល់ទើបធ្វើដំណើរតាមឡានឈ្នួលយកមកលក់នៅមុខវាំងចាប់តាំងពីម៉ោង៣រសៀលដល់ម៉ោង១១  យប់ទើបត្រឡប់ទៅផ្ទះវិញ»។

ស្ត្រីដែលលក់ដូរចាស់វស្សារូបនេះបានបន្តថា  បើទោះបីជាទិដ្ឋភាពនៅមុខព្រះបរមរាជវាំងមានភាពអ៊ូរអរឡើងវិញក្តី  ប៉ុន្តែការលក់ដូររបស់គាត់មិនសូវបានដូចមុនពេលកូវីដនោះទេ  ដោយបច្ចុប្បន្នអ្នកដំណើរក៏មិនសូវមានរកចំណូលក៏មិនសូវបានដូចពេលមុនៗទើបពិបាកក្នុងការលក់រកប្រាក់ចំណេញបានតិចតួចប៉ុណ្ណោះ។

អ្នកស្រីបន្ថែមថា៖«ពិបាករកចំណូលណាស់ដោយសារមិនសូវមានអ្នកដំណើរច្រើនដូចមុន ដូច្នេះខ្ញុំរកប្រាក់ចំណេញបានតិចតួច»។

យោងតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញវត្ថុ  បានបង្ហាញថា មុនពេលមានបញ្ហាជម្ងឺកូវីដ កំណើនសេដ្ឋកិច្ចរបស់អ្នកលក់ដូរបោះដុំនិងរាយក្នុងឆ្នាំ២០១៩មាន ៦,៥% និងកំឡុងពេលជម្ងឺកូវីដ២០២០មាន -៥,៤% និង២០២១ មាន១,៦% និងក្រោយកូវីដ ២០២២ មានចំនួន៤,៣%បើតាមរបាយការណ៍ក្រសួងថា សេដ្ឋកិច្ចក្រោយពីបើកឱ្យប្រទេសឡើងវិញបានបង្ហាញថានៅមិនទាន់វិលទៅរកសភាពដើមដូចមុនជម្ងឺកូវីដមកដល់នោះទេ។

យោងតាមសេចក្តីជូនព័ត៌មានក្រសួងសុខាភិបាលស្តីពីការសរុបស្ថានភាពជំងឺកូវីដ-១៩ ក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ករណីឆ្លងថ្មី ០៤នាក់ ករណីជាសះស្បើយ ០៤នាក់ ករណីស្លាប់ ០នាក់ ចំណែកឯកំណើនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា គិតត្រឹមថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០៣,៦៧% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់។

ពលរដ្ឋអ្នកសារព័ត៌មានCCIMមិនទាន់អាចសុំការឆ្លើយតបពីអ្នកនាំពាក្យក្រសួងការងារ លោក ហេង សួរ នៅថ្ងៃពុធបាននៅឡើយទេ។

បើតាមប្រធានសមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធលោក  វ៉ន ពៅ  បានឲ្យដឹងថា អំឡុងផ្ទុះជំងឺកូវីដ១៩  រយៈពេលជាង៣ឆ្នាំមកនេះ គឺមានផលប៉ះពាល់ខ្លាំងដល់ អាជីវកម្មសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ លោកថា ការលំបាកទាំងនោះមានដូចជា បាត់បង់ប្រាក់ចំណូលមុខរបរត្រូវបានដួលរំលំទទួលបានការគាំពារពីសង្គមតិចតួចការឧបត្ថម្ភសាច់ប្រាក់ ពីរដ្ឋមានចំនួនតិច។

លោកបន្ដថាអាជីវករនៅតាមតំបន់ទេសចរណ៍ដូចជា  ក្រុងព្រះសីហនុ សៀមរាប និងខេត្តមួយចំនួន គឺមានផលប៉ះពាល់ខ្លាំងដូច្នេះ រាជរដ្ឋាភិបាលគួរឧបត្ថម្ភជាថវិកាឬបង្កើតឥណទានដែលមានការប្រាក់ទាបណាមួយជួយដល់អ្នកដួលរំលំកន្លែងអាជីវកម្មទាំងនោះ។មួយ វិញទៀតអាចរកកន្លែងអាជីវកម្មសមរម្យណាមួយសម្រួលដល់អាជីវករ។

យ៉ាណាមិញអ្នកជំនាញលើវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធរូបនេះបន្ថែមទៀតថា៖ «បើតាម សមាគមប៉ាន់ប្រមាណមើលអាជីវករប្រហែល៥០ភាគរយដែលត្រូវដួលរំលំឬឈប់ប្រកប របស់របស់ខ្លួនអំឡុងកូវីដនិងប្ដូរទៅធ្វើកិច្ចការងារផ្សេងៗវិញ។បើទោះជាស្ថានភាពកូវីដមាន ភាពធូរស្រាលឬស្ទើរបាត់ទៅវិញពីកម្ពុជាក្ដីអាជីវករនៅជួបការលំបាកនៅឡើយទេហើយ អាច ប្រើពេលយ៉ាងហោងណាស់២ឆ្នាំទើបអាចស្រោចស្រង់ឬ វិលទៅរកជីវភាពដូចមុនកើតជំងឺនេះវិញបាន»។

សមាគមប្រជាធិបតេយ្យឯករាជ្យនៃសេដ្ឋកិច្ចក្រៅប្រព័ន្ធក៏មានផែនការរួមជាមួយរាជរដ្ឋាភិបាលដើម្បីលើកស្ទួយដល់ជីវភាពអាជីវករដូចជារៀបចំប្រព័ន្ធគាំពារសង្គមជំនួយសង្គម ឱ្យ ទទួលបានរបបសន្តិសុខសង្គមជាដើម។ ក្រៅពីនេះសមាគមនឹងរៀបចំឯកសារស្នើសុំទៅរដ្ឋាភិបាលបង្កើតជាមីក្រូហិរញ្ញវត្ថុរបស់រដ្ឋណាមួយដែលផ្ដល់ការប្រាក់ទាបជាដើម។ ទន្ទឹមនិងនេះ នឹងមានផែនការជួបចរចាជាមួយអាជ្ញាធរតាមខេត្តក្នុងតំបន់ទេសចរណ៍មួយចំនួន ឱ្យរៀបចំជាកន្លែងសមរម្យ ដល់អាជីវករបានប្រកបរបបទទួលបានប្រាក់ចំណូលឡើងវិញ៕

………………
អត្ថបទដោយលោក ម៉េង គ្រុយពន្លក សាទ ស្រីណែត ប៉ាវ សុភា នួន ស៉ីណា បាន បូរិន និងឃាង សុខមាន

អត្ថបទមុន

មន្ទីរ​អប់រំ​រាជធានី​ភ្នំពេញ​ចុះ​ស៊ើបអង្កេត​ភាព​មិន​ប្រក្រតី​នាយក​វិទ្យាល័យ​​ទួលប្រាសាទ​សែនសុខ ខណៈគ្រូ​បង្រៀន​កំពង់​រង់​ចាំ​លទ្ធផល

អត្ថបទបន្ទាប់

សហគមន៍ព្រៃឈើមួយកន្លែងប្រឈមនឹងការបាត់បង់ ដោយសារការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិឯកជន

អត្ថបទបន្ទាប់
សហគមន៍ព្រៃឈើមួយកន្លែងប្រឈមនឹងការបាត់បង់ ដោយសារការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិឯកជន

សហគមន៍ព្រៃឈើមួយកន្លែងប្រឈមនឹងការបាត់បង់ ដោយសារការកាប់ទន្រ្ទានយកដីធ្វើជាកម្មសិទ្ធិឯកជន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង