CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង
ផ្ញើរបាយការណ៌
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
CJ Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
ទំព័រដើម ព័ត៌មាន វិវាទដីធ្លី

តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជាង​៨០​ហិចតា

Admin ដោយ Admin
June 28, 2022
ក្នុង វិវាទដីធ្លី, សម្លេងសហគមន៍
0
តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ​ស្នើសុំ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ពន្លឿន​ការ​ដោះ​ស្រាយ​ដី​ជាង​៨០​ហិចតា

លោក ភោគ ផាន់នី តំណាង​សហគមន៍​ដីធ្លីអំពៅព្រៃ ក្នុង​ពេល​ឡើងទៅ​សាលា​ស្រុកកណ្តាល​ស្ទឹង ខេត្តកណ្តាល កាល​ពី​ពេលថ្មីៗនេះ ដើម្បីសុំ​ឱ្យ​អាជ្ញាធរ​​ជួយ​​ពន្លឿន​ការដោះ​ស្រាយ​វិវាទ​ដីធ្លីរបស់​គាត់។ (រូប៖ អ្នកស្រី ឡុញ វណ្ណា ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្តាល)

0
ចែករំលែក
70
ចំនួនមើល

របាយការណ៍ពលរដ្ឋអ្នកសារព័ត៌មាន

តំណាង​សហគមន៍​ដីធ្លី​អំពៅព្រៃ ស្ថិត​នៅ​ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល បាន​អះអាង​ថា ក្រុមហ៊ុន ហេងអភិវឌ្ឍន៍ បាន​យក​ដី​សហគមន៍​ជាង ៨០ ហិតា​ទៅ​លក់​ឲ្យ​ក្រុមហ៊ុន​ព្រលាន​យន្ដ​ហោះអន្ដរជាតិ​ភ្នំពេញ​ថ្មី ប៉ុន្ដែ​ក្រុមហ៊ុន​នេះ​មិន​បាន​ដោះស្រាយ​សំណង​សមរម្យ​ឲ្យ​សហគមន៍​នោះ​ទេ។

តំណាងសហគមន៍ដីធ្លីអំពៅព្រៃ លោក ភោគ  ផាន់នី អាយុ៥២ឆ្នាំ រស់នៅភូមិអំពៅព្រៃទី១ ឃុំអំពៅព្រៃ បានប្រាប់ពលរដ្ឋអ្នកសារព័ត៌មានCCIMថា ដីសហគមន៍រួម គឺមាន៨៣ហិតា ដែលជាដីសហគមន៍អំពៅព្រៃ ដែលមានប្រជាពលរដ្ឋ៣៩៦គ្រួសារបានកាន់កាប់ ចាប់តាំងពីយូរមកហើយ។ ប៉ុន្ដែក្រោយមក ដីទាំងអស់នោះក៏ត្រូវបានអាជ្ញាធរមូលដ្ឋានគប់គិតគ្នាយកដីទាំងអស់ទៅលក់ឲ្យក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ដោយមិនឱ្យប្រជាសហគមន៍ដឹងនោះទេ។

លោកបន្ដថា ក្រោយមកក៏មានគម្រោងព្រលានយន្ដហោះអន្ដរជាតិភ្នំពេញថ្មីមកអភិវឌ្ឍន៍នៅចំដីសហគមន៍ដែលក្រុមហ៊ុនបានកាន់កាប់ លក់ទៅឱ្យក្រុមហ៊ុនព្រលានយន្តហោះថ្មី ប៉ុន្ដែលោកមិនបានបញ្ជាក់ថា ការលក់ទៅឲ្យក្រុមហ៊ុនព្រលានយន្តហោះថ្មីនេះ ក្នុងតម្លៃប៉ុន្មាននោះទេ ក៏ប៉ុន្ដែនៅក្នុងគោលការណ៍ក្រុមហ៊ុនព្រលានយន្តហោះថ្មីឱ្យតម្លៃកន្លងមក គឺ៨ដុល្លារក្នុង១ម៉ែត្រការ៉េ។

លោកបន្ថែមថា៖ «ពួកខ្ញុំមិនចង់បានតម្លៃខ្ពស់ពីការដោះស្រាយនិងក្រុមហ៊ុន ហេង អភិវឌ្ឍន៍ហ្នឹងទេ គឺពួកខ្ញុំទាមទារតែតម្លៃ៣ទៅ៤ដុល្លារក្នុង១ម៉ែត្រការ៉េ តែបែរជាតំណាងក្រុមហ៊ុនថា គេដោះស្រាយតែដី ២០ហិតាទេ ហើយតម្លៃត្រឹមតែ៣៥០០ដុល្លារ ក្នុង១ហិតា នៅសល់ផ្សេងទៀត គឺគេមិនទទួលខុសត្រូវ ឬក៏ដោះស្រាយឡើយ»។

លោកបន្ដថា កន្លងមកលោកក៏បានដឹកនាំប្រជាសហគមន៍ជិត៤០០គ្រួសារ ទៅដាក់ញត្តិ នៅតាមក្រសួងមួយចំនួនដើម្បីសុំអន្តរាគមន៍ផងដែរ។ ក្នុងនោះ រួមមានក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ រដ្ឋសភា និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីឲ្យជួយអន្ដរាគមន៍ ប៉ុន្ដែមកទល់ពេលនេះ គឺមិនមានកិច្ចអន្ដរាគមន៍ណាមួយនោះឡើយ។

លោក ផាន់នី បានអះអាងថា៖ «ខ្ញុំសុំឲ្យអាជ្ញាធរគ្រប់ជាន់ថ្នាក់ទាំងអស់ មេត្តាគិតគូរដោះស្រាយបញ្ហាដីធ្លីនេះជាមួយក្រុមហ៊ុន​ ហេង អភិវឌ្ឍន៍ ជូនពួកខ្ញុំផង ពីព្រោះអាជ្ញាធរជាម៉ែជាឪរបស់ពួកខ្ញុំ ពួកខ្ញុំសុំត្រឹមតែតម្លៃសមរម្យទេ មិនចង់បានឲ្យវាលើសឬក៏ច្រើនអីទេ»។

ប្រជាសហគមន៍ម្នាក់ទៀតអ្នកស្រី មាន លាភ អាយុ៥៧ឆ្នាំ រស់នៅភូមិតាដោល ឃុំអំពៅព្រៃ ស្រុកកណ្ដាលស្ទឹង បានរៀបរាប់ថា មូលហេតុដែលអ្នកស្រីនៅតែបន្ដតវ៉ា ពីព្រោះវាអយុត្តិធម៌ចំពោះប្រជាពលរដ្ឋដែលរស់នៅឃុំអំពៅព្រៃ ដែលតែងតែអាស្រ័យផល និងធ្វើស្រែចំការតាំងពីឆ្នាំ១៩៨៤ រហូតមកដល់ឆ្នាំ២០០៧។ ក្រោយមកក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បានចុះទិញ ក៏ពួកអ្នកស្រីខ្លះ បានលក់ទៅឲ្យក្រុមហ៊ុនហ្នឹងដែរ គឺក្នុង១ហិតាតម្លៃ១លានរៀល។ ប៉ុន្ដែក្រុមហ៊ុនមិនបានឲ្យលុយគ្រប់នោះទេ គឺឲ្យត្រឹមតែលុយកក់ក្នុងម្នាក់៥ម៉ឺនទៅ១០ម៉ឺនរៀលប៉ុណ្ណោះ។

ប្រជាសហគមន៍រូបនេះបន្ដថា៖ «ខ្ញុំជាប្រជាពលរដ្ឋកើតទុក្ខមិនសុខចិត្ត សុំឲ្យសម្ដេចរកដំណោះស្រាយជូនប្រជាពលរដ្ឋផង ពីព្រោះប្រជាពលរដ្ឋឥឡូវកំពុងតែអត់និងខ្វះខាតជាទីបំផុត កូនចៅសុំសំណូមពរ»។

មេឃុំអំពៅព្រៃ លោក ណុប ណាន់ មិនអាចទាក់ទងសុំការពន្យល់បានទេ ដោយលេខទូរសព្ទដែលលោកធ្លាប់ប្រើ តែហៅមិនចូល។

ពាក់ព័ន្ធរឿងនេះដែរពលរដ្ឋអ្នកសារព័ត៌មានCCIM បានទាក់ទងលោក យ៉ែម រចនា តំណាងក្រុមហ៊ុន​ ហេង អភិវឌ្ឃន៍ ដើម្បីសុំការបំភ្លឺ ក៏ប៉ុន្តែមិនអត្ថាធិប្បាយឡើយ ហើយក៏ចុចបិទទូរសព្ទភ្លាមៗតែម្ដង។

ពាក់ព័ន្ធនិងរឿងនេះដែរ លោក វណ្ណ  សូផាត មន្ដ្រីសម្របសម្រួលធុរៈកិច្ចនៃមជ្ឍមណ្ឌលសិទ្ធិមនុស្សកម្ពុជា CCHR បានសង្កេតថា ដើម្បីទទួលបានផលចំណេញច្រើន ក្រុមហ៊ុនអភិវឌ្ឍន៍មួយចំនួន បានឃុបឃិតជាមួយឈ្មួញកណ្តាល ដើម្បីទទួលបានផលចំណេញច្រើនរហូតដល់៩០%ក៏មាន។ លោកថា ការណ៍នេះ បានធ្វើឲ្យមានការពិបាកក្នុងការដោះស្រាយឲ្យប្រជាពលរដ្ឋ ទៅតាមតម្លៃទីផ្សារ ឬមួយតម្លៃសមរម្យ។

លោកបន្ដថា៖ «ដើម្បីចំណេញច្រើន គឺមានតែការរំលោភដីធ្លីរបស់ប្រជាពលរដ្ឋ ដោយមិនបានគិតពីផលលំបាករបស់អ្នករងគ្រោះដីធ្លីនោះទេ មានករណីខ្លះមានប្រើកម្លាំងដើម្បីបណ្ដេញចេញពីលំនៅដ្ឋានក៏មានដែរនិងមានការប្រើល្បិចកលអីផ្សេងៗតាមរយៈប្រព័ន្ធតុលាការ ការគំរាមកំហែងតាមអីចឹងទៅ បើអាចយកទទេបានគេយកទទេបាត់ហើយ»។

លោកបន្ថែមថា៖ «ការដោះស្រាយតាមជំហររបស់អាជ្ញាធរមានសមត្ថកិច្ច ស្ថាប័នមានសមត្ថកិច្ច ជាពិសេស គឺស្ថាប័នដោះស្រាយដីធ្លី គឺមានយន្ដការដោះស្រាយទំនាស់ដីធ្លី ហើយនិងអាជ្ញាធរជាតិដោះស្រាយទំនាស់ដីធ្លីនិងរាជរដ្ឋាភិបាលដែលជាជំហររឹងមាំ ប្រជាពលរដ្ឋរងគ្រោះ ក្នុងដំណើរការដោះស្រាយទៅតាមបទដ្ឋានអន្ដរជាតិ និងទំនាស់ដីធ្លីនឹងផ្ដល់សំណងសមរម្យជូនប្រជាពលរដ្ឋ»។

គួររំលឹកដែរថា កាលពីខែមីនា ឆ្នាំ២០២១ ប្រជាសហគមន៍ដីធ្លីអំពៅព្រៃ បាននាំគ្នាទៅដាក់ញ្ញត្តិនៅក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងក្រសួងទំនាក់ទំនងរដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ដើម្បីសុំកិច្ចអន្ដរាគមន៍ពីស្ថាប័នជាតិខាងលើ ក៏ប៉ុន្ដែរហូតមកដល់ពេលនេះ គឺនៅមិនទាន់មានដំណោះស្រាយណាមួយ ចំពោះបញ្ហាដីធ្លីរបស់ប្រជាពលរដ្ឋនេះទេ៕

………………………………..

អត្ថបទដោយអ្នកស្រី ឡុញ វណ្ណា ពលរដ្ឋអ្នកសារព័ត៌មានប្រចាំខេត្តកណ្ដាល

អត្ថបទមុន

តុលាការ​កំពូល​សម្រេច​ដោះលែង​អ្នកស្រី ទួន សេង សកម្មជន​ដីធ្លី​ឡពាង​ម្នាក់​ឲ្យនៅ​ក្រៅ​ឃុំ

អត្ថបទបន្ទាប់

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ នៅ​តែ​យល់​ដឹង​តិចតួច​ជុំវិញ​ការ​បោះ​ឆ្នោត

អត្ថបទបន្ទាប់
Election in Kandal Province

ពលរដ្ឋ​មួយ​ចំនួន​នៅ​ស្រុក​គងពិសី​ខេត្ត​កំពង់ស្ពឺ នៅ​តែ​យល់​ដឹង​តិចតួច​ជុំវិញ​ការ​បោះ​ឆ្នោត

ចុះឈ្មោះនៅទីនេះ!

ជាពលរដ្ឋអ្នកសារព័ត៌មាន

ផ្ញើរបាយការណ៍

អំពីយើង

មជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ហៅកាត់ថា CCIM បានចាប់ផ្ដើមសកម្មភាពបណ្ដុះបណ្ដាលពលរដ្ឋអ្នកសារព័ត៌មានតាំងពីអំឡុងឆ្នាំ២០១៣មកម្ល៉េះ និងកំពុងបន្ដពង្រីកបណ្ដាញពលរដ្ឋអ្នកសារព័ត៌មាននេះ ដើម្បីចូលរួមលើកកម្ពស់ការចូលរួមរបស់ពលរដ្ឋកម្ពុជាក្នុងការរាយការណ៍ព័ត៌មានសហគមន៍។

ទំនាក់ទំនង
ផ្ទះលេខ ១៤ ផ្លូវលេខ ៣៩២ សង្កាត់បឹងកេងកង១ ខណ្ឌបឹងកេងកង ក្រុងភ្នំពេញ។

(+855)23 726 842

p.chamrong@ccimcambodia.org

ព័ត៌មាន

  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
© ២០២១ រក្សាសិទ្ធិគ្រប់យ៉ាងដោយ Citizen Journalists Khmer
មិនមានលទ្ធផល
មើលលទ្ធផលទាំងអស់
  • សង្គម
  • យែនឌ័រ
  • សេដ្ឋកិច្ច
  • បរិស្ថាន
  • អភិបាលកិច្ច
  • សិទ្ធិមនុស្ស
  • វិវាទដីធ្លី
  • បទយកការណ៍
  • អំពីយើង