CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

ប្រជាពលរដ្ឋ​ស្រុក​គងពិសី​ធុញ​ទ្រាំ​នឹង​ផ្លូវ​មួយ​ខ្សែ​រង​ការ​ខូចខាត​មក​ជា​ច្រើន​ឆ្នាំ

Admin ដោយ Admin
August 5, 2022
ក្នុង សម្លេងសហគមន៍, អភិបាលកិច្ច
0
ប្រជាពលរដ្ឋ​ស្រុក​គងពិសី​ធុញ​ទ្រាំ​នឹង​ផ្លូវ​មួយ​ខ្សែ​រង​ការ​ខូចខាត​មក​ជា​ច្រើន​ឆ្នាំ

កំណាត់ផ្លូវមួយខ្សែ ស្ថិតនៅចំណុចផ្លូវ៤១ ត្រង់ទៅទិសខាងលិចផ្សារស្រង់ ត្រង់ចំណុចគីឡូម៉ែត្រលេខ២៣តភ្ជាប់ទៅ ខេត្តកំពង់ស្ពឺ ដែលប្រជាពលរដ្ឋរអ៊ូថាបានរងការខូចខាតអស់រយៈពេលច្រើនឆ្នាំមកហើយ តែមិនមានការជុសជុល។ (រូបភាព៖ ពលរដ្ឋអ្នកសារព័ត៌មានខេត្តកំពង់ស្ពឺ)

0
ចែករំលែក
78
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ប្រជាពលរដ្ឋ​ស្រុកគងពិសី ខេត្តកំពង់ស្ពឺ រអ៊ូរទាំ​និង​ធុញទ្រាំ​នឹង​កំណាត់​ផ្លូវ​មួយ​ខ្សែ ស្ថិត​នៅចំណុច​ផ្លូវ​៤១ ត្រង់​ទៅ​ទិសខាងលិច​ផ្សារ​ស្រង់ ត្រង់​ចំណុច​គីឡូម៉ែត្រ​លេខ២៣​តភ្ជាប់​ទៅ ខេត្តកំពង់ស្ពឺ ថា​បាន​រងការខូចខាត​អស់រយៈពេល​ច្រើន​ឆ្នាំ​មក​ហើយ តែ​មិន​មាន​ការ​ជុសជុល​នោះ​ទេ។

លោក ទូច សាឯម អាយុ ៧១ ឆ្នាំ ជាប្រជាពលរដ្ឋរស់នៅភូមិស្រង់ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ បានរៀបរាប់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មាន ccim ថា ផ្លូវមួយខ្សែនេះ ចេញពីផ្លូវ ៤១ ទៅខាងលិចផ្សារស្រង់ រហូតទៅជាប់ជាមួយនឹងផ្លូវទៅខេត្តកំពង់ស្ពឺ។

លោកបន្តថា​ ផ្លូវនេះបានរងការខូចខាតអស់រយៈពេលច្រើនឆ្នាំមកហើយ ពោលគឺតាំងពីមុនមានការឈូសឆាយឱ្យផ្លូវធំម្តងបានរយៈពេលខ្លី ហើយក៏បាត់ឈឹងចាប់តាំងពីពេលនោះមក។

លោកបន្តថា៖ «ផ្លូវនេះហុយទ្រលោមនៅពេលខែប្រាំង ហើយចូលដល់រដូវវស្សាផ្លូវនេះ ផុងឡានម៉ូតូ រឺម៉ក ជាពិសេរោងចក្រដឹកកម្មករទៅធ្វើការមានផលវិបាកខ្លាំងណាស់ ហើយព្រះសង្ឃវត្តត្រពាំងក៏បានជួសជុលម្តងដែរ ហើយពីនោះមកបានតែប៉ុន្មានឆ្នាំគាត់ទៅជាកាលុកតូចធំផុងពិបាកធ្វើដំណើរទៀត ហើយប្រជាពលរដ្ឋនៅតាមដងផ្លូវចាំមើលតែរដ្ឋគេធ្វើអោយ ហើយអត់ឃើញធ្វើគេថា ធ្វើ តែឥឡូវគេថា ខែ ១១ ដល់១២ បានគេធ្វើទៀត»។

លោកបន្តថា៖ «ឃើញខាងអាជ្ញាធរគេមកត្រួតពិនិត្យមើលដែរប្រជាពលរដ្ឋសួរថា តើផ្លូវនេះកាលណាធ្វើ គេឆ្លើយថា ខែ ១១ ឬខែ១២ បានចាប់ផ្ដើមធ្វើផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតកាលពីមុនទៅដល់ចំការវាល តែឥឡូវប្រហែលជាជាង៣គីឡូ មានការរងខូចខាតខ្លាំងពិបាកធ្វើដំណើរ»។

លោក ទូច សាឯម បានបន្តថា លោកស្នើសូមឱ្យរដ្ឋាភិបាលនិងអាជ្ញាធរពាក់ព័ន្ធទាំងអស់មេត្តាជួយសំរួល ធ្វើយ៉ាងណាឱ្យផ្លូវមួយខ្សែនេះបានស្អាតល្អ ស្រួលធ្វើដំណើរផង ពីព្រោះផ្លូវនេះ មានការប្រើប្រាស់ច្រើន ជាពិសេសរថយន្តដឹកកម្មកររោងចក្រ និងសិស្សសាលាធ្វើដំណើរជាច្រើនលើដងផ្លូវមួយនេះ។

លោកថា ផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតចំនួន ៤ ភូមិ គឺ១.ភូមិស្រង់ ២.ភូមិថ្មបាំង ៣.ភូមិត្រពាំងត្រាច និងភូមិត្រពាំងថ្ម ជាដើម។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវម្នាក់ទៀតឈ្មោះ នួន វី អាយុ ៥០ ឆ្នាំបានលើកឡើងថា ផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតមកជាយូរឆ្នាំហើយ ពោលគឺប្រហែល១០ឆ្នាំហើយ។ អ្នកស្រីថា ដំបូងឃើញមានការឈូសឆាយពង្រីកឲ្យធំដែរ ដោយការដាក់ថ្មខ្មៅៗ តែឥឡូវវាខូង បែកផុកអស់វិញទៅហើយ។

អ្នកស្រីបានបន្តថា៖ «ផ្លូវខាងលិចទៅជាប់នឹងស្ពឺគេបានធ្វើអស់ហើយ នៅឡើយតែមួយកំណាត់មកកើតឮតែគេធ្វើ ធ្វើប្រាំងហ្នឹង តែខ្ញុំចង់ឲ្យតែគេធ្វើប្រាំងហ្នឹងឲ្យបានឆាប់ស្រួលធ្វើដំណើរ បើផ្លូវខាងលិចគេស្អាតអស់ហើយនៅតែយើង»។

លោក សាយ រ៉េត មេភូមិស្រង់ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺយើងថា ផ្លូវមួយខ្សែនេះបើតាមខាងអាជ្ញាធរឃុំគេប្រកាសប្រជុំប្រាប់ថា ចាប់ផ្ដើមធ្វើក្នុងខែធ្នូ ខាងមុខនេះ ឬដើមឆ្នាំ២០២៣ ពោលគឺនៅអំឡុងពេលរដូវប្រាំងខាងមុខនេះ។

លោកថា ផ្លូវមួយខ្សែនេះ បើគិតពីការខូចខាតខ្លាំង តែប្រហែលជា ៥គីឡូម៉ែត្រ ចេញពីពីផ្លូវជាតិលេខ៤១ ទៅលិចតភ្ជាប់ផ្លូវទៅខេត្តកំពង់ស្ពឺតែប៉ុណ្ណោះ។

លោកបានបន្តថា៖ «ផ្លូវមួយខ្សែនេះ កាលពីមុន ខូចខាតផ្លូវដោយសារតែឡានធំៗរត់តាមផ្លូវហ្នឹងធ្វើឱ្យក្រលុកធំៗ ឡានធំៗដែលធ្វើផ្លូវថ្នល់ជាតិលេខ៣ វារត់តាមហ្នឹង ធ្វើឲ្យដាច់ផ្លូវអស់រហូតមកដល់សព្វថ្ងៃហ្នឹង»។

ចំណែកលោក អូន ប៉េង មេឃុំស្រង់ បានបញ្ជាក់ប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងដែរថា បញ្ហាផ្លូវមួយខ្សែនេះ ខ្ញុំក៏បានដឹងព័ត៌មានបន្តដែរថា ផ្លូវនេះមិនមែនជាផ្លូវមូលនិធិរបស់ឃុំទេ គឺជាផ្លូវរបស់រដ្ឋ គេហៅថាផ្លូវលេខ ១៤៣។ ផ្លូវមួយខ្សែនេះ បើគិតពីផ្លូវជាតិលេខ៤១ ទៅលិចរហូតដល់ខេត្តកំពង់ស្ពឺ មានចម្ងាយប្រហែល ២៣ គីឡូម៉ែត្រ ដោយគេធ្វើបានខ្លះហើយ ដោយផ្តើមចេញពីខេត្តកំពង់ស្ពឺមក ហើយនៅសល់តែខាងឃុំស្រង់នេះតែប៉ុណ្ណោះ។

លោកបានបន្តថា៖ «ផ្លូវមួយខ្សែនេះគេធ្វើបានដល់សាលាឃុំហើយជិតដល់ផ្លូវ៤១ហើយ ពីសាលាស្រុកគងពិសី ទៅថ្នល់ជាតិលេខ៣ ប៉ុន្មានថ្ងៃទៀតខាងមុខនេះគេចាប់ផ្ដើមធ្វើទៀតហើយ ខ្ញុំអាសាពន្យល់ប្រាប់ពួកគាត់ខ្លះដែរ ហើយអោយពួកគាត់ទ្រាំបន្តិចសិនទៅ ព្រោះអីផ្លូវនេះជាផ្លូវលេខ១៤៣ របស់រដ្ឋ គេមានគម្រោងរបស់គេយើងមិនអាចធ្វើកើតទេ»។

លោកថា បើផ្លូវរបស់មូលនិធិរបស់ឃុំ លោកមិនទុកដល់ថ្នាក់បែកផុកដូចនេះនោះទេ។ លោកបានស្នើសុំឱ្យប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវមេត្តាយោកយល់ និងអះអាងថា រដ្ឋជិតធ្វើឲ្យស្អាតជូនបងប្អូនប្រជាពលរដ្ឋប្រើប្រាសហើយ៕
………………….

អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកំពង់ស្ពឺលោក សួស ចាន់ឌឿន

អត្ថបទមុន

ពលរដ្ឋមួយចំនួនធ្វើពហិការក្រុមហ៊ុន ឡេង ណាវ៉ាត្រាគ្រុប ដោយអះអាងថាក្រុមហ៊ុននេះធ្វើឱ្យយបាត់បង់ជម្រកសត្វនិងព្រៃឈើ

អត្ថបទបន្ទាប់

កម្មកររោងចក្រម្នាក់ចោទថៅកែជនជាតិចិនថា ប្រើអំពើហិង្សាមកលើខ្លួន

អត្ថបទបន្ទាប់
កម្មកររោងចក្រម្នាក់ចោទថៅកែជនជាតិចិនថា ប្រើអំពើហិង្សាមកលើខ្លួន

កម្មកររោងចក្រម្នាក់ចោទថៅកែជនជាតិចិនថា ប្រើអំពើហិង្សាមកលើខ្លួន

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង