CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

ពលរដ្ឋបោះតង់ដេកយាមមិនឱ្យក្រុមហ៊ុនព្រលានយន្ដហោះថ្មីឈូសឆាយដីធ្លីមានជម្លោះ

Admin ដោយ Admin
July 26, 2021
ក្នុង វិវាទដីធ្លី
0
ពលរដ្ឋបោះតង់ដេកយាមមិនឱ្យក្រុមហ៊ុនព្រលានយន្ដហោះថ្មីឈូសឆាយដីធ្លីមានជម្លោះ
0
ចែករំលែក
149
ចំនួនមើល

ក្រុមពលរដ្ឋនៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល បាននាំគ្នាសង់រោងនិងបោះតង់ដេកយាមនៅលើដីធ្លីមានជម្លោះ ដើម្បីហាមឃាត់មិនឱ្យក្រុមហ៊ុន​​​​​​អភិ​​វឌ្ឍ​ន៍​​​​ព្រលា​ន​​​យន្តហោះថ្មីចូលឈូសឆាយ ដរាបណាពុំមានដំណោះស្រាយសមរម្យជូនពួកគេ។

ប្រជាពលរដ្ឋប្រមាណ ២០គ្រួសារនៅភូមិកំពង់តាឡុង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង បាននាំគ្នាធ្វើរោង និងបោះតង់នៅលើដីស្រែ និងក្បាលដីរបស់ខ្លួន ដោយចោទក្រុមហ៊ុនថា បានលួចឈូសឆាយទាំងយប់ទាំងថ្ងៃ ដោយយកគ្រឿងចក្រមកឈូសឆាយ និងកាយដីចេញពីកន្លែងមានទំនាស់។

ពលរដ្ឋមានជម្លោះម្នាក់​ លោក ណៃ ភន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា នេះជារឿងមិនអាចទទួលយកបាន ដែលក្រុមហ៊ុនបានរំលោភបំពានដីធ្លីរបស់ពលរដ្ឋ ដោយថា ដីទាំងនេះមិនទាន់មានការចរចារទិញលក់អាចទទួលយកបាននៅឡើយទេ។

លោកថា ក្រុមហ៊ុនត្រូវដោះស្រាយចំពោះការទាមទាររបស់ពលរដ្ឋឱ្យបានសមរម្យ មុននឹងធ្វើសកម្មភាពណាមួយដែលបំពានច្បាប់ និងគ្មានការយល់ព្រមពីភាគីមានជម្លោះ។

លោកបន្ដថា៖ «បើក្រុមហ៊ុនចង់ធ្វើការឈូសឆាយលើដីទាំងអស់នេះ សូមក្រុមហ៊ុនទិញពីពួកគាត់ជាមុនសិន ទើបមិនមានបញ្ហាបែបនេះកើតឡើង។ កន្លងមកក្រុមហ៊ុនឱ្យតម្លៃមកដីថោកគឺ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។ តម្លៃនេះតើឱ្យពួកគាត់ទៅទិញនៅកន្លែងណាបានបើដីឥឡូវថ្លៃម្លឹងៗ សូម្បីតែតំបន់នៅជិតនេះក៏មានតម្លៃចាប់ពី៤០ដុល្លារក្នុង១ម៉ែត្រការ៉េទៅដល់១០០ដុល្លារជាងដែរ»។

តំណាងពលរដ្ឋមានជម្លោះដីធ្លីនៅឃុំបឹងខ្យាង អ្នកស្រី ទូច កែវ ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានថា កន្លងមក អាជ្ញាធរបានចេញលិខិតបិទមិនឱ្យមានការទិញលក់ដីចំនួន៣ឆ្នាំមកហើយ និងមិនអនុញ្ញាតឱ្យមានសកម្មភាពណាមួយលើដីនេះឡើយ។

ប៉ុន្ដែ អ្នកស្រីថា នៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២១ ក្រុមហ៊ុន OCIC របស់លោកឧកញ៉ា ពង់ ឃាវសែ បានជួលក្រុមហ៊ុនឯកជនមួយមកកាយយកដីចេញដើម្បីចាក់ខ្សាច់ចូល និងធ្វើកន្លែងចុះចតរបស់យន្ដហោះ ប៉ុន្ដែ ពួកគេបានបែរជាបន្ដកាយដីហួសកំណត់ និងឈានចូលដីរបស់ប្រជាពលរដ្ឋ ដែលដីទាំងនោះសុទ្ធសឹងមានកម្មសិទ្ធត្រឹមត្រូវ។

អ្នកស្រីរៀបរាប់បន្ដថា ពលរដ្ឋបានផ្ទុះកំហឹងនិងនាំគ្នាឃាត់គ្រឿងចក្រទាំងនោះភ្លាមៗ ហើយបានសួរនាំទៅអ្នកបើកគ្រឿងចក្រ ប៉ុន្ដែពួកគេឆ្លើយថា ក្រុមហ៊ុនបានបញ្ជាឱ្យពួកគាត់មកកាយ និងមិនបានដឹងថា ជាដីមានទំនាស់ឡើយ។

អ្នកស្រីបន្ដថា៖ «វាជារឿងអយុត្ដិធម៍ណាស់ សម្រាប់ពួកអ្នកក្រគ្មានអំណាច និងសិទ្ធិសេរីភាពដូចពួកគាត់ ដែលត្រូវបានអ្នកមានអំណាចពេញៗដៃមកបំពានដូច្នេះ»។

អធិការស្រុកកណ្ដាលស្ទឹង លោក ឡេង សុខរុន ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន CCIM ថា លោកមិនដឹងរឿងឈូសឆាយដីរបស់ក្រុមហ៊ុនមកលើដីរបស់ប្រជាពលរដ្ឋឡើយ។​ ប៉ុន្ដែ លោកថា លោកនឹងតាមដានរឿងនេះបន្ដទៀត ដើម្បីរាយការណ៍ជូនថ្នាក់លើរបស់លោក ប៉ុន្ដែ ដាស់តឿនពលរដ្ឋមិនឱ្យប្រើហិង្សាដែលឈានដល់ការប្រព្រឹត្តបទល្មើសណាមួយនាំឱ្យមានទោស។

លោកបន្ដថា៖ «ពេលខ្ញុំទៅដល់មិនឃើញមានគ្រឿងចក្រឡើយ។ ប្រជាពលរដ្ឋប្រាប់ថា មុនមកដល់ គេបានបើកបរគ្រឿងចក្រចេញទៅបាត់ហើយ។ ខ្ញុំនឹងតាមដានរឿងនេះ តែសុំបងប្អូនប្រជាពលរដ្ឋថា សុំកុំឱ្យមានអំពើហឹង្សាណាមួយកើតឡើងឲ្យសោះដូចជា វ៉ៃកំទិចគ្រឿងចក្រឬក៏ដុត អាចបណ្ដាលឲ្យមានទោសទៅដល់បងប្អូនវិញ»។

យ៉ាងណាក៌ដោយ ក្រុមពលរដ្ឋមានជម្លោះអះអាងថា ពួកគេនឹងបន្ដតវ៉ា និងដេកយាមដីធ្លីរបស់ពួកគេរហូតមានដំណោះស្រាយសមរម្យ។ ពួកគេក៏ស្នើសុំអន្ដរាគមន៍ពីលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ផងដែរ ដើម្បីបញ្ចប់រឿងដីធ្លីនេះឱ្យបានឆាប់។

អភិបាលខេត្តកណ្តាល លោក គង់ សុភ័ណ្ឌ មានប្រសាសន៍កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២១ ថា អាជ្ញាធរខេត្តនេះបានសម្របសម្រួលដោះស្រាយជាមួយប្រជាពលរដ្ឋជាច្រើនដងហើយ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម។ លោកបន្តថា​ រដ្ឋាភិបាលសម្រេចផ្តល់៨ដុល្លារក្នុងមួយម៉ែត្រ​ការ៉េជូនពលរដ្ឋ គឺធ្វើឡើងតាមការវាយតំម្លៃមុនមានគម្រោងអភិវឌ្ឍន៍។

លោកថា មុនមានគម្រោងអភិវឌ្ឍន៍ ដីតំបន់នោះ ១ម៉ែត្រ​ការ៉េ ត្រឹមតែ៣ទៅ៨ដុល្លារប៉ុណ្ណោះ ហើយអាជ្ញាធរខេត្តបានសម្របសម្រួលដោះស្រាយតាំងពីពេលនោះ ប៉ុន្តែពលរដ្ឋនៅតែមិនព្រម​ ដែលធ្វើឱ្យជម្លោះបន្តអូសបន្លាយដល់ពេលនេះ។

កាលពី​ខែមិថុនា ឆ្នាំ២០២០ រដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​មួយដោយ​ផ្តល់​​ដី​រដ្ឋ​ទំហំ២ ៦០០ហិ​កតា ដែល​លាតសន្ធឹង​លើ​ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល និង​ស្រុក​បាទី ខេត្តតាកែវ ឱ្យ​ក្រុមហ៊ុន​វិនិយោគ​អាកាសយាន​ដ្ឋាន​កម្ពុជា ​(CAIC) ​វិនិយោគ​រួមគ្នាជាមួយ​សាជីវកម្ម​​ក្រៅប្រទេស និង​លេខាធិការ​ដ្ឋាន​អាកាសចរណ៍​ស៊ីវិល ដើម្បី​អភិវឌ្ឍ​ព្រលា​នយន្តហោះ​អន្តរជាតិ​ភ្នំពេញថ្មី​មួយ៕  

_______________________________________

ពលរដ្ឋអ្នកសារព័ត៌មាន CCIM លោក ឃាង សុមាន

អត្ថបទមុន

ពលរដ្ឋនៅតែព្រួយបារម្ភ ទោះចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ហើយក្ដី

អត្ថបទបន្ទាប់

អាជ្ញាធរឃុំនៅខេត្ដកំពង់ស្ពឺបកស្រាយករណីជីកកាយប្រឡាយប៉ះពាល់ដីស្រែពលរដ្ឋ

អត្ថបទបន្ទាប់
អាជ្ញាធរឃុំនៅខេត្ដកំពង់ស្ពឺបកស្រាយករណីជីកកាយប្រឡាយប៉ះពាល់ដីស្រែពលរដ្ឋ

អាជ្ញាធរឃុំនៅខេត្ដកំពង់ស្ពឺបកស្រាយករណីជីកកាយប្រឡាយប៉ះពាល់ដីស្រែពលរដ្ឋ

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង