CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម កម្មវិធី សម្លេងសហគមន៍

ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្អូញ​ត្អែរ​​ពិបាក​ធ្វើ​ដំណើរដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជុសជុល​ឡើង​វិញ

Admin ដោយ Admin
August 13, 2022
ក្នុង សម្លេងសហគមន៍, អភិបាលកិច្ច
0
ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុក​កណ្ដាលស្ទឹង​ត្អូញ​ត្អែរ​​ពិបាក​ធ្វើ​ដំណើរដោយ​សារ​តែ​ឡាន​ដឹក​ដី​និង​ស្នើ​ឲ្យ​អាជ្ញាធរ​ជុសជុល​ឡើង​វិញ

រថយន្តដឹកដីធំៗ កំពុងធ្វើដំណើរលើដងផ្លូវនៅស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបង្កឱ្យខូចខាតជាដំណុំ។ (រូប៖ ពលរដ្ឋអ្នកសារព័ត៌មាន)

0
ចែករំលែក
78
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

ពលរដ្ឋ​ចំនួន​២​ឃុំ​ក្នុង​ស្រុកកណ្ដាលស្ទឹង​បានអះអាង​ថា ឡានដឹកដី​ប្រភេទធំៗ បាន​ធ្វើ​ឲ្យ​ខូចផ្លូវ​និង​មិនមាន​ការជុសជុល​និង​ស្រោចទឹក​នោះ​ទេ​ ដែល​ជា​ហេតុធ្វើ​ឱ្យ​ផ្លូវ​ខូច​និង​ពិបាក​ធ្វើដំណើរ ជាពិសេស​ពេល​សិស្ស​ចេញ​ពី​សាលារៀន។

ពលរដ្ឋម្នាក់រស់នៅភូមិត្បូងក្ដី ឃុំបារគូរ ស្រុកកណ្ដាលស្ទឹង អ្នកស្រី ខែម  ចាន់នី អាយុ៦២ឆ្នាំនិងជាអ្នកលក់ចាប់ហ៊ួយ បានរៀបរាប់ថា ពីមុនផ្លូវមុខផ្ទះអ្នកស្រីជាផ្លូវកៅស៊ូ ពេលធ្វើដំណើរម្ដងៗ គឺងាយស្រួល។ ប៉ុន្ដែពេលមានក្រុមហ៊ុនមកកាយដីនិងប្រើបា្រស់ផ្លូវមុខផ្ទះអ្នកស្រីជាហេតុ ធ្វើឲ្យផ្លូវខូចហើយក្រុមហ៊ុនមិនបានជុសជុលទេ។

អ្នកស្រីបន្ដថា មិនមែនរថយន្ដតូចៗទេ សុទ្ធតែប្រភេទរថយន្តដឹកដីធំៗ ហើយមួយថ្ងៃៗមានរាប់រយគ្រឿង។

អ្នកស្រី ចាន់នី បន្ដថា៖«អូនអើយ ផ្លូវនេះពីមុនមិនចឹងទេ ស្រួលជិះណាស់អ្នកភូមិចង់ទៅផ្សារអីតែមួយភ្លែតដល់ ប៉ុន្ដែឥឡូវនេះ ឡានដឹកដីវាធំៗហើយរាប់រយគ្រឿងមួយថ្ងៃៗហុយចង់ងាប់ហើយ ពេលភ្លៀងពិបាកជិះ ពេលរាំងហុយ។ ខ្ញុំស្នើសុំដល់អាជ្ញាធរមេត្តាគិតគូរដោះស្រាយផង បើមិនចឹងទេ ខូចសុខភាពពួកខ្ញុំអស់ហើយ»។

ចំណែកឯពលរដ្ឋម្នាក់ទៀត លោក ជុំ  ណារិទ្ធិ អាយុ៦៥ឆ្នាំ រស់ឃុំបារគូរ ស្រុកកណ្ដាលស្ទឹង បានលើកឡើងថា លោកមិនដឹងជាត្រូវនិយាយយ៉ាងមិចឱ្យអស់ពីទុក្ខកង្វល់របស់ប្រជាពលរដ្ឋនោះទេ។ លោកថា ពេលភ្លៀងម្តងៗ គឺពិបាកធ្វើដំណើរ ពេលរាំងហុយដោយសារតែរថយន្តដឹកដីធំៗបើករាប់រយគ្រឿងក្នុងមួយថ្ងៃៗ។

លោកថា លោកឧស្សាហ៍ឃើញអាចម៍ដីធ្លាក់ណាស់ លោកខ្លាចតែប៉ះពាល់ដល់អ្នកធ្វើដំណើរនិងសិស្សសាលា ដូច្នេះអាជ្ញាធរស្រុក អាជ្ញាធរខេត្តអីមេត្តាជួយមើលផង។

លោកបន្ថែមថា៖«ខ្ញុំមិនដឹងថា អាជ្ញាធរគេគិតមិច ឡានដឹកចេះតែដឹកទៅ ផ្លូវខូចក៏ខូចទៅ ហើយប្រជាពលរដ្ឋពិបាកធ្វើដំណើរមិចក៏តាមហ្នឹងទៅ ខ្ញុំធ្លាប់សួរខាងឃុំដែរគេថា ផ្លូវហ្នឹងជាគម្រោងរបស់ខាង [ក្រសួង] អភិវឌ្ឍន៍ជនបទ ដូច្នេះឃុំមិនដឹងធ្វើមិចដែរ»។

មិនខុសពីពលរដ្ឋឯទៀតនោះទេ លោក ម់ៅ ម៉ាច អាយុ៤២ឆ្នាំ រស់នៅភូមិឈើនាង ឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង បានលើកឡើងថា មុខផ្ទះលោកជាផ្លូវបេតុង ហើយប្រជាពលរដ្ឋតែងតែប្រើប្រាស់ផ្លូវនេះ សម្រាប់ធ្វើដំណើររាល់ថ្ងៃ ប៉ុន្ដែក្រោយពីមានក្រុមហ៊ុនជាច្រើនបានមកបើករណ្ដៅដីជាច្រើនកន្លែងហើយមានឡានដឹកដីដូចជាប្រភេទ៥តោន យីឌុប បានធ្វើឲ្យខូចផ្លូវបេតុងអស់ និងមិនមានការជុសជុលនោះទេ។

លោកបន្ដថា៖«មួយថ្ងៃៗឡានវាដឹកសឹងតែរកពេលសម្រាកគ្មានទេ  មិនដឹងថាគេគិតយ៉ាងមិច ខ្ញុំមិនដឹងនិយាយថាមិចទេ បើខាងអាជ្ញាធរគេមិនអើពើផង ខ្ញុំជាប្រជាពលរដ្ឋមិនធ្វើមិចដែរ មានតែហ្នឹងទៅ»។

អភិបាលរងស្រុកកណ្ដាលស្ទឹង លោក ស៊ិន សម្បត្ដិ បានថ្លែងយ៉ាងខ្លីប្រាប់ពលរដ្ឋអ្នកសារព័ត៌មានយើងថា លោកមិនបានទទួលខុសត្រូវរឿងហ្នឹងឡើយ លោកឲ្យពលរដ្ឋអ្នកសារព័ត៌មានទាក់ទងទៅលោកអភិបាលស្រុកផ្ទាលតែម្ដង។

លោកថា៖«សុំទោសក្មួយ ពូមិនអាចឆ្លើយជាមួយក្មួយបានទេ ដោយសារតែពូមិនបានទទួលខុសត្រូវរឿងហ្នឹងទេ ក្មយអាចទាក់ទងទៅលោកអភិបាលស្រុកផ្ទាល់ទៅក្មួយ»។

ចណែកឯអភិបាលស្រុកកណ្ដាលស្ទឹង លោក  អ៊ូច ​សាវឿន មានប្រសាសន៍ថា ខាងស្រុកបានទទួលគម្រោងពីលោក ហ៊ីង ប៊ុនហៀង មេបញ្ជាការកងអង្គរក្សលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រួចហើយពីការស្ថាបនាផ្លូវហ្នឹងឡើងវិញ។ ប៉ុន្ដែដោយសាររដូវនេះរដូវភ្លៀង ចឹងមិនអាចធ្វើអ្វីបានទេ។

លោកបន្ដថ្លែងថា៖ «អូអារឿងផ្លូវហ្នឹងខាងស្រុកបានទទួលនិងពិភាក្សាគ្នារួចហើយ ចាំតែពេលរាំងចាប់ផ្ដើមធ្វើហើយ បើធ្វើឥឡូវយើងធ្វើមិចកើត បើភ្លៀងរហូតចឹង បើយើងធ្វើមានតែខាតលុយ ចឹងសុំប្រជាពលរដ្ឋមេត្តាយោគយល់ផងចុះ ឲ្យតែរាំងធ្វើភ្លាម ពីព្រោះយើងបានគម្រោងហើយ»។

បើតាមប្រធានអង្គការតម្លាភាកម្ពុជា លោក ប៉ិច ពិសី បានសង្កត់ធ្ងន់ថា ជាទូទៅក្រុមហ៊ុនដែលជាអ្នកទៅរកស៊ីកន្លែងណាមួយ គឺមានការដឹងលឺពីអាជ្ញាធរមូលដ្ឋាន និងមានកិច្ចព្រមព្រៀងអ្វីមួយជាក់លាក់ ហើយថា ពេលផ្លូវខូចត្រូវទទួលខុសត្រូវជុសជុលឡើងវិញ មិនមែនត្រូវទុកបណ្ដោយឲ្យខាងក្រុមហ៊ុនធ្វើអីតាមតែអំពើចិត្តនោះទេ​ ជាពិសេសទាល់តែប្រជាពលរដ្ឋស្រែកបានធ្វើ បើប្រជាពលរដ្ឋមិនស្រែកទេ គ្មានអើពើ។ លោកបន្តថា អាជ្ញាធរស៊ីប្រាក់ខែរាស្រ្ដ ចឹងត្រូវមានតួនាទីបម្រើរាស្រ្ដ។

លោក ពិសី បន្ដថា៖ «អាជ្ញាធរគួរតែតាមដាននិងត្រួតពិនិត្យបញ្ហាដែលជាកង្វល់របស់ប្រជាពលរដ្ឋថា ពួកគាត់ចង់បានអី ជាពិសេសបញ្ហារឿងផ្លូវតែម្ដង ពីព្រោះពួកគាត់ត្រូវធ្វើដំណើររាល់ថ្ងៃទៅប្រកបមុខរបរចិញ្ចឹមជីវិត ដូច្នេះអាជ្ញាធរត្រូវតែគិតគូរបញ្ហាផ្លូវនេះជូនពួកគាត់ផង»។

បើតាមប្រភពពីប្រជាពលរដ្ឋបានអះអាងថា ផ្លូវមួយចំនួនក្នុងស្រុកកណ្ដាលស្ទឹងពិបាកធ្វើដំណើរដោយសារតែមានជង្ហុកធំៗ និងផ្លូវខូចជាច្រើនពីព្រោះតែក្នុងស្រុកកណ្ដាលស្ទឹងមានក្រុមហ៊ុនបើករណ្ដៅដីធំៗជាច្រើន ហើយក្រុមហ៊ុនទាំងនោះបានយកផ្លូវរដ្ឋប្រើប្រាស់ជាការដឹកជញ្ជូនផ្ទាល់ខ្លួននិងមិនបានជុសជុលឡើងវិញទេ ហើយក៏មានកន្លែងខ្លះក៏មានមនុស្សស្លាប់ផងដែរដោយសារបញ្ហាផ្លូវនេះ៕

————————
អត្ថបទដោយពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល លោក ឃាង សុខមាន

អត្ថបទមុន

អ្នក​ការពារព្រៃ​សហគមន៍​ឧត្តម​ស្រែពស់​អំពាវនាវ​ដល់​អាជ្ញាធរ​កុំ​ឱ្យ​រើសអើង​

អត្ថបទបន្ទាប់

អាជីវករផ្សារអូរឫស្សីជាច្រើននាក់នាំគ្នាដាក់ញត្ដិទៅនាយករដ្ដមន្ដ្រី ដើម្បីសុំកិច្ចអន្តរាគមន៍តម្លៃតូប

អត្ថបទបន្ទាប់
អាជីវករផ្សារអូរឫស្សីជាច្រើននាក់នាំគ្នាដាក់ញត្ដិទៅនាយករដ្ដមន្ដ្រី ដើម្បីសុំកិច្ចអន្តរាគមន៍តម្លៃតូប

អាជីវករផ្សារអូរឫស្សីជាច្រើននាក់នាំគ្នាដាក់ញត្ដិទៅនាយករដ្ដមន្ដ្រី ដើម្បីសុំកិច្ចអន្តរាគមន៍តម្លៃតូប

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង